ហាងថ្មីម្ហូបឆ្ងាញ់មកទៀតហើយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៊ាំមីទាញ និងទឹកស៊ុបតុងយ៊ាំ ធានាថាបានមកដល់ហាង ភូមិមីទាញ សប្បាយរីករាយក្នុងការញ៊ាំជាមួយរសជាតិដ៏ពិសេសប្រចាំហាងមួយនេះ។ តោះកន្លែងថ្មីបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបាន ដើម្បីអោយដឹងរសជាតិពិសេសកម្រិតណា មានតែមកសាកដោយខ្លួនឯងផ្ទាល់ទេ។



សម្រាប់មុខម្ហូបដែរសំខាន់ប្រចាំហាង ភូមិមីទាញ នោះគឺមីទាញតុងយ៉ាំ ដែលមានរសជាតិឆ្ងាញ់ពិសេសខុសប្លែកពីហាងដ៏ទៃ ជាមួយទឹកដៃដ៏ប៉ិនប្រសប់មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ។ ចំពោះអតិថិជនដែរមកញ៊ាំមីទាញនៅទីនេះអាចមានជម្រើសច្រើនជាមួយសាច់ច្រើនប្រភេទដែរមានដូចជា៖ សាច់ផាក់ឡូវ(គ្រឿងក្នុងជ្រូក), សាច់ទា, ប្លោកជ្រូក(ខួរជ្រូក), បង្គារ, លៀសហូល, លៀសប៉ារ៉ា, គាវ, សាច់គោ, មឹក និងមឹកយក្ស។ ក្នុងចំណោមប្រភេទសាច់ទាំងអស់មួយមុខណាក៏ឆ្ងាញ់ដែរ ដោយអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។




កុំភ្លេចណារបស់ឆ្ងាញ់ហាងថ្មីប្លែកបែបនេះមិនគួររំលងនោះទេ ហើយបើបានបបួលគ្នាមកញ៊ាំកាន់តែច្រើនកាន់តែសប្បាយរីករាយ ព្រោះថាបានញ៊ាំរបស់ឆ្ងាញ់ជុំគ្នានោះអី។ ជាពិសេសបរិយាកាសក៏ល្អ មានទីតាំងធំទូលាយអាចអង្គុយបានច្រើនតុ និងការរៀបចំបានយ៉ាងស្អាតប្រកបដោយផាសុកភាព។ សម្រាប់ទីតាំងស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅលើផ្លូវសម្តេចសុធារស ទល់មុខសាលាបៀលប្រាយ ណ្ហើយស្គាល់ប៉ុណ្ណេះហើយនៅចាំអីទៀតវឺតៗមកណា៕






ហាង ភូមិមីទាញ
លេខទូរសព្ទ៖ 077 72 17 99 / 097 20 58 512
ទីតាំង៖ ស្ថិតនៅលើផ្លូវសម្តេចសុធារស ទល់មុខសាលាបៀលប្រាយ
វីដេអូ៖