Yearly Archives: 2018

ម៉េ​ង ប៊ុ​ន​ឡូ ធ្វើ​អ្វីពេល​ស្ងាត់​ពី​ពិភព​សិល្បៈ

រាជធានី​ភ្នំពេញ ៖ លោក​ម៉េ​ង ប៊ុ​ន​ឡូ បាន​សម្រិតសម្រាំង​ជាមួយ​ក្រុមការងារ ហើយ​រិះរក​ចំណុច ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ជីវិត​សិល្បៈ​របស់​លោក​អាច​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត ។ ក្នុង​ពេល​កន្លង​មក​បទ​ចម្រៀង​ល្បី​ជា​ច្រើន​បទ​របស់​លោក​ម៉េ​ង ប៊ុ​ន​ឡូ ហើយ​ពេល​នេះ​បទ​«​ចិត្ត​មារ​»​ដែល​កែ​សាច់ភ្លេង​កំពុង​តែ​ពេញ​និយម​ឡើង​វិញ​តាម​យូ​ធូប ។ តារា​សម្តែង និង​ជា​ពិធីករ​លោក​ម៉េ​ង ប៊ុ​ន​ឡូ ហាក់​ស្ងប់ស្ងាត់​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក ប៉ុន្តែ​លោក​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ឡើយ គ្រាន់តែ​មិន​លេចធ្លោ​ដូច​មុន​ប៉ុណ្ណោះ ។ ព្យាយាម​តាំងពី​ដើម​មក​ទល់​ពេល​នេះ​ម៉េ​ង ប៊ុ​ន​ឡូ ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​គាប់ប្រសើរ​ទាំង​របៀប​សម្តែង ការ​និយាយ​បែប​ពិធីករ គឺ​រលូន ហើយ​ថែម​ទាំង​ក្លាយជា​អ្នកដឹកនាំ​ការ​សម្តែង​គួរ​ឱ្យ​កត់សម្គាល់...

ជីវិត​អ្នកចម្រៀង​ពិការរក​កម្រៃ​នៅ​តាម​ដងផ្លូវ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជីវិត​ធ្លាក់ខ្លួន​ជា​ជន​ពិកា​ភ្នែក​គ្មាន​អ្វី​ទីពឹង​នោះ ជន​ពិការ​ពីរ​នាក់​បងប្អូន​បាន​សម្រេច​យកមុខ​របរ​លក់​សំឡេង​តាម​ចិញ្ចើម​ផ្លូវ​សុំ​ការ​សន្តោស​ប្រណី​ពី​អ្នកដំណើរ​នានា ដើម្បី​បន្តជីវិត​រស់នៅ​ទាំង​ត្រដាបត្រដួស ។ ច្រៀង​នៅ​តាម​ផ្លូវ​៣៧១​ជិត​ក្រុមហ៊ុន​សុ​ិ​ន​ទ្រី​លោក​ឈួ​ន សា​អា រៀបរាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ថា លោក​បាន​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​អាយុ​​១៨​ឆ្នាំ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​លោក​មាន​អាយុ​២៩​ឆ្នាំ​ហើយ ។ លោក​មានស្រុក​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​មុន​ពេល​ច្រៀង​នៅ​ភ្នំពេញ លោក​គឺជា​បុគ្គលិក​ម៉ាស្សា​នៅ​ហាង​មួយ​ក្នុង​ខេត្តកំពង់ចាម ។ បើ​តាម​លោក​ឈួ​ន សា​អា មូលហេតុ​ដែល​លោក​មក​ច្រៀង​នៅ​តាម​ចិ​ញ្ចើ​ញ​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ គឺ​ដោយសារ​នៅ​ហាង​ម៉ាស្សា​នោះ​លោក​ពិបាក​រក​ប្រាក់ ហើយ​ថៅកែ​ហាង​ម៉ាស្សា​តែងតែ​កិបកេង​លុយ​ធីប​របស់​លោក និង​បុគ្គលិក​ជា​រៀង​រាល់ពេល ធ្វើ​ឲ្យ​បុគ្គលិក​ដែល​ជា​ជន​ពិកា​ដូច​គ្នា​ខឹង​ខ្លាំង ។ ចំពោះ​លោក​សម្រេចចិត្ត​ឈប់​ពី​ការងារ​នេះ...

