ហាង steak មានច្រើននៅភ្នំពេញ មិនខ្វះទេហាងឆ្ងាញ់ៗ តែបើរកហាងដែលតម្លៃសមរម្យ ដូចជាពិបាកបន្តិចហើយ។ តែ Admin ណែនាំកន្លែង ២ នេះ ចំណាយតែ ៥$ ឡើងបាន steak មួយចានធំញ៉ាំហើយ ដឹងកន្លែង ២ ហ្នឹងឈ្មោះអីអត់? នេះណែ៖
MOJI tea – Steak & Spicy chicken
ហាងនេះវិញមានលក់ច្រើនមុខណាស់ ក្រៅពី Steak មានសាលាដ មាន់បំពង ភីហ្សា ប៊ឺហ្គឹ បុកល្ហុង តែគុជ រួមទាំងអាហារ និងភេសជ្ជៈផ្សេងទៀត។ រសជាតិទទួលយកបាន បើនិយាយពីតម្លៃវិញសមរម្យខ្លាំងណាស់ សិស្សវិទ្យាល័យក៏អាចមានលទ្ធភាពទៅញ៉ាំបានដែរ។



MOJI tea – Steak & Spicy chicken
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 085 226 692
ហាង Steak HUT
បច្ចុប្បន្នអាហារស្តេក គឺកំពុងតែមានការពេញនិយមច្រើនក្នុងរាជធានីភ្នំពេញយើងនៅតាមតំបន់នីមួយៗ ដោយឡែកសម្រាប់អ្នកដែលនៅម្តុំបឹងកេងកងផ្លូវ៣១០ អាចមកទទួលយករសជាតិស្តេកបានដែរ នៅហាង Steak HUT មានស្តេកច្រើនរសជាតិតម្លៃចាប់ពី៥ដុល្លាចុះក្រោម ក្រៅពីស្តេកក៏មាននៅអាហារផ្សេងទៀតសម្រាប់លោកអ្នកជ្រើសរើសពិសារ រួមទាំងភេសជ្ជៈផងដែរ



ហាង Steak HUT
ទីតាំង៖ ផ្លូវ៣១០ ក្បែរហ្គារាសសាំង Total ចំហៀងហាងលក់ទូរស័ព្ទ៣១០
លេខទូរស័ព្ទ៖ 070 200009
ហាង សាវ៉ាសឌី ស្តេក
មុនហ្នឹងអ្នកទាំងអស់គ្នាបានទៅ សុំបង្ហើបឈ្មោះស្តេកក្នុងមីនុយដែលឆ្ងាញ់ខ្លាំងប្រចាំហាងអោយដឹងតិចចុះមានដូចជា៖ ស្តេកសាច់គោRibeye ជាមួយទឹកជ្រលក់គ្រេវី សាវ៉ាសឌី ខមបូសេត(ជ្រូក មាន់ គោ) ស្តេកសាច់មាន់ ជាមួយទឹកជ្រលក់ប៊ីប៊ីឃ្យូ ស្តេកសាច់គោRibeyeជាមួយទឹកជ្រលក់គ្រេវី និងស្លាបមាន់ប៊ីប៊ីឃ្យូ។



ហាង T-Bone Steak Box P



ទីតាំងខាងក្រោយសាលា AIS ជិតសាលាវ៉ាន់ដា
លេខទូរសព្ទ ៖ 0966666838