Yearly Archives: 2020

ហាង តូបប្រហិតសាខាថ្មី(សាខាស៊ីសុវត្ថិ) មានជូនកាដូពិសេសកាត់បញ្ចុះតម្លៃ២០% សម្រាប់អតិថិជន

ម៉ូយៗហាង តូបប្រហិត មានដឹងអត់ពេលនេះហាង តូបប្រហិត បានបើកសាខាថ្មីបន្ថែមមួយសាខាទៀតហើយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ សម្រាប់សាខាថ្មីនេះដូចចំណងជើងខាងលើចឹង គឺនៅម្លុកសាលាព្រះស៊ីសុវត្ថិស្ថិតលើផ្លូវ៦៣(ត្រសក់ផ្អែម) កែងផ្លូវ២០០ ហើយសម្រាប់អតិថិជនដែលបានមកដល់សាខាថ្មីនេះ ក៏មានឱកាសទទួលបានកាត់បញ្ចុះតម្លៃ២០% ដែលមានសុពលភាពរហូតដល់ខែ វិច្ឆិកា។ អ្វីដែលពិសេសសម្រាប់សាខាថ្មីនេះ គឺហាងបានបន្ថែមប្រភេទប្រហិតច្រើនជាមុន និងមានការរៀបចំអោយអតិថិជនដួសប្រហិតដោយខ្លួនឯងតាមចំណូលចិត្ត និងថ្លឹងគិតជាគីឡូ ខុសប្លែកពីមុនដោយគិតជាចង្កាក់។ ចំពោះបរិកាសក្នុងហាងក៏កាន់តែប្លែក ដោយមានការរៀបចំយ៉ាងស្រស់ស្អាត និងរាងទូលាយជាងមុនដែលអាចអង្គុយញ៊ាំបានយ៉ាងរីករាយសម្រាប់ការជួបជុំ។ បន្ថែមពីនេះចំណតចតម៉ូតូ និងរថយន្តគឺធំទូលាយដែលបង្ករភាពងាយស្រួលដល់អតិថិជនដែលមកទទួលទាននៅទីនេះ។ តោះ អ្នកម្លុកសាលាព្រះស៊ីសុវត្ថិ នៅចាំអីទៀតរបស់ឆ្ងាញ់មកកៀកខ្លួនហើយ...

កប់ម្ល៉េះបញ្ចុះតម្លៃ៣០% ពេញមួយខែតុលាទាំងសាច់អាំង៣រសជាតិ ស្រាបៀរ និងCocktail ពីហាង GrillHouse BBQ & Beer

ដើមខែថ្មី បើកប្រាក់ខែថ្មីៗ តោះនៅចាំអីទៅជប់លៀង លើករាសីញ៊ាំសាច់អាំង៣រសជាតិ ជាមួយស្រាបៀរ និងCocktail នៅហាង GrillHouse BBQ & Beerទាំងអស់គ្នា។ ពិតជាមិនអាចរំលងបានទេណា ជាមួយការប្រម៉ូសិនដ៏ពិសេសបញ្ចុះតម្លៃ៣០% ពេញមួយខែតុលានេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ត្រៀមតែមាត់ញ៊ាំទៅព្រោះនិយាយពីថាជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ៗ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ឆ្ងាញ់តិចអី។ ក្រៅពីសាច់អាំង ក្នុងហាងក៏មានស្រាជាច្រើនប្រភេទ សម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសយកមកញ៉ាំជាមួយសាច់អាំងផងដែរ គឺថាបង្កើនរសជាតិសាច់អាំងថែមមួយកម្រិតទៀត។ កុំភ្លេចណា...

ចំនុចពិសេសអ្វីដែលធ្វើឱ្យហាង ប្រហិតផ្ទះវីឡា លក់ដាច់ខ្លាំង ទទួលបានការគាំទ្រខ្លាំងដល់សព្វថ្ងៃ!

