Yearly Archives: 2018

ល្ងាចនេះជុំគ្នា​ មកភ្លក់រសជាតិម្ហូបផ្ទះខ្ញុំម្តងមើល៍!

ឃើញចឹងតិចច្រឡំថាAdminហៅមកញុាំអីនៅផ្ទះអីទៅ មិនមែនទេគឺ ហាងឈ្មោះថាម្ហូបផ្ទះខ្ញុំនោះអី និយាយទៅមុខម្ហួបប្លែកច្រើនណាស់ ច្រើនមុខថែមទៀតផង បើអ្នកនិយមពិសារម្ហូបបែបថៃទៀតនោះឆ្ងាញ់មាត់ហ្មង អ្វីដែលសំខាន់ចម្អិនដោយចុងភៅជនជាតិថៃផ្ទាល់តែម្តង។ គ្រាន់តែឃើញក៏ដឹងថាមានម្ហូបច្រើនមុខបាត់ទៅហើយ ចឹងសម្រាប់លោកអ្នកដែលចង់ប្តូរបរិយាកាស ញុាំអាហារនៅខាងក្រៅផ្ទះនោះ អាចជ្រើសរើសការទទួលទានអាហារនៅហាង ម្ហូបផ្ទះខ្ញុំ មកសាករសជាតិមុខម្ហូបប្លែកៗជាច្រើនមុខ ដែលចម្អិនដោយចុងភៅមកពីប្រទេសថៃផ្ទាល់ ណាមួយវិញទៀតចុងសប្តាហ៍ស្រាប់ផង ជាពេលដែលលោកអ្នកសំរាកពីការងារនឿយហត់ ឆ្លៀតពេលដើរលំហែរផងនោះ ប្រសិនជិះកាត់ម្តុំសួន វត្ត បទុម កុំភ្លេចឈាងចូលសាករជាតិម្ហូបផ្ទះខ្ញុំផងណា! បើ​និយាយ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ ញ៉ាំម្ហូបថៃមោះ ណាត់គ្នាទុកអោយហើយទៅ ដឹងតែត្រូវចិត្តជាក់ជាមិនខានទេ ត្រៀមមាត់ទុកញុាំរសជាតិម្ហូបបែបថៃ ហាង...

តោះ! សាកឳជារសដ៏ច្រើនជម្រើសពី Coffee Today នរោត្តម

ហាង​កាហ្វេ​ទំនើបៗនៅភ្នំពេញមាន​ការកើនឡើងជាបន្តបន្ទាប់ ដោយឡែកមានហាងកាហ្វេមួយដែលកំពុងទទួលការពេញនិយមខ្លាំងសំរាប់អ្នកពិសាគឺហាង Coffee Today។ ហាង Coffee Today ដែលជំនាញ​ផ្ដោត​សំខាន់​ទៅលើរសជាតិកាហ្វេ​ដ៏ឈ្ងុយឆ្ងាញ់​​ សព្វថ្ងៃនេះមានច្រើនសាខារួចមកហើយ មិនថាតែនៅក្នុងរាជធានីភ្នំពេញរបស់យើងនោះទេ សូម្បីតែនៅតាមបណ្តាខេត្តនានាក៏មានវត្តមានច្រើនផងដែរ ទាំងនេះដោយ សារតែមានការគាំទ្រពីអតិថិជនដែលនិយមពិសាររសជាតិកាហ្វេ Coffee Today ។ ក្នុងនោះដែរ សម្រាប់សាខា Coffee Today នរោត្តម ក៏បានបន្ថែមនៅភេសជ្ជៈជាច្រើនជម្រើស ច្រើនមុខ រួមទាំងមានបរិយាកាស​ល្អស្ងប់ស្ងាត់ងាយស្រួលផ្លាស់​ប្តូរយោបល់គ្នា ជជែកគ្នាលេងកំសាន្ត ឬធ្វើការងារសាលា បានយ៉ាងស្រួល។ ដូច្នេះហើយ...

