Yearly Archives: 2020

សិស្សនិស្សិតយើង ឆ្លៀតពេលទំនេរ នៅ​ផ្ទះ​រៀន​ធ្វើ​ការ៉េម​ចេក​ទុក​ញ៉ាំ​ ត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ខ្លាំងផង ត្រូវម៉ាច់

គ្រឿង​ផ្សំ​៖​ ចេក​ទុំ​ កន្លះ​ស្និត​ (ចេក​ទឹក) កាត់​ជា​បី​កំណាត់​ រួច​សង្កត់​ឲ្យ​បែក ខ្នុរ​ទុំ​បេះ​ជា​សរសៃ​ៗ​ ១​កូន​ចាន​ចង្កឹះ​ សាច់​ដូង​ខ្ចី​ កោស​ជា​បន្ទះ​ៗ​ ១​កូន​ចាន​ចង្កឹះ សាច់​មៀន​ ១​ ចាន​ (ដាក់​ក៏​បាន​ មិន​ដាក់​ក៏​បាន​) សណ្តែក​ដី​លីង​ និង​យក​សម្បក​ចេញ​ហើយ​ ១​ ចាន ទឹក​ដោះ​គោ​ខាប់​ កន្លះ​កំប៉ុង ខ្ទិះ​ដូង ១ កុន​ចាន​ចង្កឹះ...

តោះ មកដឹងថាញ៉ាំអាហារបែបណា អោយប្រព័ន្ធភាពស៊ាំខ្លាំងអាចទប់ទល់ជំងឺបាន

តោះយល់ដឹងទាំងអស់គ្នា ចែករំលែកតចំណេះដឹងនេះបន្ត អំពីការការពារ និងធ្វើយ៉ាងណាអោយរាងកាយ ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់យើងរឹងម៉ាំ ដើម្បីការពារជំងឺផ្សេងៗ កុំភ្លេចខ្លួនមិនបានការពារ និងពង្រឹងខ្លួនជំនះការឆ្លងនៃជម្ងឺកាចសាហាវផ្សេងៗផងដែរ។ បើតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការញ៉ាំអាហារមួយចំនួន គឺមានប្រសិទ្ធភាពក្នុងការពង្រឹងភាពស៊ាំរាងកាយអាចប្រឆាំងការឆ្លងមានកម្រិតខ្ពស់ ដែលក្នុងនោះគឺអាហារដែលមានគ្រឿងផ្សំពី ប្រភេទបន្លែស្ពៃខៀវ ខ្ទឹមបារាំង ខ្ទឹមសរ រមៀត និងស៊ុត។ សារធាតុដែលមាននៅក្នុងស៊ុត និងបន្លែទាំង ៤មុខខាងលើ គឺសុទ្ធតែមានសារធាតុប្រឆាំង និងជម្ងឺឆ្លង និងជួយពង្រឹមភាពស៊ាំរបស់យើងអោយកាន់តែរឹងម៉ាំ ហើយកុំភ្លេចណាគ្រប់មុខម្ហូបទាំងអស់ត្រូវតែជម្អិនអោយបានឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះការញ៉ាំឆៅ។ សូមបញ្ជាក់ថាចំពោះអាហារដែលមានគ្រឿងផ្សំបន្លែ...

៥ កន្លែង​ជាប់​ក្រុង​នេះ ឲ្យ​តែ​ថ្ងៃ​ឈប់​ទៅ​រក​កន្លែង​អង្គុយ​មិន​ទាន់​គេ​ទេ​ បើ​ទេស​ភាព​ក៏​ស្អាត ម្ហូប​ក៏​ស្រស់

