Yearly Archives: 2020

ណ្ហើយ ស្គាល់ហាងកាហ្វេ និងហាងតែ ជាង10ហាងនេះ លែងខ្វល់ពេលចង់ជួបជុំគ្នា

មិនថាតែយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកទាំងនោះនិយមផឹកកាហ្វេ និងតែប្រេនៗ ជាដើម។ ជាពិសេសនៅពេលណាត់គ្នាជួបជុំពិភាក្សាមិនថាការងារ រឺកិច្ចការសាលានោះទេ គេតែងតែជ្រើសរើសហាងកាហ្វេ និងហាងតែជាជម្រើសសម្រាប់ការជួបជុំធ្វើកិច្ចការទាំងនោះ។ ដូច្នេះសម្រាប់ថ្ងៃនេះ Admin សុំណែនាំហាង កាហ្វេ និងហាងតែទាំងជាង១០ហាង នៅក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលស្វែងរកសម្រាប់អ្នកទាំងអស់គ្នា។ ហាង Peach Tea ហាង Peach Teaលេខទូរសព្ទ៖...

កំពុង​រក​កន្លែង​ញ៉ាំ​ Steak មែន​អត់​?​ ទៅ​កន្លែង​ ៤ នេះ​ អស់​តែ​ ៥$ បាន​ Steak មួយ​ចាន់​ធំ

ហាង​ steak មាន​ច្រើន​នៅ​ភ្នំ​ពេញ​ មិន​ខ្វះ​ទេ​ហាង​ឆ្ងាញ់​ៗ​ តែ​បើ​រក​ហាង​ដែល​តម្លៃ​សម​រម្យ​ ដូច​ជា​ពិបាក​បន្តិច​ហើយ​។​ តែ​ Admin ណែនាំ​កន្លែង​ ២ នេះ​ ចំណាយ​តែ​ ៥$ ឡើង​បាន​ steak មួយ​ចាន​ធំ​ញ៉ាំ​ហើយ​ ដឹង​កន្លែង​ ២ ហ្នឹង​ឈ្មោះ​អី​អត់​?​ នេះ​ណែ៖ MOJI tea - Steak & Spicy...

ស៊ុបចង្កាក់ Volcano ឆ្ងាញ់តម្លៃធូរថ្លៃថែមទាំងអាចឈ្នះរង្វាន់ទៅលេងម៉ាកាវថែមទៀត

វ៉ូវ មានឱកាសឈ្នះរង្វាន់ចេញទៅលេងម៉ាកាវ និងរង្វាន់ជាច្រើនទៀតជាមួយស៊ុបចង្កាក់ Volcano ដែលល្បីមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ ធ្វើអោយអតិថិជនជាច្រើនមានការគាំទ្រ រហូតដល់ពង្រីកសាខាជាច្រើន។ ជាពិសេសសម្រាប់សាខាកោះពេជ្រតែម្ដង គឺមានទីតាំងធំទូលាយខ្លាំងមែនទែន ដែលអ្នកអាចអង្គុយញ៉ាំបានយ៉ាងរីករាយជាមួយក្រុមគ្រួសារ ក្រុមការងារ និងសំណព្វចិត្តរបស់លោកអ្នក។ ម៉ោះៗ បែបនេះអ្នកដែលបានមកដល់កោះពេជ្រ មិនអាចរំលងបានទេជាមួយសុ៊ចង្កាក់ Volcano ព្រោះថាទាំងបរិយាកាសធំទូលាយហើយ ក៏មានបន្លែ សាច់ជាច្រើនមុខ ជ្រើសរើសតាមចំណូលចិត្ត តម្លៃធូរថ្លៃដដែលដោយ បន្លែមួយចាន១៥០០៛ សាច់និងចង្កាក់មួយចង្កាក់១៥០០៛ ចឹងអីញ៉ាំម៉ាតឹងពោះឆ្ងាញ់ហើយអស់លុយម៉ាញិប។...

