Yearly Archives: 2018

ចង់ញ៉ាំម្ហូបថៃមានអ្វីត្រូវពិបាកទៀត! ទៅភោជនីយដ្ឋាន Blossom ម៉ាឆ្ងាញ់ហើយ

ចង់ញាុំម្ហូបថៃមានអីត្រូវពិបាកទៀត! កាន់តែងាយស្រួលជាងមុនហើយ សម្រាប់លោកអ្នកដែលនិយមពិសារអាហាររសជាតិបែបថៃនោះ មិនបាច់ទៅដល់ឆ្ងាយនោះទេ នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះថា Blossom ដែលមានទីតាំងនៅផ្លូវ184 ត្រង់ចំនុចមុខសាលារៀន អាលីយ៉ង់ គឺប្រជុំអាហារបែបថៃសុទ្ធ ម្ហូបល្បីៗមានការពេញនិយមខ្លាំងក្នុងទីក្រុងបាងកកផ្ទាល់។ នៅភោជនីយដ្ឋាន Blossom ជាភោជនីយដ្ឋានបំរើជូននៅប្រភេទអាហារថៃយ៉ាងសម្បូរបែបដែលល្បីខ្លាំងក្នុងទីក្រុងបាងកក សុទ្ទតែទំនងញុាំ ហើយមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗនោះទេ ថែមទាំងមានភេសជ្ជៈច្រើនរសជាតិ ច្រើនជម្រើស ច្រើនពណ៌គួរអោយចង់ញុាំខ្លាំងណាស់ ងាកមកនិយាយពីបង្អែមវិញ គឺថាគ្រាន់តែឃើញភ្លាមឃ្លានញាុំតែម្តងហើយ ព្រោះអីវាទំនងញុាំពេកនោះអី ក្រៅពីអាហារបែបថៃឆ្ងាញ់ហើយនោះ បរិយាកាសក្នុងហាងក៏មានផាសុកភាព កន្លែងធំទូលាយ សាកសមសម្រាប់ការជជែកគ្នាពិភាក្សាកាងារ ឬការសិក្សារ...

ម៉ោះៗ បញ្ចុះតម្លៃពិសេស 20% ស៊ុបឆ្លាមចង្អេរ ពីហាងស៊ុបចង្កាក់Volcano

អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមមុខម្ហូបថ្មីមួយទៀតគឺ ស៊ុបឆ្លាមចង្អេរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។ ហាង​ ស៊ុបចង្កាក់Volcano ដូចដែលលោកអ្នកធ្លាប់បានស្គាល់ហើយ មិនថាបើកដំណើរពេលណានោះទេ ភ្ញៀវចូលពេញៗតែម្តង ហើយអ្វីដែល នរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់បាន ព្រោះតែក្លិន​ឈ្ងុយសាច់អាំង និងក្លិនតាមផ្សែងរបស់ទឹកស៊ុបសាច់ចង្កាក់ បើរសជាតិ​សាច់ចង្កាក់វិញ ញាុំជាមួយទឹកជ្រលក់គឺថារសជាតិឆ្ងាញ់ប្លែកមាត់ចឹងហ្មង។ ដូចនេះហើយដោយសង្កេតឃើញថាមានការគាំទ្រច្រើនខ្លាំងពីសំណាក់ភ្ញៀវ ម្ចាស់ហាងក៏បាននាំមកនូវម្ហូបថ្មី គឺស៊ុបឆ្លាមចង្អេរ រសជាតិឆ្ងាញ់ ហើយបញ្ចុះតម្លៃពិសេសទៀត។ និយាយទៅរសជាតិ និងតម្លៃ...

សាច់គោអាំង ៣កន្លែង សុទ្ធតែល្បីច្រើនឆ្នាំ ហើយលក់ដាច់មិនណយទេ!

ថាមិនឃ្លានក៏មិនកើតដែរ ព្រោះតែជាទម្លាប់អោយតែជិតដល់ម៉ោងចេញពីធ្វើការដឹងតែក្រពះរើរកចំណីរញុាំហើយ ចឹងពេលនេះក៏ជាពេលដែលក្រុមកាងារយើងដល់ម៉ោងបង្ហាញកន្លែងញាុំឆ្ងាញ់ៗជូនដល់លោកអ្នកផងដែរ លើកនេះមានដល់តែ៣កន្លែងថែមទៀតផង ដឹងអត់ថាជាអាហាសម្រន់អ្វី? គឺសាច់គោអាំងឆ្ងាញ់ៗ សុទ្ទតែល្បីរាប់ឆ្នាំមកហើយ លក់ដាច់មិនណយទេណា ដូចនេះចង់ដឹងថាមាននៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ហាង សាច់អាំង យាយសក់ ស ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។ ហាង សាច់គោអាំងឆ្ងាញ់...

