តើលោកអ្នកមានគម្រោងដំណើរកំសាន្តទៅក្រុងព្រះសីហនុអត់? ជាការពិតណាស់ ខេត្តព្រះសីហនុ ជាខេត្តមួយដ៏ស្រស់ស្អាតហើយក៏ជាខេត្តដែលសំបូរទៅដោយ ភ្ញៀវទេសចរណ៍មកទស្សនា មិនថាតែតាមបណ្តាប្រទេសដទៃនោះទេ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ឬអ្នកទីក្រុងភ្នំពេញយើង ក៏ ចង់ទៅលេងខេត្តដ៏អស្ចារ្យមួយនេះផងដែរ ។



ឆ្លៀតពេលនេះដែរក្រុមការងារយើងសូមបង្ហាញមុខម្ហូបថ្មីដែលល្បីនៅខ្លាំងនៅប្រទេសថៃ ហើយបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងព្រះសីហនុយើងផ្ទាល់ ហើយក៏កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជនគ្រប់ស្រទាប់វណ្ណៈនោះគឺហាង គុយទាវថៃ Im Aroi & Hippo Cafe ។




អ្វីដែលជាចំនុចពិសេសសម្រាប់គុយទាវនេះវិញ រសជាតិទឹកស៊ុបបែបថៃ ចំអិនដោយចុងភៅមកពីប្រទេសថៃ យករសជាតិដើមពីខេត្តពេជ្របូរី ហើយសរសៃមីមានពណ៌ប្លែកៗជាច្រើន គឺប្រើវត្ថុធាតុដើម ពីធម្មជាតិដើម្បីបង្កើតជាពណ៌ដ៏ស្រស់ស្អាតគួរឱ្យចង់ទទួលទាន រួមទាំងទឹកជ្រលក់ពិសេសប្រចាំហាងផ្ទាល់ដែលធ្វើឱ្យរសជាតិគុយទាវថៃនេះកាន់តែឆ្ងាញ់ប្លែក ខុសពីគុយទាវដែលោកអ្នកធ្លាប់ពិសារកន្លងមក ។ ក្រៅពី គុយទាវថៃ ព្រមជាមួយគ្នានេះដែរ សំរាប់កាហ្វេដែលមាននៅ




ក្នុងហាង គុយទាវថៃ Im Aroi & Hippo Cafe គឺមានលក្ខណៈពិសេសត្រង់ថា៖ គ្រប់គ្រាប់កាហ្វេ គឺត្រូវបាននាំចូលពីខេត្ត ឈៀងម៉ៃ ដែលជ្រើសរើសយ៉ាងលំអិត លើគ្រាប់កាហ្វេនីមួយៗ ដើម្បីចំរេញបានជារសជាតិកាហ្វេសុទ្ទមកពីប្រទេសថៃ ដែលធ្វើឱ្យអ្នកពិសារទទួលបាននៅរសជាតិប្លែកមាត់។ សម្រាប់លោកអ្នកដែលមានគម្រោងទៅខេត្តកំពង់សោម ឬអ្នកដែលរស់នៅក្នុងទីរួមខេត្តផ្ទាល់ ចាំដល់ណាទៀតចំណីមាត់ថ្មីមកដល់ហើយតើ គុយទាវច្រើនពណ៌ ច្រើនរសជាតិ ភេសជ្ជៈច្រើនជម្រើសឆ្ងាញ់មិនសាកម៉េចបាន!









ហាង គុយទាវថៃ Im Aroi & Hippo Cafe
លេខទូរស័ព្ទ៖ 016 999 808
ទីតាំង៖ ផ្លូវ ឯករាជ្យ សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជិតPizza Company )
វីដេអូ