ចង់ញ៉ាំSteak ឆ្ងាញ់មានច្រើនប្រភេទ កុំភ្លេចមកកាន់ Two Cows ធានាពេញចិត្តស្ដូកហ្មង

ហេឡូ អ្នកចូលចិត្តញ៉ាំ Steak បានស្គាល់ហាងដែលមាន Steak ឆ្ងាញ់ហើយនៅ? កុំឆ្លើយថាមិនទាន់ស្គាល់ណា មើលតែចំណងជើងខាងលើដឹងហើយថានៅណានោះ។​ ម៉ោះៗ អ្នកមិនទាន់បានទៅញ៉ាំ ឆាប់ទៅវឺតៗទៅណា ព្រោះថា Steak នៅទីនេះមានរសជាតិឆ្ងាញ់ៗខ្លាំងណាស់ ដែលមានការគាំទ្រខ្លាំង រហូតដល់ពេលនេះហាងបានបើកសាខាទី២ នៅទូលទំពូង ដើម្បីងាយស្រួលសម្រាប់អតិថិជនថែមទៀតផង។ តែប៉ុណ្ណេះ ងាយស្រួលតែម្ដងសម្រាប់អ្នកដែលនៅម្លុកទូលទំពូងមិនចាំបាច់ទៅណាឆ្ងាយទេ Steak ដ៏មានរសជាតិឆ្ងាញ់មកកៀកខ្លួនហើយទៅញ៉ាំពេលណាក៏បាន។ ជាពិសេសបានដល់ហាងកុំភ្លេចញ៉ាំប៉ុន្មានមុខនេះ ព្រោះថាជាម្ហូបល្បីប្រចាំហាងដែលមានដូចជា៖ Steak​បន្ទះដែក...

ស្គាល់ ២កន្លែងនេះទេល្បីឆ្ងាញ់ មានម៉ូយមិនចេះខ្វះលក់១០-២០ឆ្នាំទៅហើយណា៎

និយាយថាកន្លែងឆ្ងាញ់ និងតម្លៃធូរថ្លៃក៏ចេះតែរំលឹកអ្នកទាំងអស់គ្នាអោយនឹកឃើញទៅ ព្រោះថាអាចញ៉ាំឆ្ងាញ់ហើយសម្រួលសេដ្ឋកិច្ចយើងបានច្រើនទៀត។ សម្រាប់ ២កន្លែងនេះផងដែរ បើនិយាយប្រវត្តិលក់វិញគឺជាង ២០ឆ្នាំមកហើយ ម៉ូយៗខ្លះញ៉ាំតាំងពីនៅរៀនអនុវិទ្យាល័យ រហូតដល់ឥលូវចេញធ្វើការមានកូនមួយ កូនពីរទៅហើយ។ សម្រាប់អ្នកទាំងអស់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់រួចមកហើយ ចំពោះ ២កន្លែងនេះគឺ មីឆាប័ណ្ណធានា ដែលលក់ពីឪពុករហូតតដល់កូនជាង១០ឆ្នាំទៅហើយ និងលោកពូនំប៉ាវ លក់នំប៉ាវនៅម្ដុំស្ដុកគិរីរម្យលក់ជាង ២០ឆ្នាំទៅហើយនោះ។ ហាង មីឆាប័ណ្ណធានា ហាង មីឆាប័ណ្ណធានាលេខទូរស័ព្ទ៖ 012...

Skybar កាលីប​ៗ​ ៣ កន្លែង​ ទៅ​ម្នាក់​ឯង​​​ចាយ​លុយ​អស់​តែ​ម៉ា​ញិប​ទេ

អ្នក​ចូល​ចិត្ត​ទៅ​ alone កន្លែង​កាលីប​ៗ​ តែ​មិន​ចង់​អស់​លុយ​ច្រើន​ មើល​អត្ថបទ​នេះ​ត្រូវ​ហើយ​។​ មិន​ចាំ​បាច់​ទាល់​តែ​ហ៊ឺហា​ លុយ​ និង​ វីសា​កាត​ណែន​ៗ​កាបូប​ទើប​​អាច​ឡើង​ skybar​ បាន​ឯណា​​ ។​ Skybar នៅ​ភ្នំពេញ​ ៣ កន្លែង​នេះ តម្លៃ​ចាប់ពី ៤$ ឡើង​ក៏​មាន​ដែរ​​ បើ​ទេស​ភាព​វិញ​កប់​សារី​ បើ​ទៅ​អង្គុយ​ម្នាក់​ឯង​ មាន​ភ្លេង​កំដរ​តិច​ៗ​ទៀត​ ខ្ជិល​និយាយ​ហ្មង​ Single...

