Yearly Archives: 2018

ស្វែងយល់ពីការថែរក្សាស្បែកនារដូវវស្សា

រដូវវស្សាមកដល់ហើយ តើមិត្តៗនារីៗបានដឺងអ្វីខ្លះទាក់ទងនឹងការថែរក្សាស្បែកនារដូវវស្សានេះទេ? អាកាសធាតុប្រែប្រួលបែបនេះ ស្បែករបស់អ្នកក៏ប្រែប្រួលដូចគ្នា។ ដូច្នេះហើយថ្ងៃនេះ KSPG.TV​ នឹងនាំយកវីដេអូនៃការថែរក្សាស្បែកនារដូវវស្សាមកចែកជូនទាំងអស់គ្នា។ តោះទៅទស្សនាវីដេអូខាងក្រោមដើម្បីអោយកាន់តែច្បាស់។ https://youtu.be/sOpdY7x7jN4 ប្រភពពី YouTube Channel Foxy - Makeup Tips and Tutorials

មិននឹកស្មាន​ Vaseline មានប្រយោជន៍ដល់នារីៗបែបនេះសោះ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងហើយថាក្រមួន​ Vaseline ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលប្រេះមាត់យ៉ាងមានប្រសិទ្ធភាព តែអ្នកប្រហែលជាមិនដែលដឹងទេថាវាមានប្រយោជន៍យ៉ាងច្រើន ជាពិសេសសម្រាប់សុភាពនារីគ្នុងការថែរក្សាសម្រស់។​ បើចង់ដឹងច្បាស់ថាវាមានអត្ថប្រយោជន៍យ៉ាងណា ទស្សនាវីដេអួខាងក្រោមទាំងអស់គ្នា។ https://youtu.be/VE3O1MG-kDk ប្រភព YouTube Channel Ngoc Pham

ម៉ោះៗ មកក្រេបរសជាតិតែគុជប្រេនដំបូងគេរបស់តៃវ៉ាន់ពីហាង Da Yungs

ហាង Da Yungs ជាហាងតែគុជប្រេនដំបូងគេរបស់តៃវ៉ាន់ដែលមានវត្តមានជាង ​២៦០ ហាងនាបណ្ដាលប្រទេសនានាក្នុងតំបន់អាស៊ី នៅពេលនេះបានបង្ហាញខ្លួននៅប្រទេសកម្ពុជាហើយ។​ សម្រាប់អ្នកដែលចូលចិត្តតែគុជ ប្រាកដជាជាប់ចិត្តនឹងរសជាតិ ជាមួយគុណភាពដើមរបស់ហាងតែគុជដែលមានប្រភពពីតៃវ៉ាន់មួយនេះច្បាស់ជាក់ជាមិនខាន​។ ភេសជ្ជៈជាច្រើនមុខនៅហាង Da Yungs សុទ្ទតែផ្សំឡើងដោយមានគុណភាព និងធម្មជាតិ ជាពិសេសសម្រាប់ភេសជ្ជៈបែបផ្លែឈើគឺសុទ្ធតែជ្រើសរើសយកផ្លែឈើដែលស្រស់ៗ រសជាតិផ្អែមពីផ្លែឈើសុទ្ធដោយមិន​ដាក់ទឹកស្ករបន្ថែម​ មានទាំងរសជាតិ២ក្នុងដបដ៏ស្រស់ស្អាតតែមួយ ពិតជាល្អដល់សម្រស់និងសុខភាពថែមទៀតផង។ មិនត្រឹមតែភេសជ្ជៈច្រើនមុខ ហាង Da Yungs ក៏មាននូវអាហារសម្រន់សម្រាប់ញាំុជាមួយភេសជ្ចៈផងដែរដូចជានំប័ុងគៀបជាមួយគុជ នំប័ុងដុតទឹកឃ្មុំ និងអាហារសម្រន់ជាច្រើនមុខទៀត។ គ្រប់កែវសុទ្ធតែឆុងឡើងដោយអ្នកជំនាញរបស់ហាង DaYungs...

