ជម្រើសពងទាកូនឆ្ងាញ់៣កន្លែង ល្បីលក់ដាច់ខ្លាំង!

ដល់ម៉ោងឃ្លានហើយ ចឹងពងទាកូនក្តៅៗក៏ឆ្អិនហើយដែរ រង់ចាំតែលោកអ្នកដល់ម៉ោងចេញពីធ្វើការទេ តិចអត់ស្គាល់ កន្លែងលក់ពងទាកូនទាំង៣កន្លែងនេះល្បីខ្លាំងណាស់លក់ដាច់កប់ហ្មងហើយ អត់ញុាំម៉េចកើតបើទំនងញុាំចឹងអី​ ចង់ដឹងអត់ថាមានលក់នៅទីណាខ្លះ?  តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បង្អែមម៉ាក់អាកាំង

ភាពល្បីល្បាញ និយាយតៗគ្នា ពីហាង បង្អែមម៉ាក់អាំកាំង ពងទាកូន ម្តុំផ្សារញ៉ែ ម្តុំសន្ធរម៉ុក និង ក្រោយសាលាវ៉ាន់ដា ហើយពេលនេះម្ចាស់ហាង ក៏ត្រូវតែ​វិវឌ្ឍន៍​ខ្លួនជាមួយសាខាទី ៤ ទៀតមានការ​តុបតែង​កាន់តែ​ល្អប្រសើរ បន្ថែម​ពីលើ​ទីតាំង​ចាស់ និងងាយស្រួលដល់អ្នកពិសាទាំងអស់គ្នា​ ។
បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤
ហាង បង្អែមម៉ាក់អាកាំងសាខាទី​៤ ទូរស័ព្ទ៖ 011 78 30 55 | 016 95 88 19 ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា

ហាង ពងទាកូនច្បារអំពៅ

ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់?
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ ទូរស័ព្ទ៖​ 017 27 27 12 / 077 560 168 ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)

ពងទាកូនផ្សារ​តាប៉ាង​

ស្ថិត​នៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
តូប ពងទាកូនផ្សារ​តាប៉ាង​ ទូរស័ព្ទ៖ 010 977 017 ទីតាំង៖ ម្តុំផ្សារ​តាប៉ាង​មុខផ្ទះបាក់បែក វីដេអូ  

