Yearly Archives: 2020

ទំនងកប់! តាមពិតកំពឹសលោត គេធ្វើអ៊ីចឹងសោះ

ធ្លាប់តែទៅញ៉ាំតាមហាង តែមិនដែលដឹងថាកំពឹសលោតគេធ្វើម៉េចខ្លះមែនអត់? អ៊ីចឹងចាំថ្ងៃហ្នឹង ចាំ admin ណែនាំឲ្យចេះធ្វើរបស់ឆ្ងាញ់មួយមុខនេះ អត់ពិបាកធ្វើទេ ចំណាយពេលតែ ១០ ទៅ ២០ ទេ បាន​ញ៉ាំហើយ។ គ្រឿងផ្សំ៖ កំពិស ១៥០ ក្រាមអង្កលីងក្រូចឆ្មា ៥ ទៅ ៦ ផ្លែធំម្ទេសហុយ (មិនមែនម្សៅម្ទេសឆ្អើរទេ)ជីរណាគល់ស្លឹកគ្រៃ វិធីធ្វើ៖ ១. លាងកំពិសអោយស្អាតទុកអោយស្រស់ទឹក ២. យកចានរាងធំល្មម...

ជិតភ្ជុំហើយ ធ្វើញ៉ាំជុំគ្នា! នេះរូបមន្តធ្វើពោតអាំង ២ រសជាតិឆ្ងាញ់

គ្រាន់តែឮឈ្មោះក៏ស្រក់ទឹកមាត់បាត់ទៅហើយ ពោតអាំងប័រ ទឹកដោះគោ និងពោតអាំងទឹកខ្ទិះ។ ភ្ជុំហ្នឹងទៅលេងស្រុក អាចធ្វើញ៉ាំជុំគ្នាបាន ឆ្ងាញ់មាត់ហើយ បាន​សប្បាយទៀត។​ ១.រសជាតិ ទឹកខ្ទិះ គ្រឿងផ្សំ ៖ ខ្ទិះដូងស្លឹកខ្ទឹមហាន់ល្អិតៗអំបិលស្ករ (ដាក់ក៏បានអត់ក៏បាន) វិធីធ្វេី ៖ លាយគ្រឿងចូលគ្នាកូរអោយសព្វ ទុកមួយអន្លេីរ ២. រសជាតិ ប័រ ទឹកដោះគោ គ្រឿងផ្សំ ៖ ប័រសាបទឹកដោះគោអំបិលស្ករ (ដាក់ក៏បានអត់ក៏បាន) វិធីធ្វេី ៖ កូរគ្រឿងទាំងអស់ចូលគ្នា ទុកមួយអន្លេីរ វិធីចម្អិន៖ ១. ពោតលឿង...

ភេសជ្ជៈធម្មតា ៣ មុខនេះ ជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ

អ្នកស្រលាញ់សុខភាព និង ចង់សម្រកទម្ងន់ មកចំកន្លែងហើយ។ យើងតែងតែព្យាយាមតមអាហារ ហាត់ប្រាណ តែមិនដែលចាប់អារម្មណ៍លើរឿងតូចតាចនេះទេ។ ដោយសារតែគិតថា គ្រាន់តែជាទឹក និង ភេសជ្ជៈធម្មតា មិនអាចជួយអ្វីបាននោះទេ។ ថ្ងៃនេះ Admin និងណែនាំភេសជ្ជៈធម្មតាៗ ៣ មុខ ដែលជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ៖ ១. កាហ្វេ ការសិក្សាបានរកឃើញថា ផឹកកាហ្វេ ២ ទៅ ៣ កូនកែវមុនពេលហាត់ប្រាណ...

បាយតាហេងអង្គអេងលក់តាំងពីឆ្នាំ១៩៨៨ លឺល្បីថាឆ្ងាញ់មិនធម្មតាអ្នកណាធ្លាប់បានទៅញ៊ាំខ្លះ?

