ជាវសំបុត្រកុនរឿង Pacific Rim មុនថ្ងៃចាក់បញ្ចាំងពីរោងភាពយន្តលេជេន និងការបញ្ចុះតម្លៃដ៏អស្ចារ្យពីផាយផេ

Pacific Rim

0
1247

ព័ត៌មានពិសេសសម្រាប់ហ្វេនទាំងអស់ដែលចូលចិត្តទស្សនាខ្សែភាពយន្តរឿង Pacific Rim ឬបដិវត្តក្រលាប់ចាក់តាំងពីវគ្គមួយកន្លងមក ឥលូវនេះខ្សែភាពយន្តនេះក៏មានចេញជាផ្លូវការនូវវគ្គពីរដែលកាន់តែល្អមើលនិងជក់ចិត្តដិតអារម្មណ៍ដែលនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី22 មីនា 2018 នេះ ប៉ុន្តែសម្រាប់គ្រប់សាខារបស់រោងភាពយន្តលេជេនក៏បានធ្វើការដាក់លក់សំបុត្រកុននេះមុនថ្ងៃចាក់បញ្ចាំងដើម្បីជាភាពងាយស្រួលសម្រាប់ហេ្វនៗដែលមិនអាចរង់ចាំយូរ កាន់តែវិសេសវិសាលជាងនេះគឺមានការបញ្ចុះតម្លៃដ៏អស្ចារ្យ 50% សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធីផាយផេ ប៉ុន្តែសម្រាប់កៅអីក៏មានចំនួនកំណត់ផងដែរ។

Pacific Rim
Pacific Rim

លោកអ្នកអាចរកជាវសំបុត្របាននៅតាមម៉ោងបញ្ចាំងខាងលើនេះ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ពិសេសលោកអ្នកក៏អាចមកសាកល្បងទស្សនារឿងដ៏អស្ចារ្យនេះនៅសាខាថ្មីរបស់លេជេនគឺលេជេន ព្រីមៀម ​(ស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2)ដែលមានប្រព័ន្ធសម្លេងថ្មី គឺ Dolby Atmos ដែលស្ថិតនៅសាលទីមួយ និងសម្រាប់សាលទីពីរគឺមានកៅអីទំនើបមានផាសុកភាពអាចបត់បែនទៅក្រោយបាន។ នៅចាំអីទៀត? លឿនឡើងមកទិញសំបុត្រអោយបានមុនទាំងអស់គ្នាណា៎!

អ្នកណាៗក៏ទៅលេជេនដែរ!!!
#LetsGoLegend