បាន​បង្ហោះ​ដោយ Facetaste នៅ 8 ឧសភា 2018

ឡូយម្លេះ! គ្រាន់តែបង្ហាញកាតបញ្ចុះតម្លៃ២០%​ភ្លាមហ្មង Coffee Today-IFL

ហើយមានដឹងអត់ហ្នឹង? សិស្ស និស្សិតសាលាIFL​ ,RUPP​ ,តិចណូ រួមទាំងបុគ្គលិក Manulife​ ពេលទៅញាុំអីនៅហាង Coffee Today-IFL គ្រាន់តែបង្ហាញកាតសិស្ស ឬកាតសំគាល់ខ្លួនភ្លាមលោកអ្នកនិងទទួលបានការបញ្ចុះតម្លៃជូន២០%ភ្លាមៗ​ ហើយឡើងអ៊ែមហ្មង​ នៅចាំយូរដល់ណាទៀត មានកាហ្វេឆ្ងាញ់ មានម្ហូបញាុំថ្មីៗឆ្ងាញ់មាត់ថែមទៀតផង​។
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
ហាង Coffee Today ដែលមានច្រើនសាខារួចមកហើយ​ និងមានអតិថិជនទទួលស្គាល់អំពីរសជាតិឆ្ងាញ់​ទាំងកាហ្វេ​ និងអាហារញុាំឆ្ងាញ់ៗជាច្រើន ហើយថ្មីៗនេះដើម្បីជាការលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនសម្រាប់សាខា Coffee Today-IFL បានផ្តល់ជូននៅការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់សិស្ស និស្សិត IFL​ ,RUPP​ ,តិចណូ រួមទាំងបុគ្គលិក Manulife ដោយគ្រាន់តែធ្វើការបង្ហាញកាតសំគាល់ខ្លួនដែលនៅមានសុពលភាពមកជាមួយលោកអ្នកអាចទទួលបានការបញ្ចុះតម្លៃទៅលើភេសជ្ជៈ  ២០%ភ្លាមៗ ហើយការបញ្ចុះតម្លៃនេះមានសម្រាប់តែសាខា Coffee Today-IFL ប៉ុណ្ណោះ ហើយការបញ្ចុះតម្លៃមានរយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី០៧​ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
Coffee Today-IFL Branch
ហើយសម្រាប់សាខា ​Coffee Today-IFL ក៏ទើបនិងបន្ថែមនៅមុខម្ហូបថ្មីៗជាច្រើនមុខ​ គឺសុទ្ធតែប្លែកៗ គួរអោយចង់ញាុំណាស់ ​បើនិយាយលោកអ្នកដែលចូលទៅញុាំកាហ្វេនៅហាង ​Coffee Today ដើម្បីជួបពិភាក្សាការងារ ឬធ្វើការងារសាលាហើយរវល់មិនអាចទៅក្រៅបានគឺថាអត់អីពិបាកទេ ព្រោះនៅក្នុងហាងផ្ទាល់គឺមានមុខម្ហូបញុាំច្រើនណាស់ ​មិនបាច់ទៅក្រៅនាំតែហត់ កម្មង់ញុាំបានម៉ាឆ្ងាញ់ ធ្វើការបណ្តើរញុាំបណ្តើរ មានអ្វីត្រូវពិបាកទៀតនោះ ហើយដូចដែលប្រាប់ចឹងបើលោកអ្នកជាសិស្ស និស្សិត ឬក្រុមហ៊ុនដូចដែលរៀបរាប់ខាងលើគួរតែប្រញាប់ទៅព្រោះការបញ្ចុះតម្លៃនេះមានកំណត់ តោះៗ​ ។ បញ្ចាក់ការបញ្ចុះតម្លៃនេះមានសម្រាប់តែសាខា ​Coffee Today-IFL ប៉ុណ្ណោះ សម្រាប់តែភេសជ្ជៈ គឺចាប់ពីថ្ងៃទី០៧​ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។   ហាង ​Coffee Today-IFL Branch លេខទូរស័ព្ទ៖ 070 84 94 55 ទីតាំង៖ ទល់មុខសកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ផ្លូវសហព័ន្ធរុស្សី វីដេអូ

