Yearly Archives: 2020

​ទំនេរអត់ថ្ងៃនេះ? តោះអង្គុយញ៊ាំអាហារ ស្ទូចត្រី ជាប់មាត់ទន្លេ នៅម្លប់មៀន 168

នៅទីក្រុងមានអារម្មណ៍ថាធុញថប់ ចង់ចេញស្រូបខ្យល់អាកាសជាប់មាត់ទន្លេ អង្គុយស្ទូតត្រីបណ្តើរ ញ៊ាំអាហារបណ្តើរ អាចមកសាកបាន នៅម្លប់មៀន 168 កន្លែងធំទូលាយ ម្ហូបច្រើនមុខ ខ្យល់អាកាសបរិសុទ្ធ ជាប់មាត់ទន្ល ហើយមានតន្រ្តីកំដរទៀតផង។ ហាង ម្លប់មៀន 168 មានទីតាំងហួសវត្តព្រែកប្រា ១គីឡូម៉ែត្រ ជាប់មាត់ទន្លេ បរិយាកាសល្អ សម្រាប់ការជួបជុំមិត្តភក្តិ និងគ្រួសារបាន ហើយអតិថិជនក៏អាចស្ទូតត្រីកំសាន្តអារម្មណ៍ ស្រូបខ្យល់អាកាសជាប់មាត់ទន្លេ ញ៊ាំអាហារប្លែកៗ ដូចជា៖...

ពិតជាពិសេស! Master Grill ឆ្ងាញ់គ្រប់មុខគ្រប់រសជាតិ ដែលគ្រប់គ្នាមិនអាចរំលងបាន

ធ្លាប់បានស្គាល់ហើយរឺនៅជាមួយ Master Grill ដែរជាអ្នកជំំនាញប្រភេទអាហារFast food ដ៏ប៉ិនប្រសប់ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់គ្រប់មុខ ដែលគ្រប់គ្នាមិនអាចរំលងបាន។ ត្រៀមតែមាត់ឆ្ងាញ់ទៅអោយតែបានមកដល់ Master Grill ព្រោះថាម្ហូបមានច្រើនមុខច្រើនជម្រើស រសជាតិសុទ្ធតែពិសេស ធានាថាមិនអោយខកបំណងតែម្ដង។ ចង់ដឹងអត់ថា Master Grill មានមុខម្ហូបណាខ្លះដែរពេញនិយមទទួលបានការគាំទ្រខ្លាំង? ម៉ោះៗចាំAdmin បង្ហើបអោយដឹងគឺមានដូចជាមាន់អាំង មាន់បំពង រ៉ូទីមាន់បំពង បឺហ្គឺ សាច់មាន់បំពងដើមអត់ឆ្អឹង ហ្វឺឡេសាច់ត្រី ឈុយបាយសាច់មាន់អាំងផងដែរ។...

ស៊ុបស្មងគោ ក្រចកជើងគោ ប៉ះជាមួយទឹកស៊ុបខ្មៅ ទឹកស៊ុបស ប្រចាំហាងមីទាញតុងយ៉ាំជាតិអស់ស្ទះ

ស៊ុបស្មងគោទឹកស៊ុបខ្មៅនៅហាង មីទាញតុងយ៊ាំ អ្នកដែលធ្លាប់ញ៊ាំច្បាស់ជាដឹងពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស៊ុបនេះហើយ ថ្មីៗនេះដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន ចុងភៅដ៏ជំនាញប្រចាំហាងក៏បានបន្ថែមទឹកស៊ុបថ្មី ទឹកស៊ុបស ដើម្បីបំពេញតម្រូវការអតិថិជនជាមួយរសជាតិដ៏ពិសេស។ សម្រាប់អ្នកដែរមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះ មានលក់អ្វីឆ្ងាញ់ៗពិសេសខ្លះ? ម៉ោះៗ របស់ឆ្ងាញ់មានមិនខ្វះញ៊ាំទេ ចាំAdmin ប្រាប់ក្នុងនោះគឺមានមុខម្ហូបល្បីប្រចាំហាងគឺស៊ុបមីទាញ ដែលទទួលបានកការគាំទ្រជាយូរឆ្នាំមកហើយ និងពេលថ្មីៗនេះក៏មានមុខម្ហូបដែរកំពុងពេញនិយមក្នុងការទទួលទានរបស់អតិថិជនមានដូចជា៖ ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក គ្រឿងក្នុងគោ ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ។ អ្វីដែរពិសេសធ្វើអោយអតិថិជននិយមញ៊ាំស៊ុបពណ៌ខ្មៅ នៅហាងមីទាញតុងយ៊ាំដោយសារតែមានរសជាតិជូហិរ ញ៊ាំជាមួយស្មងគោ...