តើប្លុកទួលទំពូង មានអីញ៉ាំខ្លះ?

ត្រៀមមាត់ភ្លក់ហើយឬនៅ? តោះ! ថ្ងៃនេះសូមនាំអារម្មណ៍លោកអ្នកមកស្គាល់របស់ញុាំឆ្ងាញ់ៗ​ នៅប្លុកទួលទូង សុទ្ទតែជាកន្លែងដែលល្បីខ្លាំងមានអតិថិជនគាំទ្រច្រើន ហើយកន្លែងទាំងនោះលោកអ្នកមួយចំនួនក៏ប្រហែលជាធ្លាប់ស្គាល់ច្បាស់ផងដែរ តើមានកន្លែងណាមួយដែលលោកអ្នកជាម៉ូយប្រចាំហើយឬនៅ ចឹងបើបានស្គាល់ហើយកុំភ្លេចបបួលមិត្តភក្រឱ្យបានស្គាល់ផងណា! តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ១ .មីប្រហិតទួលទំពូង មីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ​ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។ មីប្រហិតទួលទំពូង ទូរស័ព្ទ៖ 088 772 9138 អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង) ២ .ហាងទួលទំពូងគ្រឿងសមុទ្រអាំង ម៉ោង៥មិនទាន់ទេ...

ឲ្យតម្លៃសុខភាពរបស់អ្នក កុំភ្លេចញាុំមីក្រហមណា៎!

ការទទួលអាហារដើម្បីសុខភាព មានរសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ និងប្លែក ទាំងនេះជាអ្វីដែលអ្នកពិសារគ្រប់រូបតែងតែចង់បាន ដូចនេះ ហាង​ មីក្រហម​​ លោកអ្នកមួយចំនួនធំធ្លាប់បានស្គាល់រួចមកហើយ គឺបានផ្តោតនិងយកចិត្តទុកដាក់ទៅលើសុខភាពជាចម្បង ហើយមានអនាម័យខ្ពស់ ជាពិសេសផលិតដោយការច្នៃប្រឌិតផ្ទាល់របស់កូនខ្មែរយើងពិតៗ។ ហាង មីក្រហម សម្រាប់ជាជម្រើសដល់អ្នកនិយមគាំទ្រពិសារអាហារសុខភាព ពីហាងក៏បានបន្ថែមនៅរសជាតិថ្មីៗ ដូចជា៖ មីក្រហមស៊ុបសរសៃកែង ស៊ុបក្រចកជើងគោពិសេស មីក្រហមស៊ុបកន្ទុយគោ គឺរសជាតិឆ្ងាញ់ ចំពោះសាច់​ផុយ​​ល្មម ត្រូវ​នឹង​ទឹក​ស៊ុប​​មិន​ប្រៃ មិន​សាប...

គយគន់​រូបថត​ផ្អែមល្ហែម​រវាង ​គង់ សុ​ជាតិ ​និង​ជា ​វិបុល ​ពិតជា​មាន​សុភមង្គល​នឹង​គ្នា

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ ចំណងស្នេហា​រវាង​ អ្នក​នាង ​គង់ សុ​ជាតិ​ និង​លោក​ជា វិបុល ​បាន​ស្តែង​អោយ​ឃើញ​កាន់តែ​ច្បាស់​ថា ​អ្នក​ទាំង​២​ពិតជា​មាន​សេចក្តីសុខ ​និង​សុភមង្គល​នៃ​ជីវិត​ប្តី​ប្រ​ព​ន្ឋ​។ ​ជា​ពិសេស​ទៅ​ទៀត​តាំងពី​មាន កូន​ជា​ចំណងដៃ​មក​លោក​ជា​ វិបុល​ក៍​កាន់តែ​ស្រឡាញ់​ភរិយា​ទ្វេរ​ឡើង​។ ពិធីករ​មួយគូ​នេះ​ បាន​មូលចិត្ត​គ្នា​បំពេញការងារ​ ដោយ​ទាន់​ចាប់​ឱកាស​មាន​ទីផ្សារ​។ ​ក្រៅពី​ជាប់​ការងារ​នៅ​ស្ថាប័ន​សោត​ទស្សន៍​ផ្សេង​គ្នា​លោក​ជា វិបុល​ និង​អ្នក​នាង​គង់ សុ​ជាតិ ​ក៍​ជា​ដៃគូ​ពិធីករ​កាត់​នំ​ដ៍​ពេញ​និយម​ជូន​ កូនប្រុស​កូនស្រី​នៃ​ពិធី​មង្គលការ​ផង​ដែរ​។ ​ក្នុង​បើ​និយាយ​ពី...

