Yearly Archives: 2018

សម្រកគីឡូម៉េចបាន! បើមីទាញតុងយុាំ លេងចឹងៗអី

លេងចឹងៗអីឱ្យសម្រកគីឡូម៉េចកើត! ប៉ុនហ្នឹងហើយអត់ឃ្លានទៀតអី គ្រឿងសមុទ្រចំហ៊ុយស្រស់ មាន់់អាំងពួក ទឹកជ្រលក់ឆ្ងាញ់ បើសុទ្ធតែរបស់ចូលចិត្តទាំងអស់ចឹងឱ្យសម្រកម៉េចទ្រាំមិនបានទេ មានតែចាំសម្រកពេលក្រោយហើយ ។ ហាង មីទាញតុងយុាំ ដែលលោកអ្នកមួយចំនួនធំបានធ្លាប់ស្គាល់រួចមកហើយនោះ ល្បីខាងម្ហូបប្លែកៗថ្មីៗជានិច្ចមិនចេះដាច់សោះ ថ្មីៗដើម្បីបំពេញចិត្តអតិថិជន ម្ចាស់ហាងបាននាំយកនៅគ្រឿងសមុទ្រស្រស់ៗបន្ថែមទៀត ដាក់ចំហ៊ុយស្រស់ៗភ្លាមក្នុងឡាំងស៊ឹង មានគ្រប់មុខ រួមទាំងមាន់ពួកដែលល្បីខ្លាំងនៅខេត្តសៀមរាប​នោះ ក៏មានលក់ក្នុងហាងមីទាញតុងយុាំដែរ អ្វីដែលពិសេសទៀតនោះរាល់មុខម្ហូបទាំងអស់សុទ្ទតែមិនអាចអត់បាន នៅទឹកជ្រលក់ពិសេសប្រចាំហាង គឺឆ្ងាញ់ខ្លាំងតែម្តង។ និយាយមិនអួតទេ ពិតជាឈ្ងុយឆ្ងាញ់មែនណា ដោយសារតែក្រុមការងារយើងខ្ញុំបានភ្លក់រួចហើយ មិនត្រឹមតែប៉ណ្ណោះ ហាងគាត់មាន មុខម្ហូបច្រើនផ្សេងទៀតសុទ្ធតែឆ្ងាញ់ៗ...

ផ្អើលទៀតហើយ!​ ទឹកកកឈូសផ្លែខ្លុង ពីហាង MotoCafe

អាកាសធាតុក្តៅចឹងបេីបានរបស់ត្រជាក់ៗដឹងមិចទេន៎ ចំណីមាត់ថ្មី! ក្នុងរដូវក្តៅនេះបានមកដល់ហើយ ទឹកកកឈូសផ្លែខ្លុង ពីហាង MotoCafe ។ ទឹកកកឈូសផ្លែខ្លុង បានមកអង្រួនចិត្តមិត្តៗអ្នកញុាំមិនស្ទើរទេ! ព្រោះតែភាពទាក់ទាញនៃការច្នៃប្រឌិតប្លែកៗ ពីឈ្មោះថាទឹកកកឈូសធម្មតាឱ្យទៅជាទឹកកកឈូសផ្លែខ្លុងប្រ៊េនៗ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង នៅចាំអីទៀតអាកាសធាតុក្តៅខ្លាំងចឹងគួរតែរកទឹកកកឈូសត្រជាក់ៗហើយទើបបាន​។ ហាងស្លាកយីហ៊ោប្រ៊េន​​​​ MotoCafe ដែលបង្កើតដោយស្នាដៃកូនខ្មែរនេះ ទទួលបានការគាំទ្រខ្លាំង មិនចាញ់ហាងប្រ៊េនដែលទិញមកពីបរទេសប៉ុន្មានទេ គឺមានការរៀបចំឡើងយ៉ាងប្លែកភ្នែកតែម្តង ហើយដើម្បីឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួនក្នុងរដូវក្តៅនេះ សម្រាប់ហាងផ្ទាល់ បាននាំចំណីមាត់ថ្មី គឺទឹកកកឈូសផ្លែខ្លុង ធានាថាត្រូវចិត្តខ្លាំង ទាំងភាពទាក់ទាញ និងរសជាតិឈ្ងុយឆ្ងាញ់របស់ទឹកស្ក ត្នោតរបស់ខ្មែរយើងឆ្ងាញ់ម៉ាកប់​...