នំកូននាង រសជាតិ ពោត​, ត្រាវ និង ផ្សិត​ ពិតជាស្រួយឆ្ងាញ់ប្លែក ឯតម្លៃក៏សមរម្យ

អ្នកណាខ្លះមិនទាន់បានស្គាល់នំកូននាង ប្រហែលជាមានច្រើនគយរសមហើយមើលទៅព្រោះថាAdmin ក៏ទើបតែបានស្គាល់ និងបានភ្លក្សរសជាតិថ្មីៗនេះទេ។ ម៉ោះសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ និងមិនដែរបានញ៊ាំសោះហើយចង់ ស្គាល់និងភ្លក្សរសជាតិនំកូននាងនេះ កុំភ្លេចមកក្រោយសាលាវ៉ាន់ដា ព្រោះថាមានលក់នៅទីនេះ។ ហើយបើតាមម្ចាស់ហាងគាត់បានប្រាប់Adminថា នំកូននាងនេះគឺមានប្រភពមកពីខេត្តបាត់ដំបងសម្រាប់ពេលបច្ចុប្បន្ននេះគាត់​បាន​ច្នៃ និង​រក​ឃើញ​រូបមន្ត​ពិសេស​​កែខៃ​នំ​កូន​នាងនេះ អោយ​មាន​រសជាតិ​កាន់តែឆ្ងាញ់ និង​មាន​ច្រើន​រសជាតិ​ដូច​ជា រសជាតិ ពោត​, ត្រាវ និង ផ្សិត​។ សម្រាប់រសជាតិទាំង៣នេះ គឺឆ្ងាញ់មួយបែបម្នាក់ដែរគ្រប់គ្នាអាចជ្រើសរើសបានចំណូលចិត្តរបស់ខ្លួន ជាពិសេសនៅពេលបានញ៊ាំនំ​កូន​នាងនេះ ជាមួយទឹកក្រូចអាយ៍កូឡាទៀតគឺរសជាតិកាន់តែពិសេស។​ កុំភ្លេចណាចង់ភ្លក្សនំកូននាង គឺមានទីតាំងក្រោយសាលាវ៉ាន់ដាស្ថិតលើផ្លូវ៤០២...

សម្រាប់អ្នកមិនចូលចិត្តញ៉ាំសាច់ អាចធ្វើនំប៉ាវស្នូលបន្លែញ៉ាំខ្លួនឯងបាន

អ្នកខ្លះចូលចិត្តញ៉ាំនំប៉ាវដែរ តែមិនចូលចិត្តញ៉ាំសាច់ អ៊ីចឹង អាចមកធ្វើនំប៉ាវស្នូលបន្លែញ៉ាំខ្លួនឯងបាន មានរូបមន្ត និងគ្រឿងផ្សំនៅខាងក្រោមនេះស្រាប់៖ គ្រឿងផ្សំសម្បកនំ ម្សៅមី កន្លះគីឡូម្សៅឆា ១ ខាំមេនំប៉័ង ១ ស្លាបព្រាបាយម្សៅដុតនំ ១ ស្លាបព្រាបាយទឹក ២៥០ មីលីលីត្រស្ករ ២ ស្លាបព្រាបាយអំបិល កន្លះកូនស្លាបព្រាប្រេងឆា ៤-៥ ស្លាបព្រា គ្រឿងផ្សំស្នូល ស្ពៃក្តោប រឺស្ពៃបូកគោ ២ ខាំការ៉ុត ១...