បើចង់បានកន្លែងស្នាក់នៅបែបឯកជន កុំរំលងរីសត ឋានសួគ៍ បែបធម្មជាតិពិតៗ

«Tan Sour Resort» ជា​រីសត​បែប​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់ ខ្យល់​អាកាស​បរិសុទ្ធ​ល្អ​នៅ​ចម្ងាយ​ ១.៨គីឡូម៉ែត្រ​ ពី​ក្រុងសៀមរាប​ ស្ថិត​នៅ​លើផ្លូវ ១០មករា​ ភូមិសាលាកំរើក។ ក្នុង​បរិវេណ​នៃរីសត​នេះ​មាន​ដើម​ដូង ដើមចេក​ជា​ច្រើន​ដើម រួម​ជាមួយ​នឹង ផ្ទះ​ដំបូលក្បឿងស្អាត​ជា​ច្រើន​កន្លែង សង់​ពី​ឈើ នៅ​ដាច់ៗ​ពី​គ្នា មាន​ដាំ​រុក្ខ​ជាតិ​លម្អ​ព័ទ្ធ​ជុំ​វិញ អ្វីដែលពិសេសនោះគឺអាងហែលទឹកតែម្តង។ សម្រាប់អាងហែលទឹក ត្រូវបានរៀបចំឡើងជាមួយរចនាបថបែបខ្មែរ ពិសេសហ្មងគឺចំលាក់អង្គរ លាយឡំទិដ្ឋភាពធម្មជាតិមើលហើយនឹកស្រុកនឹកស្រែ ចំនែក​ផ្ទះ​ប្រក់ក្បឿង ជាទីសម្រាកកាយបន្ធូរអារម្មណ៍ ជាមួយភាពស្ងប់ស្ងាត់ ទេសភាពខៀវស្រងាត់បំបាត់អស់ទុក្ខកង្វល់ដែលមានទាំងអម្បាលម៉ានក្នុងចិត្ត។ ជាង​នេះ​ទៅ​ទៀត ដោយសារទីតាំងអំណោយផល ស្ថិតក្នុងក្រុងសៀមរាបទៀតនោះ ដូច្នេះហើយលោក​អ្នក​​ក៏​អាចទៅ​កម្សាន្ត​ជាមួយ​នឹង​តំបន់​ទេសចរណ៍ ជាច្រើន​បានយ៉ាងងាយស្រួល​ថែម​ទៀត​ផង ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រីសតឡើយ។ Tan Sour Resort ទូរស័ព្ទ៖ 092 682 703...

ទស្សនារឿងបងប្រុសកំពូលកូរនៅរោងភាពយន្តលេជេនទទួលបានកាដូអាវយឺតរូបអាយដលដ៏ស្រស់ស្អាតរបស់អ្នក

សម្រាប់លោកអ្នកដែលជាហ្វេនរបស់រឿង Brother Of The Year ឬបងប្រុសកំពូលកូរ តើលោកអ្នកបានទស្សនារឿងនេះ នៅថ្ងៃ Advance Screening ឬការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់រួចហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានទស្សនាទេនោះ សូមកុំខកខានទស្សនារឿងនេះអោយសោះណា៎ អាចអញ្ជើញមកទស្សនាបានចាប់ពីថ្ងៃទី ២១​ ខែមិថុនា នេះតទៅ ហើយលោកអ្នកនឹងទទួលបានកាដូ អាវយឺត Original ពិសេសមួយ ក្នុងចំណោម៣ ដែលមានរូបអាយដលរបស់អ្នកផងដែរ។​​ ដែលកម្មវិធីពិសេសនេះ លោកអ្នកគ្រាន់តែជាវសំបុត្រធម្មតា...

ប្រាកដចិត្តអត់ថា​ការលាងមុខរាល់ថ្ងៃត្រឹមត្រូវ?

ផ្ទៃមុខជាផ្នែកមួយដែលងាយទទួលរងនូវភាពកខ្វក់ដោយសារធូលីនិងសារជាតិពុលផ្សេងៗតាមរយៈបរិយាកាសក៏ដូចជា make up​ ការលាងមុខតាមបែបធម្មតារាល់ថ្ងៃមិនអាចប្រាកដចិត្តបានឡើយថាត្រឹមត្រូវ។ ​ថ្ងៃនេះយើងសូមណែនាំពីវិធីក្នុងការលាងសំអាតស្បែកមុខតាមបែប Double cleansing ដែលយើងអាចប្រាកដចិត្តថាស្បែកមុខគ្មានភាពកខ្វក់ទៀតទេ។ខាងក្រោមនេះជាវិដេអូបង្ហាញពីវីធីសាស្រ្តក្នុងការលាងមុខតាមបែប Double Cleansing វីដេអូ៖  https://www.facebook.com/KohSantepheapKesorkol/videos/1643129445771722/  

