Friday, March 29, 2024
spot_img
More

    Latest Posts

    តារា​ណាខ្លះ​មាន​ស្វាមី និង​សង្សារ​បរទេស

    រាជធានី​ភ្នំពេញ ៖ តារា​មួយ​ចំនួន​មាន​និស្ស័យ​ស្នេហ៍​ក្លាយជា​ភរិយា​ពេញ​ច្បាប់ និង​ជា​សង្សារ​ជាមួយ​បុរស​បរទេស ។

    តារា​ស្រី​ទាំងនោះ​មួយ​ចំនួន​បាន និង​កំពុង​សាង​សុភមង្គល​ជាមួយ​ស្វាមី​ដែល​ជា​ជន​បរទេស ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​ទៀត​កំពុង​តែ​សាង​ស្នេហ៍​ក្នុង​នាម​ជា​គូសង្សារ​ជាមួយ​បុរស​បរទេស ។

    តារា​សម្តែង​អ្នក​នាង​កែវ ស្រី​នាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អ្នកជំនួញ​ជន​ជាតិ​​អង់គ្លេស​លោក Briyan កាលពី​ចុងឆ្នាំ​២០០៣ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​មាន​កូន​ស្រី​ម្នាក់ ។ កែវ ស្រី​នាង ត្រូវ​គេ​ចាត់​ថា​ជាតា​រា​ស្រី​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់ ក្រោយ​ពី​រៀប​ការ​ជាមួយ​ស្វាមី​ជា​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​រួច​មក ដោយសារ​ស្វាមី​មានទ្រព្យ និង​មុខ​​ជំនួញ​ជា​ច្រើន ។ ស្រី​នាង​ត្រូវ​បាន​គេ​ដឹង​ថា​រស់នៅ​សៀមរាប មាន​ជំនួញ​បោះ​ដុំ​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​តាម​សណ្ឋាគារ ហាង​សាឡ​ន និង​មានផ្ទះ​ផ្ទាល់ខ្លួន​នៅ​ទីនោះ យ៉ាង​ប្រណីត​រចនា​បែប​ខ្មែរ​ដូច​ផ្ទះ​សេដ្ឋី​បុរាណ ។

    បើ​ងាក​មើល​ជីវិត​ឯកជន​របស់​កែវ ស្រី​នាង គឺ​ឃើញ​ថា​នាង​មាន​សុភមង្គល​ជាមួយ​ស្វាមី​ដែល​ជា​ជនជាតិ​បរទេស និង​កូនស្រី​ធំ​ពេញរូបពេញរាង​ម្នាក់ ។ ដោយសារ​តែ​ចិត្ត​នៅ​តែ​ស្រឡាញ់​លើ​សិល្បៈ​កែវ ស្រី​នាង បាន​វិល​ចូល​ពិភព​សម្តែង​ជា​ថ្មី ដោយ​ក្នុង​នោះ​នាង​ទទួល​បានការ​ថត​ខ្សែ​ភាពយ​ន្ត និង​ចម្រៀង​កាយវិការ​ជា​បន្តបន្ទាប់ ។

    ពិធី​ការិនី​អ្នក​នាង​ខៀវ សាន​សា​ណា បាន​រៀប​ការ​ជាមួយ​ស្វាមី​ឈ្មោះ Seraj Sutton សញ្ជាតិ​អា​មេ​រិ​ក ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Herbalife Cambodia កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ចែកផ្លូវ​ជាមួយ​ស្វាមី​ទី​១​ជា​ជនជាតិ​កា​ណា​ដា ។


    បើ​ទោះជា​ចំណង​ស្នេហ៍​ស្វាមី​ទី​មួយ​របស់​នាង​បាន​បន្សល់​ទុក​កូន​ពីរ​ក៏​ដោយ ប៉ុន្តែ​ពិធី​ការិនី​រូប​នេះ​នៅ​តែ​ថែរក្សា​រូប​សម្រស​ស្រស់​ស្អាត និង​យក​ស្វាមី​ជា​ជនបរទេស​ដដែល ។
    បើ​ទោះបីជា​មាន​ស្វាមី​មានទ្រព្យ​ក៏​ដោយ​អ្នក​នាង​ខៀវ សាន​សា​ណា នៅ​តែ​មិន​ឃ្លា​តទៅ​ណា​ឆ្ងាយ​ពី​អាជីព​របស់​ខ្លួន​ឡើយ ដោយ​នាង​នៅ​តែ​បង្ហាញ​វត្តមាន​ធ្វើ​ពិធី​ការិនី​នៅ​ទូរទស្សន៍​CTN និង​តាម​មង្គលការ ធំ​ៗ​ដដែល ។

    អតីត​ពិធី​ការិនី និង​តារា​សម្តែង​អ្នក​នាង ផូ មុន្នី​ពៅ បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១១ ជាមួយ​លោក​អេ​រិច ជនជាតិ​បា​រាំងជា​មន្ត្រី​នៅ​ស្ថានទូត​បារាំង ។

    ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជនជាតិ​បារាំង ធ្វើ​ឱ្យ​អ្នក​នាង​ផូ មុន្នី​ពៅ បាន និង​កំពុង​តែ​សោយសុខ និង​មាន​សុភមង្គល​យ៉ាង​ខ្លាំង ហើយ​បច្ចុប្បន្ន​នាង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​រួច​ហើយ​នៅ​លើ​ទឹកដី​ប្រទេស​បារាំង ក្រោយ​ពី​ចាកចេញ​ទៅ​រស់នៅ​ទីនោះ​បាន​ជាង​១​ឆ្នាំ ។

    តារា​សម្តែង និង​ជា​តារាចម្រៀង​អ្នក​នាង ទូច ស្រី​ល័ក្ខណ៍ ត្រូវ​បាន​គេ​ដឹង​ថា មាន​ស្វាមី​សញ្ជាតិ​ហុ​ល្លង់ ដើម​កំណើត​អង់គ្លេស​ឈ្មោះ​លោក​ម័​រ​ថេ​ន ក្វា​មេន បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០១១ បច្ចុប្បន្ន​មានកូន​ប្រុស​ម្នាក់​អាយុ​ជិត​៣​ឆ្នាំ ។ កន្លង​មក​តារា​រូប​នេះ​ធ្លាប់​ទទួល​រង​នូវ​ព័ត៌មាន​ពី​ការ​បែកបាក់​ស្វាមី​ជា​ជនបរទេស​នេះ ប៉ុន្តែ​ព័ត៌មាន​នោះ​បាន​សាប​រលាប​ទៅ​វិញ ក្រោយ​ពេល​ដែល​នាង​បាន​បង្ហោះ​រូបភាព​ដ៏​មាន​សុភមង្គល​ជាមួយ​ស្វាមី និង​កូន​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ។

    អតីត​តារា​សម្តែង និង​ជា​ពិធី​ការិនី​ប៉ុស្តិ៍​លេខ​៥ អ្នក​នាង​អឿ​ន ដា​លី​ស បាន​សាង​សុភមង្គល យ៉ាង​ផ្អែម​ត្រជាក់​ជាមួយ​បុរស​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ឈ្មោះ Nathan Blacker សញ្ជាតិ​អូស្ត្រាលី មាន​វ័យ​ទើបតែ​២៨​ឆ្នាំ ។ ដា​លី​ស ក៏​បាន​ដឹក​ដៃ​គ្នា​ជាមួយនឹង​គូស្នេហ៍​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៣ តាម​បែប​គ្រឹ​ស្ត​សាសនា ដោយ​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ​ទាំង​សងខាង​ទទួល​ដឹង​ឮ និង​ឱ្យ​ពរ​ជ័យ​សិរី​មង្គល ។

    មង្គលការ​របស់​ពួក​គេ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង Cabramatta រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី ហើយ​រៀបចំ​ម្តងទៀត​នៅ​ស្រុក​ខ្មែរ​ផង​ដែរ ។

    បច្ចុប្បន្ន​អ្នក​នាង​អឿ​ន ដា​លី​ស និង​ស្វាមី​មានកូន​ស្រី​ម្នាក់​ខណៈ​ពេល​ដែល​អតីត​តារា​រូប​នេះ​បាន​រសាត់​ខ្លួន​កាន់តែ​ឆ្ងាយ​ពី​វិស័យ​សិល្បៈ ដើម្បី​សាង​សុភមង្គល​នៅ​ឯនាយ​សមុទ្រ ។

    តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដដែល​ចូល​ចិត្ត​សម្ញែងខ្លួន​បែប​សិច​ស៊ី នាង​ទឹម រ​ដ្ឋា ដែល​ជា​តា​រា​ល្បី​មាន​និស្ស័យ​ជាមួយ​បុរស​បរទេស​បាន និង​កំពុង​ភាព​ផ្អែមល្ហែម​ជា​សង្សារ​ជា​មួយ​លោក Jovany Antonio ដែល​ជនជាតិ​អា​មេ​រិ​ក បន្ទាប់​ពី​នាង​បាន​ប្រកាស​បែក​មិត្ត​ប្រុស Zarckie ជនជាតិ​ប៉ា​គី​ស្ថាន​ក្រោយ​ស្គាល់គ្នា​បាន​ប្រមាណ​៥​ឆ្នាំ ។ បច្ចុប្បន្ន​បើ​ទោះ​បីជា ទឹម រ​ដ្ឋា កំពុង​ទាក់ទង​ជាមួយ​លោក Jovany Antonio ជនជាតិ​អា​មេ​រិ​ក ថែម​ទាំង​ត្រូវ​បាន​សាច់ញាតិ​ទាំង​សងខាង​ដឹង​ឮ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មិន​ទាន់​លេចលឺ​ពី​ដំណឹង​ចូល​រោងការ​ទេ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.