ស្មុគនឹងឡានម៉ូតូស្ទះក្នុងក្រុងណាស់មែនអត់? ចង់ទៅបន្ធូរអារម្មណ៍កន្លះថ្ងៃអីអត់? បើចង់ មិនចាំបាច់ទៅណាឆ្ងាយទេ ទៅតែក្បែរៗភ្នំពេញយើងហ្នឹងយកមិនអស់។ នៅព្រែកឯកហ្នឹង ទៅជាលក្ខណៈគ្រួសារដឹងតែអេមហ្មង មានម្ហូបគ្រប់មុខ រសជាតិវិញអ្នកទៅហើយសរសើរគ្រប់គ្នា បើនិយាយពីទេសភាពវិញស្អាតសាហាវបែបធម្មជាតិហ្មងម៉ោះ កុំឲ្យថាចេះតែសរសេរ មើលរូបភាពសិនបានដឹង។





ម៉េចដែរទំនងហើយស្អាតអត់? ចង់ដឹងកន្លែងហ្នឹងឈ្មោះអីអត់? អត់ចង់ប្រាប់ ហើយទុកឲ្យឆ្ងល់ដែរ តែជ្រុលជាឃើញរូបហើយប្រាប់ហ្មងទៅ។ ភោជនីយដ្ឋាន ចូលចិត្ត នៅព្រែកឯង ច្បារអំពៅយើងសោះ បើស្គាល់ហើយសាកបបួលគ្រួសារក៏បាន មិត្តភក្ដិក៏បាន ទៅលេងផង។






ភោជនីយដ្ឋាន ចូលចិត្ត
លេខទូរសព្ទ៖ 010 221 678/ 077 887 739
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស ផែនទី ចុចទីនេះ