បាយតាហេងអង្គអេង អតីតសិស្សសាលាអង្គអេងច្បាស់ជាធ្លាប់ញ៊ាំ និងស្គាល់ច្បាស់ណាស់ហើយព្រោះហាងបាយមួយនេះលក់តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះគិតរហូតមកដល់បច្ចុប្បន្នមានរយៈពេល៣២ឆ្នាំហើយ។ លក់យូរឆ្នាំបែបនេះរសជាតិច្បាស់ជាមិនធម្មតាទេ អ្នកដែលមិនធ្លាប់បានទៅញ៊ាំកុំភ្លេចសាកទៅភ្លក្សអោយបានស្គាល់រសជាតិអោយបានម្ដងណា កន្លែងយូរៗឆ្នាំចឹងដឹងតែឆ្ងាញ់ហើយ។ សម្រាប់ហាង បាយតាហេងអង្គអេង គឺមានលក់បាយស្រូបសាច់ជ្រូក បាយស្រូបសាច់មាន់ បាយស្រូបឆ្អឹងជំនី បាយស្រូបគ្រឿងក្នុង បាយស្រូបសាច់ក្រក ហើយក៏មានពងទាផងដែរ។ បើតាមការខ្សឹបប្រាប់របស់លោកអ៊ុំម្ចាស់ហាងបានអោយដឹងថាក្នុងមួយថ្ងៃៗគាត់លក់ដាច់ខ្លាំងដែលសាច់ជ្រូកអាំងអស់ពី ៣០គីឡូទៅ ៤០គីឡូ សាច់មាន់អស់ពី ៨គីឡូទៅ ១០គីឡូ សាច់ក្រក១១គីឡូ និងពងទា ៥០០គ្រាប់ឯណោះ។ ហើយបន្ថែមពីនេះសម្រា់ម៉ូយដែលជាអតីតសិស្សសាលាអង្គអេង...

ពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុងទំនងៗអស់ស្ទះពីហាង Labay – ល្បាយ

គ្រាន់តែលឺពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង សាកស្រមៃតិចមើលម្ហូបពីរមុខនេះរសជាតិ​ច្បាស់ជាពិសេសមិនធម្មតាទេ ជាពិសេសទាំង២មុខនេះសុទ្ធតែម្ហូបប៉ូវកម្លាំងថែមទៀត ញ៊ាំមួយមុខណាក៏បានអោយតែបានមកដល់ហាង Labay - ល្បាយ។ មិនមកសាកមិនបានទេណាព្រោះថាមុខម្ហូបនីមួយៗគឺពិសេសណាស់ដូចជាអយស្ទ័រដុតទឹកត្រីកោះកុង ចុងភៅបានឆ្កឹះសាច់អយស្ទ័រដាក់ក្នុងចានហើយស្រោចទឹកត្រីយកទៅដុតយ៉ាងឈ្ងុយ គោះពងមាន់ដាក់បន្ថែមទៀតធ្វើអោយបង្កើនរសជាតិ និងប៉ូវកម្លាំងថ្វេរដង។ សម្រាប់ពងទាកូនវិញក៏ពិសេសមិនធម្មតា ដោយសារតែចុងភៅបានសម្រិតសម្រាំងទឹកត្រីអំពិលទុំជាមួយរូបមន្តពិសេស យកមកដាក់ជាមួយពងទាកូននេះធ្វើអោយត្រូវជាតិគ្នាខ្លាំងតែម្ដង។ ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណាមានតែទៅសាកដោយខ្លួនឯងទេណា។ ហើយក្រៅពីមុខម្ហូបពិសេសទាំង២នេះ ហាង Labay - ល្បាយ ក៏មានលក់កាហ្វេ ប្រហិត និងទឹកកកឈូសផងដែរ។ ដូច្នេះនៅចាំអីទៀត ហៅមិត្តភក្ដិយើងមកតែមួយកន្លែងនេះ...

ស្គាល់កន្លែងនេះអាចផ្គាប់ចិត្តនារីៗមិនស្ទើរទេបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងឆ្ងាញ់ៗសាហាវ