លោកអ្នកប្រាកដជាបានស្គាល់រួចហើយ នៅពេលដែលលឺឈ្មោះហាងប្រហិតផ្ទះវីឡា ដោយសារតែអតិថិជនជាច្រើនបន្តគាំទ្រច្រើនចាប់តាំងពីហាងបើកដំណើរការរហូតមកដល់បច្ចុប្បន្ននេះ ហើយអ្វីដែលជាចំនុចពិសេសនោះ ស្ថិតនៅលើរសជាតិទឹកជ្រលក់នេះឯង ភាពច្នៃប្រឌិតរសជាតិ ទឹកជ្រលក់របស់គាត់គឺ ទឹកសៀងសណ្តែកដីអំពិលទុំរសជាតិប្លែក និងជ្រក់ម្ទេស អតិថិជនញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ ហើយអាចនិយាយបានថាគ្រប់មុខតែម្តង គឺសុទ្ធតែធ្វើដោយម្ចាស់ហាងផ្ទាល់ ទាំងរសជាតិប្រហិត រសជាតិទឹកជ្រលក់ ធានាបាននៅអនាម័យរសជាតិឆ្ងាញ់ គ្មានជាតិគីមីឡើយ។ អ្វីដែលកាន់តែពិសេសនោះហាង ប្រហិតផ្ទះវីឡា បានបន្ថែមជូននៅប្រម៉ូសិនពិសេស ទិញប្រហិត២០ចង្កាក់បន្ថែមជូន៥ចង្កាក់ ហើយសម្រាប់គាវក៏ដូចគ្នាទិញ២០គាវ ថែមជូន៥ ដោយគ្រាន់តែលោកអ្នកធ្វើការLiked ផេក និងទទួលបានការបញ្ចុះតម្លៃនេះភ្លាមៗ។ ជាមួយនិងការប្រម៉ូសិននេះផងដែរ...

ធ្វើតាម ៥ ជំហាននេះអាចរក្សាសាច់ជ្រូកស្រស់បានយូរ និងមិនបាត់បង់រសជាតិ

សម្រាប់អ្នកខ្ជិលទៅផ្សាររាល់ថ្ងៃ ឬគ្មានពេល ព្រោះត្រូវធ្វើការពីព្រឹកទល់ល្ងាច តែចង់ម្ហូប សាច់ ទុកសម្រាប់ធ្វើបានច្រើនថ្ងៃ ជាពិសេសសាច់ជ្រូក អាចសាកធ្វើតាម ៥ ជំហានដូចខាងក្រោមនេះបាន ធានាថាសាច់នៅតែស្រស់ និងរក្សាគុណភាពបានយ៉ាងល្អ។ តែត្រូវចាំ មិនត្រូវទុកលើសពី ៣០ ថ្ងៃទេ។ ១. លាងសាច់ជ្រូកឲ្យឲ្យបានស្អាតល្អ ២. កាត់សាច់ជាដុំៗ ឲ្យសមល្មមទៅបរិមាណក្នុងម្ហូបមួយមុខ ៣. បន្ទាប់មកជូតសាច់ជ្រូកឲ្យស្ងួត និងស្អាត ៤. ដាក់ដុំសាច់ជ្រូកនីមួយៗក្នុងប្រអប់ជ័រ រួចបិទគម្របឲ្យជិត ៥. ដាក់សាច់ចូលក្នុងកន្លែងបង្កក...

