Yearly Archives: 2020

តើអ្នកកំពុងស្វែងរកភេសជ្ជៈឈ្ងុយឆ្ងាញ់ហើយមានការបញ្ចុះតម្លៃមែនទេ? ហាង Nobicha បញ្ចុះតម្លៃ៣០% រយៈពេល៣ថ្ងៃ

ចាំត្រៀមទៅយកប្រូម៉ូសិននេះទាំងអស់គ្នាណា!​ បញ្ចុះតម្លៃ៣០% រយៈពេល៣ថ្ងៃជាប់គ្នាតែម្តង សម្រាប់ហាងភេសជ្ជៈ Nobicha ការបញ្ចុះនេះមានទៅលើ៦សាខា គឺសាខា NOBICHA (ជ្រោយចង្វារ), NOBICHA ក្រោយវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ, NOBICHA សែនសុខ (ជិតពេទ្យសែនសុខ IU), NOBICHA សាមគ្គី (ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី), NOBICHA ស្ទឹងមានជ័យ (ខាងត្បូងច្រមុះជ្រូកស្ទឹងមានជ័យចម្ងាយ 200ម៉ែត្រ) និងNobicha_YCO Beoung...

ភីកឃីមូយ៉ាងស៊ុបសាច់អាំងរសជាតិបែបថៃឆ្ងាញ់ពិសេសបានញ៊ាំហើយមិនអាចបំភ្លេចបាន?

ភីកឃីមូយ៉ាងស៊ុបសាច់អាំងរសជាតិបែបថៃ នៅមិនឆ្ងាយប៉ុន្មានទេ គឺនៅក្នុងបុរីពិភពថ្មីចំការដូងនេះឯង ត្រៀមតែឆ្ងាញ់មាត់អោយហើយទៅ ព្រោះល្បីថាឆ្ងាញ់ប្លែក ហើយក៏កំពុងទទួលបានគាំទ្រខ្លាំងណាស់ ចឹងគួរកុំមើលរំលងជាមួយស៊ុបសាច់អាំងនៅហាងមួយនេះ។ ហាងភីកឃីមូយ៉ាង គឺមានបម្រើជូននៅមុខម្ហូប ជាប្រភេទស៊ុប និងសាច់អាំង ដែលដាក់ចម្អិនក្នុងឆ្នាំងតែមួយ លោកអ្នកអាចទទួលទានស៊ុបក៏បាន សាច់អាំងក៏បានពិតជាងាយស្រួល​ ហើយប្រើរូបមន្តពិសេសក្នុងការធ្វើទឹកជ្រលក់ ញុំាហើយចង់ញុំាទៀត ហើយប្រសិនបើលោកអ្នកដែលអញ្ជើញទៅមានលក្ខណះគ្រួសារធំ លោកអ្នកក៏អាចកុម្មង់សាច់ ឬបន្លែ ថែមបានផងដែរ។ សម្រាប់មុខម្ហូបឈុតនៅក្នុងហាង ភីកឃីមូយ៉ាង មាន២ឈុត គឺឈុតតូច ១៥០០០៛...

ប៉ូវកម្លាំងម៉ាទំហឹងហ្មង បានមកហុតស៊ុបស្មងគោ ញ៊ាំសាច់អាំងនៅហាង ហេងមែន សាច់អាំងទឹកកាពិ