គុយទាវសាច់ចិញ្ច្រាំ រសជាតិឆ្ងាញ់ផ្ដាំ ញាំុហើយជក់ចិត្ត

ឆ្ងាញ់ជាប់ចិត្តទៀតហើយពីហាង នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីប្រចាំប្លុកបឹងកេងកង។ ពេលនេះបានបន្ថែមរសជាតិថ្មី​ទៀតហើយកាន់តែច្រើនមុខ​ ច្រើនជម្រើស ញាំុហើយជក់ចិត្ត ជាពិសេសជាមួយគុយទាវសាច់ចិញ្ច្រាំប្រហិតត្រី រសជាតិញាំុជក់មាត់ ញាំុហើយចង់ញាំុទៀត ពេលបានបន្ថែមខ្ទឹមជ្រកទៀត ដឹងតែអ៊ែមហ្មង។​ ដើម្បីតម្រូវចិត្តអតិថិជនរបស់ហាងនំបញ្ចុកសាច់ចិញ្ច្រាំដែលតែងតែនិយមគាំទ្រពីស្នាដៃ​នឹងរសជាតិប្រចាំហាង ពេលនេះម្ចាស់ហាងផ្ទាល់បានបន្ថែមនូវគុយទាវរសជាតិថ្មីគឺគុយទាវសាច់ចិញ្ច្រាំប្រហិតបាក់សៀក រសជាតិឆ្ងាញ់ តម្លៃសមរម្យថែមទៀតផង ហើយអ្នកពិសារមិនអាចភ្លេចបានពេលទទួលទាននោះគឺ ម្ទេសជ្រក់ ម្រេចខ្ចីជ្រក់  ខ្ទឹមជ្រក់ ដែលដាក់ត្រាំក្នុងក្រឡយ៉ាងទំនង បានបន្ថែមរសជាតិដល់គុយទាវមួយចាននេះអោយកាន់តែឆ្ងាញ់ជាប់ចិត្តជាប់មាត់។ ចង់ញាំុគុយទាវឌុប​ក៏បាន នំបញ្ចុកឌុបក៏មាន​ នៅចាំអីទៀត? មិនត្រឹមតែមានគុយទាវមួយមុខតែប៉ុណ្ណោះទេ ហាងនំបញ្ចុកសាច់ចិញ្ច្រាំក៏មានបម្រើជូននូវ  មីសួរ...

រីករាយជាមួយអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់កាតសមាជិកលេជេន

តើលោកអ្នកមានកាតសមាជិករបស់លេជេនហើយរឺនៅ? ហើយបានដឹងឬទេថាកាតនេះមានអត្ថប្រយោជន៍អ្វីខ្លះ? ប្រសិនជាលោកអ្នកនៅមិនទាន់បានដឹងពីអត្ថប្រយោជន៍និងមិនទាន់មានកាតសមាជិកនេះ!! តោះទៅអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា!!​​​ សម្រាប់លោកអ្នកដែលមានកាតសមាជិកលេជេនទាំងអស់អាចធ្វើការជាវនូវសំបុត្រកុនតាមរយះវេបសាយរបស់រោងភាពយន្តលេជេន គឺជាវសំបុត្រតាមរយះអនឡាញដោយពុំបាច់អញ្ជើញមកទិញផ្ទាល់ឬតម្រង់ជួរយូរទៀតនោះទេ ងាយៗនិងឆាប់រហ័ស ចំណេញពេលវេលា ហើយលោកអ្នកនឹងមិនចាំបាច់ព្រួយបារម្ភខ្លាចជាវសំបុត្រមិនទាន់គេទៀតនោះទេ។ ឈប់ៗ!!! តែនៅមិនទាន់អស់ទេ លោកអ្នកព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ ជាមួយនឹងការបញ្ចុះតម្លៃ ១០% ទៅលើសំបុត្រកុន អាហារ និងភេសជ្ជៈ នឹងទទួលបានទឹកប្រាក់បន្ថែមរាល់ពេលបញ្ចូល៥%ថែមទៀតផង។ ហើយថ្មីៗនេះនៅរោងភាពយន្តលេជេនមានរឿងថ្មីៗ និងល្បីៗជាច្រើនដូចជា បងប្រុសកំពូលកូរ ឬ Brother Of The Year,...

