ហ្វេនប៊ឺហ្គឺរទាំងឡាយ! ត្រៀមខ្លួនណ៎ា! Facetaste សូមប្រាប់ដំណឹងល្អមួយប្រចាំឆ្នាំ 2020! ភោជនីយដ្ឋាន Carl’s Jr. នឹងធ្វើការចែកជូនឈុតប៊ឺហ្គឺរ Famous Star ឥតគិតថ្លៃ សរុបដល់ទៅ 1,200 ឈុត រយៈពេល 2 ថ្ងៃ គឺថ្ងៃទី 16 និង 17 ខែតុលា ឆ្នាំ 2020! ត្រៀម! ត្រៀម!

ឆ្នាំនេះកាន់តែពិសេសជាងឆ្នាំមុនទៅទៀត! ដើម្បីអបអរសាទរខួបគម្រប់ 4 ឆ្នាំ របស់ភោជនីយដ្ឋាន Carl’s Jr. នៅកម្ពុជា ប្រិយមិត្តនឹងទទួលបានឈុតប៊ឺហ្គឺរ Famous Star ឥតគិតថ្លៃ ដែលរួមមាន Famous Star with Cheese ជាប៊ឺហ្គឺរលំដាប់ Premium ដំឡូងបារាំងបំពង Natural-Cut Fries ព្រមទាំង កូកាកូឡា មួយដប ដែលសរុបដល់ទៅ 1,200 ឈុត។

Famous Star គឺជាជម្រើសប៊ឺហ្គឺរដ៏ពេញនិយមបំផុតប្រចាំនៅ Carl’s Jr. ទូទាំងពិភពលោក ដែលផ្សំឡើងពីសាច់គោអាមេរិច 100 ភាគរយ បន្ថែមឈីស ខ្ទឹមបារាំង ប៉េងប៉ោះ និងសាឡាដស្រស់ៗ ព្រមទាំងMayonnaise ធ្វើឲ្យមានឱជារសឆ្ងាញ់ឥតគូប្រៀប!
ព័ត៌មានបន្ថែមស្ដីពីការចែកជូនឈុតប៊ឺហ្គឺរ Famous Star សរុប 1,200 ឈុត៖
- ថ្ងៃ សុក្រ ទី 16 ខែ តុលា ឆ្នាំ 2020 លើកទី 1 ម៉ោង 10 ព្រឹក ដល់ ម៉ោង 12 ថ្ងៃត្រង់ និង លើកទី 2 ម៉ោង 4 រសៀល ដល់ ម៉ោង 6 ល្ងាច៖
- Carl’s Jr. សាខាបឹងកេងកង (លើកទី 1 សរុប 100 ប៊ឺហ្គឺរ លើកទី 2 សរុប 100 ប៊ឺហ្គឺរ)
- Carl’s Jr. សាខាទួលគោក (លើកទី 1 សរុប 100 ប៊ឺហ្គឺរ លើកទី 2 សរុប 100 ប៊ឺហ្គឺរ)
- Carl’s Jr. សាខាទួលទំពូង (លើកទី 1 សរុប 100 ប៊ឺហ្គឺរ លើកទី 2 សរុប 100 ប៊ឺហ្គឺរ)
- ថ្ងៃ សៅរ៍ ទី 17 ខែ តុលា ឆ្នាំ 2020 លើកទី 1 ម៉ោង 10 ព្រឹក ដល់ ម៉ោង 12 ថ្ងៃត្រង់ និង លើកទី 2 ម៉ោង 4 រសៀល ដល់ ម៉ោង 6 ល្ងាច៖
- Carl’s Jr. សាខាបឹងកេងកង (លើកទី 1 សរុប 100 ប៊ឺហ្គឺរ លើកទី 2 សរុប 100 ប៊ឺហ្គឺរ)
- Carl’s Jr. សាខាទួលគោក (លើកទី 1 សរុប 100 ប៊ឺហ្គឺរ លើកទី 2 សរុប 100 ប៊ឺហ្គឺរ)
- Carl’s Jr. សាខាទួលទំពូង (លើកទី 1 សរុប 100 ប៊ឺហ្គឺរ លើកទី 2 សរុប 100 ប៊ឺហ្គឺរ)
ទីតាំង៖
- Carl’s Jr. សាខាបឹងកេងកង៖ ផ្លូវប៉ាស្ទ័រ (51) កែងផ្លូវ 310 (http://bit.ly/CarlsJrBKK)
- Carl’s Jr. សាខាទួលគោក៖ ផ្លូវ 315 ចម្ងាយ 20m ពី TK Avenue (http://bit.ly/CarlsJrTK)
- Carl’s Jr. សាខាទួលទំពូង៖ ផ្លូវ 155 កែងផ្លូវ 472 (http://bit.ly/CarlsJrTTP)