ជាវសំបុត្រកុនរឿង Pacific Rim មុនថ្ងៃចាក់បញ្ចាំងពីរោងភាពយន្តលេជេន និងការបញ្ចុះតម្លៃដ៏អស្ចារ្យពីផាយផេ

ព័ត៌មានពិសេសសម្រាប់ហ្វេនទាំងអស់ដែលចូលចិត្តទស្សនាខ្សែភាពយន្តរឿង Pacific Rim ឬបដិវត្តក្រលាប់ចាក់តាំងពីវគ្គមួយកន្លងមក ឥលូវនេះខ្សែភាពយន្តនេះក៏មានចេញជាផ្លូវការនូវវគ្គពីរដែលកាន់តែល្អមើលនិងជក់ចិត្តដិតអារម្មណ៍ដែលនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី22 មីនា 2018 នេះ ប៉ុន្តែសម្រាប់គ្រប់សាខារបស់រោងភាពយន្តលេជេនក៏បានធ្វើការដាក់លក់សំបុត្រកុននេះមុនថ្ងៃចាក់បញ្ចាំងដើម្បីជាភាពងាយស្រួលសម្រាប់ហេ្វនៗដែលមិនអាចរង់ចាំយូរ កាន់តែវិសេសវិសាលជាងនេះគឺមានការបញ្ចុះតម្លៃដ៏អស្ចារ្យ 50% សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធីផាយផេ ប៉ុន្តែសម្រាប់កៅអីក៏មានចំនួនកំណត់ផងដែរ។ លោកអ្នកអាចរកជាវសំបុត្របាននៅតាមម៉ោងបញ្ចាំងខាងលើនេះ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ពិសេសលោកអ្នកក៏អាចមកសាកល្បងទស្សនារឿងដ៏អស្ចារ្យនេះនៅសាខាថ្មីរបស់លេជេនគឺលេជេន ព្រីមៀម ​(ស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2)ដែលមានប្រព័ន្ធសម្លេងថ្មី គឺ Dolby Atmos...

មកដល់ហើយតើ! មីថៃបួនពណ៌ល្បីខ្លាំងនៅខេត្តព្រះសីហនុយើងហ្នឹង!

តើលោកអ្នកមានគម្រោងដំណើរកំសាន្តទៅក្រុងព្រះសីហនុអត់? ជាការពិតណាស់ ខេត្តព្រះសីហនុ ជាខេត្តមួយដ៏ស្រស់ស្អាតហើយក៏ជាខេត្តដែលសំបូរទៅដោយ ភ្ញៀវទេសចរណ៍មកទស្សនា មិនថាតែតាមបណ្តាប្រទេសដទៃនោះទេ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ឬអ្នកទីក្រុងភ្នំពេញយើង ក៏ ចង់ទៅលេងខេត្តដ៏អស្ចារ្យមួយនេះផងដែរ ។ ឆ្លៀតពេលនេះដែរក្រុមការងារយើងសូមបង្ហាញមុខម្ហូបថ្មីដែលល្បីនៅខ្លាំងនៅប្រទេសថៃ ហើយបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងព្រះសីហនុយើងផ្ទាល់ ហើយក៏កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជនគ្រប់ស្រទាប់វណ្ណៈនោះគឺហាង គុយទាវថៃ Im Aroi & Hippo Cafe ។ អ្វីដែលជាចំនុចពិសេសសម្រាប់គុយទាវនេះវិញ រសជាតិទឹកស៊ុបបែបថៃ ចំអិនដោយចុងភៅមកពីប្រទេសថៃ យករសជាតិដើមពីខេត្តពេជ្របូរី ហើយសរសៃមីមានពណ៌ប្លែកៗជាច្រើន គឺប្រើវត្ថុធាតុដើម...