ធ្វើការពីព្រលឹម ទល់ព្រលប់អស់កម្លាំងណាស់ហើយ បែបនេះល្ងាចឡើងគួរណាស់តែមកញ៊ាំសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោប៉ូវកម្លាំងហើយ។ បើចង់សួរថានៅកន្លែងណាដែលទៅតែមួយកន្លែងអាចញ៊ាំបានទាំងសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោនោះចាំAdmin ប្រាប់គឺមិនទៅណាឆ្ងាយទេនៅហាង ហេងមែន សាច់អាំងទឹកកាពិ នៅប្លុកសំណង់១២យើងហ្នឹង។ ស៊ុបស្មងគោ គឺជាមីនុយថ្មីរបស់ហាងដែលបានធ្វើឡើងតាមការសំណូមពររបស់ម៉ូយៗប្រចាំហាង បើតាមម្ចាស់ហាងប្រាប់ Admin ទៀតថាមីនុយថ្មីនេះភ្ញៀវញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់គ្នា ហើយមិនត្រឹមតែញ៊ាំនៅហាងប៉ុណ្ណោះទេអ្នកខ្លះខ្ចប់ទៅញ៊ាំនៅផ្ទះថែមទៀតផង។ បើទោះបីជាមីនុយថ្មី កំពុងទទួលបានការគាំទ្រយ៉ាងណាក្ដី ក៏សាច់អាំងដែលល្បីប្រចាំហាងជាច្រើនឆ្នាំកន្លងមកនៅតែជាមុខម្ហូបសំណព្វចិត្តរបស់ម៉ូយៗដែរ គឺថាអ្នកមកហើយតែងហៅញ៊ាំស៊ុប និងសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ តោះ បែបនេះហើយនៅចាំអីកន្លែងល្បីមានទាំងសាច់អាំងមានទាំងស៊ុបបែបនេះរំលងម៉េចបាន ភ្លៀងត្រជាក់ៗបែបនេះទៀតហុតស៊ុបស្មងគោអ៊ែមអស់ស្ទះហើយ ក្ដៅសាច់បែបញើសខ្ចាយហ្មង៕ ហាង ហេងមែន...

អ្នកណាខ្លៈកំពុងតែសេដ ចង់បំភ្លេចរឿងមិនល្អគួរណាស់តែមក KAT 70

អ្នកណាខ្លះមានអារម្មណ៍មិនល្អ មានអារម្មណ៍ថាសេដៗ ហើយគិតថាចង់បំភ្លេចរឿងទាំងនោះ Admin គិតថាគួរណាស់តែបបួលមិត្តភក្តិមកកាត់ចិត្តហើយ។ បើធ្លាប់កាត់ពីមុនមកដែរតែកាត់មិនដាច់ ប្រហែលជាកាត់ខុសកន្លែងហើយ ចង់កាត់ត្រូវកន្លែងគឺមានតែមកហាង KAT 70 ទេព្រោះថាទីនេះមានស្រាពិសេស គឺស្រាកាត់ចិត្តតែម្ដង?។ លឺតែនិយាយរឿងអ្នកសេដ អ្នកចង់កាត់ចិត្ត តិចអ្នកដែរអត់មានបញ្ហាទាំងអស់នេះអត់ហ៊ានមកអីទៅ ត្រូវតែមកណាព្រោះថាហាង KAT 70 មានលក់មុខម្ហូប គ្រឿងក្លែមច្រើនមុខឆ្ងាញ់ៗណាស់ដូចជា៖​ ភ្លាត្រកួនស្រួយ បាយឆាយ៉ាងចូវ បង្គារបំពងខ្ទឹមស ជើងទាញាំ បុកកាត់ចិត្ត...

អាកោខ្ទិះក្ដៅៗហុយៗទំនងអស់ស្ទះ ពីហាងដារ៉ាអាកោខ្ទិះអង់តែនទួលគោក

គ្រាន់ឃើញភ្លាម ឃ្លានភ្លាមហ្មង ទំនងពេកហើយ អាកោខ្ទិះ ក្តៅហុយៗ លក់ដាច់ខ្លាំងទៀតផង ធ្វើសឹងតែមិនទាន់អ្នកទិញ លក់ត្រឹម៣ម៉ោងអស់គ្មានសល់ទេ ហើយមានដឹងអត់ថាលក់នៅណា​? មោះ! ចាំAdmin ប្រាប់ ក្បែរអង់តែនទួលគោកយើងនេះតើ ទល់មុខធានាគាអេស៊ីលីដា។ និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចក្កច័នធម្មតា នំចក្កច័នស្លឹកតយ​...

