Yearly Archives: 2020

អាកាសធាតុត្រជាក់ៗចឹង មកហុតស៊ុបខ្យងកម្តៅក្រពះចេញម្តងមើល៍ ជាតិណាស់?!

មេឃត្រជាក់ចឹងបើបានហុតស៊ុបក្តៅៗ មិនដឹងថាជាតិយ៉ាងណាទេ?! ហើយបើចង់បានជម្រើសល្អនោះគឺ ហាង ស៊ុបខ្យងទួលគោក និយាយពីស៊ុបគឺមានច្រើនមុខងាយស្រួលក្នុងការជ្រើសរើសយកមកពិសា មានទាំងស៊ុបខ្យង ស៊ុបគោ ស៊ុបសរសៃគោ ស៊ុបកន្ធាយ និងកន្ធាយចំហ៊ុយ។ សម្រាប់អាកាសធាតុត្រជាក់បែបនេះ ក្រពះនឹកនារកតែស៊ុបទេ ពីព្រោះវាអាចបង្កើនកម្តៅបាន ដូចនេះ ហាង ស៊ុបខ្យងទួលគោក អាចជួយបាន? ស៊ុបក៏មានច្រើនមុខអាចរើសតាមចំណង់ចំណូលចិត្តបាន ហើយក្រៅពីស៊ុបក៏មានមុខម្ហូបសាច់អាំង អីដែលពិសេសនោះ មានទឹកជ្រលក់រហូតដល់៥ប្រភេទ ដូចជា៖ ទឹកBBQ ទឹកSpicy...

ត្រៀមខ្លួនញ៉ាំប៊ឺហ្គឺរ FREE FREE ដល់ទៅ 1,200 ឈុត នៅ Carl’s Jr. ថ្ងៃទី 16-17 ខែតុលា!

ហ្វេនប៊ឺហ្គឺរទាំងឡាយ! ត្រៀមខ្លួនណ៎ា! Facetaste សូមប្រាប់ដំណឹងល្អមួយប្រចាំឆ្នាំ 2020! ភោជនីយដ្ឋាន Carl’s Jr. នឹងធ្វើការចែកជូនឈុតប៊ឺហ្គឺរ Famous Star ឥតគិតថ្លៃ សរុបដល់ទៅ 1,200 ឈុត រយៈពេល 2 ថ្ងៃ គឺថ្ងៃទី 16 និង 17 ខែតុលា...

មីនុយថ្មីទំនងស្រក់ទឹកមាត់ មានទាំងម្ជូរអំបិលបង្គា ក្ដាមជ្រក់ និងCocktail ហាង តុងតុងបុកអស់ស្ទះ

ហាង តុងតុងបុកអស់ស្ទះ អ្នកណាមិនល្បីនៅម្លុកទូលទំពូង ពេលនេះហាងដ៏ល្បីមួយនេះការបានបន្ថែមមុខម្ហូបថ្មីទៀតហើយ មានទាំងម្ជូរអំបិលបង្គា ក្ដាមជ្រក់ Cocktail និងម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត។ តែយ៉ាងណាពេលបានមក យើងមិនអាចរំលងមុខម្ហូបប្រចាំហាងបានទេណា ព្រោះថាថាឆ្ងាញ់ខ្លាំងណាស់ដែលមានដូចជា៖ បុកល្ហុង បុកមី បុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៩ និង៣០នាទីយប់។ កុំភ្លេចណាណាត់ជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗនៅទីនេះ និងមានCooktail...

អាហារ ៧ មុខកាន់តែញ៉ាំ​ កាន់តែស្គម​ និងសុខភាពល្អ

ការរៀបចំរបបអាហារសុខភាព ដើរតួសំខាន់ណាស់សម្រាប់ក្នុង​យុទ្ធនាការសម្រកគីឡូ។ ដូច្នេះហើយ ការជ្រើសរើសអាហារញ៉ាំជំនួយអំឡុងពេលហាត់ប្រាណ​ ជាផ្លូវកាត់ដ៏ល្អដើម្បីសម្រកគីឡូបានសម្រេច។ ញ៉ាំមុខម្ហូបដែលល្អចំពោះរាងកាយ អំឡុងពេលតមអាហារ ជាអ្វីដែលអ្នកមិនត្រូវខកខាន។ ចង់ស្រកគីឡូបានលឿន និងទទួលបានលទ្ធផលល្អ មិនត្រូវមើលរំលងអាហារ ៧ មុខនេះដាច់ខាត៖ ១. ផ្លែប៊ឺរ ២. ក្រូវថ្លុង ៣. ចេក ៤. ត្រីសមុទ្រ ៥. សាច់ទ្រូងមាន់ ៦. ទឹកដោះគោ ៧. តែបៃតង អាហារទាំងនេះក្រៅពីជួយសម្រកទម្ងន់បានលឿន បូករួមនឹងការហាត់ប្រាណបន្ថែម វាជួយឲ្យយើងនៅតែមានសុខភាពល្អ។ ដោយសារ​វា​សម្បូរ​ដោយពពួលវីតាមីន សារធាតុចិញ្ចឹម...