មួយក្ឌាំងនេះ ទប់ចិត្តម៉េចបាន! ខ្យងឈីសកូនកាត់កូរ៉េ

រសជាតិចំណីអាហារប្លែកៗជាច្រើន​ នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា ហើយតែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឱ្យទប់អារម្មណ៍មិនបានជាមួយភាពទាក់ទាញនៃអាហារ។ ក្នុងចំណោមនោះ ហាង ទឹកសៀង ដែលប្រហែលជា មានមនុស្សមួយចំនួនធំ បានស្គាល់រួចមកហើយដោយសារតែម្ចាស់ហាងតែងតែរិះរកនូវមុខម្ហូបដែលប្លែក មិនថាបែបខ្មែរ ឬកូរ៉េទេ គឺតែងតែថ្មីជានិច្ចមិនដែលដាច់ឡើយ ហើយថ្មីៗគាត់បានបន្ថែមមុខម្ហូបថ្មីមានដូចជា៖ ខ្យង Topokki ឈីស, ខ្យង Curry, មីឆាបន្ទះដែកបង្កង Alfredo, មីឆាបន្ទះដែកបង្កង Topokki គ្រប់ម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ៗ ។ ខ្យងពិតថាវាសាមញ្ញតែនៅពេលដែលម្ចាស់ហាងគាត់យកមកច្នៃឱ្យទៅជាមុខម្ហូបមួយប្លែក ចំអិនផ្សំគ្រឿងយ៉ាងពិសេសដាក់ជាមួយឈីសបែបកូរ៉េធ្វើឱ្យរសជាតិមួយនេះឆ្ងាញ់ទប់ចិត្តម៉េចបានតែម្តង និយាយទៅសម្រាប់លោកអ្នកដែលចូលចិត្តពិសារអាហាររសជាតិបែបកូរ៉េវិញ...

ទៅលេងកំពង់សោម ​កុំភ្លេច​ចូលភ្លក្សមាន់អាំងចង្កាក់វាលរេញដ៏ល្បីនេះណា

ភាពមមាញឹកសំរាប់មនុស្សភាគច្រើនតែងតែកាត់បន្ថយតាមរយះការដើរកំសាន្ត​នៅពេលទំនេរឬក៏ចុងសប្តាហ៍ជាមួយក្រុមគ្រួសារឬក៏មិត្តភក្តិ។ ដូច្នេះ​ទីកន្លែងដែលមានម្ហូបអាហារប្លែក ឆ្ងាញ៉ៗ ក្រុមការងារយើងក៏បានបង្ហាញជាញឹកញាាប់រួចមកហើយ ដោយឡែកលើកនេះដើម្បីបង្វែរអារម្មណ៍អ្នកពិសារវិញម្តងគឺសូមបង្ហាញទីតាំងពិសាអាហារមួយកន្លែងនៅពេលដែលអ្នករាល់គ្នាបានធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។​ នៅពេលលោកអ្នកធ្វើដំណើរដល់ វាលរេញ​ គួរគប្បីកំុខកខាននៅកន្លែងពិសារអាហារមួយកន្លែងដែលហាងនេះមានឈ្មោះថា ខៀង ​ថុង ជារៀងរាល់ថ្ងៃគាត់លក់មាន់អាំងចង្កាក់នេះបានរហូតដល់៥០០ ចង្កាក់ មានលក់ នំបញ្ចុក មាន់អាំង និងភេសជ្ជះឡគ្រប់មុខ យ៉ាងមានភាពសំបូរបែប។ នៅទីនោះយើងសូមណែនាំម្ហូបដែលទទួលបានការពេញនិយមជាងគេនោះគឺមាន់អាំងចង្កាក់ដែលមានផ្សំគ្រឿងយ៉ាងពិសេស​បន្ថែមជាមួយនឹងទឹកជ្រលក់ដែលមានរសជាតិឆ្ងាញ់។ សំរាប់តំលៃក៏មានភាពសមរម្យដែលលោកអ្នកអាចស្វែងរកបានណៅម្តូំ​ភុមិវាលមាស​ ឃុំវាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះស៊ីហនុ។ ហាង ខៀង...