តិចនិកងាយៗ ចិតខ្ទឹមបារាំងមិនឲ្យចេញទឹកភ្នែក

ខ្ទឹម​បារាំងជាបន្លែដែលជនជាតិជប៉ុនតែងតែប្រើធ្វើជាគ្រឿងផ្សំក្នុងម្ហូបជាច្រើនមុខ។ តែអ្វីដែលជាបញ្ហាធំនោះគឺទាំងពេលបក និងចិតធ្វើឲ្យក្រហាយ និងចេញទឹកភ្នែក ឥឡូវមកដឹងតិចនិកងាយៗ ចិតខ្ទឹមបារាំងមិនឲ្យទឹកភ្នែក។ តិចនិកសម្ងាត់បក និងចិតខ្ទឹមបារាំងមិនឲ្យចេញទឹកភ្នែក ដំបូងត្រូវពុះខ្ទឹមជា ២ រួចយកដាក់ក្នុង microwave រយៈពេល ២ នាទី ធ្វើបែបនេះ យើង​នឹង​ងាយស្រួលបកសម្បក និងងាយចិតដោយមិនហៀរទឹកភ្នែក។ ទោះបីជាវិធីនេះងាយស្រួលពិតមែន តែសម្រាប់តែអ្នកញ៉ាំខ្ទឹមបារាំងឆ្អិនតែប៉ុណ្ណោះ។ បើសិនជាយើងចង់ញ៉ាំស្រស់ ដូចជាយកធ្វើសាឡាដ យើងអាចយកវាដាក់ក្នុងទូរទឹកកក ៣០ នាទី។ ភាពត្រជាក់នឹងកាត់បន្ថយការហួតឡើងនៃសារធាតុ Propane...

ខ្ជិលទៅក្រៅញ៉ាំអី សាកធ្វើតៅហ៊ូហឹរញ៉ាំនៅផ្ទះមើល

ភ្លៀងមិនព្រមរាំងអ៊ីចឹង នរណាៗក៏ខ្ជិលចេញក្រៅរកអីញ៉ាំដែរ បើខ្ជិលម្ល៉ឹងៗសាកធ្វើតៅហ៊ូហឹរញ៉ាំនៅផ្ទះសាកមើល មិនត្រូវការគ្រឿងផ្សំច្រើនទេ ទៅទិញតែតៅហ៊ូនៅផ្សារជិតផ្ទះមកធ្វើញ៉ាំបានហើយ។ គ្រឿងផ្សំ៖ តៅហ៊ូ ៣០០ ក្រាម កាត់ជាដុំៗខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយម្ទេស និងស្លឹកខ្ទឹម ហាន់ (តាមចំណង់ចំណូលចិត្ត)អំបិល កន្លះស្លាបព្រាកាហ្វេម្សៅគ្រឿងទេស ឬ ម្រេចម៉ដ្ឋ មួយចុងស្លាបព្រាកាហ្វេទឹកធម្មតា ១ ស្លាបព្រាបាយ វិធីធ្វើ៖ ១. បំពងតៅហ៊ូឲ្យឹឆ្អិន ទុកមួយឡែក ២. យកគ្រឿងទាំងអស់លាយក្នុងទឹក រួចស្រោចលើតៅហ៊ូចៀនហើយជាការស្រេច។

ញ៉ាំអាហារ ៨ មុខនេះ ជួយឲ្យសក់ដុះវែងលឿន

ស្រី​ៗ​ច្បាស់​ជា​ធ្លាប់មានបទពិសោធហើយ ពេលសក់វែងចង់ទៅកាត់ខ្លី ពេលកាត់ខ្លីហើយ ចង់ឲ្យសក់ដុះវែងឲ្យលឿន អ្នកខ្លះនៅទៅទិញសក់មកពាក់ទៀត។ តែស្រីៗគ្នាយើងមិនបាននឹកឃើញដល់អាហារមួយចំនួន ដែលជួយឲ្យសក់ដុះវែងលឿន ហើយថ្ងៃនេះ admin នឹងណែនាំអាហារ ៨ មុខដែលជួយពន្លឿនការដុះសក់បាន៖ ១. ត្រីសាលម៉ុន សាលម៉ុនសម្បូរដោយវីតាមីន D អូមេហ្គា ៣ និងប្រូតេអ៊ីន ជួយឲ្យសក់ដុះបានលឿន និង​ស្បែកក្បាលមានសុខភាពល្អ។ ២. អ៊យស្ទ័រ មូលហេតុដែលនាំឲ្យសក់ខូច មកពីកង្វះស័ង្កសី។ អ៊យស្ទ័រជាអាហារសម្បូរដោយជាតិស័ង្កសី ជួយឲ្យសក់ដុះបានលឿន និងបន្ថែមសំណើមឲ្យសក់។ ៣....