អាហារ ៤ មុខយកនេះ បើដាក់ក្នុងទូរទឹកកក មិនត្រឹមខូចគុណភាពទេ សុខភាពក៏ប៉ះពាល់ដែរ

ដោយសារតែការទុកអាហារក្នុងទូរទឹកកជាវិធីងាយស្រួល និងមានប្រសិទ្ធភាព តែមិនប្រាកដថាអាហារទាំងអស់នៅតែមានគុណភាពល្អ ពេលដាក់ក្នុងទូរទឹកកកទេ​។ ព្រោះសីតុណ្ហភាពត្រជាក់ ក៏អាចធ្វើឲ្យបាត់បង់គុណភាព និងគ្រោះថ្នាក់ដល់សុខភាពបានដែរ។ ដូចជាអាហារ ៤ ប្រភេទនេះអ៊ីចឹង បើចៀសបាន កុំយកដាក់ក្នុងទូរទឹកកក៖ ផ្លែឪឡឹក ដើម្បីរក្សាទុកឪឡឹកឲ្យបានត្រឹមត្រូវ យើងអាចទុកវានៅកន្លែងដែលមានសីតុណ្ហភាពធម្មតាបានហើយ បើចង់ញ៉ាំត្រជាក់ៗ យើងអាចដាក់វាក្នុងទូរទឹកកកត្រឹម ២ ទៅ ៣ ម៉ោងអីបានហើយ ព្រោះសាច់ និង រសជាតិវាមិនប្រែប្រួលទេ។ ផ្លែចេក ចេកជាផ្លែឈើដែលឆាប់មានប្រតិកម្មជាមួយភាពត្រជាក់ណាស់។ ដើម្បីរក្សាទុកវាឲ្យបានត្រឹមត្រូវគឺ ត្រូវទុកនៅកន្លែងមានសីតុណ្ហភាពធម្មតា...

ស្អែកត្រៀមលុយ ២៣០០០៛ ត្រៀមខោរលុងៗ ទៅញ៊ាំបូ៊ហ្វេនៅហាង ពិភពសាច់អាំង168 ប៊ូហ្វេ សាខាចោមចៅ ញ៊ាំដោយសេរី

អ្នកនៅម្តុំផ្លូវវេងស្រេងថ្ងៃស្អែកទុករឿងធាត់ស្គម មួយឡែកសិនទៅ អ្វីដែលសំខាន់ត្រៀមខ្លួន ត្រៀមពោះទុកអោយទំនេរ ទៅញ៊ាំ ប៊ូហ្វេច្រើនមុខ ច្រើនជម្រើស ស៊ុបពីរសជាតិ សាច់អាំង គ្រឿងសមុទ្រ ត្រៀមរួចរាល់ហើយ ពីហាង ពិភពសាច់អាំង168 ប៊ូហ្វេ ចោមចៅ រង់ចាំលោកអ្នកបន្ធូរចង្កេះខោ អោយរលុងៗ ញ៊ាំដោយសប្បាយរីករាយ ញ៊ាំមួយឆ្អែត ញ៊ាំដោយសេរី ដោយម្នាក់តម្លៃត្រឹមតែ២៦៨០០៛ បញ្ចុះ២០% សល់ត្រឹម ២៣០០០៛...

ភូមិមីទាញ បង្ហាញវត្តមាននៅមុខសាលាបៀលប្រាយ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីទាញទឹកស៊ុបតុងយ៊ាំ

ហាងថ្មីម្ហូបឆ្ងាញ់មកទៀតហើយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៊ាំមីទាញ និងទឹកស៊ុបតុងយ៊ាំ ធានាថាបានមកដល់ហាង ភូមិមីទាញ សប្បាយរីករាយក្នុងការញ៊ាំជាមួយរសជាតិដ៏ពិសេសប្រចាំហាងមួយនេះ។ តោះកន្លែងថ្មីបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបាន ដើម្បីអោយដឹងរសជាតិពិសេសកម្រិតណា មានតែមកសាកដោយខ្លួនឯងផ្ទាល់ទេ។ សម្រាប់មុខម្ហូបដែរសំខាន់ប្រចាំហាង ភូមិមីទាញ នោះគឺមីទាញតុងយ៉ាំ ដែលមានរសជាតិឆ្ងាញ់ពិសេសខុសប្លែកពីហាងដ៏ទៃ ជាមួយទឹកដៃដ៏ប៉ិនប្រសប់មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ។ ចំពោះអតិថិជនដែរមកញ៊ាំមីទាញនៅទីនេះអាចមានជម្រើសច្រើនជាមួយសាច់ច្រើនប្រភេទដែរមានដូចជា៖ សាច់ផាក់ឡូវ(គ្រឿងក្នុងជ្រូក), សាច់ទា, ប្លោកជ្រូក(ខួរជ្រូក), បង្គារ, លៀសហូល, លៀសប៉ារ៉ា, គាវ, សាច់គោ, មឹក...

