អ្នកនៅម្លុកផ្សារអូឡាំពិក ដែលចូលចិត្តញ៊ាំនំប៉័ងសាច់ផាក់ឡូវ ត្រីខ ប៉ាតេ ប្រហែលជាស្គាល់តូបនំប៉័ងចែលីនហើយ ព្រោះថាកន្លែងនេះនំប៉័ងសាច់ផាក់ឡូវ ត្រីខ ប៉ាតេគឺលក់ដាច់ខ្លាំងណាស់មានរសជាតិឆ្ងាញ់ ក្នុងមួយថ្ងៃលក់អស់៣០០ ទៅ៤០០នំប៉័ងឯណោះ។



មូលហេតុដែរធ្វើអោយនំប៉័ងមួយកន្លែងនេះលក់ដាច់ខ្លាំងបែបនេះក៏ដោយសារតែរសជាតិជ្រក់ឆ្ងាញ់ដែរធ្វើដោយម្ចាស់ហាងផ្ទាល់ប្រកបដោយអនាម័យខ្ពស់ ជាពិសេសទៀតនោះគឺមានទឹកស្រូបនំប៉័ងដ៏មានរសជាតិដែរផ្សំចេញពីរូបមន្តប្រចាំគ្រួសារធ្វើអោយនំប៉័ងកាន់តែមានរសជាតិ។ ហើយបើតាមការសម្ដីពិតរបស់អតិថិជន គាត់បានប្រាប់ថាគាត់ជាម៉ូយប្រចាំតូបនំប៉័ងចែលីន ក៏ដោយសារពេលគាត់ញ៊ាំហើយមានអារម្មណ៍ថាឆ្ងាញ់ជាងកន្លែងផ្សេងៗដែរគាត់ធ្លាប់ញ៊ាំកន្លងមក ទាំងជ្រក់ទាំងសាច់និងទឹកទឹកស្រូបគឺត្រូវជាតិគ្នាដែរញ៊ាំហើយចង់ញ៊ាំទៀត។


បែបនេះសម្រាប់អ្នកដែរចូលចិត្តញ៊ាំនំប៉័ងសាច់ផាក់ឡូវ ត្រីខ ប៉ាតេ កុំភ្លេចណា តូបនំប៉័ងចែលីន ស្ថិតនៅលើផ្លូវ៣១០ ជិតផ្សារអូឡាំពិក។ សម្រាប់អ្នកដែរចង់ទៅញ៊ាំតែខ្លាចរកទីតាំងមិនឃើញអាចទាក់ទងតាមរយៈលេខទូរសព្ទ៖ 012 910 865 ៕



តូបនំប៉័ងចែលីន
លេខទូរសព្ទ៖ 012 910 865 / 012 48 36 56
ទីតាំង៖ ស្ថិតនៅលើផ្លូវ៣១០ ជិតផ្សារអូឡាំពិក
វីដេអូ៖