ជា​ការ​ពិត​ឬ​បែប​ណា​ដែល​គេ​ថា ​នាង​លាភ​ប្រ​ព​ន្ឋ​នាយ​ក្រឹម​មានកូន​ស្រី​មុន​ជួប​នាយ​ក្រឹម

រាជធានីភ្នំពេញ ៖ មានការ​ផ្អើល​ទៀត​ហើយ ដោយ​សារ​តែ​មានការ​ធ្លាយ​ព័ត៌មាន​មក​ថា ​នាង​លាភ​ដែល​ស្រឡាញ់​នាយ​ក្រឹម​ រហូត​មានកូន​ភ្លោះ​នោះ​ ការណ៍​ពិត​ធ្លាប់​មាន​ប្តី​មុន​ស្គាល់​នាយ​ក្រឹម​។ ​ច​ម្ង​ល់​នេះ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ​ក្រោយ​ធ្លាយ​រូបថត​កុមារី​ម្នាក់​ថត​កៀក​នាង​លាភ​ហើយ​គេ​និយាយ​ថា​ជា​កូនស្រី​នាង​។ មើល​ទម្រង់​មុខ​ក្នុង​រូបថត​ក្មេង​ស្រី​ដ៍​ស្រស់​ស្អាត ​ធៀប​ជាមួយ​ទម្រង់​មុ​ខ​នាង​គង់ ច័ន្ទ​សុី​ណា​ ហៅ​នាង​លាភ​គឺ ​ប្រហែល​ឬ​ស្រ​ដៀង​គ្នា​ដោយ​ខ្លះ​ថា ​ជា​កូន​ចង់​១០០%​ខ្លះ​ថា​ប្អូនស្រី​។ ​ទោះបីជា​យ៉ាងណា​នាង​លាភ​ធ្លាយ​រូប​នេះ​គេ​ថា ​ជា​កូនបង្កើត​របស់​នាង​ច្រើន​ជាង​។ ​បើសិនជា​ដូចនេះ​មែន​ តើ​លោកពូ​ក្រឹម​ដឹង​ឬ​យ៉ាងណា​ឬ​មួយ​លោកពូ​គាត់​ជ្រាប​បញ្ហា​នេះ​ហើយ ​បាន​ពិភាក្សា​គ្នា​លើកលែង​បញ្ចប់​ការ​ខ្វែង​គំ​នុ​ត​គ្នា​បានជា​អាច​ចុះសម្រុង​នៅ​ជាមួយ​គ្នា ​រហូត​បានកូន​ដល់​ទៅ​ភ្លោះ​ទៀត​។ អ្នក​នាង​លាភ​ធ្លាប់​និយាយ​ថា ​នាង​មិន​ចង់បាន​អ្វី​ក្រៅពី​ការ​ក្តោប​កូនភ្លោះ​ទាំង​២​របស់​នាង​អោយ​ល្អ​ ចិញ្ចឹម​អោយ​អស់ពី​បេះដូង​។ ​ប៉ុន្តែ​អ្នក​នាង​មិន​លើកយក​មក​និយាយ​រឿង​ធ្លាប់​មានកូន​អោយ​គេ​ដឹង​មុន​ស្គាល់​នាយ​ក្រឹម​ឡើយ​។ ​ពេល​នេះ​បើជា​ការ​ពិតមែន​មាន​តែ​អោយ​កាន់តែ​ស្រឡាញ់​គ្នា​កូន​មុន​កូន​ក្រោយ​ទ្វេរ​ឡើង​។ អ្នក​នាង​លាភ​បាន​រឹង​ដៃជើង​ពេញលេញ​ហើយ...

