Yearly Archives: 2020

នឹកឃ្លានអាហារជប៉ុនៗអី ៤ ហាងនេះជួយបាន ទាំងស៊ូស៊ី និងសាច់អាំង

បើនឹកឃ្លានអាហារបែប​ជប៉ុនៗអី អាច save ៤ កន្លែងនេះទុក​បានណា​ ចង់ទៅស៊ូស៊ីក៏បាន សាច់អាំងក៏បាន ទៅដល់រសជាតិបែបជប៉ុនហ្មង។​ អ្នកចង់ញ៉ាំស៊ូស៊ី និងសាច់អាំងរសជាតិបែបជប៉ុនភាគច្រើនមិនដែលរំលងកន្លែង ៤ នេះទេ៖ ភោជនីយដ្ឋាន Kinkaku BBQ Japan ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku...

ឆុងអ៉ី តួភ្លក្សម្ហូបជាង១០០០ហាង ប្រាប់៣ចំនុច ម្ចាស់ហាងគួរដឹងមុនថតផ្សព្វផ្សាយភោជនីយដ្ឋាន

កញ្ញា ឆុងអ៉ី ជាតួដើរភ្លក្សមុខម្ហូបប្រចាំហ្វេសបុកផេក ហ្វេសថេស Facetaste តាំងពីឆ្នាំ ២០១៦ ដោយក្នុង១ថ្ងៃ យ៉ាងតិចកញ្ញាដើរថតភ្លក្សបាន ១ហាងជាប្រចាំរហូតមកដល់បច្ចុប្បន្ន បើតាមកញ្ញាប្រាប់មកកោះសន្តិភាព បើគិតមកដល់ពេលនេះ ហាងមិនក្រោម ១០០០ហាងដែលកញ្ញាបានភ្លក្ស។ ហើយអ្នកទស្សនាមួយចំនួន គ្រាន់តែឃើញមាត់គាត់ញ៊ាំ ក៏ស្គាល់ដែរថាជាគាត់ ហើយការភ្លក្សមុខម្ហូបរបស់គាត់តែងតែធ្វើអោយអ្នកមើល កូរពោះ ស្រក់ទឹកមាត់ចង់ញ៊ាំតាម ហើយសរសើរតៗគ្នាថា "មើលមាត់កូននឹងញ៊ាំហើយចង់ញ៊ាំតាមតែម្តង"។ តាមរយៈការសាកសួរជាច្រើនសំនួរ កញ្ញាក៏បានចែករំលែក ៣ចំនុចដល់ម្ចាស់ហាង...

រូបមន្តធ្វើប្រហិតសាច់ជ្រូកងាយៗខ្លួនឯង មិនបាច់ទិញគេ ក្រែងប៉ះសាច់មិនល្អ

ឡើងមុន Admin បាន​បង្ហាញម្តងហើយពីវិធីធ្វើ ប្រហិតសសាច់គោ ដោយ​ខ្លួន​ឯងនៅ​ផ្ទះ​ ព្រោះ​បើ​ទិញ​គេខ្លាច​ប៉ះរបស់មិនសុទ្ធ​ ប្រហិត​ខ្លះ​មិន​សូវ​មានសាច់គោទេ​ មាន​តែ​ម្សៅ​។​ ចំពោះ​ប្រហិត​សាច់​ជ្រូក​ក៏​មិន​ខុសគ្នា​ដែរ​ ណាមួយ​ទិញ​គេ​ ហើយ​សាច់​ជ្រូក​ទៀតនោះ​ ខ្លាចប៉ះសាច់​ជ្រូក​គេយកមកធ្វើ​មិនល្អ​ បើ​ធ្វើ​ខ្លួន​ឯងយើង​ច្បាស់​ជា​ទិញ​សាច់​ល្អ​យក​មក​ធ្វើ​ហើយ​។​ នៅ​ចាំ​អីទៀត​ធ្វើ​ទុក​ ពេលឃ្លានចៀនញ៉ាំ​នៅផ្ទះ​ដឹង​តែឆ្ងាញ់​ហ្មង​។​ គ្រឿ​ងផ្សំ​៖ សាច់ជ្រូក ១ គីឡូក្រាមម្សៅពោត ឬម្សៅឆា ១ ស្លាបព្រាបាយម្សៅដុតនំ (Baking powder) កន្លះស្លាបព្រាបាយទឹកត្រជាក់ កន្លះកូនចានទឹកស៊ីអ៊ីវ...

ដឹងតិចនិកសម្ងាត់ ៣ យ៉ាង អ្នកចូលចិត្តញ៉ាំពេលយប់លែងភ័យរឿងឡើងគីឡូ

ធម្មតា​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​យប់​ នឹង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​បាន​យ៉ាង​ងាយ​ តែ​បើ​ដឹង​តិច​និក​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ មិន​ចាំ​បាច់​ភ័យ​រឿង​ធាត់​ទៀត​ទេ​។​ ថ្ងៃ​យើង​នឹង​ចែក​រំលែក​តិចនិក​ងាយ​ៗ​ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​យប់​ឡើង ជា​ពិសេស​ស្រី​ៗ​ មិន​ចាំ​បាច់​ខ្លាច​ធាត់​ទៀត​ទេ​៖ ១. ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ឲ្យ​បាន​ច្រើន​មុន​ពេល​ចូល​គេង​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​យប់​ៗ​បាន​ច្រើន​។​ ការ​ដែល​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាឡូរី​ឲ្យ​សម​ល្មម​ និង​មិន​លើស​បរិមាណ​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​ នឹង​មិន​ធ្វើ​ឲ្យ​យើង​ធាត់​ទេ​។ ដូច​នេះ​បើ​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ៗ​ យើង​គួរ​តែ​បែង​ចែក​អាហារ​ពេល​ព្រឹក​ អាហារ​ថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច​ ឲ្យ​បាន​សម​ល្មម​ ទើប​រាង​កាយ​នៅ​តែ​ទទួល​បាន​ថាមពល​ទោះ​ពេល​គេង​ក៏​ដោយ​។​ ២. កំណត់​ចំនួន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​យើង​ចាំ​បាច់​ត្រូវ​អាហារ​ពេល​យប់​ៗ​ យើង​គួរ​តែ​កំណត់​ចំនួន​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ កុំ​ញ៉ាំ​ច្រើន​ពេក​ កុំ​ញ៉ាំ​រហូត​ដល់​ឆ្អែត​ ដោយ​សារ​តែ​ញ៉ាំ​ឆ្អែត​ពេក​មុន​ពេល​គេង​ នឹង​ធ្វើ​ឲ្យ​ពិបាក​រំលាយ​...

យ៉ាំនំបញ្ចុកត្រីប្លាធូ ហិរៗឆ្ងាញ់បែកញើសខ្ចាយ??

អ្នកណាខ្លះចូលចិត្តធ្វើអីញ៊ាំដោយខ្លួនឯង ដោយមិនចូលចិត្តចេញទៅក្រៅទិញរបស់គេញ៊ាំ។ ម៉ោះ បែបនេះមកសាកធ្វើយ៉ាំនំបញ្ចុកត្រីប្លាធូ ញ៊ាំម្ដងមើល៎រសជាតិឆ្ងាញ់ណាស់ណា៎ ជាពិសេសគឺថាហិរៗបើញ៊ាំពេលមេឃភ្លៀងអាកាសធាតុត្រជាក់អី ដឹងតែក្ដៅក្រពះក្ដៅសាច់ស្រួលខ្លួនហ្មងហើយ។ សម្រាប់របៀបធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ Admin ទុកនៅខាងក្រោមនេះណា។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ត្រីផ្លាធូ ១ ខ្ទឹមក្រហម ៥មើម ក្រូចឆ្មារ ៥ផ្លែ ម្ទេសស្រស់ ១៥គ្រាប់ ជីរណា ៥សន្លឹក ទឹកត្រី...

ប៉ូវកម្លាំងជំនួយសុខភាព ហើយឆ្ងាញ់ទៀតកាំប្រម៉ាសមុទ្រអាំង ចំហុយ ពីហាង ហាង Best FOOD

មួយរយៈនេះនរណាមិនល្បីរឿងកាំប្រម៉ាសមុទ្រ ព្រោះថាឆ្ងាញ់ហើយប៉ូវកម្លាំង និងជំនួយសុខភាពថែមទៀត។ សម្រាប់អ្នកខ្លះក៏បានញ៊ាំហើយ អ្នកខ្លះច្បាស់ជាមិនទាន់បានញ៊ាំទេមើលទៅ បែបនេះបើចង់សាក ភ្លក់រសជាតិគ្រឿងសមុទ្រដែលកំពុងពេញនិយមនេះបបួលគ្នាមកហាង Best FOOD មកដឹងតែមិនអោយខកបំណងហ្មង។ ចុងភៅដ៏ជំនាញនៅហាង Best FOOD យកកាំប្រម៉ាសមុទ្រនេះមកចម្អិនដោយអាំង និងធ្វើការច្នៃចំហុយជាមួយគ្រឿងផ្សំពិសេសហើយ និងមានទឹកត្រីកោះកុងហិរៗដែលល្បីប្រចាំហាងសម្រាប់ស្រោចញ៊ាំទៀតឆ្ងាញ់តិចអី។ ក្រៅពីកាំប្រម៉ាសមុទ្រនេះ ក៏មានលៀសផ្លិតអាំងអំបិលម្ទេស លៀសសមុទ្រអាំងអំបិលម្ទេស ប៉ាវហឺអាំងស្រោចទឹកត្រីកោះកុងផងដែរ គឺថាសុទ្ធតែប្រភេទគ្រឿងសមុទ្រដែលប៉ូវកម្លាំងតែម្ដង។ តោះ នៅចាំអីទៀតស្គាល់កន្លែងដែលមានរបស់ឆ្ងាញ់ៗប៉ូវកម្លាំង បែបនេះហើយបបួលគ្នាមកញ៊ាំមកណាជាពិសេសជូនម៉ាក់ជូនប៉ា ក្រាស់...

ហៀរទឹកមាត់តក់ៗ! សាច់ក្តាមឆាម្រះព្រៅ គ្រាន់តែស្រមៃថាបានញ៉ាំ ក៏មានក្តីសុខដែរ

សាច់​ក្តាម​ឆា​ម្រះ​ព្រៅ​ ជា​អាហារ​បែប​ថៃ​ ដែល​អាហារ​មួយ​មុខ​នេះ​គេ​ញ៉ាំ​ហឹរ​ទើប​ឆ្ងាញ់​ ដោយ​សារ​តែ​សាច់​ដែល​យក​មក​ឆា​គេ​ប្រើ​សាច់​ក្តាម​សុទ្ធ​តែ​ម្តង​ និង​ប្រើ​គ្រឿង​ផ្សំ​ផ្សេង​ៗ​ដាក់​លាយ​ជា​មួយ​ស្លឹក​ម្រះ​ព្រៅ​។​ កុំ​ទាន់​គិត​ដល់​រសជាតិ​ បើ​គ្រាន់​តែ​ឃើញ​ពណ៌​ម្ហូប​ហើយ​ ក៏​នាំ​យើង​ស្រក់​ទឹក​មាត់​បាន​ដែរ។​ បើ​បាន​ដួស​សាច់​ក្តាម​ពេញ​មួយ​ស្លាប​ព្រា​ ដាក់​ចូល​មាត់​ មិន​ដឹង​ថា​មាន​ក្តី​សុខ​យ៉ាង​ណា​ទេ​លោក​ បើ​ឃ្លាន​ដូច​ Admin ដែរ​ មក​សាក​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​៖ ​គ្រឿង​ផ្សំ​៖ សាច់​ក្តាម​ ២៥០ ក្រាមស្លឹក​ម្រះ​ព្រៅ​ ១ កូន​ចានម្ទេស​ក្រហម​ ២ ស្លាប​ព្រា​បាយខ្ទឹម​ស​ចិញ្ច្រាំ​ហើយ​ ២ ស្លាប​ព្រា​បាយទឹក​ស៊ីអ៊ីវ​ កន្លះ​ស្លាប​ព្រា​បាយទឹក​ត្រី​...

ឡើង cute! ចាហួយគ្រាប់ជីញ៉ាំជក់មាត់ ងាយធ្វើដូចបកចេក

ម៉ោះចាក់ចាហួយគ្រាប់ជីដាក់ទូរទឹកកទុកញ៉ាំ! ចង់បានពណ៌អីក៏បាន រសជាតិអីក៏បាន ដាក់ចំណូលចិត្ត។​ បើគ្រឿងផ្សំវិញត្រូវការតែពីរបីមុខទេ ធ្វើញ៉ាំបានហើយ មិនស៊ាំញ៉ាំច្រើន អ្នកមិនសូវចូលចិត្ត ធ្វើម្ហូប ធ្វើបង្អែមអី អាចសាករៀនធ្វើចាហួយនេះបានណា។​ គ្រឿងផ្សំ៖ ម្សៅសារាយ ទឹក គ្រាប់ជីរ អំបិល វិធីធ្វើ៖ ១. ស្ងោរសារាយ ១ កញ្ចប់ ទឹក ៣ លីត្រ រំងាស់អោយរលាយសាច់សារាយចូលគ្នា។ ពេលពុះរលាយសាច់សារាយ ចូលគ្នាហើយ...

គ្រាន់តែឮហេវបាត់! ផ្អកកំពឹសញេចម្ទេសហឹរៗជាមួយបាយកក

ផ្អកកំពឹសជាអាហារប្រចាំរបស់អ្នកភូមិតាមខេត្ត ជាពិសេសអ្នកខេត្តជាប់សមុទ្រពូកែធ្វើណាស់ ឡើងឆ្ងាញ់។​ ដាក់ថែមតែម្ទេសឲ្យហឹរ មានពពាយខ្ចីៗបន្ថែមទៀត ដឹងតែញ៉ាំគ្មានដឹងឆ្អែតទេ។​ តែបើនៅភ្នំពេញប្រហែលជាពិបាករកទិញបន្តិច ទោះមានក៏មិនសូវល្អប៉ុន្មានដែរ សំខាន់ថ្លៃទៀត។ បើចង់ញ៉ាំឈប់ពិបាកទៀតទៅ ទិញតែកំពឹងស្រស់ៗ និងគ្រឿងផ្សំប៉ុន្មានមុខនេះមក ដឹងតែធ្វើញ៉ាំខ្លួនឯងបានហើយ។​ គ្រឿងផ្សំ៖​ កំពឹស ៣ ខាំ ឬ លៃល្មមពេញកែវរបស់យើងអង្ករខ្សាយលីង រួចបុកវាអោយម៉ដ្ឋ ៣ ទៅ ៤ ស្លាបព្រាបាយអំបិលម៉ដ្ឋ កន្លះកូនចានរំដេងខ្ចី...

នំប៉័ងសៀវម៉ៃអាំង១៦៨ នរណាមិនល្បីនៅម្លុកទួលទំពូង លក់ដាច់មិនដែលចេះស្ងាត់ម៉េច

និយាយដល់ម្លុកទូលទំពូងអ្នកដែលចូលចិត្តដើរញ៊ាំច្បាស់ជាដឹងស្រាប់ហើយថាតំបន់នេះ សម្បូរហាងលក់របស់ញ៊ាំសឆ្ងាញ់ៗច្រើនប៉ុណ្ណា ហើយបើថាឃ្លាននំប៉័ងសៀវម៉ៃក្នុងតំបន់នេះគេច្បាស់ជានឹកឃើញដល់ហាង នំប៉័ងសៀវម៉ៃអាំង១៦៨ មុនគេហ្មងព្រោះថាល្បីឆ្ងាញ់ម៉ូយៗពេញហាងមិនដែលចេះស្ងាត់ទេ។ មានដឹងអត់ចំណុចពិសេសដែលធ្វើអោយនំប៉័ងសៀវម៉ៃអាំង១៦៨ មានម៉ូយច្រើន ដែលគេបានញ៊ាំហើយតែងសរសើរអំពីរសជាតិដ៏ឆ្ងាញ់នោះគឺ សាច់ជ្រូកសាច់សៀវម៉ៃអាំងដែលមានគុណភាពល្អ យកមកដាក់ជាមួយនំប៉័ង ស្រោចទឹកត្រីខ និងមានជ្រក់ឆៃថៅ​មានរសជាតិជូរដិត ធ្វើអោយញ៊ាំជាមួយគ្នាទៅត្រូវជាតិគ្នាខ្លាំងបានញ៊ាំហើយជាប់ចិត្តជាមួយរសជាតិដ៏ពិសេសហ្មង ហើយបើបានញ៉ាំជាមួយភេសជ្ជៈអាយ៍កូឡាកាន់តែឆ្ងាញ់។ ដោយសារតែរសជាតិពិសេសបែបនេះហើយ ធ្វើអោយហាងលក់ដាច់ខ្លាំងមួយថ្ងៃនំប៉័ងលក់អស់ចាប់ពី៣០០ដើម ដល់៣៥០ដើមឯណោះ។ ស្គាល់កន្លែងឆ្ងាញ់ហើយ ត្រូវតែខលណាត់គ្នាទៅញ៊ាំហើយណាព្រោះថាបើរំលងខ្លាចស្គម។ សម័យនេះហើយស្គមម៉េចស្ទាវ ចឹងមកវឺតមកជាមួយដៃគូរពូកែញ៊ាំរបស់អ្នក ជាពិសេសសំណព្វចិត្តក្រាស់ដំបូងក្រាស់ចុងក្រោយអីហៅមកញ៊ាំជុំគ្នាមកណា?៕ ហាង នំប៉័ងសៀវម៉ៃអាំង១៦៨លេខទូរសព្ទ៖ 070 34...

នឹកចង់ញ៊ាំម្ហូបចិន ប្រកបដោយផាសុកភាព ភោជនីយដ្ឋានតាយស៊ីង មានមួយកំប្លេរចាំទទួលស្វាគមន៍អ្នក

អ្នកនៅជិតស្តុបផ្សារដីហ៊ុយ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន ទាខ្វៃប៉េកាំង គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅជាប់នឹងស្តុបផ្សារដីហ៊ុយតែម្តង? បើអ្នកចង់បានកន្លែងញ៊ាំអាហារដែលមានផាសុកភាពខ្ពស់ និងមានមួយកំប្លេរចាំទទួលស្វាគមន៍នោះភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសល្អបំផុតហើយសម្រាប់ការជួបជុំរបស់អ្នក។ ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនប្រភេទ ពិសេសទាខ្វៃប៉េកាំងម្ហូបប្រចាំហាង មានបម្រើជូននៅ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចិនដ៏ចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពោរពេញដោយរសជាតិឆ្ងាញ់ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។ ភោជនីយដ្ឋាន តាយស៊ីង ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​...

សម្លការីខៀវសាច់មាន់ រសជាតិប្លែកជាងរាល់ដងចាប់អារម្មណ៍អាចធ្វើសាកបានសម្រាប់ញ៊ាំជុំគ្រួសារ

ថ្ងៃចុងសប្ដាហ៍បែបនេះ បើសិនជាអាចគួរតែធ្វើម្ហូបញ៊ាំជុំគ្រួសារ ព្រោះថាធ្វើការរាល់ថ្ងៃបាយថ្ងៃរាល់ថ្ងៃហើយ ដើម្បីអោយគ្រួសារកាន់តែមានភាពស្និទ្ធស្នាល និងមានសុភមង្គលគឺបាយផ្ទះជុំគ្នានឹងហើយ។ ហើយបើថាមិនដឹងស្លរអ្វី អាចមកសាកធ្វើសម្លការខៀវសាច់មាន់នេះបានណា ព្រោះថារសជាតិគឺឆ្ងាញ់ប្លែកជាងសម្លការីដែលយើងធ្លាប់ញ៊ាំរាល់ដង សម្រាប់គ្រឿងផ្សំ និងវិធីបង្រៀនធ្វើគឺមាននៅខាងក្រោម។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សាច់មាន់ ២ខាំជីនាងវង ៨ត្រួយស្លឹកក្រូចសើច ៧សន្លឹកម្ទេសដៃនាងតូច ៣ផ្លែត្រប់ស្រួយ ត្រប់ញង គ្រឿងបុកការីខៀវ ៣ស្លាបព្រាបាយ (ខ្ទឹមស ស្លឹកគ្រៃ ម្ទេស)ស្ករក្រហម ១ពែងកាហ្វេខ្ទិះដូងដើម២៥០ មីលីលីត្រខ្ទិះដូងចុង...

Most Read