ចូលឆ្នាំ២០២០ គេលែងខ្វល់រឿងធាត់ មិនធាត់ហើយ សំខាន់អោយតែបានឆ្ងាញ់មាត់ទៅ គឺជីវិតមានក្ដីសុខហើយ។ ជាពិសេសបើសំណព្វចិត្តយើងគេស្រលាញ់យើងពិត គេមិនគិតរឿងយើងធាត់ស្គមទេជឿ Admin ទៅ ហើយគេនិងព្រមទៅញ៉ាំរបស់ឆ្ងាញ់ៗ ព្រមធាត់ជាមួយយើងដែរហើយ។ ម៉ោះ កុំខ្លាចធាត់មកមើលហាងទាំង ៥ខាងក្រោមពេញចិត្តមួយណា ទៅមួយហ្នឹងតាមចំណូលចិត្តបានណា។

ហាង​ Louisiana​ FRIED​ CHICKEN​

ពិតជា​ពិសេស​ណាស់​ ហាង​ Louisiana​ FRIED​ CHICKEN​ ដែល​ជា​ហាង​មាន់​បំពង​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ល្បី​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ពេលនេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​ស្រុកខ្មែរ​ហើយ​ គឺ​នៅ​ ជីប​ម៉ុង​ នរោ​ ម៉ល​ជាន់ទី៣​។ ម៉ោះៗ​តែ​ប៉ុណ្ណេះ​ ដឹង​តែ​ឆ្ងាញ់មាត់​ទៀតហើយ​ ចឹង​គួរតែ​សា​រេ​បបួល​អ្នកចូលចិត្ត​ញ៉ាំ​មាន់​បំពង​មកកាន់​ទីនេះ​មក​ដឹង​តែ​ពេញចិត្ត​ហ្មង​។

ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN

ហាង Louisiana FRIED CHICKEN
លេខទូរសព្ទ៖ 096 6 897 897
ទីតាំង៖ ស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង បឺហ្គឺរឆ្ងាញ់

ជាធម្មតាប្រសិនបើគ្មានពេលសម្រាប់ចម្អិនអាហារដោយខ្លួនឯង ហើយពេលខ្លះមិនចង់ញ៉ាំបាយ នឹកចង់ញ៉ាំ បឺហ្គឺរ មកទីនេះបាន ហាង បឺហ្គឺរឆ្ងាញ់ មានឈុតច្រើនសម្រាប់ជ្រើសរើស ហើយបើស្ថិតក្នុងបរិយាកាសជុំគ្រួសារទៀតកាន់តែពិសេស ដូចនេះយើងសូមណែនាំមីនុយខ្លះសម្រាប់ការជ្រើសរើស៖ បឺហ្គឺរធ្យូង និងធម្មតា បឺហ្គឺរពិសេស (សាច់គោ, ប៊ែកខន, ឈីស) បឺហ្គឺរសាច់មាន់(ចៀន និងបំពង) មានបឺហ្គឺរសាច់ជ្រូក ដំឡូងបំពង សាច់មាន់បំពង (ដុំ និងប្រហិត) សម្រាប់រសជាតិគឺឆ្ងាញ់ប្លែកតែម្តង។

ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់

ហាង បឺហ្គឺរឆ្ងាញ់
លេខទូរសព្ទ៖ 096 9999 031
ទីតាំង៖ ផ្ទះលេខ 347 ផ្លូវ 245 សង្កាត់ផ្សារដេប៉ូ2 នៅជាប់ហាង coffee today ស្តុបទេពផង ។

ហាង មាន់ស្រួយ – Angel Food

តើមានអ្នកណាខ្លះមិនទាន់បានទៅទិញសាកខ្លះ? អត់សាកតិចថាស្តាយក្រោយណា ចំណីមាត់ថ្មីផង សម្រាប់ទីតាំងស្រួលរកណាស់ ជិះកាត់មុខហាង Circle K ជិតបាក់ទូក ក្រឡេកតិចឃើញហើយ នៅមានទីតាំងមួយទៀតគឺ នៅជិតសាលាទួនហ្វា ផ្លូវ ៣១០ កែងផ្លូវ៦១ ។ ហើយសម្រាប់រសជាតិវិញ មើលតែមាត់កញ្ញា មាន សូនីតាទៅដឹងថាឆ្ងាញ់ប្លែកហើយ ។ សម្រាប់មាន់ស្រួយបំពង ជាផលិតផលរបស់ Angel Food មានដល់តែ៣ រសជាតិ ៣ពណ៌ មានដូចជា៖ មាន់ក្រហមបំពងរសជាតិហិរ មាន់មាសបំពងរសជាតិខ្ទឹម​ ស មាន់បំពងធ្យូងឬស្សី សុទ្ធតែប្លែក ហើយឆ្ងាញ់គ្រប់រសជាតិតែម្តង។

ហាង មាន់ស្រួយ – Angel Food
ហាង មាន់ស្រួយ – Angel Food

ហាង មាន់ស្រួយ – Angel Food
លេខទូរសព្ទ៖ 093541412 / 012751502
ទីតាំងទី១ ៖ ខាងមុខហាង Circle K ជិតបាក់ទូក ស្ថិតនៅលើផ្លូវ 217 សាលឌឺហ្គោល កែងនឹងផ្លូវ 161
ទីតាំងទី២ ៖ នៅជិតសាលាទួនហ្វា ផ្លូវ ៣១០ កែងផ្លូវ៦១

ហាង Stack Burger

ហាង Stack Burger មានទីតាំងស្ថិតនៅចាក់អង្រែក្រោម ក្នុងបរិវេណ WB ARENA PLAZA ដែលបណ្តុំទៅដោយស្តង់ម្ហូប និងហាងអាហារជាច្រើនជាប់មាត់ទន្លេផ្ទាល់តែម្តង ក្នុងនោះដែរ ​ហាង Stack Burger បើកបំរើជូននៅមុខម្ហូប ដូចជា៖ Avocado Bacon , Double Cheese , Big hot dog , Avocado Tukey Club , ភ្លៅមាន់បំពង , ស្លាបមាន់បំពងពិសេស រួមជាមួយនិងបង្អែម ភេសជ្ជៈប្រចាំហាងផ្ទាល់តែម្តងសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក។

ហាង Stack Burger
ហាង Stack Burger
ហាង Stack Burger
ហាង Stack Burger

ហាង Stack Burger
ទីតាំង៖ WB ARENA PLAZA ផ្ទះលេខ 644B ,អាគារ9C , ជាប់មាត់ទន្លេ ចាក់អង្រែក្រោម ផ្លូវជាតិលេខ២
លេខទូរសព្ទ៖ 099 876 886 / 086 876 886

ហាង MOJI tea-Steak & Spicy chicken

ចាំដល់កាលណាក្រោយសាលាសន្ធរមុខយើងហ្នឹង ហាង MOJI tea-Steak & Spicy chicken ប៊ឺហ្គឺរ ភ្លៅមាន់បំពង ស្លាបមាន់បំពងក៏បានមានគ្រប់មុខ ឆ្ងាញ់ៗម៉ាអ៊ែម។

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

ហាង MOJI tea-Steak & Spicy chicken
ទីតាំង៖ ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138
លេខទូរសព្ទ៖ 099 92 22 90