ថែរក្សាកែងជើងពីការប្រេះតាមវិធីនេះ

ការថែរក្សាកែងជើងក៏ជារឿងមួយដែលយើងគួរតែយកចិត្តទុកដាក់បន្ទាប់ពីការថែរក្សាសម្រស់។​វីដេអូខាងក្រោមនេះជាវិធីកាត់បន្ថយការប្រេះកែងជើងរបស់អ្នកបានក្នុងរយៈពេលបីថ្ងៃ​។​ ងាយៗ ហើយមានប្រសិទ្ធភាព ដូច្នេះសម្រាប់អ្នកប្រេះកែងជើងគួរតែសាកល្បងវិធីងាយៗទាំងនេះបាន។ https://youtu.be/g-H7Pod8QbU ប្រភព YouTube Channel :  SHORT TIME SECRET

សាមញ្ញតែស្រស់ស្អាតជាមួយម៉ូតសក់ទាំងនេះ

ការធ្វើម៉ូតសក់បែបសាមញ្ញៗជាមួយកន្សែង កំពុងតែមានភាពពេញនិយមសម្រាប់សុភាពនារីនាសម័យនេះ។ មិនត្រឹមតែមានភាពងាយស្រួល ចំណេញពេលវេលាតែប៉ុណ្ណោះទេ ថែមទាំងធ្វើអោយកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ ខាងក្រោមនេះជាវិធីធ្វើម៉ូតសក់បែបសាមញ្ញមួយចំនួនដែលស្រស់ស្អាតសម្រាប់សុភាពនារីចូលរួមក្នុងកម្មវិធី ក៏ដូចជាទៅសាលារៀនបានថែមទៀតផង។

ទៅម្តងចំនេញពេលច្រើនណាស់ Le For Rest មានគ្រប់យ៉ាងគ្រប់ជម្រើសតែម្តង!

ពេលបច្ចុប្បន្ននេះយើងកត់សំគាល់ឃើញថា មនុស្សយើងម្នាក់ៗ មានការមមាញឹកនឹងការងារ ឬការសិក្សាខ្លាំងចឹងហើយដើម្បីស្វែររកទីតាំងល្អ ចំនេញពេលវេលា ដូចនេះយើងសូមណែនាំទីតាំងមួយឈ្មោះថា Le For Rest គឺផ្តល់នៅភាពងាយស្រួលក្នុងការជួបជុំពិភាក្សាការងារ ឬការរៀនសូត្រ ឬចូលផ្សារដើរទិញឥវ៉ាន់ក៏បាន ញុាំអាហារប្លែកៗ ញុាំកាហ្វេ ភេសជ្ជៈរសជាតិច្រើនមុខ មានគ្រប់យ៉ាងគ្រប់ជម្រើសតែម្តង។ កាន់តែងាយស្រួលហើយ ពីហាង Le For Rest បានផ្តល់ជាជម្រើសជាច្រើនសម្រាប់លោកអ្នក ព្រោះតែមាននៅទីនោះផ្ទាល់គឺមានទាំងកាហ្វេ ភេសជ្ជៈដែលបង្កើតដោយស្នាដៃកូនខ្មែររសជាតិប្លែក ការតុបតែងក្នុងហាងក៏ប្លែក មានអាហារច្រើនមុខ...