ងូតទឹកថ្លាដូចកញ្ចក់ និងស្ដាប់សម្លេងសត្វយំអឺងកងក្នុងព្រៃមួយជីវិតមានប៉ុន្មានដង

ដើរកម្សាន្តតាមខេត្ត ចូលព្រៃ​ ងូតទឹកអូរ ទឹកជ្រោះធម្មជាតិ មួយជីវិតមានប៉ុន្មានដងទៅ? ហើយអ្នកណាខ្លះដែរចូលចិត្តបែបនេះ អ្នកដែលចូលចិត្តបែបនេះបានន័យថាមានចំណូលចិត្តដូចAdmin ដែរហើយ។ ម៉ោះអ្នកចូលចិត្តធម្មជាតិគ្នាយើង ស្គាល់កន្លែងល្អៗគួរតែចែករំលែកគ្នា ដើម្បីបានទៅលេងទាំងអស់គ្នា ព្រោះថាសម្រាប់ថ្ងៃនេះមានកន្លែងមួយចង់ណែរនាំអ្នកទាំអស់គ្នាបានទៅលេង។ អាចនិយាយបានថាជាកន្លែងល្អ ក៏ថាបានព្រោះជាតំបន់ធម្មជាតិដែលមានទឹកធ្លាក់ថ្លាដូចកញ្ចក់ត្រជាក់ស្រឹប មានដើមឈើតូចធំជាម្លប់ម៉ាអ៊ែមតែម្ដង។ ក្ដីសុខតិចអីនៅពេលបានហែលទឹកលេងដែលជាកន្លែងធម្មជាតិបែបនេះ ហើយច្បាស់ជាចង់ស្គាល់ហើយមែនអត់ថាកន្លែងដែលពិសេសអានហើយគួរអោយចង់ទៅលេងនេះនៅទីណា? ម៉ោះ គឺថាកន្លែងធម្មជាតិមួយនេះស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ដែលមានឈ្មោះថាទឹកធ្លាក់​បរឡាង​ ស្ថិតក្នុងស្រុក​សំឡូត​ ក្នុងតំបន់​អភិរក្ស​ ដែលមានចំងាយពីក្រុងបាត់ដំបង​ 86km...

មេឃ​ក្តៅ​ស្រក​ញើស​តក់​ៗ​អ៊ីចឹង​ បើ​មាន​ការ៉េម​ផ្លែ​ឈើ​ច្រក​ថង់​ទុក​ញ៊ាំនៅ​ផ្ទះ​ដឹង​ឆ្ងាញ់​ម៉េច​ទៅ​

ក្នុង​អាទិត្យ​ហ្នឹង​គេ​បាន​ប្រាប់​ហើយ​ថា​កម្តៅ​អាច​ឡើង​ដល់​ជិត​ ៤០ អង្សា​សេ​។​ ដឹង​តែ​ក្តៅ​​បែក​ក្បាល​ទៀត​ហើយ​ តែ​​សាក​គិត​មើល​ បើ​ក្តៅ​អ៊ីចឹង​នឹក​ឃើញ​របស់​អី​មុន​គេ​?​ ច្បាស់​ជា​របស់​ត្រជាក់​ៗ​ ផ្អែម​ៗ​ហើយ​។​ នេះ​ណែ​ ការ៉េម​ផ្លែ​ឈើ​ច្រក​ថង់​ ទំនង​អស់​ទាស់​ ចំណាយ​ពេល​មិន​ដល់​ ១០​ នាទី​ទេ​​ធ្វើ​ញ៉ាំ​បាន​ហើយ​​។​ ឆ្ងាញ់​ហើយ​មាន​ប្រយោជន៍​ដល់​សុខភាព​ទៀត៖ គ្រឿង​ផ្សំ​៖ ទឹក​ក្រូច​ ទឹក​ទំពាំង​បាយ​ជូរ​ ទឹក​ផ្លែ​ទទឹម​ ឬ​ទឹក​ប៉ោម​ ប្រើ​មួយ​ណា​ក៏​បាន​តាម​ចំណូល​ចិត្ត ចំពោះ​ផ្លែ​ឈើ​ចង់​ដាក់​ផ្លែ​អី​ក៏​បាន​ តាម​ចំណូល​ចិត្ត​ តែ​ត្រូវ​ចិត​ជា​ជំនិត​តូច​ៗ​។ របៀប​ធ្វើ​៖ ១. ច្រក​ផ្លែ​ឈើ​ដែល​ចិត​ហើយ​ ដាក់​ក្នុង​ថង់​ តែ​មិន​ត្រូវ​ដាក់​ណែន​ថង់​ទេ​ ដាក់​ជិត​ពាក់​កណ្តាល​បាន​ហើយ​ ២. បន្ទាប់​មក​ចាក់​ទឹក​ផ្លែ​ឈើ​ចូល​ក្នុង​ថង់​ឲ្យ​ពេញ​ ៣. ប្រើ​កៅ​ស៊ូ​ចង​មាត់​ថង់​ឲ្យ​ជិត​ រួច​យក​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​កន្លែង​បង្កក​ឲ្យ​បាន​ ៣ ទៅ...