ព្រោះ​តែ​ទៅ​មិន​ឆ្ងាយ​​ មិន​ចាំ​បាច់​ជិះ​ឈឺ​គូទ ទើប​កន្លែង​ក្បែរ​ៗ​ក្រុង​ មាន​អ្នក​ទៅ​ច្រើន​កុះករ​ មិន​ថា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ មិន​ថា​សៅរ៍​អាទិត្យ​។​​ ជា​ពិសេស​អ្នក​ក្រុង​ចូល​ចិត្ត​ណាស់​កន្លែង​មាន​ទឹក​មាន​ កញ្ចុះ​ ខ្យល់​ត្រជាក់​ៗ​អី​ហ្នឹង​ សំខាន់​ម្ហូប​បែប​ជនបទ​ ហើយ​ឆ្ងាញ់​។​ ​អ៊ីចឹង​ទើប​កន្លែង​ទាំង​ ៥ នេះ​ជា​គោល​ដៅ​សម្រាប់​ថ្ងៃ​សម្រាក​ ដើម្បី​បំភ្លេច​កង្វល់។ ភោជនីយដ្ឋាន​ Old Friend – មិត្ត​ចាស់​ព្រែក​លាភ ភោជនីយ​ដ្ឋាន​មួយ​កន្លែង​នេះ​ នៅ​ជាប់​មាត់​ទន្លេ​តែ​ម្តង​ មាន​កញ្ចុះ​ប្រក់​ស្បូវ​ ខ្យល់​បក់​ល្វិច​ៗ​។​ នៅ​ជិត​ក្រុង​បង្កើយ​ ព្រែក​លាភ​យើង​ហ្នឹង។​ ម្ហូប​វិញ​ឃើញ​ហើយ​ស្រក់​ទឹក​មាត់​។ ភោជនីយដ្ឋាន​ Old Friend – មិត្ត​ចាស់​ព្រែក​លាភលេខ​ទូរសព្ទ៖ 010 956 553ទី​តាំង៖ ជិះ​តាម​ផ្លូវ​6A​ បត់​ស្តាំ​ចូល​តាម​វត្ត​ព្រែក​លាប​ រួច​បត់​ឆ្វេង​ប្រហែល​ 100​មែត្រ​...

តោះ​កាន់​ ២០ ដុល្លារ​ទៅ​ដេក​កំពត​មួយ​​យប់​ ដើរ​ញ៉ាំ​របស់​ប្លែក​ៗ​ឲ្យ​ឆ្ងាញ់​មាត់​ម្តង

កំពត​ទៀត​ហើយ... តែ​ថ្ងៃ​នេះ​មក​ណែ​នាំ​កន្លែង​គេង​អស់​លុយ​តិច​វិញ​ម្តង​។​ កំពត​ជា​ខេត្ត​មួយ​នៅ​មិន​ឆ្ងាយ​ពី​ភ្នំ​ពេញ​ប៉ុន្មាន​ទេ​ ជិះ​តែ​ប៉ុន្មាន​ម៉ោង​ក៏​ដល់​ហើយ​ អ៊ីចឹង​បើ​ចង់​ទៅ​លេង​អី​ស្រួល​ ទៅ​សៅរ៍​ មក​វិញ​អាទិត្យ​ក៏​ទាន់​ដែរ​ បើ​អ្នក​ធ្វើ​ការ​ ឬ​រៀន​​មិន​ចាំ​បាច់​សុំ​ច្បាប់​​ឈប់​ក៏​បាន​ដែរ​។​ ចង់​ដឹង​កន្លែង​ក្នុង​រូប​ហ្នឹង​ឈ្មោះ​អី​អត់​?​ ១​ យប់​ក្បែរ ២០ ដុល្លា​ទេ​ (មាន​គ្រែ​ធំ​មួយ)វា​ជា​លក្ខណៈ​បឹង​កាឡូ​ មាន​ឈ្មោះ​ថា​ Bamboo Bungalow។​ នៅ​ទី​នេះ​យើង​អាច​គយ​គន់​មើល​ទេសភាព​​ដង​ព្រែក​វែង​ដាច់​កន្ទុយ​ភ្នែក​ ជា​មួយ​នឹង​សម្រស់​ភ្នំ​បូក​គោ​យ៉ាង​ស្រស់​ត្រកាល​នៅ​ចំ​ពី​មុខ​ផ្ទះ​ស្នាក់​តែង​ម្តង​។​ ​មាន​ម៉ូតូ​ ឬ​ឡាន​សម្រាប់​ឲ្យ​អ្នក​ទៅ​ស្នាក់​កំសាន្ត​ជួល​ដើម្បី​​ជិះ​ទៅ​លេង​ និង​ស្គាល់​កន្លែង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​កំពត​តែ​ម្តង​ ហើយ​ទី​នេះ​ក៏​ជា​កន្លែង​ពេញ​និយម​សម្រាប់​ហែល​ទឹក​...