ម៉ូតសក់ងាយទាំង៧ សម្រាប់សុភាពនារីមានសក់រួញ

សម្រាប់សុភាពនារីដែលមានសក់រួញប្រាកដជាពិបាកក្នុងការធ្វើម៉ូតសក់ហើយមែនទេ? សក់រួញបែបនេះគួរតែធ្វើម៉ូតសក់មួយណាទើបសាកសមហើយមើលទៅកាន់តែស្រស់ស្អាត?​ ខាងក្រោមនេះជាម៉ូតសក់ងាយៗទាំង៧​ សម្រាប់សុភាពនារីដែលមានសក់រួញ អាចសាកល្បងធ្វើបានដោយខ្លួនឯងនៅផ្ទះ។ https://youtu.be/ex79jhOaBgo ​ប្រភព YOUTUBE POPSUGAR Beauty

គ្រាន់តែឃើញ កន្លែងបើកថ្មីនេះភ្លាម ចង់ទៅម៉ាស្សា ស្ប៉ា បន្ធូរអារម្មណ៍ភ្លាមហ្មង!

ចឹងហ្មងអី! មុទិតាស្ប៉ាសាខាទី២ ដែលត្រៀមនឹងបើកក្នុងខែ កក្កដា ថ្ងៃទី០១នេះ ពិតជាធំមែនទែន ពីមុនអ្នកសៀមរាបធ្លាប់តែស្គាល់ មុទិតាស្ប៉ា ដែលជាសាខាទី១ ក្នុងសណ្ឋាគារបុរីអង្គរ ជាកន្លែង ម៉ាស្សា ស្ប៉ា មានជំនាញច្បាស់លាស់ លក្ខណៈស្តង់ដា ហើយពេលនេះ អ្វីដែលធ្វើអោយ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងទឹកសៀមរាបអង្គរ​ទន្ទឹងរង់ចាំនោះ ឥឡូវបានលេចរូបរាងពេញលេញហើយ​គឺ សាខាថ្មីរបស់មុទិតាស្ប៉ា​​​​​ដែលមានរូបរាងប្រណិតដ៏ល្អឥតខ្ចោះជាមួយនឹងគ្រឿងបរិក្ខាស្ប៉ាទំនើបលំដាប់អន្តរជាតិដែលមុទិតាស្ប៉ានឹងផ្តល់ជូនភ្ញៀវជាតិនិងអន្តរជាតិទាំងអស់នូវសេវាកម្មម៉ាស្សានិងស្ប៉ាដែលមិនអាចប្រៀបបាន។​​ កាន់តែពិសេសទៀតនោះ ចំពោះភ្ញៀវជាតិទាំងអស់ និងទទួលបាននូវតម្លៃដ៏ពិសេសដែលមិនធ្លាប់មានគឺ ត្រឹម​​តែ10ដុល្លារប៉ុណ្ណោះនៃសេវាកម្មម៉ាស្សាក្នុងមួយម៉ោង។​​​ ហើយសាខាថ្មីរបស់មុទិតាស្ប៉ានឹងបើកទទួលភ្ញៀវរបស់ខ្លួននៅថ្ងៃទី​01​កក្កដាឆ្នាំ2018ខែក្រោយនេះ។​​ សំរាប់ពត៌មានបន្ថែមលោកអ្នកអាចទាក់ទងប្រធានគ្រប់គ្រងទូទៅរបស់មុទិតាស្ប៉ាដោយផ្ទាល់តាមរយៈទូរសព្ទ័លេខ​​...