តារា​ណាខ្លះ​មាន​ស្វាមី និង​សង្សារ​បរទេស

រាជធានី​ភ្នំពេញ ៖ តារា​មួយ​ចំនួន​មាន​និស្ស័យ​ស្នេហ៍​ក្លាយជា​ភរិយា​ពេញ​ច្បាប់ និង​ជា​សង្សារ​ជាមួយ​បុរស​បរទេស ។ តារា​ស្រី​ទាំងនោះ​មួយ​ចំនួន​បាន និង​កំពុង​សាង​សុភមង្គល​ជាមួយ​ស្វាមី​ដែល​ជា​ជន​បរទេស ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​ទៀត​កំពុង​តែ​សាង​ស្នេហ៍​ក្នុង​នាម​ជា​គូសង្សារ​ជាមួយ​បុរស​បរទេស ។ តារា​សម្តែង​អ្នក​នាង​កែវ ស្រី​នាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អ្នកជំនួញ​ជន​ជាតិ​​អង់គ្លេស​លោក Briyan កាលពី​ចុងឆ្នាំ​២០០៣ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​មាន​កូន​ស្រី​ម្នាក់ ។ កែវ ស្រី​នាង ត្រូវ​គេ​ចាត់​ថា​ជាតា​រា​ស្រី​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់ ក្រោយ​ពី​រៀប​ការ​ជាមួយ​ស្វាមី​ជា​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​រួច​មក ដោយសារ​ស្វាមី​មានទ្រព្យ និង​មុខ​​ជំនួញ​ជា​ច្រើន ។ ស្រី​នាង​ត្រូវ​បាន​គេ​ដឹង​ថា​រស់នៅ​សៀមរាប មាន​ជំនួញ​បោះ​ដុំ​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​តាម​សណ្ឋាគារ ហាង​សាឡ​ន...

អ៊ីន សុ​ភិន​ រំលឹក​សារ​ឈឺចាប់​ឆ្អែត​នឹង ​ប៉ែន ចំ​រ៉ុ​ង ​ថា​ចង់​ប្រល័យ​ជី​វិ​ត​ចៅ​គាត់

រាជធានី​ភ្នំពេញ ៖ មិនដឹង​ជា​មានការ​ដក់ចិត្ត​ឈឺ​បែប​ណា​ទេ​បានជា​លោក​ អ៊ីន សុ​ភិន ​បាន​បង្ហោះ​សា​សែន​ឈឺចិត្ត​ក្រោយ​ឃើញ​ចៅស្រី​ធំធាត់​ចម្រើន​វ័យ​បែរជា​លោក​នឹក​រឿង​អតីតកាល​បង្កើត​បានជា​កំ​ដៅ​ឆេះ​ចេញពី​ចិត្ត​ម្តងទៀត​។ ការ​លើក​ឡើង​របស់​លោក អ៊ុ​ន សុ​ភិន នៅ​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៤ ខែមីនា បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើលជា​ថ្មីនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លោក អ៊ុ​ន សុ​ភិន បាន​លើក​ឡើង​ថា «ចៅស្រី​សំណ​ប់​ចិត្ត​របស់​តា ពេល​នេះ​ចៅ​មាន​អាយុ ០១​ឆ្នាំ​០៥​ខែ​ហើយ ចៅ​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​មួយ​រយ​មុខរប​ស់តា​អោយ​ជា នឹង​ធ្វើ​អោយ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅ​ក្នុង​ពោះ​ម្ដាយ​ចៅ​រហូត​ដល់​ពេល​នេះ​។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេល​ដែល​ចៅ​ដឹង​ថា​: ...

អ្នកណាខ្លះធ្លាប់មានអនុស្សាវរីយ៏ទិញរបស់ញាុំល្បីៗនៅក្នុងខេត្តបាត់ដំបង?