ជម្រើសម្ហូបបែប ថៃ​ ជប៉ុន​ អ៉ីតាលី​ ដែលអ្នកមិនគួរមើលរំលង គឺភោជនីយដ្ឋាន On The Table

ស្ថិតក្នុងបរិយាកាសនៃការជួបជុំគ្រួសាររាល់ពេលដែលលោកអ្នកជ្រើសរើសយកភោជនីយដ្ឋានដែលមានផ្តល់ជម្រើសមុខម្ហូបច្រើនបែប ច្រើនរសជាតិ​ វាមិនមែនជាការងាយស្រួលនោះទេ ដើម្បីតម្រូវទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដូចនេះយើងខ្ញុំសូមណែនាំនៅភោជនីយដ្ឋានមួយឈ្មោះថា On The Table ដែលជាជម្រើសល្អសម្រាប់ការជួបជុំ ជាពិសេសនោះ គឺម្ហូបបែបថៃ​ ជប៉ុន​ អ៉ីតាលី ដែលផ្តល់នូវសេវា​កម្ម​ល្អ​ ទីកន្លែងស្អាត ធំទូលាយ អនាម័យខ្ពស់ ហើយម្ហូបមានរសជាតិឆ្ងាញ់។ ភោជនីយដ្ឋាន On The Table បើកដំណើរការបានរយៈពេល២ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០១៨ ហើយបច្ចុប្បន្ននេះមាន២សាខា...

Tino The Coffee Yard កាហ្វេឆ្ងាញ់ បរិយាកាសល្អ មានភាពស្រស់ស្អាតសាកសមបំផុតសម្រាប់អ្នកចូលចិត្តថតរូប

មិត្តៗយុវ័យ ដែរចូលចិត្តញ៊ាំកាហ្វេ និងចូលចិត្តថតរូបជាមួយទីតាំងស្អាតៗ ពេលនេះមិនចាំបាច់ទៅរកនៅណាឆ្ងាយទៀតទេ បានមកដល់Tino The Coffee Yard ធានាថាច្បាស់ជាពេញចិត្តស្ដូកហ្មង ជាមួយរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងទីតាំងដែលអាចថតរូបបានស្អាតៗជាច្រើនកន្លែងនៅទីនេះ។​ សម្រាប់ទីតាំងចាំAdmin ប្រាប់អោយអោយស្គាល់ដើម្បីបានទៅទាំងអស់គ្នា គឺហាងកាហ្វេដ៏ប្រណិតមួយនេះស្ថិតនៅផ្ទះលេខ ៣១០ ផ្លូវលេខ ៦៣ ព្រះត្រសក់ផ្អែម រាជធានីភ្នំពេញ ក្រោយស្ថានទូតវៀតណាម។ Tino The Coffee Yard មិនមែនមានលក់តែកាហ្វេទេណា...

មិនត្រឹមតែឆ្ងាញ់ ហើយថែមទាំងឈ្ងុយទៀត ចេកអាំងស្រូបទឹកស្ករខ្ទិះដូង លក់ជាង១០ឆ្នាំហើយ ១ចង្កាក់២០០០៛ប៉ុណ្ណោះ!