៨ កន្លែងនៅសៀមរាបគួរទៅលេង ក្រៅពីប្រាសាទអង្គរវត្ត

លេង​សើច​អី​ ភ្លេច​ៗ​ខ្លួន​ជិត​ដល់​ថ្ងៃ​ឈប់​សម្រាក​ទៀត​ហើយ​ មាន​គម្រោង​ថា​ចង់​ទៅ​ដើរ​លេង​អត់​? បើ​មិន​ទាន់​មាន​ទេ​ admin នឹង​ណែនាំ​ ៨ កន្លែង​នៅ​សៀមរាប​ សម្រាប់​អ្នក​ធ្លាប់​ទៅ​ហើយ​ តែ​ចង់​ទៅ​កន្លែង​ផ្សេង​​ក្រៅ​ពី​​ប្រាសាទ​អង្គរ​វត្ត​ ។​​ ១. Quad Adventure Cambodia ចំណាយ​ពេល​ចាប់​ពី​ ១ ដល់​ ៤ ម៉ោង​ដើម្បី​មើល​ទេស​ភាព​ជនបទ​ និង​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ពី​ការ​បើក​បរ​ម៉ូតូ​កង់​បួន​ឃ្វដ​ និង​ភាព​រីករាយ​ជា​មួយ​ទេស​ភាព​ជន​បទ​នា​ពេល​ថ្ងៃ​លិច​ដ៏​អស្ចារ្យ​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ៣០ ដុល្លារ​ឡើង​ទៅ​។ ត្រូវ​កក់​មុន​យ៉ាង​តិច​...

១០ ថ្ងៃស្រកបាន ២ គីឡូ ដោយគ្រាន់តែទឹកឃ្មុំក្រូចឆ្មារមុនពេលចូលគេង

បញ្ហា​ធំ​បំផុត​របស់​មនុស្ស​ស្រី​សព្វ​ថ្ងៃ​ ភាគ​ច្រើន​គឺ​ចូល​ចិត្ត​ញ៉ាំ​ តែ​ចង់​ស្គម​ ចង់​បាន​រាង​ស្អាត​។ ថ្ងៃ​នេះ​admin នឹង​ណែ​នាំ​ភេសជ្ជៈ​សុខភាព​ ផឹក​ទៅ​ជួយ​សម្រក​គីឡូ​បាន​ ជឿ​ថា​វា​អាច​ជួយ​ស្រី​ៗ​បាន​មួយ​ផ្នែក​ធំ​។​ ភេសជ្ជៈ​នោះ​គឺ​ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ​ គ្រាន់​តែ​ផឹក​មុន​ចូល​គេង​ អាច​ជួយ​ឲ្យ​ស្រក​បាន​ ២ គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​បាន​។​ អ្នក​ចង់​បាន​រាង​ស្លឹម​ស្អាត​ អាច​សាក​ទាំង​អស់​គ្នា​បាន​។​ ទឹក​ក្រូច​ឆ្មារ​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ជួយ​សម្រក​បាន​ ២ គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​ ក្រូចឆ្មារ​សម្បូរ​សារធាតុ​ល្អ​ៗ​ជា​ច្រើន​ ហើយ​វា​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​សម្រក​ទម្ងន់​ដែរ​។​ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ផឹក​ទឹក​ក្រូច​...

ចុងសប្ដាហ៍ ចង់ដើរអស់លុយតិច ឆ្ងាញ់មាត់ជាមួយម្ហូបសាមញ្ញៗ អារម្មណ៍ស្រស់ស្រាយ រមណីយដ្ឋានកៀនស្វាយគឺសាកសមបំផុត

