រាជធានីភ្នំពេញ ៖ មិនដឹងជាមានការដក់ចិត្តឈឺបែបណាទេបានជាលោក អ៊ីន សុភិន បានបង្ហោះសាសែនឈឺចិត្តក្រោយឃើញចៅស្រីធំធាត់ចម្រើនវ័យបែរជាលោកនឹករឿងអតីតកាលបង្កើតបានជាកំដៅឆេះចេញពីចិត្តម្តងទៀត។ ការលើកឡើងរបស់លោក អ៊ុន សុភិន នៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែមីនា បានធ្វើអោយមហាជនភ្ញាក់ផ្អើលជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោក អ៊ុន សុភិន បានលើកឡើងថា «ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ ០១ឆ្នាំ០៥ខែហើយ ចៅមានតំលៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាអោយជា នឹងធ្វើអោយតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ។ ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថា:
-ឪពុករបស់ចៅជាឃាតករចង់សំលាប់កូនខ្លួនឯង ដោយអោយម្ដាយចៅទំលាក់កូនចោលតាំងពីចៅអាយុ៣ខែក្នុងពោះតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុកម្នាក់នេះ?
-ឪពុកចៅធ្វើបាបម្ដាយចៅដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែតើម្ដាយចៅលំបាកប៉ុណ្ណា?
-ឪពុកចៅដើរនិយាយប្រាប់គេថាពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណះទេដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី។
-ឪពុកចៅប្ដឹងទៅតុលាការដើម្បីលែងម្ដាយចៅនឹងមិនទទួលស្គាល់ចៅនៅមុខតុលាការពេលចៅអាយុ០៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក៕ ម្ដាយចៅខំកាត់កេរ៏កាត់ខ្មាស់លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅតែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់នឹងថោកទាបបំផុតនៅនឹងមុខតុលាការនឹងមុខមហាជនរាប់លាននាក់។ ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះដើម្បីរូបចៅដោយត្រូវបក្យពួករបស់ឪពុចៅដើរនិយាយបរិហារកេរ្ត៏ខុសពីការពិតតើម្ដាយចៅឈឺចាប់ប៉ុណ្ណា? មានរឿងជាច្រើនទៀតដែលឪពុកចៅបានធ្វើមកលើម្ដាយចៅនិងរូបចៅផ្ទាល់។
ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុករបស់ចៅ?
ពេលនេះឪពុកចៅនិយាយថាគេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វីប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញនឹងមានអារម្មណ៏យ៉ាងណា? តើអាចទទួលស្គាល់ឪពុកនេះបានទេ? តាម្នាក់នេះនិងខំមើលចៅអោយបានល្អបំផុត៕ »
រឿងរ៉ាវមួយនេះបានផ្ទុះឡើងកាលពីអំឡុង ដាលីស ពពោះហើយស្រាប់តែកើតរឿងប្រេះឆាគ្នាទៅវិញបន្ទាប់ពី ដាលីស នឹកស្តាយក្រោយស្រឡាញ់គ្នាចិត្តឯងហើយជ្រុលអស់។