ស្រីៗកាន់តែស្រស់ស្អាតជាមួយអាវពណ៌ស

សម្រាប់សុភាពនារីមួយចំនួនតែងតែពេញនិយមពណ៌ឆើតៗក្នុងការស្លៀកពាក់ប្រចាំថ្ងៃ មើលទៅស្រស់ស្អាត​ប៉ុន្តែអាចនឹងសាំ។ដូច្នេះហើយថ្ងៃនេះ KSPG និងផ្លាស់ប្ដូរអារម្មណ៍សុភាពនារីដែែលចូលចិត្តស្លៀកពាក់ពណ៌ឆើតៗមកក្រលេកមើលសំលៀកបំពាក់ពណ៌សវិញម្ដង។ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តែមើលទៅកាន់តែសុភាព ហើយស្រស់ស្រាយថែមទៀតផង។

បុកល្ហុងខ្យងចំហុយពីផ្ទះយាំុមីម៉ាម៉ា សាខាថ្មីត្រូវចិត្តយុវវ័យម្ដុំផ្សារទួលគោក

ការញាំុអាហារសម្រន់នៅពេលល្ងាចគឺជាភាពពេញនិយមរបស់យុវវ័យនៅក្នុងសម័យនេះ ដោយសារតែការពេញនិយមគាំទ្រទាំងនេះហើយទើបធ្វើអោយហាងអាហារកាន់តែរីកដុះដាល នឹងពង្រីកសាខារបស់ខ្លួនកាន់តែច្រើនឡើង ជាក់ស្ដែងដូចជាហាង ផ្ទះយាំុមីម៉ាម៉ា ទើបតែពង្រីកសាខាថ្មីដើម្បីបម្រើជូនអាហារជាច្រើនមុខទៅដល់អតិថិជននៅម្ដុំទួលគោកកាន់តែងាយស្រួល។ ក្រៅពីពង្រីកសាខាថ្មី ហាងផ្ទះយាំុមីម៉ាម៉ាក៏បានបង្កើតមុខម្ហូបថ្មីៗជាច្រើន ដែលនៅតែរក្សាបាននូវរសជាតិ និងភាពបិុនប្រសប់នៃការធ្វើម្ហូប។លើកនេះ ហាងផ្ទះយាំុមីម៉ាម៉ា បាននាំយកនូវអាហារថ្មីគឺ ​​ខ្យងចំហុយបុកល្ហុង គ្រាន់តែឃើញក៏ដឹងថាអ៊ែមដែរ​ មានទាំងខ្យងតំរៀបគ្នានៅលើថាសយ៉ាងទំនង ហើយមានទាំងបុកម្ចូរពីលើទៀត ឃើញហើយស្រៀវធ្មេញណាស់លោកអើយ!! សាខាថ្មីរបស់ហាង ផ្ទះយាំុមីម៉ាម៉ា​ មានទីតាំងនៅម្ដុំផ្សារទួលគោកក៏មានអាហារជាច្រើនមុខទៀតដូចជា​៖ បុកពោតគ្រឿងសមុទ្រ ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង បុកល្ហុងខ្ចង ស៊ុប និងអាហារជាច្រើនទៀតសុទ្ធតែកប់ហ្មង។...

បន្ធូរចង្កេះខោឱ្យហើយសិន ត្រៀមញុាំបុហ្វេតម្លៃពិសេស 6.8$ ពីហាង ហ្វឹស ថាម

ចង់ញុាំបុហ្វេអត់? តោះចឹងត្រៀមពោះញុាំឱ្យណាណីម្តង រឿងគីឡូទុកមួយឡែកសិន ទាន់មានប្រូម៉ូសិនពិសេស មានទាំងស៊ុប ទាំងសាច់អាំង​ បុហ្វេម្ហូបច្រើនមុខ ញុាំម៉ាសេរី បញ្ចុះតម្លៃសល់ត្រឹមតែ6.8$ ប៉ុណ្ណោះ! សម្រាប់លោកអ្នកដែលនិយមពិសារនៅប្រភេទបុហ្វេ ដែលមានជម្រើសទាំងសាច់ទាំងស៊ុប បន្លែស្រស់ៗ បង្អែម មុខម្ហូបច្រើនមុខ កុំភ្លេចត្រៀមពោះញុាំបុហ្វេយ៉ាងច្រើនសម្បូរបែប ពីហាង ហ្វឹស ថាម ផ្តល់ជាមួយនិងប្រូម៉ូសិនពិសេសតម្លៃ7.9$ សល់ ត្រឹមតែ6.8$ ចាប់ពីថ្ងៃទី 25 / 06 /2018 ដល់ថ្ងៃទី...