ទូច ស្រី​លក្ខណ៍ថា មិន​ចេញបទ​ញាក់​ទទ្រាក់​ទទ្រើក​ទេ​ពេល​ចូល​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ទូច ស្រី​លក្ខណ៍​បាន​ចេញ​ចម្រៀង​មួយ​បទ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​ក​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ អ្នក​នាង​​ទូច ស្រី​លក្ខណ៍ បាន​ប្រាប់​ទស្សនិកជន​ថា ​នាង​មិន​មាន​បទ​ញាក់ញ័រ​អ្វី​ក្រៅពី​បែប​ប្រពៃណី​ខ្មែរ​ទេ ។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ លើក​ឡើង​ថា «​នាង​ខ្ញុំ​សូម​ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា នេះ​ជា​​ពេលវេលា​ដែរ​បងប្អូន​ទន្ទឹម​រង់ចាំ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​របស់​យើង​ខាង​មុខ​នេះ នាង​ខ្ញុំ​បាន​ធ្វើចម្រៀង​មួយ​បទ​ដែរ ជា​ស្នាដៃ​កូន​ខ្មែរ​របស់​យើ​ង​បាន​ដល់​​ហើយ ចង្វាក់​ប្រណី​របស់​ខ្មែរ​យើ​ង ​គឺ​រាំ​ស្អាត​ណាស់ ចំណង​ជើង «​ចូល​ឆ្នាំ​រាំ​លេង​ជុំ​ញាតិ​» និពន្ធ​ទំនុក និង​ melody​ ថ្មី​...

កញ្ញា ទឹម វ​ត្តី ​មិន​ដែល​ពាក់អាវ​វៀលទេ ព្រោះអ្វី?

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូត និង​សម្តែង​នាង ទឹម វ​ត្តី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​ពី​មហាជន បន្ទាប់​ពី​នាង​បាន​បង្ហាញ​ស្នាម​ស្នៅ​យ៉ាង​ធំ​នៅ​ពីក្រោយ​របស់​ខ្នង ដែល​កន្លង​មក​រឿង​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​។ ស្នាម​ស្នៅ​ពី​កំណើត​ដ៏​ធំ​ត្រូវ​បាន​តារា​រូប​នេះ​ ថត​បង្ហាញ​ជា​សា​ធារ​ណៈ​តាម​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ​បង្ហាញ​នូវ​សារ​សោកសៅ​មួយ ខ​ណៈ​ពេល​ដែល​រឿង​មួយ​នេះ​បាន​នាំ​ឲ្យ​នាង​គ្មាន​ឱកាស​នឹង​ពាក់អាវ​វៀល​បង្ហាញ​សាច់ ដូច​ជា​បងស្រី​របស់​នាង ទឹម រ​ដ្ឋា នោះ​ឡើយ​។ ជាមួយនឹង​រូបភាព​​មួយ​នេះ ទឹម វ​ត្តី ​បញ្ជាក់​ថា ​មនុស្ស​មិន​តិច​ទេ​ ​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​ចំពោះ​រឿង​ស្នាម​ដៅ​មួយ​នេះ​។ គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពិតជា​មានសំណាង​ណាស់ ខ្ញុំ​ឡូយ​ណាស់...