ទន្ទឹមនឹងកម្មវិធីចែកប៊ឺហ្គឺរនេះផងដែរ Carl’s Jr. នឹងផ្ដល់ជូនប្រូម៉ូសិនពិសេស $4 DEAL ដែលមិនធ្លាប់មានពីមុនមក ដោយអតិថិជនចំណាយត្រឹមតែ 4 ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានប៊ឺហ្គឺរសាច់ពីរជាន់ លំដាប់ Super Premium ប្រចាំនៅ Carl’s Jr. ដែលមាន 4 ជម្រើស ដូចជា The Big Carl Burger, Double Western Bacon Cheeseburger, Super Star with Cheese ឬ Double Jalapeno Burger។ មិនតែប៉ុណ្ណោះ អតិថិជនគ្រាន់តែបន្ថែម 1 ដុល្លារ នឹងទទួលបាន ប៊ឺហ្គឺរ 1 ឈុត ដែលរួមមាន ប៊ឺហ្គឺរសាច់ពីរជាន់ ដំឡូងបារាំងបំពង និងកូកាកូឡា មួយដប។ ការផ្ដល់ជូននេះមានរយៈពេល 3 ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី 16 រហូតដល់ថ្ងៃទី 18 ខែតុលា ឆ្នាំ 2020 នៅសាខាបឹងកេងកង សាខាទួលគោក សាខាទួលទំពូង និងសាខាផ្សារទំនើបអ៊ីអនសែនសុខ។ រួសរាន់ឡើង!

គួរបញ្ជាក់ផងដែរថា Carl’s Jr. គឺជាភោជនីយដ្ឋាន Fast Food ដ៏ល្បីនៅសហរដ្ឋអាមេរិច មានសាខាជាង 1,000 ទីតាំងនៅទូទាំងពិភពលោក ដែលបានបើកដំណើរការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 16 ខែ តុលា ឆ្នាំ 2016 បម្រើជូនជម្រើសប៊ឺហ្គឺរសាច់គោអាមេរិច 100% ដ៏សំបូរបែបដូចជា Famous Star, Super Star, Western Bacon Cheeseburger, Double Western Bacon Cheeseburger និងប្រភេទសាច់មាន់បំពងបែប Hand-Breaded ព្រមទាំងអាហារសម្រន់ចម្អិនភ្លាមៗ (Made-Fresh-To-Order) ជាច្រើនប្រភេទ។ Carl’s Jr. ក៏ជាភោជនីយដ្ឋាន Fast Food ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផ្ដល់ជូនការញ៉ាំភេសជ្ជៈដោយសេរី FREE Refills ព្រមទាំងសេវា Drive-Thru ផងដែរ។ សព្វថ្ងៃនេះភោជនីយដ្ឋាន Carl’s Jr. មានទីតាំងចំនួន 4 គឺសាខាបឹងកេងកង សាខាទួលគោក សាខាទួលទំពូង និងសាខាផ្សារទំនើបអ៊ីអនសែនសុខ៕