ចេកអាំងស្រូបទឹកស្ករខ្ទិះដូង និយាយពីថាឈ្ងុយណាស់ ជិតកាត់ម្តងៗនឹកឃ្លាននោះឃ្លាន ហើយមានដឹងអត់ថាគេលក់នៅទីណា!​ មោះAdmin ប្រាប់គឺនៅជិតរោងកុនបាយ័ន្តនេះឯង ឈ្មោះថា អុីរុំលក់ចេកអាំង លក់ជាង១០ឆ្នាំមកហើយ ក្នុងមួយថ្ងៃៗលក់ដាច់ខ្លាំងលក់ចាប់ពី ៧០ ទៅ៨០ស្និត ស៊ីផុយហ្មង។ ចេកអាំងស្រូបទឹកស្ករខ្ទិះដូង និងនំអន្សមអាំងរបស់ហាង អុីរុំលក់ចេកអាំង មានអ្នកស្គាល់មិនតិចអ្នកទេ ដោយសារតែរសជាតិ និងតម្លៃគឺសមរម្យ មួយចង្កាក់ត្រឹម ២០០០៛ តម្លៃអន្សមក៏២០០០៛ដែរ ។ សម្រាប់អ្នកជិះកាត់ផ្លូវលេខ១៩ នៅជិតរោងកុនបាយ័ន្ត...

មេឃភ្លៀងត្រជាក់ៗ បើធ្វើយ៉ាហនញ៉ាំនៅផ្ទះដឹងតែឆ្ងាញ់កប់ហ្មង

អ្នក​ណា​ខ្លះ​ធ្លាប់ញ៉ាំយ៉ាហន? ជឿថា​អ្នក​ខ្លះ​ប្រាកដ​ជាធ្លាប់​ញ៉ាំ​ ដោយឡែក​អ្នកខ្លះទៀត​ប្រហែល​ជា​ទើប​តែ​ឮឈ្មោះម្ហូបមួយមុខនេះលើកដំបូង​ប៉ុណ្ណោះ​។​ ចង់ដឹងថារសជាតិយ៉ាងណា​ កុំភ្លេចធ្វើញ៉ាំជុំគ្រួសារណា។ គ្រឿងផ្សំ៖ ឆ្អឹងគោ ១ គីឡូសាច់មាន់ បង្គា សាច់គោ ម៉ឹក និងខ្យងសមុទ្រ ប្រើតាមចំណូលចិត្តកន្ទុយគោ ១ គីឡូអំបិលគ្រួស ១ ស្លាបព្រាបាយទឹកត្រី ២ ស្លាបព្រាបាយស្ករ ១ ស្លាបព្រាបាយរំដេង ២ ដុំប្រេងឆាបន្តិចសាតេ ២ ស្លាបព្រាបាយខ្ទិះដូង...

សាច់អាំង ៣ កន្លែងទៅញ៉ាំហើយដឹងតែជាប់ចិត្តមកផ្ទះវិញ

កំពុងតែរកកន្លែងញ៉ាំសាច់អាំងឆ្ងាញ់មែនទេ? ៣ កន្លែងនេះ ទៅញ៉ាំហើយ ដឹងតែជាប់ចិត្តមកផ្ទះជាមួយវិញមិនខាន។ ចាំ Admin ប្រាប់ទីតាំង ហើយកុំភ្លេចបបួលមនុស្សជាទីស្រលាញ់ទៅញ៉ាំជាមួយផងណា។ ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood ម៉ូយកៈថៈ ដឹងច្បាស់ណាស់ថាកន្លែងនេះមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។ ហាង កៈថៈ...

៤ កន្លែងនៅសៀមរាបចូលលេងកម្សាន្តដោយឥតគិតថ្លៃ

មាន​មានបំណង​ទៅ​លេង​សៀម​រាប​ កុំ​ភ្លេច​ចូល​ទៅ​កម្សាន្ត​លេង​ ៥ កន្លែង​នេះ​ណា​ សំខាន់​ចូល​អត់​អស់​លុយ​ទេ​ ចំពោះ​អ្នក​ចូល​ចិត្ត​ថត​រូប​ស្អាត​ៗ​ ទុក​បង្អួត​គេ​ ដឹង​តែ​ពេញ​ចិត្ត​កន្លែង​ទាំង​ ៤ នេះ​មិន​ខាន​ទេ​ ព្រោះ​មាន​កន្លែង​ស្អាត​ៗ​ជា​ច្រើន​ ថត​បាន​មិន​តិច​ប៉ុស្តិ៍​នោះ​ទេ​។​ ១. ចម្លាក់​ដី​ឥដ្ឋ ចម្លាក់​ដី​ឥដ្ឋ​ដែល​សាង​សង់​ជា​ផ្ទះ​បុរាណ​ដ៏​រស់​រវើក​ជា​មួយ​នឹង​ស្នាដៃ​របស់​កូន​ខ្មែរ​ មាន​ទី​តាំង​ស្ថិត​ក្នុង​ស្រុក​សូនិគម​ខេត្ត​សៀមរាប​។​ បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​ ៨ ព្រឹក​ ដល់​ម៉ោង​​៥ ល្ងាច​។​ ចម្លាក់​ដី​ឥដ្ឋ​ ទីតាំង៖ https://goo.gl/maps/gRP4E5aQRTVKZBJJ8 ២. វត្ត​ប្រាសាទ​ឥន្ទ្រា​ ឬ​ហៅ​វត្ត​គោក​បាទ្រី វត្ត​ប្រាសាទ​ឥន្ទ្រា​ ជា​វត្ត​ដែល​ស្អាត​ជាង​គេ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ជា​ទី​សក្ការៈ​បូជា​...