រៀនផ្លាស់ប្ដូរខ្លួនអ្នកអោយប្រែក្លាយជាមនុស្សដែលមានការគិតបែបវិជ្ជមាន

ការគិតបែបវិជ្ជមានសំដៅទៅលើការគិតរបស់មនុស្សដែលមើលឃើញពិភពលោកក្នុងផ្លូវល្អ។​​​ការគិតបែបនេះមិនត្រឹមតែផ្ដល់អោយខ្លួនឯងនូវក្ដីសុខតែប៉ុណ្ណោះទេ អ្នកជុំវិញខ្លួនអ្នកក៏ទទួលបានដូចគ្នា។​ ការគិតបែបវិជ្ជមានក៏បានផ្ដល់អោយសេចក្ដីសុខផ្លូវចិត្ត នឹងសុខភាពផ្លូវកាយល្អដូចគ្នា។ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានអោយដឹងថា ការគិតបែបវិជ្ជមានជាកត្តាជំរុញអោយកាន់តែមានភាពជឿជាក់ បង្ការនូវជំងឺលើសសម្ពាធឈាម និងជំងឺបាក់ទឹកចិត្តបានទៀតផង។ ដូច្នេះម៉េចមិនសាកផ្លាស់ប្ដូរការគិតរបស់អ្នក ហើយស្វែងរកសេចក្ដីសុខអោយខ្លួនឯងតាមវិធីខាងក្រោមនេះ  ចាប់ផ្ដើមថ្ងៃថ្មីតាមរយៈការគិតវិជ្ជមាន គេតែងនិយាយថាបើអ្នកងើបមកពេលព្រឹកតាមអារម្មណ៍បែបណា មួយថ្ងៃនោះអ្នកនឹងមានអារម្មណ៍បែបនោះពេញមួយថ្ងៃ​។ តើអ្នកធ្លាប់គិតទេថាមួយថ្ងៃនេះដូចជាមិនល្អទាល់តែសោះនៅពេលដែលអ្នកងើបមកយឺតពេល។ នេះមកពីការគិតបែបអវិជ្ជមានរបស់អ្នកគ្របដណ្ដប់ពេញខួរក្បាលរបស់អ្នកធ្វើអោយអ្នកគិតបែបវិជ្ជមានមិនចេញសោះ។ សាកផ្លាស់ប្ដូរការគិតទៅជាបែបវិជ្ជមានតាមរយៈការនិយាយប្រាប់ខ្លូនឯងនៅមុខកញ្ចក់ ទោះបីជាមើលទៅវាដូចជាមនុស្សឆ្កួតក៏ដោយតែវាជាវិធីមួយផ្លាស់ប្ដូរការគិតរបស់អ្នកចាប់តាំងពីពេលព្រឹកបាន។  ផ្ដោតទៅលើរឿងល្អៗ ទោះបីវាជារឿងតូចតាច វាមិនដែលមានថ្ងៃល្អរហូតនោះទេ តែវាប្រាកដជាមានរឿងល្អៗតូចតាចមួយចំនូននៅក្នុងថ្ងៃអាក្រក់នោះ។ ចូរកត់សំគាល់រឿងល្អតូចតាចទាំងនោះហើយយកវាមកគិតតាមបែបល្អៗ ហើយផ្លាស់ប្ដូរថ្ងៃអាក្រក់ទាំងនោះទៅជាថ្ងៃល្អតាមរយៈការគិតរបស់អ្នកវិញ។ ឧទាហរណ៍ដូចជាអ្នកជាប់ស្ទះចរាចរណ៍...

មេឃត្រជាក់ចឹងៗអី បើបានញុាំមីហឹរគីមឈី មិនដឹងស្រួលខ្លួនយ៉ាងណាទេ?