វ៉ូវ ម្នាក់២៦៨០០៛ មិនចេះខ្វះអីញ៉ាំសោះ មានច្រើនសន្ធឹកសន្ធាប់យ៉ាងហ្នឹងៗ ទាំងសាច់អាំង និងស៊ុប

ពិបាកគិតមិនដឹងថាត្រូវទៅញ៉ាំអីនៅណាអោយបានឆ្ងាញ់មាត់ ហើយអាចមានអីញ៉ាំគ្រប់មុខមែនអត់? ឈប់គិត ឈប់ពិបាកចិត្តទៅ រឿងប៉ុណ្ណឹងសោះមានអីជាបញ្ហា ព្រោះថាអោយតែបានមកដល់ហាង ពិភពសាច់អាំង168 ប៊ូហ្វេ (សាខា271) ធានាថាពេញចិត្តស្ដូកហ្មងហើយ។ និយាយទៅ គឺថាញ៉ាំបានម៉ាសេរី ដោយម្នាក់តម្លៃត្រឹមតែ២៦៨០០៛តែប៉ុណ្ណោះ មានគ្រឿងសមុទ្រស្រស់ៗ សាច់ច្រើនមុខ ចង់ញ៉ាំជាអាំងក៏បាន ញ៉ាំជាស៊ុបក៏បានអាចដាក់បានម៉ាតឹងពោះអត់មានអ្វីត្រូវខ្វល់ហ្មង។ អ្វីដែលពិសេសទៀតនោះក៏មានប្រម៉ូសិនពិសេសដោយមកញ៉ាំ ១០នាក់ ហ្វ្រីម្នាក់, ១៥នាក់ ហ្វ្រីម្នាក់ និងស្រា ១ថូតូច, សម្រាប់ចាប់ពី៣០នាក់ឡើងទៅ...

ស៊ុបអណ្ដាតភ្លើង មិនសាកម៉េចបាន ឈ្មោះក៏ប្លែក រសជាតិក៏ឆ្ងាញ់ ប៉ូវកម្លាំងទៀត

ហុតស៊ុបក្ដៅៗ ប៉ូវកម្លាំងជាចំណូលចិត្តរបស់អ្នកណាខ្លះ? ម៉ោះ ថ្ងៃនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុប អាចនិយាយបានថាជាដំណឹងល្អហ្មងហើយ ព្រោះAdmin និងនាំអោយស្គាល់ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដែរជាហាងដែលមានប្រភេទស៊ុបឆ្ងាញ់ៗ ប៉ូវកម្លាំងជាពិសេសមានប្រម៉ូសិនថែមទៀត។ បើបានមកដល់ ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដាច់ខាតមិនអាចរំលងជាមួយស៊ុប ៣ប្រភេទដែលមានដូចជា៖ ស៊ុបមាន់ក្រពះត្រី ស៊ុបអណ្ដាតភ្លើង និងស៊ុបចំហ៊ុយ ដែលជាស៊ុបឆ្ងាញ់ប្រចាំហាងតែម្ដង។ ក្នុងឱកាសអបអរសាទរគំរប់ខួប ៥ឆ្នាំរបស់ហាង ក៏មានប្រម៉ូសិនបញ្ចុះតម្លៃ10% គ្រប់មុខម្ហូបទាំងអស់ដែលមានក្នុងហាង...

