អ្នកណាខ្លះមានអារម្មណ៍មិនល្អ មានអារម្មណ៍ថាសេដៗ ហើយគិតថាចង់បំភ្លេចរឿងទាំងនោះ Admin គិតថាគួរណាស់តែបបួលមិត្តភក្តិមកកាត់ចិត្តហើយ។ បើធ្លាប់កាត់ពីមុនមកដែរតែកាត់មិនដាច់ ប្រហែលជាកាត់ខុសកន្លែងហើយ ចង់កាត់ត្រូវកន្លែងគឺមានតែមកហាង KAT 70 ទេព្រោះថាទីនេះមានស្រាពិសេស គឺស្រាកាត់ចិត្តតែម្ដង?។



លឺតែនិយាយរឿងអ្នកសេដ អ្នកចង់កាត់ចិត្ត តិចអ្នកដែរអត់មានបញ្ហាទាំងអស់នេះអត់ហ៊ានមកអីទៅ ត្រូវតែមកណាព្រោះថាហាង KAT 70 មានលក់មុខម្ហូប គ្រឿងក្លែមច្រើនមុខឆ្ងាញ់ៗណាស់ដូចជា៖ ភ្លាត្រកួនស្រួយ បាយឆាយ៉ាងចូវ បង្គារបំពងខ្ទឹមស ជើងទាញាំ បុកកាត់ចិត្ត ដែលជាម្ហូបជាប់ឈ្មោះប្រចាំហាងដែរនិងពេលបានញ៊ាំជាមួយស្រាកាត់ចិត្ត និងស្រាបៀរកម្ពុជាគឺរសជាតិកើនថ្វេរដង។




បែបនេះកុំភ្លេចណា មិនថាអ្នកចង់កាត់ចិត្ត រឺអ្នកដែលរីករាយទេអោយតែបានមកដល់ ហាង KAT 70 ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិម្ហូបដ៏ឆ្ងាញ់ បរិយាកាសល្អដែលមានចាក់បទភ្លេងកំដរយ៉ាងរ៉ូមែនទិក៕





ហាង KAT 70
លេខទូរសព្ទ៖ 086 76 68 78
ទីតាំង៖ ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង(ជិតវិមានឯករាជ្យ)
ផែនទី៖ ចុចទីនេះ
វីដេអូ៖