Tuesday, April 23, 2024
spot_img
More

    Latest Posts

    ទូច ស្រី​លក្ខណ៍ថា មិន​ចេញបទ​ញាក់​ទទ្រាក់​ទទ្រើក​ទេ​ពេល​ចូល​ឆ្នាំ

    រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ទូច ស្រី​លក្ខណ៍​បាន​ចេញ​ចម្រៀង​មួយ​បទ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​ក​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ អ្នក​នាង​​ទូច ស្រី​លក្ខណ៍ បាន​ប្រាប់​ទស្សនិកជន​ថា ​នាង​មិន​មាន​បទ​ញាក់ញ័រ​អ្វី​ក្រៅពី​បែប​ប្រពៃណី​ខ្មែរ​ទេ ។

    អ្នក​នាង​ទូច ស្រី​លក្ខណ៍ លើក​ឡើង​ថា «​នាង​ខ្ញុំ​សូម​ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា នេះ​ជា​​ពេលវេលា​ដែរ​បងប្អូន​ទន្ទឹម​រង់ចាំ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​របស់​យើង​ខាង​មុខ​នេះ នាង​ខ្ញុំ​បាន​ធ្វើចម្រៀង​មួយ​បទ​ដែរ ជា​ស្នាដៃ​កូន​ខ្មែរ​របស់​យើ​ង​បាន​ដល់​​ហើយ ចង្វាក់​ប្រណី​របស់​ខ្មែរ​យើ​ង ​គឺ​រាំ​ស្អាត​ណាស់ ចំណង​ជើង «​ចូល​ឆ្នាំ​រាំ​លេង​ជុំ​ញាតិ​» និពន្ធ​ទំនុក និង​ melody​ ថ្មី​ ដោយ​វិ​រៈ ពន្លក​អ្នកនិពន្ធ​ខ្មែរ សម្រួល​តន្ត្រី​ដោយ​ផល វ​ន្ឍៈ ។

    ទោះបី​យុវវ័យ​ពេញ​និយម​ចង្វាក់​ញាក់​បែប​ស្លុយ តែ​នាង​សុំ​អភ័យទោស​ផង​ដែរ ​មិន​បាន​លើក​យក​មក​ទេ ​ព្រោះ​ចង់​ចូលរួម​ថែរក្សា​ប្រពៃណី​ជាតិ ។ ប្រសិនបើ​ងាក​ផលិត​រាំ​ញាក់​ច្រើន​នាំ​ឲ្យ​ប៉ះពាល់​ដល់​បទ​ខ្មែរ​ដែល​មាន​កម្សាន្ត​យ៉ាងច្រើន​ពេល​រដូវ​ចូល​ឆ្នាំ ណាមួយ​ចូលរួម​ថែរក្សា​វប្បធម៌​ដូនតា​យើង​ក្នុង​នាម​ជាតា​រា​សិល្បៈ​ម្នាក់​» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.