តិចនិក​ងាយ​ៗ​​ ក្លា​សេ​បង្គា​ឲ្យ​នៅ​ស្រស់​ មិន​បាក់​សាច់​ ហើយ​មិន​ស្អុយ​​ទូរ​ទឹកកក​ទៀត​

បង្គា​ជា​គ្រឿង​សមុទ្រ​មួយ​ប្រភេទ​ ដែល​នរណា​ៗ​ក៏​ចូល​ចិត្ត​ញ៉ាំ​ ដោយ​សារ​វា​មាន​រសជាតិ​ឆ្ងាញ់​។ គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ទិញ​បង្គាច្រើន​ទុក​ ហើយ​ក្លា​សេ​ជា​មួយ​ទឹកកក​ ខ្លះ​ទៀត​យក​ដាក់​ថង់​ហើយ​ទុក​ក្នុង​ទូរ​ទឹកកក​ ដាក់​នៅ​កន្លែង​កក​ទៀត​។​ តែ​​បើ​ធ្វើ​អ៊ីចឹង​បាន​តែ​ ១ យប់​អី​​បង្គានឹង​បាក់​សាច់​ លែង​ឆ្ងាញ់​ លើស​ពី​នេះ​ ទូរ​ទឹកកក​នឹង​មាន​ក្លិន​ឆ្អាប​ ហើយ​អាច​ធំ​ក្លិន​ដល់​ម្ហូប​ និង​សាច់​ផ្សេង​ៗក្នុង​ទូរ​ទៀត​។​ អ៊ីចឹង​ហើយ​បើ​ចង់​ទុក​បង្គា​ឲ្យ​បាន​យូរ​ តែ​រសជាតិ​នៅ​តែ​ឆ្ងាញ់​ មិន​បាក់​សាច់​ និង​គ្មាន​ក្លិន​ស្អុយ​នៅ​ក្នុង​ទូរ​ទឹកកក​ ត្រូវ​ចេះ​តិចនិក​ពិសេស​មួយ​នេះ​។ របស់​ត្រូវ​ការ​៖ បង្គា​ស្រស់ ដប​ទឹក​សុទ្ធ របៀប​ធ្វើ​៖​ ១. លាង​បង្គា​ឲ្យ​បាន​ស្អាត​ដាក់​មួយ​ឡែក ២. លាង​ដប​ទឹក​សុទ្ធ​ឲ្យ​បាន​ស្អាត ៣. ដាក់​បង្គា​ចូល​ក្នុង​ដប​ទឹក​សុទ្ធ​ តែ​កុំ​ដាក់​​ច្រើន​ដល់​ណែន​ដប​ពេក​...

រកស៊ូស៊ីឆ្ងាញ់ មានអនាម័យ សេវ ៤ កន្លែងនេះទុកសម្រាប់អ្នកភ្នំពេញ!

ជម្រើសល្អសម្រាប់អ្នកនិយមទទួលទានអាហារស៊ូស៊ី ធ្លាប់ស្គាល់៤កន្លែងនេះហើយឬនៅ? ជាទូទៅសម្រាប់អ្នកភ្នំពេញបើនឹកឃ្លានចង់ញ៊ាំស៊ូស៊ី អាចSave ៤កន្លែងនេះទុកបាន បើនិយាយពីរសជាតិនិងអនាម័យគឺអត់បញ្ហាទេ។ ភ្ញៀវភាគច្រើនចូលចិត្តញ៊ាំស៊ូស៊ី មិនសូវរំលងកន្លែងទាំង​៤នេះទេ។ ហាង Genki Sushi Cambodia ហាង Genki Sushi លោកអ្នកក៏ធ្លាប់បានស្គាល់ខ្លះហើយ អំពីមុខម្ហូបថ្មីៗប្លែករសជាតិបែបជប៉ុន ក្នុងនោះដែរស៊ូស៊ីដែលមានភាពពេញនិយមខ្លាំងនៅក្នុងហាងផ្ទាល់ដែលផ្តល់សេវាកម្មប្រើប្រព័ន្ធដឹកជញ្ចូនអាហារមកដល់តុរបស់អ្នកដោយប្រើរថភ្លើង ឬ ( Kousoku System​) យ៉ាងឆាប់រហ័ស អត់ចាំយូរទេ។ ហាង Genki Sushi CambodiaCall៖ 023...

Most Read