ភីកឃីមូយ៉ាងស៊ុបសាច់អាំងរសជាតិបែបថៃ នៅមិនឆ្ងាយប៉ុន្មានទេ គឺនៅក្នុងបុរីពិភពថ្មីចំការដូងនេះឯង ត្រៀមតែឆ្ងាញ់មាត់អោយហើយទៅ ព្រោះល្បីថាឆ្ងាញ់ប្លែក ហើយក៏កំពុងទទួលបានគាំទ្រខ្លាំងណាស់ ចឹងគួរកុំមើលរំលងជាមួយស៊ុបសាច់អាំងនៅហាងមួយនេះ។



ហាងភីកឃីមូយ៉ាង គឺមានបម្រើជូននៅមុខម្ហូប ជាប្រភេទស៊ុប និងសាច់អាំង ដែលដាក់ចម្អិនក្នុងឆ្នាំងតែមួយ លោកអ្នកអាចទទួលទានស៊ុបក៏បាន សាច់អាំងក៏បានពិតជាងាយស្រួល ហើយប្រើរូបមន្តពិសេសក្នុងការធ្វើទឹកជ្រលក់ ញុំាហើយចង់ញុំាទៀត ហើយប្រសិនបើលោកអ្នកដែលអញ្ជើញទៅមានលក្ខណះគ្រួសារធំ លោកអ្នកក៏អាចកុម្មង់សាច់ ឬបន្លែ ថែមបានផងដែរ។ សម្រាប់មុខម្ហូបឈុតនៅក្នុងហាង ភីកឃីមូយ៉ាង មាន២ឈុត គឺឈុតតូច ១៥០០០៛ ឈុតធំ ៤០០០០៛ ។



សម្រាប់ថ្ងៃចុងសប្តាហ៍ បង្កើតការជួបជុំគ្រួសារ ឬមិត្តភក្តិ ទទួលទានស៊ុបសាច់អាំងរសជាតិបែបថៃ កុំភ្លេចណា ហាងភីកឃីមូយ៉ាង ហើយកាន់តែពិសេសទៀតនោះ ប្រសិនបើលោកអ្នកដែល ចង់រៀបចំកម្មវិធី ខួបកំណើត ជប់លៀងសំរាប់បុគ្គលិកគ្រប់ស្ថាប័ន លោកអ្នកគ្រាន់តែធ្វើការតេកក់មុន លោកអ្នកនិងទទួលបានការបញ្ចុះតំលៃពិសេស10%ភ្លាមៗ។





ហាង ភីកឃីមូយ៉ាង
ទីតាំង៖ បុរីពិភពថ្មី ចំការដូង ផ្ទះលេខ៤០ ផ្លូវ៦A សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ
លេខទូរសព្ទ ៖ 011 929 123 / 015 422 225 / 012 422 225 / 096 9929 123
ម៉ោងបើក 4:00ល្ងាច ដល់ 10:00យប់
ផែនទី៖ https://goo.gl/maps/zr3nFaFGSyUVnsxm6
វីដេអូ៖