ឃើញថាអាកាសធាតុប្រែប្រួលទៀតហើយ ប៉ុន្មានថ្ងៃនេះមេឃត្រជាក់ល្អណាស់ ចឹងដូចជានឹកឃើញឃ្លានមីហឹរ មីហឹរដែលមានរដាក់គីមឈីនោះអី ព្រោះតែវាឆ្ងាញ់ហើយអាចកំដៅក្រះបាន តោះញុាំមីហឹរគីមឈីម្តងអី ហើយល្បីថាមីរហឹរគីមឈីមានបើកសាខាថ្មី​នៅម្តុំផ្លូវជាតិលេខ៤ មិនត្រឹមតែប៉ុណ្ណោះទេមានមុខម្ហូបថ្មីៗថែមទៀតផង​។ ដោយសារតែកំណើននៃការពេញនិយមគាំទ្រ ការញាំុមីហឹរគីមឈីកន្លងមកនេះហើយទើបធ្វើអោយហាងមីហឹរគីមឈី បានពង្រីកសាខាថ្មីរបស់ខ្លួនជាច្រើននៅតាមកន្លែងផ្សេងៗគ្នាដូចជា៖ សាខាទី១ ជិតស្តុបទំនបើសាខាទី២ នៅខេត្តកំពង់ស្ពឺ និងសាខាទី៣ នៅផ្លូវ៣៧១ ជិតផ្សារប៉េសេ ដើម្បីបម្រើជូនអតិថិជននូវមីហឹរបែបកូរ៉េ ក្ដៅៗ ចំអិនភ្លាមៗ ជាមួយរសជាតិយ៉ាងសម្បូរបែប ជាពិសេសពិតជាត្រូវចិត្តសម្រាប់អ្នកដែលចូលចិត្តហឹរ ចង់បានហឹរប៉ុណ្ណាក៏បានដែរ ម៉ាហូរញើស ម៉ាហៀរទឹកភ្នែក ហើយមិនត្រឹមតែមានមីហឹរមួយមុខនោះទេ...

គ្រាន់បង្ហាញវីដេអូខាងក្រោម ទៅសៀមរាបរដូវបៃតងនេះបញ្ចុះតម្លៃ២០%ភ្លាមហ្មង!

រដូវវស្សា ជារដូវបៃតងដែលទេសភាព ដើមឈើមានពណ៌បៃតងស្រស់ ដែលបណ្តាអោយកន្លែងស្នាក់នៅ សម្រាប់ដំណើរកម្សាន្តក្នុងរដូវនេះចាប់ពីខែ ៦រហូតដល់ខែ ៩ មានតម្លៃសមរម្យ រួមផ្សំជាមួយការបញ្ចុះតម្លៃពិសេសផងដែរ។ ហើយដើម្បីអោយអតិថិជនរបស់ខ្លួន មានភាពងាយស្រួលក្នុងការទទួលបាន ការបញ្ចុះតម្លៃ ពិសេសដោយមិនមានពិបាកអីនោះទេ គឺថា គ្រាន់តែបង្ហាញថាអ្នក "ពិតជាបានមើល និង Share វីដេអូខាងក្រោមដែលបង្ហោះដោយស្ថាប័នកោះសន្តិភាព ពីផេកហ្វេសបុក My Land | ទឹកដីខ្ញុំ ដោយ Tag...

កម្មវិធីពិសេសសម្រាប់ឱកាសទិវាបុណ្យលោកឪពុកពីរោងភាពយន្តលេជេន

លោកអ្នកមានដឹងទេថានៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះជាថ្ងៃដែលពិសេសគឺទិវាបុណ្យលោកឪពុក? សម្រាប់នៅរោងភាពយន្តលេជេនដើម្បីជាការប្រារព្ធនូវទិវាបុណ្យដ៏ពិសេសនេះ យើងក៏មានជាប្រ៉ូម៉ូសិនពិសេសផងគឺ រាល់ការទិញនំដូហ្វណាត់Krispy Kreme រសជាតិចំរុះ (Assorted) ចំនួន២ នឹងទទួលបានការថែមជូន នំដូហ្វណាត់ ១ភ្លាមៗ។ កម្មវិធីនេះនឹងមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន ហើយមានតែមួយថ្ងៃប៉ុណ្ណោះ! តោះ!!​ នាំលោកប៉ាជាទីស្រលាញ់របស់លោកអ្នកមកទស្សនារឿងនៅរោងភាពយន្តលេជេនទាំងអស់គ្នាណា!​ សម្រាប់អាទិត្យនេះដែរ មានរឿងល្អៗ ជក់ចិត្តដិតអារម្មណ៍ជាច្រើន ហើយថែមទាំងអាចរីករាយជាមួយនឹងប្រ៉ូម៉ូសិនពិសេសពីរោងភាពយន្តលេជេនជាមួយនឹងលោកប៉ាជាទីស្រលាញ់ទៀត។ នៅចាំអីទៀត? បង្ហាញក្តីស្រលាញ់របស់លោកអ្នកទៅកាន់លោកប៉ានៅក្នុងឱកាសទិវាបុណ្យលោកឪពុកទាំងអស់គ្នាណា៎! អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit...

Most Read