ចង់ញ៊ាំម្ហូបចិនរសជាតិដើមមែនទេ? ភោជនីយដ្ឋានតាយស៊ីង ជាជម្រើសទី១សម្រាប់លោកអ្នក ធានាទាំងរសជាតិ និងផាសុកភាព

អ្នកនៅជិតស្តុបផ្សារដីហ៊ុយ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន ទាខ្វៃប៉េកាំង គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅជាប់នឹងស្តុបផ្សារដីហ៊ុយតែម្តង? បើអ្នកចង់បានកន្លែងញ៊ាំអាហារដែលមានផាសុកភាពខ្ពស់ និងមានមួយកំប្លេរចាំទទួលស្វាគមន៍នោះភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសល្អបំផុតហើយសម្រាប់ការជួបជុំរបស់អ្នក។ ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនប្រភេទ ពិសេសទាខ្វៃប៉េកាំងម្ហូបប្រចាំហាង មានបម្រើជូននៅ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចិនដ៏ចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពោរពេញដោយរសជាតិឆ្ងាញ់ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។ ភោជនីយដ្ឋាន តាយស៊ីង ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​...

តោះរកទៅកម្ដៅក្រពះបន្តិច ជាមួយពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង នៅហាង Labay – ល្បាយ

គ្រាន់តែលឺពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង សាកស្រមៃតិចមើលម្ហូបពីរមុខនេះរសជាតិ​ច្បាស់ជាពិសេសមិនធម្មតាទេ ជាពិសេសទាំង២មុខនេះសុទ្ធតែម្ហូបប៉ូវកម្លាំងថែមទៀត ញ៊ាំមួយមុខណាក៏បានអោយតែបានមកដល់ហាង Labay – ល្បាយ។ មិនមកសាកមិនបានទេណាព្រោះថាមុខម្ហូបនីមួយៗគឺពិសេសណាស់ដូចជាអយស្ទ័រដុតទឹកត្រីកោះកុង ចុងភៅបានឆ្កឹះសាច់អយស្ទ័រដាក់ក្នុងចានហើយស្រោចទឹកត្រីយកទៅដុតយ៉ាងឈ្ងុយ គោះពងមាន់ដាក់បន្ថែមទៀតធ្វើអោយបង្កើនរសជាតិ និងប៉ូវកម្លាំងថ្វេរដង។ សម្រាប់ពងទាកូនវិញក៏ពិសេសមិនធម្មតា ដោយសារតែចុងភៅបានសម្រិតសម្រាំងទឹកត្រីអំពិលទុំជាមួយរូបមន្តពិសេស យកមកដាក់ជាមួយពងទាកូននេះធ្វើអោយត្រូវជាតិគ្នាខ្លាំងតែម្ដង។ ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណាមានតែទៅសាកដោយខ្លួនឯងទេណា។ ហើយក្រៅពីមុខម្ហូបពិសេសទាំង២នេះ ហាង Labay – ល្បាយ ក៏មានលក់កាហ្វេ ប្រហិត និងទឹកកកឈូសផងដែរ។ ដូច្នេះនៅចាំអីទៀត ហៅមិត្តភក្ដិយើងមកតែមួយកន្លែងនេះ យើអាចញ៊ាំរបស់ឆ្ងាញ់ៗបានច្រើនមុខជុំគ្នាយ៉ាងរីករាយ៕ ហាង Labay...