និយាយដល់រមណីយដ្ឋានកៀនស្វាយគ្រប់គ្នាច្បាស់ជាស្គាល់ហើយ ព្រោះវាជាតំបន់ទេសចរណ៍មួយដែលពេញនិយមបំផុតដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ។ រមណីយដ្ឋានមួយនេះទទួលបានការគាំទ្រខ្លាំងក៏ដោយសារតែមានកត្តាអំណោយផលពីធម្មជាតិដែលជាដៃទន្លេ ធ្វើអោយភ្ញៀវអាចជិះទូកលេងកម្សាន្តបាន។ ជាពិសេសគឺមានអាជីវកលក់ម្ហូបសាមញ្ញជាច្រើនមុខច្រើនជម្រើសជាមួយតម្លៃសមរម្យដែលអាចទទួលយកបាន និងមួយវិញទៀតមានរោងអង្គុយទាំងខាងលើ និងជាប់មាត់ទឹកដែលជារឿងល្អសម្រាប់អង្គុយទទួលទានអាហារ និងស្រូបខ្យល់អាកាសបរិសុទ្ធពីធម្មជាតិផងដែរ។ បន្ថែមពីនេះសម្រាប់អ្នកដែលចូលចិត្តស្ទូចត្រី អាចមកកាន់រមណីយដ្ឋានមួយនេះគឺមិនខុសនោះទេ ដោយគ្រាន់តែជ្រើសរើសរោងអង្គុយជាប់មាត់ទឹកគឺអាចស្ទូចបានម៉ាអ៊ែមតែម្ដង។ តោះចង់ដើរលេងលំហែរអារម្មណ៍ថ្ងៃចុងសប្ដាហ៍ ជាមួយកញ្ចប់ថវិកាសមល្មមទីនេះគឺសាកសមបំផុតហើយ ពេលបានមកដល់កុំភ្លេចណាទិញម្ហូបសមញ្ញៗឆ្ងាញ់ៗញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែពិសេស៕ រមណីយដ្ឋានកៀនស្វាយទីតាំង៖ ស្រុកកៀនស្វាយ ខេត្តកណ្ដាល វីដេអូ៖

ស៊ុបទាត្រកួន ១ចាន១ម៉ឺន៥ពាន់រៀល រសជាតិឆ្ងាញ់សាហាវ ១ចានញ៊ាំតឹងពោះស្ដូក

ស៊ុបទាត្រកួន រសជាតិជូហិរមីនុយថ្មីរសជាតិថ្មីពីហាង Best Food ពិតជាពិសេសដែលគ្រប់គ្នាមិនគួររំលងជាមួយមុខម្ហូបមួយនេះ។ ស្របពេលអាកាសធាតុមានភ្លៀងត្រជាក់ៗបែបនេះទៀត ប្រសិនជាបានហុតស៊ុបទាត្រកួននេះក្ដៅៗទៀតអ៊ែមអស់ស្ទះ ទទួលបានទាំងរសជាតិ ហើយថែមទាំងក្ដៅសាច់បែកញើសស្រួលខ្លួនទៀត។ សម្រាប់ស៊ុបទាត្រកួន ដែរជាមីនុយថ្មីនេះចុងភៅបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយរូបមន្តគ្រឿងផ្សំពិសេសធ្វើអោយមានរសជាតិឆ្ងាញ់ប្លែកពីស៊ុបទាត្រកួន ដែលអ្នកទាំងអស់គ្នាធ្លាប់ញ៊ាំពីមុន។ ជាពិសេសជាមួយនឹងការស្ងោររំងាស់ស៊ុបទាគ្រប់តាមម៉ោងកំណត់យ៉ាងត្រឹមត្រូវ ធ្វើអោយសាច់ទាចេញជាតិល្អ បានញ៊ាំហើយចាប់ចិត្តដិតអារម្មណ៍តែម្ដង។​ ណ្ហើយ នៅចាំអីទៀតពិតជាមិនអាចរំលងបានទេណា ព្រោះថាឆ្ងាញ់ក៏ឆ្ងាញ់ ប៉ូវកម្លាំងក៏ប៉ូវកម្លាំងថែមទៀត ចំណែកឯតម្លៃក៏សមរម្យដោយ១ចាន តម្លៃត្រឹមតែ១ម៉ឺន៥ពាន់រៀល ញ៊ាំបានម៉ាតឹងពោះស្ដូកតែម្ដង?៕ ហាង Best FOODលេខទូរសព្ទ៖...

លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម ល្បីគ្រប់ជំនាន់ តាំងពីឆ្នាំ១៩៨២ រសជាតិនៅតែឆ្ងាញ់

មិនតិចជំនាន់នោះទេ លក់តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៨ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។ ច្រើនជំនាន់ណាស់មកហើយដែល ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម នៅតែបន្តភាពល្បីល្បាញ ហើយអាចផ្តល់នៅរសជាតិជូនអតិថិជនរបស់ខ្លួនទាំងចាស់ទាំងថ្មី អោយទទួលស្គាល់នៅស្នាដៃចុងភៅតជំនាន់ រសជាតិនៅតែឆ្ងាញ់ញ៉ាំទៅគឺមិនធំក្លិនផ្សែងនោះទេ ។ មកដល់បច្ចុប្បន្ននេះក្នុង១ថ្ងៃគាត់អាចលក់លត អស់ចន្លោះពី៦០គីឡូ ទៅ៧០គីឡូឯណោះ។ សម្រាប់អ្នកដែលនៅម្តុំទីតាំង បេនឡានកាពីតូលចាស់...