ងាយៗ វិធីធ្វើម៉ាសធម្មជាតិបិតមុខនៅផ្ទះ

ការធ្វើម៉ាសបិតមុខនៅផ្ទះពិតជាងាយស្រួល ហើយចំណេញទាំងពេលវេលា និងថវិការ អ្នកមិនចាំបាច់ចំណាយពេលទិញម៉ាសបិតមុខពីផ្សារ ព្រោះរបស់ខ្លះនៅក្នុងផ្ទះអ្នកអាចមានសារៈប្រយោជន៍ក្នុងការធ្វើម៉ាសបិតមុខបាន ហើយងាយបំផុតក្នុងការធ្វើ។ ម៉ាសបិតមុខពិតជាមានច្រើនបែប ច្រើនម៉ូតដែលមានលក់នៅលើទីផ្សារ ប៉ុន្តែម៉ាសបិតមុខធម្មជាតិដែលអ្នកអាចរកបាននៅផ្ទះក៏មានលទ្ធផលមិនចាញ់ម៉ាសបិិតមុខដែលដាក់លក់លើទីផ្សារដែរ។ថ្ងៃនេះយើងនឹងលើកយកម៉ាសបិតមុខពីរប្រភេទដែលងាយស្រួលធ្វើហើយអាចរកបាននៅក្នុងផ្ទះរបស់អ្នកផ្ទាល់តែម្ដង។ ម៉ាសល្ហុង ម៉ាសល្ហុងត្រួវការតែ ផ្លែល្ហុងមួយចំណិត ទឹកឃ្មុំមួយស្លាបព្រា​កាហ្វេ និងស៊ុតស យកមកលាយបញ្ចូលគ្នា​រួចកូរអោយសប់ ហើយបិតនៅលើមុខទុកចោល១៥នាទី រួចលាងចេញជាការស្រេច។ម៉ាសល្ហុងនឹងជួយស្បែកមុខរបស់អ្នកអោយកាន់តែភ្លឺរលោងនឹងកាត់បន្ថយស្នាមដែលមាននៅលើស្បែកមុខយ៉ាងមានប្រសិទ្ធភាព។ ម៉ាសផ្លែចេក ម៉ាសផ្លែចេកមានប្រសិទ្ធភាពជួយអោយស្បែកមុខមានសំណើម ហើយវិធីធ្វើពិតជាងាយស្រួល  ដោយគ្រាន់តែមានផ្លែចេក១ផ្លែក្រឡុកជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចបិតនៅលើមុខ១៥នាទី រួចលាងចេញជាការស្រេច។ ការបិតម៉ាស ២ទៅ៣​ ដងក្នុងមួយសប្ដាហ៍នឹងជួយស្បែកមុខរបស់អ្នកអោយកាន់តែមានសំណើម​ ក៏ដូចជាក្មេងជាងវ័យបានថែមទៀតផង។មានទៅពិបាកអី!ងាយៗ...

ចង់បានរាងស្អាតមែនទេ? អនុវត្តន៍តាមវិធីនេះ

ពិបាកចិត្តនឹងការស្លៀកសំលៀកបំពាក់មិនស្អាត ដោយសារក្បាលពោះមែនទែ? តោះ!មកចាប់ផ្ដើមអនុវត្តន៍តាមវិធីហាត់ប្រាណខាងក្រោមដើម្បីបានរាងGoal ហើយសុខភាពល្អទៀត​ មិនចាំបាច់ចំណាយពេលច្រើនទេ​​ ត្រឹមតែ៨នាទីក្នុងមួយថ្ងៃក៏ជួយបានទៅហើយ។ https://youtu.be/FF1PPFH2lpA ប្រភពវីដេអូ YouTube Channel Holly Dolke

Most Read