ក្មេង​ជំនាន់​ឆ្នាំ ២០០០ ភាគ​តិច​ណាស់​ធ្លាប់​ស្គាល់​ និង​ញ៉ាំ​នំ​ខ្មែរ​ ១៩ មុខ​នេះ​

រាល់​ថ្ងៃ​គ្នា​យើង​ច្បាស់​ជា​បាន​សាក​រសជាតិ​ នំ​បរទេស​ប្លែក​ៗ ឆ្ងាញ់​ និង​មាន​រូប​រាង​ស្រស់​ស្អាត​ មក​រាប់​ភ្លេច​ហើយ​។​ តែ​កុំ​ភ្លេច​ណា​ ខ្មែរ​យើង​ក៏​មាន​នំ​ច្រើន​ប្រភេទ​ជា​ហូរ​ហែ​ដែរ​ ជា​កូន​ខ្មែរ​គួរ​តែ​ស្គាល់​និង​បាន​សាក​រសជាតិ​នំ​ឆ្ងាញ់​ៗ​ទាំង​អស់​នេះ​។​ ជឿ​ថា​គ្នា​យើង​ខ្លះ​ អាច​ធ្លាប់​ឃើញ​ តែ​មិន​ធ្លាប់​ញ៉ាំ​ បើ​ខ្លះ​ទៀត​​មិន​ធ្លាប់​ទាំង​ស្គាល់ និង​ញ៉ាំ​ទៀត​ផង​។​​ ក្នុង​ចំណោម​នំ​ខ្មែរ​ ១៩​ មុខ​នេះ​ ស្គាល់ និង​ធ្លាប់​ញ៉ាំ​បាន​ប៉ុន្មាន​មុខ​ដែរ?​ នំ​គម​ នំ​ស្លឹក​ស្រស់ នំ​អាកោរ​ត្នោត នំ​ពង​អន្សម​ នំ​ក្រូច នំ​ចាក់​ចុល នំ​កូរ នំ​លំអង​ចេក នំពុម្ព នំ​ផ្លែ​អាយ នំ​ក្រឡាន នំ​ល្ពៅ នំ​អន្សម​ខ្នុរ នំ​អាកោរ​ នំ​ច័ក្កច័ន នំ​កង នំ​ត្រៀប​បាយ នំ​ចេក​បុក នំ​ពពាយ

គ្រាន់តែឃើញទ្រាំមិនបានហ្មង គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ជាតិនោះជាតិ

ល្មមគ្រប់គ្រាន់ មិនបាច់ទៅណាឆ្ងាយទៀតនោះទេ ព្រោះបើបានស្គាល់កន្លែងនេះហើយ ដឹងតែត្រូវចិត្តហ្មង គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ងាវ អយស្ទ័រ មានមួយចប់ មិនថាចម្អិនដោយ ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ដុត ឬក៏អាំងនោះទេ សុទ្ធតែទំនងឆ្ងាញ់គ្រប់មុខ គ្រាន់តែមើលរួបក៏គួរអោយចង់សាកដែរ ជាពិសេសមានការបញ្ចុះតម្លៃ ៣០% ចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨...