ការនិយាយតតគ្នាមកយូរហើយពីខេត្តបាត់ដំបង ល្បីខ្លាំងខាងសំបូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ ច្រើន ហើយថែមទាំងមានកន្លែងដំណើរកំសាន្តក៏ច្រើន មិនចាញ់ខេត្តផ្សេងៗប៉ុន្មាននោះទេ ហើយថ្ងៃនេះក្រុមការងារសូមរំលឹកអនុស្សាវរីយ៏ខ្លះៗ សម្រាប់អ្នកខេត្តបាត់ដំបងផ្ទាល់ធ្លាប់ទៅញុាំជួបជុំមិត្តភ័ក្រ ឬក្រុមគ្រួសារ ក៏ដូចជាលោកអ្នកដែលតែងតែធ្វើដំណើរកាត់តាមខេត្តបាត់ដំបងម្តងៗ ធ្លាប់ចូលញាុំ ឬទិញផ្ញើរក្រុមគ្រួសារ នៅតាមកន្លែងទាំង១០នេះ! ចឹងតោះ!តាមដានវីដេអូ និងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖ នំបញ្ចុកទឹកអំព្រឹក ១. នំបញ្ចុកទឹកអំព្រឹក ដែលល្បីឈ្មោះជាយូរឆ្នាំមកហើយ នៅឃុំអន្លង់វិល តាមដងផ្លូវជាតិលេខ៥ មានភ្ញៀវជាច្រើនដែលតែងតែឈប់យាន្តជំនិះរបស់ខ្លួនពេលជិះកាត់ ដើម្បីញ៉ាំនំបញ្ចុកដ៏ឆ្ងាញ់ ហើយបើបានទៅសាកកុំភ្លេចភ្លក្សរសជាតិទឹកអំព្រឹកផងព្រោះអី វាឆ្ងាញ់ជាប់ចិត្តតែម្តង...

មិនងាយរកអីបរិយាកាសប្លែកចឹង! គោដុត ដំបូកខ្ពស់ យើងហ្នឹង!

សឹងតែគ្រប់គ្នាហើយឱ្យតែពេលចេញទៅញាុំអីនៅខាងក្រៅផ្ទះម្តងៗ មិនថាខ្ញុំមិនថាតែលោកអ្នកនោះទេ ចូលចិត្តកន្លែងដែលមានបរិយាកាសល្អ ចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការរៀបចំតុបតែងមើលទៅស្រឡះភ្នែក ទាំងម្ហូបញុាំឆ្ងាញ់ប្លែកទៀតអ្នកណាក៏ចូលចិត្តដែរ ចឹងក្រុមការងារសូមបង្ហាញហាងមួយកន្លែងដែលនៅម្តុំវត្តដំបូកខ្ពស់ ឈ្មោះថា គោដុត ដំបូកខ្ពស់។ សម្រាប់អ្នករស់នៅម្តុំវត្តដំបូកខ្ពស់ ប្រាកដជាធ្លាប់បានលឺ ឬបានស្គាល់ខ្លះហើយ ព្រោះអីនៅក្នុងហាង គោដុត ដំបូកខ្ពស់ មានភាពសាមញ្ញុ ប៉ុន្តែបរិយាកាសមើលទៅធ្វើឱ្យយើងមានភាពទាក់ចិត្តតែម្តង ដោយសារការតុបតែង រួមទាំងទីតាំងនៅទីនោះផ្ទាល់មើលទៅគួរឱ្យចង់ចូលញាុំតែម្តង ហើយម្ហូបអាហារផ្សេងៗក៏មានរសជាតិឆ្ងាញ់ប្លែកទៀត តួយ៉ាងដូចដែលម្ហូបប្រចាំហាងនោះគឺ គោដុត ដែលដាក់ដុតនៅចំពីមុខហាងឃើញហើយទំនងញុាំណាស់ អាំងស្រក់ខ្លាញ់ឆេវៗ​ ញាុំជាមួយទឹកប្រហុកហិលៗថាមិនប្លែកមាត់ម៉េចកើត។ ហើយក្រៅពីគោដុត ក៏នៅមានមុខម្ហូបជាច្រើនផ្សេងទៀត មានទាំងអាហារពេលព្រឹក ហើយពេលល្ងាចក៏មានជាស៊ុបផងដែរ...

