Sunday, November 24, 2024
spot_img
More

    Latest Posts

    ម៉េ​ង ប៊ុ​ន​ឡូ ធ្វើ​អ្វីពេល​ស្ងាត់​ពី​ពិភព​សិល្បៈ

    រាជធានី​ភ្នំពេញ ៖ លោក​ម៉េ​ង ប៊ុ​ន​ឡូ បាន​សម្រិតសម្រាំង​ជាមួយ​ក្រុមការងារ ហើយ​រិះរក​ចំណុច ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ជីវិត​សិល្បៈ​របស់​លោក​អាច​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត ។ ក្នុង​ពេល​កន្លង​មក​បទ​ចម្រៀង​ល្បី​ជា​ច្រើន​បទ​របស់​លោក​ម៉េ​ង ប៊ុ​ន​ឡូ ហើយ​ពេល​នេះ​បទ​«​ចិត្ត​មារ​»​ដែល​កែ​សាច់ភ្លេង​កំពុង​តែ​ពេញ​និយម​ឡើង​វិញ​តាម​យូ​ធូប ។

    តារា​សម្តែង និង​ជា​ពិធីករ​លោក​ម៉េ​ង ប៊ុ​ន​ឡូ ហាក់​ស្ងប់ស្ងាត់​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក ប៉ុន្តែ​លោក​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ឡើយ គ្រាន់តែ​មិន​លេចធ្លោ​ដូច​មុន​ប៉ុណ្ណោះ ។ ព្យាយាម​តាំងពី​ដើម​មក​ទល់​ពេល​នេះ​ម៉េ​ង ប៊ុ​ន​ឡូ ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​គាប់ប្រសើរ​ទាំង​របៀប​សម្តែង ការ​និយាយ​បែប​ពិធីករ គឺ​រលូន ហើយ​ថែម​ទាំង​ក្លាយជា​អ្នកដឹកនាំ​ការ​សម្តែង​គួរ​ឱ្យ​កត់សម្គាល់ ។

    លោក​ម៉េ​ង ប៊ុ​ន​ឡូ បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មួយ​រយៈ​នេះ​លោក​មមាញឹក​ជាមួយ​ការ​សម្តែង​ភាពយន្ត​ភាគ​រឿង​«​ពស់​កេងកង​» នៅ​ទូរទស្សន៍​ហង្ស​មាស ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ហ្វៃ សំអាង ។ ខ្សែ​រឿង​ដែល​ផលិត​នេះ​មានការ​ចូលរួម​សុ​ទ្ឋ​តែ​តារា ល្បី​ៗ​បូក​ទាំង​អ្នក​កំប្លែង​ផង ដូច្នេះ​ហើយ​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិក ជន។

    ក្រៅពី​សម្តែង​លោក​ម៉េ​ង ប៊ុ​ន​ឡូ កំពុង​តែ​ផលិត និង​កែសម្រួល​ឡើង​វិញ​បទ​ចម្រៀង​ល្បី​របស់​លោក​ពី​មុន​ដើម្បី​ផ្សាយ​តាម​យូ​ធូប ដូច​ជា​បទ​«​ចិត្ត​មារ​» គឺ​ធ្លាប់​មាន​គេ​ស្តាប់​ច្រើន ហើយ​ពេល​នេះ​យក​កែសម្រួល​ថ្មី​រំពឹង​ថា​មហាជន​ពេញចិត្ត និង​ប្លែក​ត្រចៀក​។ លោក​និយាយ​ថា «​ខ្ញុំ​បាន​ត្រៀម​ចំនួន​បី​បទ​ទៀត គឺ​បទ​ស្ពាន​ឫស្សី ដែល​មាន​អត្ថន័យ​ទាក់ទង​ទឹកដី​ខេត្តកំពង់ចាម ។ បទ​ទី​២ «​ព្រាន​ដុល្លារ​» និង​បទ​ទី​៣ «​ពិការ​ចិត្ត​ពិការ​ជើង​» ។ បទ​ដែល​​ខ្ញុំ​ស្រឡាញ់​ហើយ​និង​ថត​សម្រិតសម្រាំង​ខ្លាំង​នោះ គឺ​បទ «​ស្ពាន​ឫស្សី​»​។

    សមិទ្ធផល​ទាំង​អស់នេះ​សូម​ផ្ញើ​ជូន​ទ​ស្សិ​ក​ជន​ក្នុង និង​ក្រៅប្រទេស​ដែល​ចូល​ចិត្ត​ចម្រៀង ​និង​ភាពយន្ត​បាន​បន្ធូរ​អារម្មណ៍ ស្រប​ពេល​នេះ​ខ្ញុំ​នៅ​តែ​នឹកនា​មិត្ត​អ្នកគាំទ្រ​មិន​អាច​ចោល​បាន​ដែល​ជួយ​គាំទ្រ​រូប​ខ្ញុំ​រហូតមក​» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.