៣ កន្លែង​នេះ​នៅ​បាត់​ដំបង​ ល្បី​លក់​សុទ្ធ​តែ​របស់​ឆ្ងាញ់​ បើ​ទៅ​កុំ​ភ្លេច​នាំ​មាត់​ទៅ​ភ្លក្ស​

អ្នក​ណា​មិន​ល្បី​ បាត់​ដំបង​សម្បូរ​របស់​ឆ្ងាញ់​ៗ​ មិន​ថា​អាហារ​ ផ្លែ​ឈើ​ រួម​ទាំង​មាន​កន្លែង​ដើរ​លេង​ស្អាត​ៗ​ទៀត​។​ តែ​មាន​ធ្លាប់​បាន​ទៅ​សាក​កន្លែង​ ៣ នេះ​ហើយ​នៅ​?​ អ្នក​ទៅ​សាក​ហើយ​ ដឹង​តែ​សរសើរ​កប់​ៗ​មាត់​ ព្រោះ​លក់​សុទ្ធ​តែ​របស់​ឆ្ងាញ់​ៗ​។​ បើ​មិន​ធ្លាប់​ស្គាល់​ទេ​ ហើយ​ចង់​ទៅ​ ម៉ោះ​!​ នេះ​ឈ្មោះ​និង​ទីតាំង​ហាង​៖​ ហាង ​ខួរ​ចំ​ហ៊ុយ​បាត់​ដំ​បង​ ឬ​ហៅ​ថា​ខួរ​ចំ​ហ៊ុយ​សា​លា​ឌូ​វី ជា​មធ្យម​រៀង​រាល់​ថ្ងៃ​ ខួរ​ជាង​២០០​ចាន​លក់​អស់​គ្មាន​សល់​ដោយ​សារ​តែ​ហាង​របស់​គាត់​ពេញ​និយម​ខ្លាំង​ទៅ​លើ​មុខ​ម្ហូប​មួយ​នេះ​ ព្រោះ​អី​គ្រាន់​តែ​ឈាន​ជើង​ចូល​ហាង​ភ្លាម​ ឃើញ​ហើយ​ឆ្នាំង​ធំៗ​ ដាក់​ចំ​ហ៊ុយ​ខួរ​ទាំង​ឆ្នាំង​ៗ​ បើក​គំ​រប​ភ្លាម​ហ៊ុយ​ទ្រលោម​ ជះ​ក្លិន​ឈ្ងុយ​ទាញ​ចិត្ត​អោយ​កុម្ម៉ង់​ភ្លែត​។ ចំណែក​ពង​មាន់​ប៊័រ​អាំង​វិញ​ក៏​ទំនង​មិន​ចាញ់​ខួរ​ដែរ។​ ហាង​ ខួរ​ចំ​ហ៊ុយ​បាត់​ដំ​បង​...

សាច់ក្រកសាងស្នេហ៍ រសជាតិឆ្ងាញ់មិនធម្មតា បានញ៉ាំកាលណាដឹងតែជក់មាត់ជីបៗហ្មង

គ្រាន់តែថាលឺឈ្មោះហាង សាច់ក្រកសាងស្នេហ៍ អ្នកទាំងអស់គ្នាច្បាស់ជាចាប់អារម្មណ៍ហើយមែនអត់? មិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែAdmin ក៏មានអារម្មណ៍បែបនេះដែរ ជាពិសេសពេលដែលបានលឺភ្លាមគឺគិតក្នុងចិត្តថារកបបួល Cr ទៅញ៉ាំសាច់ក្រក និងសាច់គោអាំងនៅទីនេះក្រែងល៎បានសាងស្នេហ៍ភ្ជាប់និស្ស័យដូចឈ្មោះហាង។ ម៉ោះៗ តើអ្នកណាខ្លះធ្លាប់បានមកញ៉ាំអី និងសាងស្នេហ៍នៅទីនេះខ្លះ? បើថានៅទេឆាប់បបួលសំណព្វចិត្តអ្នកទាំងអស់គ្នាមក ព្រោះថាទីនេះមានសាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ​ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង...

