បង្គាជាគ្រឿងសមុទ្រមួយប្រភេទ ដែលនរណាៗក៏ចូលចិត្តញ៉ាំ ដោយសារវាមានរសជាតិឆ្ងាញ់។ គ្នាយើងខ្លះចូលចិត្តទិញបង្គាច្រើនទុក ហើយក្លាសេជាមួយទឹកកក ខ្លះទៀតយកដាក់ថង់ហើយទុកក្នុងទូរទឹកកក ដាក់នៅកន្លែងកកទៀត។ តែបើធ្វើអ៊ីចឹងបានតែ ១ យប់អីបង្គានឹងបាក់សាច់ លែងឆ្ងាញ់ លើសពីនេះ ទូរទឹកកកនឹងមានក្លិនឆ្អាប ហើយអាចធំក្លិនដល់ម្ហូប និងសាច់ផ្សេងៗក្នុងទូរទៀត។

អ៊ីចឹងហើយបើចង់ទុកបង្គាឲ្យបានយូរ តែរសជាតិនៅតែឆ្ងាញ់ មិនបាក់សាច់ និងគ្មានក្លិនស្អុយនៅក្នុងទូរទឹកកក ត្រូវចេះតិចនិកពិសេសមួយនេះ។
របស់ត្រូវការ៖
- បង្គាស្រស់
- ដបទឹកសុទ្ធ
របៀបធ្វើ៖
១. លាងបង្គាឲ្យបានស្អាតដាក់មួយឡែក
២. លាងដបទឹកសុទ្ធឲ្យបានស្អាត
៣. ដាក់បង្គាចូលក្នុងដបទឹកសុទ្ធ តែកុំដាក់ច្រើនដល់ណែនដបពេក បន្ទាប់មកចាក់ទឹកចូលក្នុងដប រួចគ្រប់គម្រប់ឲ្យជិត ហើយយកទៅដាក់ក្នុងទូរទឹកកកនៅកន្លែងបង្កកសាច់។

នៅពេលចង់យកបង្គាមកចម្អិនញ៉ាំ ត្រូវយកដបចេញមកក្រៅ រួចមួលកម្របដបចេញ ហើយយកទៅដបទៅត្រាំក្នុងទឹកត្រជាក់ ដើម្បីរំលាយទឹកកកដែលកកជាប់ដប។ បន្ទាប់មកត្រូវយកកូនកាំបិតកាតដប ដើម្បីយកបង្គាចេញមកក្រៅជាការស្រេច។ ធ្វើបែបនេះបង្គាយើងនៅតែឆ្ងាញ់ដូចទើបទិញមកស្រស់ៗអ៊ីចឹង ហើយមិនចាំបាច់ខ្លាចស្អុយទូរទឹកកកទៀត។