សុទ្ធតែឆ្ងាញ់ៗហ្មង! នំប័ុងប្រជាប្រិយ

បើនិយាយទាក់ទងនឹងនំប័ុងគឺជាអាហារសម្រន់មួយដែលមានការនិយមខ្លាំង ក៏ព្រោះតែវាងាយស្រួលញុាំ លឿនមិនបាច់ប្រើពេលយូរ ហើយសម្បូរកន្លែងលក់ណាស់នៅទីក្រុងភ្នំពេញយើងសព្វថ្ងៃ ដោយឡែកហាងនំប័ុងមួយកន្លែងដែលស្ថិតនៅផ្សារតាប៉ាង យីហោរនំប័ុងប្រជាប្រិយ ដែលល្បីយូរឆ្នាំណាស់មកហើយ តាំងពីឆ្នាំ1996 រហូតមកដល់បច្ចុប្បន្ននេះ​ គឺនៅតែទទួលបានអតិថិជនគាំទ្រពេញៗហាង។ មិនមែនជារឿងងាយទេដែល ហាងរបស់គាត់នៅតែមានភាពល្បីល្បាញខ្លាំងមកដល់ពេលនេះ ទាំងនេះក៏ព្រោះតែរសជាតិដែលមិនអាចបំភ្លេច ធ្វើអោយអតិថិជនរបស់ខ្លួនចូលញុាំពេញៗហាង អ្នកខ្លះឈរចាំកម្មង់ទិញយកទៅផ្ទះ មិនត្រឹមតែនំប័ុងដែលមានរសជាតិឆ្ងាញ់មូយមុខនោះទេ មានបង្អែមជាច្រើនមុខឈ្ងុយឆ្ងាញ់ រូមទាំងទឹកក្រឡុកពិសេស៤មុខផ្អែមញុាំត្រជាក់ចិត្តតែម្តង ហើយមួយវិញទៀត ម្ចាស់ហាងបានបន្ថែមនៅរសជាតិថ្មីមួយទៀតគឺ រសជាតិត្រីខពងទាឆាផ្សំគ្រឿងពិសេស ធ្វើអោយរសជាតិកាន់តែឆ្ងាញ់ជាងមុន។ ហើយបើចង់ទៅញុាំនោះសូមរកមើលស្លាកយីហោរហាងផង ដោយសារនៅទៅនោះមានហាងលក់ជាប់ៗគ្នាច្រើនណាស់ចឹងទាល់តែសម្លឹងមើលឈ្មោះអោយហើយ គឺ នំប័ុងប្រជាប្រិយ 1996...

ប៉ែន ចំ​រ៉ុ​ង ចង់​ជួប​កូន តែលោក​អ៊ិន សុ​ភិន ឌឺដង​វាយប្រហារ

រាជធានី​ភ្នំពេញ ៖ ឪពុក​របស់​អ្នក​នាង​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិន សុ​ភិន បាន​លាត​ត្រដាង​​អំពើអាក្រក់​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ហាក់ដូចជា​ឆ្លើយ​តប​ទៅ​លោក​ប៉ែន ចំ​រ៉ុ​ង ដែល​​បាន​បង្ហាញ​បំណង​ចង់​ជួប​មុខ​កូនស្រី​របស់​ខ្លួន​ជាមួយ​ភិន សុ​ដា​លី​ស ។ លោក​ប៉ែន ចំ​រ៉ុ​ង ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការ​នឹករលឹក និង​ចង់​ឃើញ​មុខ​កូនស្រី​របស់​ខ្លួន ជាមួយ​អ្នក​នាង​ភិន សុ​ដា​លី​ស ។ បើ​ទោះបីជា​ប៉ែន ចំ​រ៉ុ​ង មិន​មាន​ចេតនា​ណាមួយ​វិល​ទៅ​រស់នៅ​ជាមួយ​ភិន សុ​ដា​លី​ស ជា​ថ្មី​ក៏​ដោយ ប៉ុន្តែ​លោក​បាន​ថ្លែង​ពី​ការ​នឹករលឹក...