ខ្ចិលធ្វើម្ហូបពេលល្ងាច អាចមកសារេអ្វីទាំងអស់នេះជំនួសបាន សុទ្ធតែឆ្ងាញ់ៗ

ធ្វើម្ហូបរាល់ថ្ងៃ ពេលខ្លះច្បាស់ជាទាល់គំនិតមិនដឹងថាត្រូវធ្វើម្ហូបអ្វីហើយមែនអត់ ស្ត្រីមេផ្ទះទាំងឡាយ? បើបែបនេះពិតមែន យើងក៏អាចលៃលកមើលម្ហូបស្រាប់ រឺក៏អាចរកញ៉ាំអ្វីដែលអាចជំនួសបាយតែម្ដង ក៏បានព្រោះអាចធ្វើអោយយើងបានញ៉ាំប្លែកមាត់ផង។ ម៉ោះ Admin ជួយផ្ដល់ជម្រើស ២សម្រាប់អ្នកទាំងអស់គ្នា គឺមានសាច់កាប់ និងនំប៉័ងសាច់ឆ្ងាញ់ៗ និងល្បីជាច្រើនឆ្នាំមកហើយ។ ហាង ហ៊ាម៉ាប់ ទេពផន ពិបាក​រកនឹក​ធ្វើម្ហូប​មែនទេ​! ម៉ោះ​មិនបាច់​គិត​ច្រើន​ទេ​ ល្ងាច​នេះ​ទៅ​សា​រេ​សាច់​កាប់​ហ៊ា​ម៉ា​ប់​ទេព​ផនហ្មង​ទៅ​ ព្រោះថា​ឆ្ងាញ់ណាស់។ អ្វី​ដែល​ពិសេស​នោះ​សាច់​កាប់​មាន​រហូត​ទៅដល់១០មុខ​ និង​ល្បី​ជាងគេ​ប្រចាំ​ហាង​នោះ​គឺ​...

វ៉ូវ អ្នកប្លុកទួលគោក សប្បាយឆ្ងាញ់មាត់ហ្មង ហាង សមុទ្រថ្មីស៊ុបម្រះ បើកសាខានៅផ្សារទំនើប SAMAI SQUARE

តែប៉ុណ្ណេះអ្នកម្លុកទួលគោកចង់ញ៉ាំ ស៊ុបដែលមានរសជាតិឆ្ងាញ់ ប៉ូវកម្លាំងមិនចាំបាច់ទៅដល់ណាឆ្ងាយទៀតឡើយ មកត្រឹមតែផ្សារទំនើប SAMAI SQUARE អាចញ៉ាំបានម៉ាឆ្ងាញ់ជាមួយ ហាង សមុទ្រថ្មីស៊ុបម្រះ ។ និយាយពីហាង សមុទ្រថ្មីស៊ុបម្រះ នរណាមិនល្បីជាមួយរសជាតិស៊ុបម្រះដែលជាម្ហូបល្បីប្រចាំហាងនោះ។ ហើយចុះ នរណាខ្លះដែលមិនទាន់បានមកញ៉ាំស៊ុបដ៏មានរសជាតិ និងប៉ូវកម្លាំងនេះ ឆាប់មកវឺតៗមកណា។ សម្រាប់អ្នកដែលមិនចេះញ៉ាំល្វីង មិនបាច់បារម្ភទេណាព្រោះថាក៏អាចញ៉ាំបានដែរ ដោយសារថាទឹកស៊ុបចុងភៅបានផ្សំរូបមន្តពិសេស នៅពេលដែលដាក់ម្រះ រួមជាមួយសាច់ និងគ្រឿងសមុទ្រស្រស់ៗទៅ ធ្វើអោយមិនមានរសជាតិល្វីង ហើយឆ្ងាញ់ថែមមួយកម្រិតទៀត។...