នំប៉័ងសល់កុំបោះចោល យកមកឆឹងស្ករទុកញ៉ាំវិញ

បើមាននំប៉័ងសល់ ឬញ៉ាំអត់អស់កុំបោះចោល សាកយកមកច្នៃឆឹងស្ករញ៉ាំវិញសិនមើល រសជាតិឆ្ងាញ់ជក់មាត់មិនធម្មាតទេ។ គ្រឿងផ្សំ៖ នំបុ័ង ៤ បន្ទះប៊័រ ៥០ ក្រាមស្ករស ៨០ ក្រាមអំបិល ១ ចុងស្លាបព្រាកាហ្វេទឹក ២ ស្លាបព្រាបាយទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ វិធីធ្វើ៖ ១.យកនំបុ័ងកាត់ជាដុំតូចៗល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចទុកមួយឡែក ២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូលកូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នា ហើយដាក់ប៊័រចូល កូរឲ្យរលាយសព្វល្អ...

តិចនិកញ៉ាំអាហារពេលល្ងាច ៤ យ៉ាង ជួយសម្រកបានកន្លះគីឡូក្នុង ១ ថ្ងៃ

តមអាហារដើម្បីសម្រកទម្ងន់ជារឿងពិបាកបំផុត ដែលយ៉ាងហោចណាស់ មនុស្សស្រីស្ទើតែគ្រប់គ្នាជួបប្រទះម្តងដែរ។ ការខំញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់បានត្រឹមត្រូវ តែបើសិនជាញ៉ាំអាហារពេលល្ងចខុស គឺមិនបានផលអ្វីទេ។ ដោយសារតែនៅពេលយប់ ការធ្វើមេតាប៉ូលីសក្នុងខ្លួនធ្លាក់ចុះ ដូចនេះការញ៉ាំច្រើន នឹងធ្វើឲ្យជាតិខ្លាញ់កាន់តែប្រមូលផ្តុំគ្នាកាន់តែច្រើន។ ឥឡូវមកដឹង និងចាំតិចនិកញ៉ាំអាហារពេលល្ងាច ៤ យ៉ាងនេះវិញ អាចជួយសម្រកបានកន្លះគីឡូក្នុង ១ ថ្ងៃ។ ១. គ្រប់គ្រងកាឡូរី សម្រាប់អាហារពេលល្ងាចមិនគួរមានកាឡូរីលើសពី ៤០០ ទៅ ៥០០ឡើយ។ យើងអាចញ៉ាំតែបាយអង្កសម្រូប ១...

ទំនងទេ! តោះធ្វើតៅកួចំហុយសាច់ជ្រូក បង្គារចិញ្ច្រាំ ញ៉ាំនៅផ្ទះ

អ្នកនៅផ្ទះអផ្សុក ចង់រកមុខម្ហូបថ្មីៗ ឬអាហារសម្រន់ញ៉ាំពេលទំនេរ អាចសាកមករៀនធ្វើជាមួយនឹង​តៅកួចំហុយសាច់ជ្រូក បង្គារចិញ្ច្រាំ ញ៉ាំបាន អត់ពិបាកធ្វើទេ។ តោះរៀនធ្វើញ៉ាំទាំងអស់គ្នា៖ គ្រឿងផ្សំ៖ តៅកួ ៤ ដុំបង្គារ ៥ ខាំសាច់ជ្រូកស្មាមុខ ១,៥ ខាំសាច់ក្តាម ២ ដុំខ្ញីមួយកូនដុំខ្ទឹម ស មួយដុំផ្កាចាន់ ២ ផ្ការឈើអែម ១ ចំណិតប្រេងល្ងរ មួយស្លាបព្រាកាហ្វេស្រាចិន មួយស្លាបព្រាបាយម្រេចម៉ដ្ឋ...

Most Read