អ្នកណាខ្លះចូលចិត្តញ៊ាំបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងខ្លះ? បើតាមAdmin ដឹងគឺថារបស់អស់ទាំងនេះនារីៗភាគច្រើនចូលចិត្តណាស់ ពេលចេញទៅញ៊ាំអីនៅក្រៅម្ដងតែងតែស្កាត់ទៅរកញ៊ាំហើយ។ ម៉ោះចង់ដឹងថាទៅញ៊ាំរបស់ឆ្ងាញ់ៗទាំងអស់នេះនៅណាចាំAdmin នាំអោយស្គាល់នោះគឺហាង Let's Eat ស៊ុបផ្សិតខួរចំហុយ បានមកញ៊ាំហើយធានាថាពេញចិត្តហ្មង។ និយាយពីថាមុខម្ហូបមួយណាក៏រសជាតិឆ្ងាញ់ពិសេសជាប់មាត់ជីបៗដែរ ជាពិសេសបុកល្ហុងហ្មងឆ្ងាញ់ហើយមានច្រើនជម្រើសទៀតដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ និងបុកប៉ាតេត្រចៀកជ្រូក គឺថាបានដាក់ម៉ាឈុតអ៊ែមហ្មង ហើយអ្វីដែលពិសេសទៀតនោះគឺប្រហិតភ្នំភ្លើងដែលប្លែកទាំងការចម្អិន និងរសជាតិដែលគ្រប់គ្នាគួរតែសាកភ្លក្សអោយបានស្គាល់រសជាតិ។ ចំណែកអ្នកដែលចូលចិត្តញ៊ាំស៊ុបខួរ និងប្រហិតស្ងោរ...

កត់ ១១ កន្លែងនេះឡើង ទុកពេលទៅលេងកំពត

ខេត្តកំពតឥឡូវជាគោលដៅទេសចរណ៍ ដែលនរណាៗក៏ធ្លាប់បានទៅលេងច្រើនដងមកហើយ។ អ្នកខ្លះទៅច្រើនដងហើយ នៅតែចង់ទៅដដែលៗទៀតក៏មានដែរ តែដើម្បីកុំឲ្យខាត ព្រោះអ្នកខ្លះមិនសូវស្គាល់កន្លែងច្រើនទេ អាចនឹងទៅដល់លេងតែកន្លែងដដែលៗក៏មានដែរ។ ថ្ងៃនេះ Admin មាន​ ១១ កន្លែងចង់ណែនាំ បើទៅដល់កំពតហើយ មិនដឹងទៅណា អាចកត់​ទុកឲ្យហើយទៅ ទុកពេលសៅរ៍អាទិត្យហ្នឹងបបរគ្នាដាក់ម៉ាទ្រីបទៅ។ ១. Led Zep Cafe (ញាំកាហ្វេមើលទេសភាពនៃឆ្នេរកែបទាំងមូល) ទោះបីហាងកាហ្វេនេះស្ថិតក្នុងខេត្តកែប តែវានៅជិតកំពតបង្កើយ ជិះតែមួយភ្លែតដល់ហើយ។ ២. ដូងទេរ ៣. ឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ៤....

ម្ហូបទឹកៗ ៥ មុខនេះ ធ្វើញ៉ាំហុតទឹកក្តៅៗ ដឹងតែឆ្ងាញ់បែកញើសជោគហ្មង

ប៉ុន្មានថ្ងៃនេះភ្លៀងនោះភ្លៀង ឲ្យតែល្ងាចឡើងដឹងតែ ប្រាវៗឡើងចង់លិចផ្លូវអស់ហើយ។ រកតែឃ្លាន ចង់ចេញទៅញ៉ាំអីក៏ពិបាកដែរ! បើពិបាកអ៊ីចឹង ចង់ប្តូរមកធ្វើអីញ៉ាំនៅផ្ទះខ្លួនឯងវិញ ជាពិសេសមេឃត្រជាក់ៗ បើបាកហុតស៊ុប ឬសម្លក្តៅៗ មិនដឹងឆ្ងាញ់ម៉េចទេ។ ម្ហូបទឹកៗ ៥ មុខនេះ ធ្វើញ៉ាំមេឃត្រជាក់ៗត្រូវម៉ាចហ្មឹង៖ ១. នំបញ្ចុកខួរក្តាម សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ២. ស៊ុបពងទាកូន សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ៣. សម្លប្រហើរទំពាំង សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ៤. ហ្វឺ សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ៥. បបរលតឆ្អឹងជំនី សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ...

ឃ្លានបាយស្រូប និងចង់រំលឹកអនុស្សវរីយ៍កុមារភាពកុំភ្លេចបាយស្រូបភូមិ៦ ឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏សមរម្យ?

និយាយដល់បាយស្រូបគ្រប់គ្នាច្បាស់ជាធ្លាប់មានអនុស្សវរីយ៍ច្រើនណាស់កាលពីកុមារភាព ដែលតែងតែញ៊ាំពេលទៅរៀនពេលនៅបឋមសិក្សា ហើយចុះពេលនេះមានអ្នកនឹកឃ្លានចង់ញ៊ាំទៀតទេ។ ម៉ោះសម្រាប់អ្នកដែលដែលចង់ញ៊ាំបាយស្រូបដែលឆ្ងាញ់ និងចង់រំលឹកអនុស្សវរីយ៍កាលពីកុមារភាពកុំភ្លេចបាយស្រូបភូមិ៦ មកណាព្រោះថាកន្លែងមួយនេះឆ្ងាញ់លក់យូរឆ្នាំរសជាតិនៅតែពិសេសដដែលមិនផ្លាស់ប្ដូរ រីឯតម្លៃក៏សមរម្យថែមទៀត។ បាយស្រូបភូមិ៦ ទីកន្លែងដ៏ពេញនិយមមួយនេះគឺលក់ដាច់ខ្លាំងណាស់និយាយពីថាភ្ញៀវមកញ៊ាំពេញៗតែម្ដង ពេលខ្លះស្ទើរតែគ្មានកន្លែងអង្គុយផងក៏មាន ឯអ្នកលក់ញាប់ដៃគ្មានបានទំនេរបានសម្រាកទេ។ ហើយបើតាមការការខ្សឹបប្រាប់ពីម្ចាស់ហាងបានអោយដឹងថាកន្លែងរបស់គាត់ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែបាយមានរសជាតិឆ្ងាញ់ និងមិនប្រែទោះបីលក់យូរឆ្នាំហើយក៏ដោយ ហើយមួយវិញទៀតគឺមានតម្លៃសមរម្យដែលធ្វើអោយគ្រប់គ្នាចំណាយលុយតិចហើយញ៊ាំបានឆ្អែតថែមទៀត។ ជាពិសេសគឺមានប្រភេទសាច់ជ្រូកអាំង​ ពងទាចៀន ពងទាក្រឡុក ឆាខ្ញី ដែលសុទ្ធតែឆ្ងាញ់ៗ ហើយក៏មានជ្រក់ និងទឹកត្រីដែលរួមបញ្ចូលគ្នាទៅធ្វើអោយបាយមួយចានកាន់តែមានរសជាតិកើនថ្វេរដង។ ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងថាពិសេសបែបណាមានតែមកញ៊ាំដោយខ្លួនឯងមកដឹងហើយថាពិសេសបែបណា ហើយពេលមកញ៊ាំកុំភ្លេចមកពីព្រលឹមបន្តិចណា...

រសៀលហើយដល់ម៉ោងហេវល្មម តោះទៅហុតស៊ុបទឹកដូង ស៊ុបខ្យង ញ៊ាំសាច់អាំងផាន់រុង អោយឆ្ងាញ់មាត់ម្ដងមើល៎

ដើមខែផងល្ងាចនេះរកសារេជប់លៀងលើករាសី ដើមខែថ្មីញ៊ាំអីឆ្ងាញ់ៗអោយក្រពះសប្បាយចិត្តម្ដង កុំអោយក្រៀមក្រោះៗពេក។ ម៉ោះៗមិនបាច់គិតច្រើនទេខលហៅគ្នាវឺតៗមកហាង សាច់អាំងផាន់រុង មកសម្បូររបស់ឆ្ងាញ់ប៉ូវកម្លាំងចង់ស៊ុបមានស៊ុប ចង់សាច់អាំងមានសាច់អាំងជូនម៉ាកំប្លេហ្មង។ សម្រាប់ឈុតសាច់អាំងផាន់រុង គឺមានរហូតដល់ទៅ៣ជម្រើសឯណោះគឺមាន សាច់អាំងផាន់រុងឈុតតូច តម្លៃ25000៛, សាច់អាំងផាន់រុងឈុតធំ តម្លៃ35000៛ សាច់អាំងផាន់រុងឈុតពិសេស តម្លៃ65000៛ និងឈុតសាច់អាំងចង្កាក់ តម្លៃ​40000៛។ ចំពោះអ្នកដែលចង់ញ៊ាំស៊ុបគឺអាចញ៊ាំបានជាមួយស៊ុបទឹកដូងពិសេស 1ឈុតតម្លៃ58000៛ និងស៊ុបខ្យងពិសេសតម្លៃ40000៛។ ណ៎កសុទ្ធតែរបស់ឆ្ងាញ់ៗហើយតម្លៃសមរម្យថែមទៀត ល្ងាចនេះមិនបានមកញ៊ាំម៉េចបាន។ លឿនៗមកណា មកញ៊ាំទាំងស៊ុបទាំងញ៊ាំទាំងសាច់អាំងហ្មងទៅបើទំនងក៏ទំនងរសជាតិក៏ឆ្ងាញ់ចឹងអី ហើយណាមួយស៊ែលុយគ្នាម្នាក់តែម៉ាញិបញ៊ាំបានម៉ាសប្បាយមាត់ហ្មង។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតក្នុងទីក្រុងកោះពេជ្រ...