ហៀរទឹកមាត់! រូបមន្តធ្វើក្តាមស្រែស្ងោរទឹកដូងឆ្ងាញ់ ជាមួយទឹកត្រីកោះកុង

ធ្លាប់​តែឃើញគេអំពាវនាវ ដើរលក់តាមម៉ូតូ ជាពិសេស​នៅមុខវាំង ទៅពេលណាក៏ឃើញដែរ។ ឥឡូវសាកមករៀនធ្វើញ៉ាំខ្លួនឯងម្តងមើល៖ គ្រឿងផ្សំ៖ ក្ដាមស្រែ ១ គីឡូដូងចាស់ ២ ផ្លែ(កាប់យកទឹក)គល់គ្រៃ ៤ គល់ស្លឹកក្រូចសេីច ៥ សន្លឹកអំបិល ២ ស្លាបព្រាកាហ្វេស្កបន្តិចប៑ីចេងបន្តិច របៀបធ្វើ៖ យកក្ដាមលាងទឹកអោយស្អាតបន្ទាប់មកទុកមួយអន្លេីសិន។ យកទឹកដូងដែលបានកាប់រួច ចាក់ចូលក្នុងឆ្នាំង រួចដាក់ក្ដាមចូលជាមួយគ្នា បង់គល់គ្រៃ ស្លឹកក្រូចសេីចដាក់ពីលេី បន្ទាប់មកស្ងោរអោយពុះ ថែមអំបិល ស្ករ ប៑ីចេងចូលបន្តិច...

ចង់ញ៊ាំស៊ុបឆ្លាមរសជាតិដើមពីអ្នកកំពត និងឈៀងម៉ៃមូយ៉ាងរសជាតិដើមមកពីឈៀងម៉ៃ កុំភ្លេចមកហាង Yummy Yummy រសជាតិដើមពិតៗ

ពេលបានទៅលេងប្រទេសថៃម្ដងៗ អ្នកណាខ្លះចូលចិត្តទៅញ៊ាំឈៀងម៉ៃមូយ៉ាង? ពេលនេះបើនឹកឃ្លានចង់ញ៊ាំមិនចាំបាច់ ទៅដល់ថៃទៀតទេមកត្រឹមតែហាង Yummy Yummy អាចញ៊ាំបានយ៉ាងឆ្ងាញ់ជាមួយរសជាតិដើមពិតៗ ដែរម្ចាស់ហាងទទួលបានបទពិសោធន៍រយៈពេល២ឆ្នាំ ក្នុងការធ្វើទឹកស៊ុប និងទឹកជ្រលក់នៅឯឈៀងម៉ៃផ្ទាល់តែម្ដង។ ហាង Yummy Yummy មិនត្រឹមតែមានឈៀងម៉ៃមូយ៉ាងតែប៉ុណ្ណោះទេ ក្នុងនោះក៏មានស៊ុបឆ្លាមរសជាតិដើមពីអ្នកកំពត សាច់អាំងទឹកកាពិរសជាតិដើមអ្នកសួង និងស៊ុបសូគីបែបថៃផងដែរ មុខម្ហូបទាំងអស់នេះជាមុខម្ហូបប្រចាំហាងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ក្រៅពីនេះក៏មានមឹកអាំងទឹកឃ្មុំ ក្ដាមអាំងប័រ ភ្លាក្ដាមសេះ និងមានម្ហូបកុម្ម៉ង់ជាច្រើនមុខទៀត រួមទាំងស្រាបៀរឡាវថែមទៀតផង។ ម៉ោះៗ សុទ្ធតែរបស់ឆ្ងាញ់...

Most Read