ភ្លៀងធ្លាក់ឥតឈប់! ញ៉ាំ​បបរក្តៅៗ ២ កន្លែង​ដឹងតែ​បែក​ញើស​ស្រួលខ្លួនហ្មង

មេឃភ្លៀងធ្លាក់ត្រជាក់ៗ បើបានហ៊ុតបបរក្តៅៗដឹងតែស្រួលខ្លួនហ្មង សំខាន់​បើបានស្គាល់កន្លែងឆ្ងាញ់ ២ កន្លែងនេះទៀត ញ៉ាំហើយតែចង់ញ៉ាំទៀតមិនខាន។ ហាង ខនជឺ៦៣ អ្នកដែលមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះមានបបរអ្វីញ៊ាំខ្លះហើយពិសេសៗបែបណាខ្លះ ចាំAdminខ្សឹបប្រាប់គឺថាមានច្រើនមុខណាស់ដូចជា៖ បបរឈាមជ្រូក, បបរមាន់ពិសេស, បបរមាន់, បបរត្រី, បបរលតក្រចកជើងជ្រូក, បបរលតសាច់មាន់, បបរលតប្រហិតត្រីឆ្លាត, បបរបាញ់កាញ់ក្រចកជើងជ្រូក, បបរបាញ់កាញ់សាច់មាន់, បបរបាញ់កាញ់សាច់ត្រី និងបបរបាញ់កាញ់ប្រហិតត្រីឆ្លាត។ ក្នុងចំណោមបបរទាំងអស់នេះបបរឈាមជ្រូក គឺជាបបរដែលលក់ដាច់ខ្លាំងជាងគេជាប់ឈ្មោះល្បីប្រចាំហាង​ ហើយអ្វីដែលពិសេសនោះគឺថាមានរសជាតិឆ្ងាញ់ និងមិនមានធំក្លិនដែលរំខានអារម្មណ៍ក្នុងការញ៊ាំ។ ហាង ខនជី៦៣ Congee...

ចង់ញ៊ាំប៊ូហ្វេ និងស៊ុគី រសជាតិឆ្ងាញ់ មានអនាម័យ ហូបមួយចម្អែត ទាំងនេះមាននៅ Sakura Buffet Bbq & Soup

ភោជនីយដ្ឋាន សាគូរ៉ា ប៊ូហ្វេ និងស៊ុគី មានបម្រើជូនម្ហូបបែបជប៉ុនហូបមួយចម្អែត មានទាំងសាច់អាំង​ និងស៊ុគីស៊ុប ទឹកស៊ុបឈ្ងុយឆ្ញាញ់ ពិសេសជាមួយទឹកជ្រក់ស៊ុគីរសជាតិដើមឆ្ងាញ់ពិសេស រួមជាមួយប្រភេទសាច់ដូចជា៖ សាច់គោអូស្រ្តាលី អណា្តតគោអូស្រ្តាលី​ សាច់ចៀមអូស្ត្រាលី ត្រីសែលម៉ន ស្កាលឡប់ ម្ហូប បន្លែ និង គ្រឿងសមុទ្រស្រស់ៗ ជាច្រើនមុខទៀត ចំណែកសាច់វិញគឺថ្មីៗធានាជូនគុណភាព ពេលញុំាជាមួយទឹកជ្រលក់ជប៉ុនរសជាតិដើមរបស់សាគូរ៉ាកាន់តែបន្ថែមរសជាតិឈ្ងុយឆ្ញាញ់។ អ្វីដែលកាន់តែពិសេសថែមទៀតនោះភោជនីយដ្ឋាន សាគូរ៉ា...

នំប៉័ងសាច់ផាក់ឡូវ ត្រីខ មួយកន្លែងនេះរសជាតិអ៊ែមណាស់ បានញ៊ាំហើយច្បាស់ជាសរសើរថាឆ្ងាញ់?

