បើនិយាយទាក់ទងនឹងនំប័ុងគឺជាអាហារសម្រន់មួយដែលមានការនិយមខ្លាំង ក៏ព្រោះតែវាងាយស្រួលញុាំ លឿនមិនបាច់ប្រើពេលយូរ ហើយសម្បូរកន្លែងលក់ណាស់នៅទីក្រុងភ្នំពេញយើងសព្វថ្ងៃ ដោយឡែកហាងនំប័ុងមួយកន្លែងដែលស្ថិតនៅផ្សារតាប៉ាង យីហោរនំប័ុងប្រជាប្រិយ ដែលល្បីយូរឆ្នាំណាស់មកហើយ តាំងពីឆ្នាំ1996 រហូតមកដល់បច្ចុប្បន្ននេះ គឺនៅតែទទួលបានអតិថិជនគាំទ្រពេញៗហាង។



មិនមែនជារឿងងាយទេដែល ហាងរបស់គាត់នៅតែមានភាពល្បីល្បាញខ្លាំងមកដល់ពេលនេះ ទាំងនេះក៏ព្រោះតែរសជាតិដែលមិនអាចបំភ្លេច ធ្វើអោយអតិថិជនរបស់ខ្លួនចូលញុាំពេញៗហាង អ្នកខ្លះឈរចាំកម្មង់ទិញយកទៅផ្ទះ មិនត្រឹមតែនំប័ុងដែលមានរសជាតិឆ្ងាញ់មូយមុខនោះទេ មានបង្អែមជាច្រើនមុខឈ្ងុយឆ្ងាញ់ រូមទាំងទឹកក្រឡុកពិសេស៤មុខផ្អែមញុាំត្រជាក់ចិត្តតែម្តង ហើយមួយវិញទៀត ម្ចាស់ហាងបានបន្ថែមនៅរសជាតិថ្មីមួយទៀតគឺ រសជាតិត្រីខពងទាឆាផ្សំគ្រឿងពិសេស ធ្វើអោយរសជាតិកាន់តែឆ្ងាញ់ជាងមុន។





ហើយបើចង់ទៅញុាំនោះសូមរកមើលស្លាកយីហោរហាងផង ដោយសារនៅទៅនោះមានហាងលក់ជាប់ៗគ្នាច្រើនណាស់ចឹងទាល់តែសម្លឹងមើលឈ្មោះអោយហើយ គឺ នំប័ុងប្រជាប្រិយ 1996 គឺមានតែមួយគត់នៅផ្សារតាប៉ាង ។ ជ្រើសរើសការញុាំអាហារសម្រន់យ៉ាងច្រើនមុខ ពេលល្ងាចឡើងចាំកាលទៀត!








ហាង នំប័ុងប្រជាប្រិយ 1996
លេខទូរស័ព្ទ: 012 847 662 / 092 352 227 / 096 30 8888 6
ទីតាំង : ផ្ទះលេខ24E0 ផ្លូវ136 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ភ្នំពេញ
ចាប់បើកពីម៉ោង៦:៣០ ព្រឹក ដល់ម៉ោង ១០យប់
វីដេអូ: