Yearly Archives: 2020

ធ្លាប់ញ៉ាំខេកសង់ខ្យាពោតអត់ ឆ្ងាញ់ណាស់ណ៎ា ចង់ញ៉ាំតិចអត់ដឹងទៅរកនៅណាមាន

ធ្លាប់តែញ៉ាំខេករសជាតិ តយដូងលាន់មាត់ថាឆ្ងាញ់មែនអត់ តែរសជាតិថ្មីសង់ខ្យាពោត នេះក៏មិនធម្មតាដែរជាមួយការបង្កើតថ្មី​ពី​ហាង​ Benz​ &​ Grace​ Coffee​ Cake​ ធានាថារសជាតិឆ្ងាញ់ពេញចិត្ត ពេញថ្លើមហ្មងហើយ។ ម៉ោះ មើលណាគេត្រូវទិញជូន ក្រាស់ ជូនម្ចាស់បេះដូងអី មកកុម្មង់យករសជាតិថ្មីនេះមកណា ហើយបើនិយាយពីថាការដេគ័រវិញ គឺស្អាតៗខ្លាំងតែម្ដង។ សម្រាប់អ្នកគូរអត់អ្នកត្រូវជូន យើងទិញជូនខ្លួនឯង ខេកមួយអង្គុយញ៉ាំម្នាក់​ឯងមើល៎អស់ប៉ុន្មានលុយ ហើយបើថាម្នាក់ឯងកំសត់ពេក អាចហៅAdmin ទៅកំដរបានកុំអោយសេដ...

បាញ់​ស៊ុង​ឆ្ងាញ់​ ៣ កន្លែង​​​ មួយ​ថ្ងៃ​លក់​អស់​មិន​ក្រោម​ ៤០​គីឡូ​ ព្រោះ​មាន​រូប​មន្ត​ពិសេស​ខុស​ៗ​គ្នា

អាហារ​សម្រន់​ដែល​ញ៉ាំ​មិន​ចេះ​ធុញ​គឺ​បាញ់​សុង​ហ្នឹង​ហើយ​។​ ញ៉ាំ​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ក៏​បាន​ ពេល​ថ្ងៃ​ក៏​បាន​ មិន​ចេះ​ទាស់​។​ ម៉េច​ដែរ​ ឮ​អ៊ីចឹង​ឃ្លាន​ហើយ​មែន​អត់​?​ ចង់​ស្គាល់​កន្លែង​ឆ្ងាញ់​អត់​ ចាំ​ Admin ប្រាប់​ តែ​មនុស្ស​ច្រើន​តិច​ហើយ​ ព្រោះ​កន្លែង​ឆ្ងាញ់​ អ្នក​ណា​ក៏​ទៅ​ទិញ​ដែរ​ បើ​ខ្ជិល​ឈរ​ចាំ​ អាច​ខល​កក់​មុន​បាន​ណា​។​ សំខាន់​កន្លែង​មួយ​ៗ មិន​មែន​លក់​តែ​បាញ់​សុង​មួយ​មុខ​ទេ​ អ៊ីចឹង​បើ​ចង់​ញ៉ាំ​អី​ផ្សេង​មាន​ជំរើស​ច្រើន​ទៀត​ណា​៖ ហាង​ បាញ់​ស៊ុង​ដេលី ហាង​បាញ់​ស៊ុង​ដេលី​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​មុខ​នេះ​នោះ​ទេ​ គឺ​នៅ​ជា​ច្រើន​ទៀត​ដូច​ជា​គុយ​ទាវ​កាត់​ គុយ​ទាវ​ចំហុយ​ នំ​បញ្ចុក​ផាក់​ឡូវ​ ឆាយ៉ ព្រម​ទាំង​គួង​ទៀត​ផង។ ហើយ​សម្រាប់​...

ហ៊ានអត់ធាត់ជាមួយគ្នាម៉ោះ! ក្តាមសេះ បង្គារដុតទឹកអំពិលទុំទំនងញ៊ាំណាស់

ចិត្តល្អ​អស់​ត្រឹម​ Admin​ ហ្នឹងហើយ​! ទោះ​នៅ​កន្លៀត​ណា​ក៏​លាក់​អត់​ជិត​ដែរ​ មោះ​ថ្ងៃនេះ​ណាត់​មិត្តភក្តិ​ គូសង្សារ​មកធាត់ជុំគ្នាម្តង ​ញ៉ាំ​ ក្តាមសេះ​ បង្គា​ លៀស​ដុត​ទឹក​អំពិល​ទុំ​ នៅ​ក្រោយ​សា​លា​វា៉ន់​ដា​ និយាយ​ពី​ថា​ទំនង​នោះ​ទំនង​ ហើយ​បើ​ម្លឹង​ៗហើយ​សួរ​ថា​គេង​នៅផ្ទះ​ម៉េច​បាន​ ជា​ពិ​សេ​សស្រីៗ​ផ្គាប់ចិត្ត​មិន​ស្ទើរ​ទេ​។ ក្រោយ​សា​លា​វ៉ាន់​ដា​ អាច​កន្លែង​ដែល​ប្រមូល​ផ្តុំ​របស់​ញុាំ​ឆ្ងាញ់​ៗ ប្លែក​ៗ ហើយ​សម្រាប់​ហាង​ MOOL​ វិញ​មាន​ម៉ូយ​ប្រចាំ​មិន​តិច​គ្នា​ទេ​ ក៏​ព្រោះតែ​មុខ​ម្ហូប​ប្លែក​ៗប្រចាំ​ហាង​ហ្នឹង​តែម្តង​ ចេញ​ម្ហូប​ថ្មី​ពេលណា​ ផ្អើល​ពេល​ហ្នឹង​ ហើយ​បើ​មុខម្ហូប​ថ្មី​...

ចេញក្រៅក្រុងញឹកមានអីមិនល្អ បានស្រស់ស្រាយជាមួយធម្មជាតិយ៉ាងរំភើយ រំសាយអស់ទុក្ខកង្វល់

ដើរលេងតែក្នុងក្រុងពេលខ្លះ ក៏មានអារម្មណ៍ថាបរិយាកាសដដែល មិនសូវរីករាយដែលមែនអត់? មិនថាតែអ្នកទាំងអស់គ្នាទេ Admin ក៏ដូចគ្នាតែមានពេលទំនេរ បបួលគ្នារត់ចេញពីក្រុងញឹកដែរហ្នឹង។ សម្រាប់អ្នកទាំងអស់គ្នាស្គាល់ប៉ុន្មានកន្លែងហើយ បរិយាកាសយ៉ាងមិចដែរ បើមានកន្លែងល្អចែកគ្នាស្គាល់ផង បានទៅលំហែរអារម្មណ៍បន្ធូរភាពតានតឹងទាំងអស់គ្នា។ សម្រាប់ថ្ងៃនេះ Admin ក៏ចង់អោយអ្នកទាំងអស់គ្នាស្គាល់ទីតាំងមួយកន្លែងដែលនៅជាប់មាត់ទឹកដងទន្លេតែម្ដង។ ចង់ស្គាល់អត់ កន្លែងល្អណាស់ណា៎ គឺថានៅភោជនីយដ្ឋាន Old Friend - មិត្តចាស់ព្រែកលាភ យើងហ្នឹងឯង នៅមិនឆ្ងាយពីក្រុងហើយបរិយាកាសបែបធម្មជាតិម៉ាអ៊ែម ខ្យល់ទន្លេបក់មករំភើយៗ...

តែ​កន្លះ​ម៉ោង​​ពី​ភ្នំ​ពេញ​ទេ!​ ទៅ​អង្គុយ​ញ៉ាំ​បាយ​លើ​ទឹក​ មើល​ទេស​ភាព​ស្អាត​បែប​ធម្មជាតិ​ រំសាយ​អារម្មណ៍​ថ្ងៃ​សម្រាក​

ស្មុគ​នឹង​ឡាន​ម៉ូតូ​ស្ទះ​ក្នុង​ក្រុង​ណាស់​មែន​អត់?​ ចង់​ទៅ​បន្ធូរ​អារម្មណ៍​កន្លះ​ថ្ងៃ​អី​អត់​?​ បើ​ចង់​ មិន​ចាំ​បាច់​ទៅ​ណា​​ឆ្ងាយ​ទេ​ ទៅ​តែ​ក្បែរ​ៗ​ភ្នំ​ពេញ​យើង​ហ្នឹង​យក​មិន​អស់​។​ នៅ​ព្រែក​ឯក​​ហ្នឹង​ ទៅ​ជា​លក្ខណៈ​គ្រួសារ​ដឹង​តែ​អេម​ហ្មង​ មាន​ម្ហូប​គ្រប់​មុខ​ រស​ជាតិ​វិញ​អ្នក​ទៅ​ហើយ​សរសើរ​គ្រប់​គ្នា​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​បែប​ធម្មជាតិ​ហ្មង​ម៉ោះ​ កុំ​ឲ្យ​ថា​ចេះ​តែ​សរសេរ​ មើល​រូប​ភាព​សិន​បាន​ដឹង​។​ ម៉េច​ដែរ​ទំនង​ហើយ​ស្អាត​អត់​?​ ចង់​ដឹង​​កន្លែង​ហ្នឹង​ឈ្មោះ​អី​អត់​?​ អត់​ចង់​ប្រាប់​ ហើយ​ទុក​ឲ្យ​ឆ្ងល់​ដែរ​​ តែ​ជ្រុល​ជា​ឃើញ​រូប​ហើយ​ប្រាប់​ហ្មង​ទៅ។​ ភោជនីយដ្ឋាន​ ចូល​ចិត្ត​ នៅ​ព្រែក​ឯង​ ច្បារ​អំពៅ​យើង​សោះ​ បើ​ស្គាល់​ហើយ​សាក​បបួល​គ្រួសារ​ក៏បាន​ មិត្តភក្ដិ​ក៏បាន​ ទៅ​លេង​ផង។ ភោជនីយដ្ឋាន​...

អត់​ដឹង​ធ្វើ​អី​ញ៉ាំ​បាយ​ នេះ​មឹក​បំពង​ញាត់​សាច់​ជ្រូក​ គ្រាន់​តែ​ឃើញ​ក៏​ស្រក់​ទឹក​មាត់​ដែរ​

មួយ​ថ្ងៃ​ៗ​អង្គុយ​រក​នឹក​តែ​មុខ​ម្ហូប​ឲ្យ​តែ​ដល់​ពេល​បាយ​ ព្រោះ​មិន​ដឹង​ធ្វើ​អី​ញ៉ាំ​។​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​សាក​មក​ធ្វើ​មឹក​បំពង​ញាត់​សាច់​ជ្រូក​ញ៉ាំ​ឲ្យ​ប្លែក​មាត់​ម្តង​មើល​។​ ធ្វើ​ញ៉ាំ​បាយ​ថ្ងៃ​ក៏​បាន​ ល្ងាច​ក៏​បាន​ ឃើញ​ម្ហូប​មួយ​មុខ​នេះ​ដឹង​តែ​អ្នក​ផ្ទះ​ញញឹម​ស្ងួត​ជើង​ធ្មេញ​ហើយ​។​ ចាំ​ Admin ប្រាប់​ពី​គ្រឿង​ផ្សំ​ និង​វិធី​ធ្វើ​៖​ គ្រឿង​ផ្សំ​៖ មឹក​ស្រស់ សាច់​ជ្រូក​ គល់​ជីរវ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម ខ្ទឹមស ទឹក​ស៊ីអ៊ីវ ប្រេង​ខ្យង ស្ករ​ស ម្រេច ម្សៅ​ស៊ុប ប្រេង​ឆា វិធី​ធ្វើ​៖ ១. យក​មឹក​លាង​ និង​យក​អាចម៍​ចេញ​ឲ្យ​ស្អាត​ ដាក់​ក្នុង​កញ្ច្រែង​ ទុកឲ្យ​ស្រក់​ទឹក​ ២. យក​សាច់​ជ្រូក​លាង​ឲ្យ​ស្អាត​ រួច​​ចិញ្ច្រាំ​ បុក​គល់​ជីរវ៉ាន់ស៊ុយ​ឲ្យ​ម៉ដ្ឋ កាត់​ស្លឹក​ខ្ទឹម​ខ្លីៗ​ និង​ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ៣. យក​សាច់​ជ្រូក​ចិញ្ច្រាំ​ គល់​ជីរវ៉ាន់ស៊ុយ​ ខ្ទឹម​ស​ ស្លឹក​ខ្ទឹម ទឹក​ស៊ី​អ៊ីវ​ ស្ករស ប្រេង​ខ្យង​...

រឿងធាត់ទុកមួយឡែក សំខាន់អោយតែបានឆ្ងាញ់ប្លែកមាត់ជាមួយមាន់បំពង និងប៊ឺហ្គឺ នៅហាងទាំង៥នេះ

ចូលឆ្នាំ២០២០ គេលែងខ្វល់រឿងធាត់ មិនធាត់ហើយ សំខាន់អោយតែបានឆ្ងាញ់មាត់ទៅ គឺជីវិតមានក្ដីសុខហើយ។ ជាពិសេសបើសំណព្វចិត្តយើងគេស្រលាញ់យើងពិត គេមិនគិតរឿងយើងធាត់ស្គមទេជឿ Admin ទៅ ហើយគេនិងព្រមទៅញ៉ាំរបស់ឆ្ងាញ់ៗ ព្រមធាត់ជាមួយយើងដែរហើយ។ ម៉ោះ កុំខ្លាចធាត់មកមើលហាងទាំង ៥ខាងក្រោមពេញចិត្តមួយណា ទៅមួយហ្នឹងតាមចំណូលចិត្តបានណា។ ហាង​ Louisiana​ FRIED​ CHICKEN​ ពិតជា​ពិសេស​ណាស់​ ហាង​ Louisiana​ FRIED​ CHICKEN​ ដែល​ជា​ហាង​មាន់​បំពង​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ល្បី​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ពេលនេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​ស្រុកខ្មែរ​ហើយ​ គឺ​នៅ​...

ឆ្ងាញ់អីតែលៀស ខ្ចៅ ខ្យងឆា ឈុតនេះរសជាតិក៏ឆ្ងាញ់អស់ស្ទះដែរ

និយាយរឿងលៀស ខ្ចៅ ខ្យងឆាអំបិលម្ទេស នឹកដល់ហាង Two Sister ខ្លាំងប៉ុណ្ណាទៅ ព្រោះថាប៉ុន្មានមុខនេះរសជាតិឆ្ងាញ់មិនធម្មតាប្រចាំហាងទៅហើយ ក្រៅពីប៉ុន្មានមុខនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតដែរណា។ និយាយថាមានម្ហួបឆ្ងាញ់ទៀត ច្បាស់ជាចង់ដឹងហើយមែនអត់ ចុះបើអត់ប្រាប់ទុកអោយឆ្ងល់ព្រមអត់? ថាទុកអោយឆ្ងល់ចឹងតិចខឹងអីទៅ មានរបស់ឆ្ងាញ់ Admin ឯណាទៅដាច់ចិត្តលាក់នោះ ម៉ោះមកស្គាល់ម្ហូបថ្មីមានរសជាតិឆ្ងាញ់ ដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយ មិនគួររំលងនោះគឺមានដូចជា៖ KHឈុតធំមាន ៩មុខ និងគ្រឿងសមុទ្រឈុតធំមាន ៨មុខ។ សម្រាប់ម្ហូបថ្មីឈុតធំទាំង០២នេះ​...

ទិវា​នារី​អន្តរជាតិ!​ ប្រុស​ៗ​ បើ​ចង់​តឹង​ពោះ​ធូរ​លុយ​ កុំ​ភ្លេច​នាំ​​ទៅ​កន្លែង​​ទាំង​ ៣ នេះ​ដែលស្រី​ៗ ប្រាថ្នា​

៨ មីនា​ ទិវា​នារី​អន្តរជាតិ​ណា​ ប្រុស​ៗ​កុំ​ភ្លេច​គោរព​សិទ្ធ​នារី​ៗ​ផង​។ មិន​បាច់​គោរព​ពេក​ក៏​បាន​ គ្រាន់​តែ​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​ប្រាថ្នា​ក៏​បាន​ដែរ​។​ កន្លែង​ណា​ទៅ​ជា​កន្លែង​ដែល​ស្រី​ៗ​ប្រាថ្នា​?​ ទៅ​ដើរ​លេង​កន្លែង​ស្អាត​ៗ?​ ទៅ​ក្រៅ​ប្រទេស​?​ អត់​ទេ​ COVID-19 កំពុង​ធ្វើ​ស៊ី​ខ្លាំង​ណាស់​។​ ឈប់​ឆ្ងល់​ កន្លែង​ស្រី​ៗ​ចូល​ចិត្ត​ជាង​គេ​ គឺ​កន្លែង​ញ៉ាំ​ហ្នឹង​ហើយ​ ជា​ពិសេស​កន្លែង​ញ៉ាំ​បាន​គ្រប់​មុខ​ ហើយ​ច្រើន​ តែ​អស់​លុយ​តិច​។​ ម៉េច​ដែរ​ប្រុស​ៗ​នឹក​​ឃើញ​កន្លែង​នាំ​គេ​ទៅ​នៅ​?​ បើ​នៅ​ចាំ​ Admin ប្រាប់​ ម៉ោះ​បូហ្វេ​ ៣...

ត្រៀមមាត់ទុកអោយហើយថ្ងៃស្អែកនេះ ៨មីនា ហាងប៉ុន្មានកន្លែងនេះបញ្ចុះតម្លៃ ល្មមញ៊ាំ

ទៅណាមកណីទេស្អែកនេះ ចំថ្ងៃអាទិត្យទៀត ហើយក៏ជាថ្ងៃនៃទិវាសិទ្ធនារីអន្តរជាតិផងដែរ តាមហាងនីយមួយៗបញ្ចុះតម្លៃបែកផ្សែង ថ្ងៃនេះAdmin រកបានហាងប្រូម៉ូសិនខ្លះដែរ ល្មមដកលុយទៅញ៊ាំបាន កុំអោយគេថាដល់ថ្ងៃសិទ្ធយើងហើយមិនបានដើរលេងញ៊ាំអី ទុកការងារខ្លះៗអោយខាងប្រុសធ្វើម្តងយើងសុំសិទ្ធហើយ ចឹងដើម្បីកុំអោយទៅចំកន្លែងអត់បញ្ចុះតម្លៃ មកមើលអត្ថបទខាងក្រោមនេះ។ Bar B Q Plaza Cambodia ?ព័ត៌មានលម្អិតចុចទីនេះ ហាង Davyna Steakhouse ?ព័ត៌មានលម្អិតចុចទីនេះ ហាង...

ចាំអ៊ុតមើលទាំងអស់គ្នា តើថ្ងៃ៨មីនា​នេះ ហាងភេសជ្ជៈណាមានការបញ្ចុះតម្លៃពិសេសខ្លះ?

បានដៃហើយពេលនេះ ចំណូលចិត្តពិសាភេសជ្ជៈរសជាតិមួយណា ហាងដែលអ្នកនិយមទៅជាងគេ​ ស្អែកថ្ងៃ៨មីនាហើយ នារីៗចាំតែផឹកទៅយើង ហាងភេសជ្ជៈបញ្ចុះតម្លៃពិសេសមានច្រើនណាស់មើលបណ្តើរទៅ ហើយជឿ Admin ទៅបើគេស្រលាញ់យើងមែនគេទិញអោយយើងហើយ។ បើសិនជាបុរសអត់លិឍវិញអានហើយកុំអស់សង្ឃឹម នៅមានបងស្រី ឬម៉ាក់ៗ យើងក៏អាចទិញបញ្ជាក់ពីទឹកចិត្តរបស់យើងបានដែរ មិនថាចឹងហ្អី! ទាន់គេមានការបញ្ចុះតម្លៃ កុំបង្អង់យូរថ្ងៃស្អែក។ ហាង SONGTEA丧茶-Cambodia សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ ហាង Who's Tea Cambodia សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ ហាង Tiger Sugar...

បញ្ចុះ៣០% ១ខែពេញ! សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង ១កំប្លេរហើយចាំអង្កាលទៀត

មិនងាយរកទេ គ្រាន់តែមើលវីដេអូក៏ដឹងថាហាង GrillHouse BBQ & Beer ជាជម្រើសដល់ល្អសម្រាប់ការជួបជុំ ញ៊ាំសាច់អាំងជុំគ្នាដ៏ល្អមួយដែរ ហើយមកថែមជូនការបញ្ចុះតម្លៃ ៣០% រយៈពេល១ខែពេញទៀតនោះកាន់តែអ៊ែមហើយ។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជ្រើសរើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹង...

Most Read