បុហ្វេម៉ាកប់ហើយហ្នឹង! ភោជនីយដ្ឋាន តាយស៊ីង

សម្រាប់លោកអ្នកដែលតែងតែនិយមការពិសាអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកទីតាំង និងបរិយាកាសល្អ កន្លែងអង្គុយមានផាសុកភាព មានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះ សម្រាប់ ភោជនីយដ្ឋាន តាយស៊ីង បុហ្វេ ពិតជាសាកសមរម្យ ទាំងតម្លៃ សេវាកម្ម ទីតាំងគឹម៉ាអ៊ែមតែម្តង! ហើយតម្លៃវិញគឺសមរម្យខ្លាំងណាស់! លោកអ្នកដែលមិនធ្លាប់បានសាកច្បាស់ណាស់ថាគិតថាមានតម្លៃថ្លៃខ្លាំង តែបើយើងងាកមកមើលទីតាំង បរិយាកាសខាងក្នុង ពិតជាមានផាសុកភាពណាស់ រួមទាំងបុហ្វេ យ៉ាងសម្បូរបែបគ្រប់មុខ មានទាំងស៊ុប សាច់អាំង ហើយគ្រឿងសមុទ្រស្រស់ៗ...

ទំនងចឹងតើ បានដាច់យ៉ាងហ្នឹង!

ម៉ោង៥មិនទាន់ទេ អតិថិជនពេញៗហាង បុគ្គលិករត់តុមិនចង់ទាន់ ហាងលក់គ្រឿងសមុទ្រមួយកន្លែង ជាប់នឹងផ្សារទួលទំពូង ពិតជាមានរសជាតិឆ្ងាញ់មែន ហើយល្បីខ្លាំងនៅម្តុំទួលទំពូង គ្រាន់តែជិះកាត់ភាយក្លិនឈ្ងុយចេញពីកន្លែងអាំងគ្រឿងសមុទ្រ ដែលបុគ្គលិកអាំងរើដៃមិនទាន់ទេ។ ដោយសារតែភាពល្បីល្បាញខ្លាំងនេះហើយទើបមានអតិថិនជនជាហូរហែរចាំតម្រង់ឈរចាំទិញ ខ្លះអង្គុយញាុំមាត់យ៉ាងឆ្ងាញ់តែម្តងហើយ គ្រាន់តែឃើញមាត់គេញាុំក៏ដឹងថាឆ្ងាញ់ហើយ​ និយាយទៅសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រអាំងអាចទៅរកបានគឺអត់ខ្វះទេ ហាងទួលទំពូងគ្រឿងសមុទ្រអាំង មានដូចជា៖មឹកអាំងអំបិលម្ទេស ក្តាមឆាការី ក្តាមអាំងអំបិលម្ចេស ងាវអាំង បង្គាអាំងអំបិលម្ចេស ហើយនៅមានច្រើនមុខផ្សេងទៀត ហើយថែមទាំងមានតម្លៃសមរម្យអាចទទួលយកបាន។ សម្រាប់ពេលល្ងាចនេះប្រសិនបើចង់ញាុំគ្រឿងសមុទ្រដ៏សម្បូរបែបនោះទៅណាឆ្ងាយទេ មកត្រឹម ហាងទួលទំពូងគ្រឿងសមុទ្រអាំងនេះគឺម៉ាអ៊ែមហើយណា! ហាង ទួលទំពូងគ្រឿងសមុទ្រអាំង Tel: 017 99...

ទ្រាំឃ្លានតិចអីបើទំនងយ៉ាងហ្នឹង! ខ្ចៅស្រីភ្លោះទួលទំពូង

បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញាុំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ  ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។ ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ​ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។ មិនតិចអីណាច្រើនណាស់ ចង់ញាុំមួយមុខណាដែរ បើទំនងគ្រប់មុខចឹងនោះ មានតែសាកទាំងអស់ហើយទើបបាន តែបើចឹងបបួលគ្នាយើងអោយច្រើនទៅ ណាមួយមិនសូវចំនាយលុយច្រើន...

ម៉ាអ៊ែមហ្មង Feeling Coffee មានគ្រប់យ៉ាងតែម្តង!