ជូន​កាដូ​បទ​ចម្រៀង​២​បទ​ពី​អតីត​តារាចម្រៀង​ទូច ស៊ុន​និ​ច ​និង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា

រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​រក្សា​តម្លៃ​វប្បធម៌​ខ្មែរ ​និង​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ យើង​សូម​បង្ហាញ​ជូន​នៅ​បទ​ចម្រៀង​ទម្រង់​របស់​ខ្មែរ​យើង​ដែល​ច្រៀង​ និង​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ទូច ស៊ុន​និ​ច​ និង​ពេ​ជ្ជ​តា​។​ ជា​ពិសេស​ក៍​ដើម្បី​រំលឹក​កេ​រ្តី​ឈ្មោះ​តារាចម្រៀង ​ទូច ស៊ុន​និ​ច​ធ្លាប់​សាង​ស្នាដៃ​ក្នុង​សិល្បៈ​កន្លង​មក​។ នៅ​តែ​ពីរោះ នៅ​តែ​មាន​តម្លៃ ចង់​ឃើញ​អ្នកនិពន្ធ​សម័យ​ថ្មី អាច​និពន្ធ​បទ​មិន​ស្លាប់​ចោល​ម្ចាស់​ដូច​រាល់ថ្ងៃ​។​ តោះ​ស្តាប់​កម្សាន្ត​ទាំងអស់​គ្នា​៖ https://youtu.be/IVVStYQ94kQ https://youtu.be/9IheHLBl_Aw

អ្នកសិល្បៈ​ចាស់​ៗ​ធ្លាក់ខ្លួន​ឈឺ និង​បាត់បង់​សមត្ថភាព​សម្តែង

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​អ្នកសិល្បៈ ល្បី​ៗ​មួយ​ចំនួន​បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ជរា ហើយ​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ។ ពួក​គាត់​ទាំងនោះ​ធ្លាប់​បាន​ធ្វើ​ទស្សនិកជន​សប្បាយ​រីករាយ ។ ដ្បិត​មិន​អាច​ឈរជើង​សម្តែង​បាន​ក៏​ពិតមែន ប៉ុន្តែ​អ្នក​សិល្បៈ​ទាំង​អស់នោះ​ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​សមាគម​សិល្បៈ​នានា​ផង​ដែរ ។ ជាតា​រា​កំប្លែង​ដែល​សម្តែង​ក្នុង​វិស័យ​សិល្បៈ​មិន​តិច​ឆ្នាំ​នោះ​តា​ប៉ិ​គក់​បាន និង​កំពុង​ញាំញី​ដោយ​ជំងឺ ផ្សេង​ៗ​ជាមួយនឹង​ភាព​ចាស់ជរា ហើយ​គាត់​បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង​ជិត​១០​ឆ្នាំ​មក​ហើយ ។ លោក​ស៊ុ​យ ចាន់ ហៅ​តា​ប៉ិក​គក់ មាន​អាយុ​ជាង​៧០​ឆ្នាំ និង​ធ្លាក់ខ្លួន​ឈឺ​ដុះ​សាច់​ក្នុង​តម្រងនោម និង​ឆ្អឹងខ្នង ជំងឺ​ទាំងនេះ​បាន​រុញច្រាន​តារា​កំ​ប្លែក​រូប​នេះ​ឲ្យ​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ...

ប្តូរបរិយាកាសមក ឆ្នេរលំហែរកាយ​ ចង់ដឹងមានរបស់អីញាុំខ្លះអត់?

ឆ្នេរលំហែរកាយ ជាវិសាលភាពមួយដ៏ធំធេងក្នុងការស្រូបយកភ្ញៀវទេសចរ ក្នុងស្រុក និងក្រៅស្រុកអោយមកកំសាន្តលំហែរកាយបានទេសភាពនៃតំបន់ឆ្នេរស្រស់ស្អាត ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុដ៏មានសក្ដានុពលផ្នែកទេសចរណ៍ផងដែរ។ ដូចនេះហើយទាំងភ្ញៀវជាតិ ទាំងអរន្តជាតិ តែងតែទៅកំសាន្តនៅទីនោះដើម្បីកាត់ភាពស្មុកស្មាញ អង្គុយស្តាប់សំលេងទឹករលកបន្ធូរអារម្មណ៍ បន្ទាប់ពីមមាញឹកជាមួយការងារទាំងឡាយ ក្នុងនោះផងដែរ យើងក៏អាចញុាំរបស់ប្លែកៗ ដែលបងប្អូនខ្មែរយើង ឆ្លៀតបង្កើតរបរបន្ថែមដោយអ្នកខ្លះរែក អ្នកខ្លះជិះកង់មកលក់ដល់ទីកន្លែងកំសាន្តផ្ទាល់តែម្តង ចឹងចង់ដឹងថាតើមានរបស់ញុាំអ្វីខ្លះទៅ តោះទស្សនាទាំងអស់គ្នា បើបានទស្សនាហើយ ជួយដាក់ឈ្មោះអោយផង ។ ទីតាំង៖ ឆ្នេរលំហែរកាយ វីដេអូ https://www.facebook.com/KohSantepheapFacetaste/videos/1929220514049083/

