ហុតស៊ុបក្ដៅៗ ប៉ូវកម្លាំងជាចំណូលចិត្តរបស់អ្នកណាខ្លះ? ម៉ោះ ថ្ងៃនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុប អាចនិយាយបានថាជាដំណឹងល្អហ្មងហើយ ព្រោះAdmin និងនាំអោយស្គាល់ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដែរជាហាងដែលមានប្រភេទស៊ុបឆ្ងាញ់ៗ ប៉ូវកម្លាំងជាពិសេសមានប្រម៉ូសិនថែមទៀត។



បើបានមកដល់ ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដាច់ខាតមិនអាចរំលងជាមួយស៊ុប ៣ប្រភេទដែលមានដូចជា៖ ស៊ុបមាន់ក្រពះត្រី ស៊ុបអណ្ដាតភ្លើង និងស៊ុបចំហ៊ុយ ដែលជាស៊ុបឆ្ងាញ់ប្រចាំហាងតែម្ដង។ ក្នុងឱកាសអបអរសាទរគំរប់ខួប ៥ឆ្នាំរបស់ហាង ក៏មានប្រម៉ូសិនបញ្ចុះតម្លៃ10% គ្រប់មុខម្ហូបទាំងអស់ដែលមានក្នុងហាង ជាពិសេសសម្រាប់ស៊ុបអណ្ដាតភ្លើង ឈុត ៦នាក់ តម្លៃធម្មតា ២៩.៨$ ចុះមកសល់ម្នាក់ត្រឹមតែ ២៣.៨ដុល្លា តែប៉ុណ្ណោះ។ សម្រាប់ឈុត៦នាក់នេះមានបន្លែសាច់រហូតទៅដល់១២មុខឯណោះមានដូចជា៖ លៀសហូល លៀសសរ បង្គារស្រស់ មាន់ខ្មែរ មឹកបំពង់ សាច់កំភួនជើងគោ ត្រីតុកកែខ្លា ននោង ត្រាវបន្ទះ បណ្ដូលស្ពៃ ពោតបរាំង និងមើមឈូក។ បន្ថែមពីនេះហាងក៏មានការថែមជូនបង្អែមក្រោយញ៉ាំអាហាររួចថែមទៀតផង សម្រាប់ការប្រម៉ូសិននេះមានចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២០។

ចំពោះអ្នកដែលចង់ទិញស៊ុបយកទៅញ៉ាំនៅផ្ទះក៏បាន ព្រោះហាងក៏មានសេវាកម្មសម្រាប់ការរៀបចំវេចខ្ចប់ជូនអតិថិជនម៉ាអ៊ែម បន្ថែមពីនេះ នៅក្នុងហាងក៏មានឌីស៊ាំដ៏មានរសជាតិឆ្ងាញ់ និងមានការបញ្ចុះតម្លៃ១០% ដូចគ្នា។



មកបបួលគ្នាមកញ៉ាំមកណា គឺថាដឹងតែឆ្ងាញ់មាត់ហ្មងហើយព្រោះថាត្រី សាច់គោ គ្រឿងសមុទ្រស្រស់ៗរស់រវើកតែម្ដង នៅពេលដាក់ចូលស៊ុបបែបនេះជាតិតិចអី។ នៅចាំអីទៀត ស៊ុបឆ្ងាញ់ហើយមានប្រម៉ូសិនរហូតដល់ ៣ខែបែបនេះទៀត មិនអាចរំលងបានទេ ចំណេញច្រើនហើយ ថែមទាំងឆ្ងាញ់ ប៉ូវកម្លាំងទៀតចឹងអី៕









ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
លេខទូរសព្ទ៖ 088 666 3886 / 088 66 77 963
ទីតាំង៖ ផ្ទះលេខ៣០ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រឺ ផែនទី ចុចទីនេះ
(ហាងចាប់បើកពីម៉ោង 9:30ព្រឹកដល់ម៉ោង 2:00រសៀល និងពីម៉ោង 4:30រសៀល ដល់ម៉ោង 10:00យប់)
វីដេអូ៖