ទៅរកណាទៀតបើមានគ្រប់យ៉ាងហើយហ្នឹង! ទាំងបរិយាកាសស្រស់ស្រាយអាចជ្រើសរើសអាហារច្រើនយ៉ាង ញាុំបណ្តើរទស្សនាបាល់ទាត់ ស្តាប់តន្រ្តីកំដរអារម្មណ៍ ដូច្នេះហើយទីតាំងល្អដែលសមស្របសំរាប់លោកអ្នកនោះគឺ Feeling Coffee ម៉ាអ៊ែមហ្មង។   ហាង Feeling Coffee ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលាន័រតុនជ្រោយចង្វារ តំបន់ត្រើយម្ខាងទីតាំងល្អស្រស់ស្រាយ ព្រោះតែបរិយាកាសនៅទីនោះផ្ទាល់ គឺធ្វើអោយអ្នកពេញចិត្តការញាុំអាហារគ្រប់មុខ គ្រឿងសមុទ្រស្រស់អាំង សាច់អាំងគ្រប់មុខ បុកល្ហុងបែបថៃ មាន់អាំង៣រសជាតិ រសជាតិឈីស ហើយភេជ្ជៈមានដូចជា៖ Feeling Coffee, cheese flavor , Green...

តោះល្ងាចនេះ! ទៅហុតស៊ុបពពែក្តៅៗម្តងមើល៍

សម្រាប់ស៊ុបពពែវិញអាចនិយាយបានថារសជាតិគឺមិនដូចទៅនឹងស៊ុបផ្សេងៗនោះទេ ហើយក៏មិនសូវសម្បូរហាងលក់ប៉ុន្មានដែរ ដូចនេះក្រុមការងារឃើញហាងមួយកន្លែងនៅម្តុំក្បែរសាលាស៊ីសុវត្ថិ មានលក់ស៊ុបពពែក្តៅៗចឹងល្ងាចនេះហុតអោយហូរញើសម្តង។ ហាងស៊ុបពពែម្លប់ដើមអំពិលស្ថិតនៅម្តុំសាលាស៊ីសុវត្ថិ មានលក់ស៊ុបពពែក្តៅៗ ស៊ុបពពែពិសេស សាច់ពពែក្រឡុក ក្បាលអប់គ្រឿង រួមទាំងសាច់ពពែអាំងជាច្រើនថែមទៀតផង ចឹងថ្ងៃនេះផ្លាស់ប្តូរអារម្មណ៍ប្តូររសជាតិសាកស៊ុបពពែក្តៅៗហុតហូរញើស។ក្រៅពីនោះហាង ក៏មានមុខម្ហូបផ្សេងទៀតដូចជា៖ បាយសាច់ជ្រូក គុយទាវ ខគោនំប័ុង មីខគោ មីខពពែ តោះចាំកាលថ្ងៃនេះ បើមិនមានគម្រោងទៅណាទេ សាករសជាតិប្លែក ញុាំជជែកគ្នាលេងក្រោមដើមម្លប់ដើមអំពិលម្យ៉ាងដែរតាស៎។ ហាងស៊ុបពពែម្លប់ដើមអំពិល ទូរស័ព្ទ៖ 016534293 ទីតាំង៖ ផ្លូវ172 ខណ្ឌដូនពេញ វីដេអូ https://youtu.be/8lyuv3M20EQ

មានរាល់ថ្ងៃតែម្តង! តម្លៃពិសេសពីThe Pizza Company តែ $3.99ប៉ុណ្ណោះ!

តើអ្នកចូលចិត្តសំបកភីហ្សាក្រាស់ហើយទន់? ត្រៀមមាត់ត្រៀមពោះទុកឱ្យហើយទៅ!មកដល់ហើយតម្លៃពិសេសពីThe Pizza Company ត្រឹមតែ $3.99ប៉ុណ្ណោះ មានរាល់ថ្ងៃតែម្តង! នៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី ទូទាំងប្រទេស។ មិនងាយណា ភីហ្សាសំបកក្រាស់ទន់ ខ្នាតកណ្តាល ដែលមានលក់នៅក្នុង​ The Pizza Company ដុតឡើងឈ្ងុយតែម្តង​ឈីសឡើងច្រើន ទាញឡើងវែងដាក់ចូលទៅក្នុងមាត់ទទួលបានរសជាតិឆ្ងាញ់ប្លែក! ហើយអ្វីដែលពិសេសនោះចាប់ពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ...

Most Read