អ្នកនៅម្លុកផ្សារអូឡាំពិក ដែលចូលចិត្តញ៊ាំនំប៉័ងសាច់ផាក់ឡូវ ត្រីខ ប៉ាតេ ប្រហែលជាស្គាល់តូបនំប៉័ងចែលីនហើយ ព្រោះថាកន្លែងនេះនំប៉័ងសាច់ផាក់ឡូវ ត្រីខ ប៉ាតេគឺលក់ដាច់ខ្លាំងណាស់មានរសជាតិឆ្ងាញ់ ក្នុងមួយថ្ងៃលក់អស់៣០០ ទៅ៤០០នំប៉័ងឯណោះ។ មូលហេតុដែរធ្វើអោយនំប៉័ងមួយកន្លែងនេះលក់ដាច់ខ្លាំងបែបនេះក៏ដោយសារតែរសជាតិជ្រក់ឆ្ងាញ់ដែរធ្វើដោយម្ចាស់ហាងផ្ទាល់ប្រកបដោយអនាម័យខ្ពស់ ជាពិសេសទៀតនោះគឺមានទឹកស្រូបនំប៉័ងដ៏មានរសជាតិដែរផ្សំចេញពីរូបមន្តប្រចាំគ្រួសារធ្វើអោយនំប៉័ងកាន់តែមានរសជាតិ។ ហើយបើតាមការសម្ដីពិតរបស់អតិថិជន គាត់បានប្រាប់ថាគាត់ជាម៉ូយប្រចាំតូបនំប៉័ងចែលីន ក៏ដោយសារពេលគាត់ញ៊ាំហើយមានអារម្មណ៍ថាឆ្ងាញ់ជាងកន្លែងផ្សេងៗដែរគាត់ធ្លាប់ញ៊ាំកន្លងមក ទាំងជ្រក់ទាំងសាច់និងទឹកទឹកស្រូបគឺត្រូវជាតិគ្នាដែរញ៊ាំហើយចង់ញ៊ាំទៀត។ បែបនេះសម្រាប់អ្នកដែរចូលចិត្តញ៊ាំនំប៉័ងសាច់ផាក់ឡូវ ត្រីខ ប៉ាតេ កុំភ្លេចណា តូបនំប៉័ងចែលីន ស្ថិតនៅលើផ្លូវ៣១០ ជិតផ្សារអូឡាំពិក។ សម្រាប់អ្នកដែរចង់ទៅញ៊ាំតែខ្លាចរកទីតាំងមិនឃើញអាចទាក់ទងតាមរយៈលេខទូរសព្ទ៖ 012...

ខែធ្លាក់ភ្លៀងទឹកជន់លេចបែបនេះ មានងៀតគោ ងៀតត្រីទុកជារឿងដ៏ល្អបំផុត

មួយរយៈនេះយើងឃើញថាអាកាសធាតុហាក់បីដូចជាមិនអំណោយផលទាល់តែសោះ ដោយមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃដែលធ្វើអោយតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជាយើងរងការលេចលង់យ៉ាងខ្លាំង ធ្វើអោយប្រជាពលរដ្ឋយើងទទួលរងភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។​ បែបនេះសម្រាប់បងប្អូនមួយចំនួនដែររស់នៅតំបន់ងាយលេចលង់ងាយរងគ្រោះគួរណាស់តែមានត្រៀមនូវម្ហូបណាដែរអាចរក្សាទុកបានយូរមិនងាយខូចដូចជាធ្វើងៀតគោ ងៀតត្រីជាដើម ដូចនេះយើងសាកមករៀនធ្វើទាំងអស់គ្នាដើម្បីទុកជៀសវាងពេលមានបញ្ហាមិនមានម្ហូបសម្រាប់ទទួលទាន។ ▶️ គ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើងៀតគោ៖ សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះទឹកត្រី ១ ស្លាបព្រាបាយអំបិល កន្លះស្លាបព្រាបាយប្រេងល្ង ២ ស្លាបព្រាបាយ(មិនដាក់ក៏បាន)ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោតបីចេង ១ ស្លាបព្រាកាហ្វេម្រេចម៉ត់ ១...

Most Read