ទីតាំងថ្មីនៅហ្នឹងសោះ មីឆាប័ណ្ណធានា គ្រប់គ្នានឹកចង់មកញ៊ាំកុំភ្លេចមកទីនេះ

គ្រាន់តែលឺថាមីឆាប័ណ្ណធានា គ្រប់គ្នាដែលជាម៉ូយធ្លាប់ញ៊ាំពីមុនមកច្បាស់ជានឹកដល់លោកតាណាស់ហើយ ទោះបីជាពេលនេះលោកតាលាចាកលោកក៏ពិតមែនប៉ុន្តែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីឆាស្នាដៃលោកតា គឺគ្រប់គ្នានៅចងចាំជានិច្ច។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះ កូនប្រុសស្រីរបស់លោកតាមីឆាប័ណ្ណធានា បានបើកហាងហើយដែជាបំណងប្រាថ្នារបស់លោកតាដោយបានដាក់ឈ្មោះថា ហាង រីណាមីឆាប័ណ្ណធានា។ តែប៉ុណ្ណេះលែងលំបាកដូចមុនហើយ ព្រោះថាពេលនេះយើងអាចទៅអង្គុយញ៊ាំនៅហាងបានយ៉ាងស្រួល ខុសពីមុនពេលដែលចង់ញ៊ាំត្រូវឈរចាំហាលថ្ងៃហាលខ្យល់ទម្រាំតែបានញ៊ាំ។ ហាង រីណាមីឆាប័ណ្ណធានា មានប្រភេទមី៣ប្រភេទសម្រាប់អតិថិជននោះគឺ៖ មីកញ្ចប់ធម្មតា មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ គ្មានសារជាតិ​ខ្លាញ់​...

ដាច់យ៉ៃខ្លាំង! ម្ហូប ៥ មុខនេះអាចសង្គ្រោះជីវិត និងកាបូបលុយយើងបានយ៉ាងឆ្ងាញ់មាត់

ពេលដែលម្នាក់ៗដាច់លុយខ្លាំងជាងគេ គឺចាប់ពីពាក់កណ្តាលខែឡើងទៅ រហូតដល់ដាច់ខែ ពេលខ្លះអាចចូលដល់ដើមខែថ្មីទៀតផង។ អ្នកខ្លះក៏បានបើកប្រាក់ខែហើយ អ្នកខ្លះទៀតក៏នៅ ឬអាចពន្យារដល់ចន្លោះថ្ងៃទី ៥ ដល់ ១០ នៃខែថ្មីផងក៏មានដែរ អ៊ីចឹងហើយ ទើបវាធ្វើឲ្យយើងសល់ថ្ងៃច្រើន តែលុយចេះតែខើច និយាយរួមទៅស្មុគស្មាញហ្មងហ្អាស។ អំឡុងពេលលុយថ្មីមិនទាន់បានបើក ហើយលុយចាស់ក៏នៅតិច យើងក៏ត្រូវចាយឲ្យប្រយ័ត្នទៅតាមហ្នឹងដែរ។ ដើម្បីសង្គ្រោះជីវិត និង កាបូបលុយ យើងត្រូវតែស្វែងរកមុខម្ហូបណាងាយៗ ថោកៗ តែ​ឆ្ងាញ់​ខណៈពេលកំពុងរង់ចាំលុយថ្មីមកដល់។ Admin...

Most Read