ចង់ញ៉ាំមីទាញឆ្ងាញ់ ត្រូវនឹកដល់ហាងមីទាញ ២ កន្លែងនេះ

ចេញពីរៀន ឬធ្វើការល្ងាចឡើងហត់ៗ ច្បាស់ជាចង់រកអីញ៉ាំទ្រាប់ពោះសិន មុននឹងដល់ពេលញ៉ាំអាហារពេលល្ងាច។​ អ្នកខ្លះឃ្លានដែរ តែមិនដឹងញ៉ាំអី ម៉ោះឈប់ពិបាកទៀតទៅ ណាត់គ្នាទៅញ៉ាំមីទាញស្រស់ៗវិញ ចានគេធំៗណាស់ ដាក់តែ ១ ចានដឹងតែឆ្អែត មានកម្លាំងព្រឹសតែម្តង។ បើញ៉ាំមីទាញឆ្ងាញ់ មិនត្រូវភ្លេចហាងមីទាញ ២ ហាងនេះទេ៖ ហាង មីទាញតុងយុាំ  អស់បារម្ភមានតែលុយ ១ម៉ឺនរៀលក៏អាចញ៊ាំឆ្ងាញ់មាត់តឹងពោះបានម៉ាអ៊ែមដែរ អោយតែបានមកដល់ហាង មីទាញតុងយ៊ាំ ។ តម្លៃនេះគឺតាំងពីដើមមកហើយ សួរតែម៉ូយៗប្រចាំហាងទៅគឺថាជាតម្លៃពិសេសខ្លាំងមែនទែន ព្រោះថាទាំងសាច់...

ប្រហិតស្ងោរ សាច់ស្ងោរលាក់ខ្លួនក្នុងផ្សារបឹងកេងកងរសជាតិពិតជាឆ្ងាញ់មិនធម្មតា រួមទាំងទឹកសៀង និងជ្រក់

អ្នកនិយមដើរផ្សារបឹងកេងកង ប្រហែលជាមិនសូវរំលងតូបប្រហិតស្ងោរ សាច់ស្ងោរនេះទេ ព្រោះថាគ្រាន់តែក្រលេកឃើញគឺទំនងស្រក់ទឹកមាត់បាត់ទៅហើយ ដោយឃើញមានប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោរដោតជាចង្កាក់ដាក់ពេញឆ្នាំងស៊ុបជះក្លិនមកភាយៗ ធ្វើអោយទប់អារម្មណ៍មិនចូលញ៊ាំមិនបានហ្មង។ បើតាមអ្នកលក់ប្រាប់Admin គឺថាក្នុងមួយថ្ងៃគាតលក់អស់ខួរស្ងោរចន្លោះពី៣០ ទៅ៤០គ្រាប់ ចំណែកឯងប្រហិត និងសាច់អស់ចន្លោះពី៣០០ ទៅ៤០០ចង្កាក់ឯណោះ។ មូលហេតុដែលគាត់លក់ដាច់បែបនេះក៏ដោយសារតែប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោររបស់គាត់មានរសជាតិឆ្ងាញ់ស្ងោររំងាស់ជាមួយទឹកស៊ុបយ៉ាងពិសេស បូករួមជាមួយជ្រក់ ទឹកសៀង និងម្ទេសឆាដែលគាត់ធ្វើដោយខ្លួនឯងទៀតគឺរសជាតិកើនថ្វេដងញ៊ាំហើយចង់ញ៊ាំទៀត។ បន្ថែមពីនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ញ៊ាំនៅផ្ទះក៏អាចធ្វើការខលកុម្ម៉ង់បានផងដែរ តាមរយៈលេខទូរសព្ទ 093...

Most Read