ហាង តុងតុងបុកអស់ស្ទះ អ្នកណាមិនល្បីនៅម្លុកទូលទំពូង ពេលនេះហាងដ៏ល្បីមួយនេះការបានបន្ថែមមុខម្ហូបថ្មីទៀតហើយ មានទាំងម្ជូរអំបិលបង្គា ក្ដាមជ្រក់ Cocktail និងម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត។



តែយ៉ាងណាពេលបានមក យើងមិនអាចរំលងមុខម្ហូបប្រចាំហាងបានទេណា ព្រោះថាថាឆ្ងាញ់ខ្លាំងណាស់ដែលមានដូចជា៖ បុកល្ហុង បុកមី បុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៩ និង៣០នាទីយប់។


កុំភ្លេចណាណាត់ជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗនៅទីនេះ និងមានCooktail ថែមទៀតដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជជែកគ្នា និងស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

តោះនៅចាំអីទៀតណាត់គ្នាអោយហើយមក ស្រូតៗទៅម្ហូបឆ្ងាញ់ សេវាកម្មល្អ ហាងស្អាតមានផាសុកភាព គឺមាននៅហាងតុងតុងបុកអស់ស្ទះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ហាង តុងតុងបុកអស់ស្ទះ
លេខទូរសព្ទ៖ 070 70 00 57
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