មេឃត្រជាក់ចឹងបើបានហុតស៊ុបក្តៅៗ មិនដឹងថាជាតិយ៉ាងណាទេ?! ហើយបើចង់បានជម្រើសល្អនោះគឺ ហាង ស៊ុបខ្យងទួលគោក និយាយពីស៊ុបគឺមានច្រើនមុខងាយស្រួលក្នុងការជ្រើសរើសយកមកពិសា មានទាំងស៊ុបខ្យង ស៊ុបគោ ស៊ុបសរសៃគោ ស៊ុបកន្ធាយ និងកន្ធាយចំហ៊ុយ។



សម្រាប់អាកាសធាតុត្រជាក់បែបនេះ ក្រពះនឹកនារកតែស៊ុបទេ ពីព្រោះវាអាចបង្កើនកម្តៅបាន ដូចនេះ ហាង ស៊ុបខ្យងទួលគោក អាចជួយបាន? ស៊ុបក៏មានច្រើនមុខអាចរើសតាមចំណង់ចំណូលចិត្តបាន ហើយក្រៅពីស៊ុបក៏មានមុខម្ហូបសាច់អាំង អីដែលពិសេសនោះ មានទឹកជ្រលក់រហូតដល់៥ប្រភេទ ដូចជា៖ ទឹកBBQ ទឹកSpicy ទឹកល្ង ទឹកស៊ីអ៊ីវម្ទេស ទឹកខ្ញី ដែលប្រភេទទឹកជ្រលក់ទាំងនេះអាចប្រឡាក់សាច់ទៅតាមប្រភេទសាច់នីមួយៗ ដើម្បីអោយចូលជាតិគ្នាល្អ ពេលពិសាទៅទទួលបានរសជាតិឆ្ងាញ់ជាប់មាត់តែម្តង មិនតែប៉ុណ្ណោះពីហាង ស៊ុបខ្យងទួលគោក ក៏មាននូវម្ហូបគ្រឿងក្លែមជាច្រើនមុខរួមជាមួយភេសជ្ជៈត្រជាក់ៗទៀតផងដែរ។



តោះកុំភ្លេចណា ចង់ញ៊ាំស៊ុបដែលផ្តល់ជម្រើសច្រើនមុខ រសជាតិឆ្ងាញ់ប្លែកមាត់ មិនបាច់ទៅណាឆ្ងាយទេ ហាង ស៊ុបខ្យងទួលគោក គ្រប់គ្រាន់ហើយ ចង់ញ៊ាស៊ុបអីក៏បាន ហើយសម្រាប់ទីតាំងនៅមិនឆ្ងាយទេ ជិះពីរង្វង់មូលទួលគោកចាស់ តាមផ្លូវ ៦០៨ ផ្ទះលេខ ២២ សង្កាត់បឹងកក់១ ឬអាចទាក់ទងតាមលេខទូរសព្ទ៖ 017 87785 081877856 016 475 999 ។






ហាង ស៊ុបខ្យងទួលគោក
លេខទូរសព្ទ៖ 017 87785 / 081877856 / 016 475 999
ទីតាំង៖ ផ្ទះលេខ ២២ ផ្លូវ ៦០៨ សង្កាត់បឹងកក់១ ភ្នំពេញ
បើកលក់ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ១០យប់
មានសេវាដឹកជញ្ជួន : 017 877856/ 081 877856