«​ស្រី​អន​»​ក្នុង​វ័យ​ចំណាស់​នៅ​តែ​ស្រស់​ស្អាត

រាជធានី​ភ្នំពេញ ៖ នាង​អន ក្នុង​ខ្សែភាពយន្ត​រឿង​ «​អន​អើយ​ស្រី​អន​» មាន​រូប​សម្រស់​ផូរផង់​ក្នុង​យុវវ័យ​របស់​ខ្លួន បច្ចុប្បន្ន​ក្នុង​វ័យ​ចំណាស់ តើ​មានមុខមាត់​បែប​ណា ? អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ​តួអង្គ​នាង​អន គឺ​អ្នកស្រី​វី​រៈ តារា នឹង​ចាក​ចេញពី​ប្រទេស​បារាំងជា​កន្លែង​ដែល​អ្នកស្រី​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មក​កាន់​មាតុភូមិ​តាម​គម្រោង​ផ្ទាល់ខ្លួន​របស់​អ្នកស្រី ។ អ្នក​ស្រលាញ់ គាំទ្រ ឬ​អ្នក​ដែល​ចង់​លើកទឹកចិត្ត​អ្នកស្រី​ក្នុង​នាម​ជា​តារាភាពយន្ត​ជើង​ចាស់​បាន​រួមចំណែក​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត អាច​មានឱកាស​ជួប​អ្នកស្រី​ផ្ទាល់​នៅ​អាកាសយានដ្ឋាន ។ បើ​តាម​ការ​ប្រកាស​របស់​ក្រុមព្រះ​សូ​រិ​យា ឱ្យ​ដឹង​ថា តារា​ឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង​«អន​អើយ​ស្រី​អន​» អ្នកស្រី​វី​រៈ តារា...

ឆ្ងាញ់ជាប់ចិត្តជាប់មាត់ មីគោក គុយទាវសាច់ចិញ្ច្រាំពិសេស

ដកចិត្តម្តេចបានបើឆ្ងាញ់ជាប់មាត់ចឹងហ្នឹង! ប្លែកមាត់ទៀតហើយ ហាងនំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់នោះ ពេលនេះបានថែមមុខម្ហូបថ្មី គុយទាវសាច់ចិញ្ច្រាំពិសេស និង មីគោកសាច់ចិញ្ច្រាំ។ ហាង នំបញ្ចុកសាច់ចិញ្ច្រាំ ថ្មីៗនេះបានបន្ថែមមុខម្ហូបថ្មី តម្រូវចិត្តអតិថិជនរបស់ខ្លួនដែលតែងតែនិយមគាំទ្រពីស្នាដៃ ដើម្បីអ្នកពិសារមិនជិនណាយនឹងរសជាតិ អ្វីដែលកាន់តែងាយស្រួលសម្រាប់អ្នកទទួលទានអាហារពេលព្រឹក ដូច្នេះហើយទើបម្ចាស់ហាងបន្ថែមចំណីមាត់ថ្មី គឺគុយទាវសាច់ចិញ្ច្រាំពិសេស និង មីគោកសាច់ចិញ្ច្រាំ គឺពិតជាត្រូវចិត្តអតិថិជនខ្លាំងណាស់ រសជាតិឆ្ងាញ់ ហើយតម្លៃសមរម្យថែមទៀតផង ហើយអ្នកពិសារមិនអាចភ្លេចបានពេលទទួលទាននោះគឺ ម្ចេសជ្រក់ ម្រេចខ្ចីជ្រក់  ខ្ទឹមជ្រក់ ដែលធ្វើអោយកាន់មានរសជាតិឆ្ងាញ់ជាប់ចិត្តជាប់មាត់។ អាហារជាច្រើនមុខដែលមាននៅក្នុងហាង...

Most Read