រីករាយជាថ្មី ជាមួយនឹងការជាវសំបុត្រកុនដោយប្រើប្រាស់កាតសមាជិកតាមគេហទំព័ររបស់រោងភាពយន្តលេជេន

ពត៌មានដ៏ពិសេសសម្រាប់លោកអ្នកដែលជាហេ្វនរបស់រោងភាពយន្តលេជេនដែលនឹងកំពុងប្រើប្រាស់នូវកាតសមាជិកលេជេន។ ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយ ដោយសារមានការកែប្រែនៃគេហទំព័រយើងខ្ញុំដើម្បីអោយមានការប្រសើរជាងមុន ការជាវសំបុត្រអនឡាញ តាមរយៈកាតសមាជិកបានផ្អាកជាច្រើនខែ ប៉ុន្តែឥលូវនេះ យើងខ្ញុំចង់ប្រាប់ដំណឹងល្អថា យើងបានកែតម្រូវរួចរាល់អស់ហើយ! គឺពិសេសជាងមុន​ និង​មានភាពងាយស្រួលក្នុងការមើល ក៏ដូចជាការជាវសំបុត្រ ដោយលោកអ្នកពុំបាច់មកជាវផ្ទាល់រឺ តម្រង់ជួរទៀតនោះទេ!​ អាចធ្វើការជ្រើសរើសនូវជួរ ជាមួយនឹងកៅអីទៅតាមចំណង់ចំណូលចិត្តដែលចង់បាន។ សូមអភ័យទោសសម្រាប់ការពន្យារពេលអស់ជាច្រើនខែមកនេះ យើងសង្ឃឹមថាប្រិយមិត្តនឹងអធ្យាស្រ័យនិងពេញចិត្តសម្រាប់គេហទំព័ររបស់លេជេនដែលបានធ្វើការកែប្រែថ្មីនេះ។ សម្រាប់កម្មវិធីទូរស័ព្ទដៃ យើងខ្ញុំនឹងខិតខំប្រឹងប្រែង កែតម្រូវអោយដាក់ប្រើប្រាស់នៅពេលខាងមុខនេះ! ដោយក្ដីគោរព ពី ក្រុមការងាររោងភាពយន្តលេជេន! អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit...

ម៉ាអ៊ែម! បាយមួយពេល ៨០០០៛ ញ៉ាំបាន៧មុខនៅកាហ្វេដី

តែងតែថ្មីជានិច្ច សម្រាប់ហាងកាហ្វេដី​​ សឹងតែគ្រប់មុខម្ហូបហើយប្លែករហូតតែម្តង លើកនេះវិញដើម្បីសម្រួលដល់អតិថិជនដែលនិយមទទួលទានអាហារពេលព្រឹក ពីហាងកាហ្វេដី ទើបចេញម្ហូបថ្មីប្លែកៗជាច្រើនមុខ សុទ្ធតែឆ្ងាញ់ៗ បើនិយាយពីតម្លៃវិញសឹងតែមិនជឿ ព្រោះថាត្រឹម៨០០០៛ សម្រាប់បាយមួយពេលលោកអ្នកអាចញ៉ាំបាន៧មុខ។ សម្រាប់អតិថិជនទាំងចាស់ ថ្មី កាន់តែស្រួលជាងមុខហើយថ្មីៗនេះ ចុងភៅមុខស្រស់ជំនាញខាងច្នៃមុខម្ហូបប្លែក ហើយថ្វីដៃល្បីមានរសជាតិឆ្ងាញ់ប្រចាំ ហាង កាហ្វេដី បានបន្ថែមមុខម្ហូបថ្មីទៅលើអាហារពេលព្រឹក ជាច្រើនមុខហើយមានតម្លៃសមរម្យសុទ្ធតែឆ្ងាញ់ៗថែមទៀតផង ទាំងនោះមានដូចជា៖ បាយភ្លៅមាន់អាំងប្រហុកអង្រ្កង បាយមាន់អាំងប្រហុកអង្រ្កង គុយទាវឆ្ងាញ់កាហ្វេដី និយាយទៅគ្រាន់តែលឺឈ្មោះឃ្លានបាត់ហើយ នៅសល់មួយមុខនេះវិញរឹតតែប្លែក...

Most Read