ដេក​តង់​ប្រណិត​​មាត់​ទឹក​ ក្បែរ​ជើង​ភ្នំ​ មើល​ថ្ងៃ​លិច​ យប់​ឡើង​ជុំ​គ្នា​អាំង​​ BBQ ឡើង​ស្រលះ​ខួរ​

ទើប​តែ​ទៅ​ហើយ​ក្តៅ​ៗ​ ហ៊ុយៗ​ នៅ​សប្បាយ​មិន​ទាន់​អស់​ចំហាយ​ទេ​។​ ប្រាប់​តាម​ត្រង់​ ទៅ​ហើយ​អត់​ចង់​មក​ភ្នំ​ពេញ​វិញ​ទេ​​ ថ្ងៃ​នេះ​ admin នឹង​មក​រៀប​រាប់​​ពី​ដំណើរ​កំសាន្ត​មួយ​កន្លែង​ឲ្យ​គ្នា​យើង​បាន​ដឹង​ អាន​ហើយ​ មើល​ហើយ​ដឹង​តែ​ចង់​បបួល​មិត្ត​ភក្តិ​ទៅ​ដែរ​ហ្មង​។​ ចូល​ដំណើរ​​រឿង​ហ្មង​ទៅ​ ព្រឹក​ឡើង​ជុំ​គ្នា​ឡើង​ឡាន​ចេញ​ពី​ភ្នំពេញ​ ចំណាយ​ពេល​ប្រហែល​តែ​ ២ ម៉ោង​កន្លះ​ទេ​ នឹង​ទៅ​ដល់​ផ្លូវ​លំ​មួយ​ កាត់​តាម​​ភូមិ​អ្នក​ស្រុក​រស់​នៅ​ ​តាម​ផ្លូវ​ទៅ​កាន់​រី​សត​ យើង​ចូល​ញ៉ាំ​បាយ​ថ្ងៃ​នៅ​រមណីយដ្ឋាន​ មួយ​កន្លែង​ ឈ្មោះ​ថា រមណីយ​ដ្ឋាន​ធម្មជាតិ​ម្លេច Mlech Adventure។...

ជ្រក់​ត្រសក់​ស្រូវ​​អនាម័យ​ រូបមន្ត​ពិសេស​ រសជាតិ​ឆ្ងាញ់

មិន​ខុស​ពី​ពង​ទា​ប្រៃ​ប៉ុន្មាន​ទេ​ ជ្រក់ត្រសក់​ស្រូវ​នេះ​គ្រប់​ផ្ទះ​និយម​ញ៉ាំ​ណាស់​ ព្រោះ​វា​ជួយ​បន្ថែម​រសជាតិ​​ឲ្យ​ម្ហូប​លើ​តុ​ទាំង​អស់​កាន់​តែ​ឆ្ងាញ់​ ជា​ពិសេស​ញ៉ាំ​ជា​មួយ​ត្រី​ចៀន​ ឬ​សាច់​ជ្រូក​ចៀន​។​ អ៊ីចឹង​ទើប​បាន​ម៉ាក់​យើង​ ចូល​ចិត្ត​ធ្វើ​ ឬ​ទិញ​ទុក​នៅ​ផ្ទះ​មិន​ដាច់​​​ តែ​បើ​ទិញ​គេ​ខ្លាច​គេ​ធ្វើ​មិន​ស្អាត​ ពេល​ខ្លះ​អាច​ទិញ​ប៉ះ​របស់​សល់​ទៀត​។​ មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​ ញ៉ាំ​បាន​យូរ​ហើយ​ អនាម័យ​ទៀត​។​ គ្រឿង​ផ្សំ​៖​ ត្រសក់​ស្រូវ​ ១ គីឡូ អំបិល​ ១ ស្លាប​ព្រា​បាយ​ ទឹក​សុទ្ធ​ កន្លះ​លីត្រ ស្ករ​ត្នោត​ ៤ ស្លាប​ព្រា​បាយ​ ម្ទេស​គ្រាប់​...

Most Read