អត់ម៉េចបាន ពិព័រណ៍អាហារស្លាបព្រា ២០១៨ ប៉ុណ្ណាប៉ុណ្ណី

ត្រៀមខ្លួនរួចរាល់ហើយឬនៅហ្នឹង? ជួបគ្នាជាថ្មីម្តងទៀតហើយជាមួយពិព័រណ៍អាហារស្លាបព្រា២០១៨ ដ៏ធំបំផុតក្នុងប្រទេសកម្ពុជាយើង។ ត្រៀមចង្កេះខោកៅស៊ូ រលុងៗផង ព្រោះតែស្តង់អាហារចម្រុះ ភេសជ្ជៈនិងផលិតផលជាង១៦០ ​កំពុងតែរង់ចាំអ្នកក្នុងពិព័រណ៍អាហារស្លាបព្រា ២០១៨ ដែលមានទីតាំងនៅក្នុងផ្សារកុងតឺន័រ ២០៤០ ចាប់ពីថ្ងៃទី ៥ ដល់ ៦ ខែឧសភា វេលាម៉ោង ៤ ល្ងាចរហូតដល់ម៉ោង ១០ យប់ ។
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
បើសប្បាយយ៉ាងហ្នឹងៗអត់ទៅម៉េចបាន! បើអ្នកដែលចូលចិត្តញុាំទៀតដឹងតែអ៊ែមហើយ ត្រៀមតែសំលៀកបំពាក់ធូរៗទៅ ដើរញុាំអាហារដ៏ច្រើនមុខ​​​​​ ច្រើនរសជាតិមកពីបណ្តាប្រទេសផ្សេងៗទូទាំងពិភពលោក ហើយបានលេងហ្គេមសប្បាយៗពីតាមបណ្តាស្តង់នានា ថែមទាំងឈ្នះរង្វាន់ជាច្រើនផងដែរ។​ ។លោកអ្នកគ្រប់គ្នាអាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃទេ មានគូ អត់គូអីទៅបានទាំងអស់។
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
កុំភ្លេចមកទស្សនាពិព័រណ៍អាហារស្លាបព្រាដ៏ធំបំផុតប្រចាំឆ្នាំ ២០១៨ ចូលរួមសប្បាយរីករាយជាមួយការដាក់បង្ហាញផលិតផល ភេសជ្ជៈ អាហារដ៏ច្រើនមុខ ចឹងហើយអត់ម៉េចបាន បបួលគ្នាដើរញុាំម៉ាសប្បាយមាត់ សប្បាយភ្នែកកជាមួយការរួមយ៉ាងច្រើនកុះករ នឹងសកម្មភាពសប្បាយៗ កម្មវិធីពិសេសៗជាច្រើននៅក្នុងព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំរបស់ពិព័រណ៍អាហារស្លាបព្រា​ ដែលស្ថិតនៅក្នុងផ្សារកុងតឺន័រ ២០៤០ ហើយរយៈពេលមានតែ២ថ្ងៃប៉ុណ្ណោះ កុំខកខានអីណា ណាត់គ្នាអោយហើយទៅ!
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
Slaprea Food Festival
ពិព័រណ៍ម្ហូបអាហារ ស្លាបព្រា | Slaprea Cambodia’s Biggest Food Festival 2018 ទីតាំង៖ នៅក្នុងបរិវេណផ្សារកុងទីន័រ២០៤០ ចាប់ពីម៉ោង៖ ៤ល្ងាច ដល់ម៉ោង១០យប់ វីដេអូ

ជាវ​សំបុត្រ​កុន​កាន់​តែងាយ​ស្រួល​ដោយ​គ្រាន់តែ​មានកាត​សមាជិក​លេជេន

លោកអ្នកដែលជាហេ្វនរបស់រោងភាពយន្តលេជេនដែលនឹងកំពុងប្រើប្រាស់នូវកាតសមាជិកលេជេនទាំងអស់ឥលូវនេះលោកអ្នកអាចធ្វើការទិញសំបុត្រកុនតាមរយៈអនឡាញបាន ដោយពុំបាច់អញ្ជើញមកជាវផ្ទាល់ដល់ទីតាំង ឬធ្វើការតម្រង់ជួររង់ចាំទៀតនោះទេ​ លោកអ្នកអាចធ្វើការជ្រើសរើសនូវជួរ ជាមួយនឹងកៅអីទៅតាមចំណង់ចំណូលចិត្តដែលចង់បាន។ សម្រាប់លោកអ្នកដែលមិនទាន់មានកាតសមាជិក អាចរកជាវបាននៅគ្រប់សាខាទាំងបួនរបស់រោងភាពយន្តលេជេន។ ជាងនេះទៅទៀតលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកាតសមាជិករបស់លោកអ្នកទៀតផង៖ +ទទួលបានការបញ្ចុះតម្លៃ 10% នូវរាល់ការទិញសំបុត្រកុន +5% បន្ថែមសម្រាប់រាល់ការបញ្ចូលទឹកប្រាក់ +ទទួលបាននូវការបញ្ចុះតម្លៃ 10% រាល់ការចំណាយទៅលើការទិញភេសជ្ជៈ និងអាហារនៅរោងភាពយន្តលេជេន។ តោះ! នៅចាំអីទៀត? ងាយៗ ដោយលោកអ្នកគ្រាន់តែមានកាតសមាជិកលេជេនក្នុងដៃតែប៉ុណ្ណោះ។ អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website: https://www.legend.com.kh/

ឃ្លានប៉ាដោយ! ម្ហូបថ្មី Le TJ Café ហើយយ៉ាងទំនងញុាំ

ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់ហើយ ចឹងតោះទៅសាកម្ហូបថ្មីរបស់ ហាង Le TJ Café មានទាំងគោក មានទាំងទឹក លេងដាក់ឈីសបាញ់ឡើងអន្តាយៗ ហើយឡើងទំនងញុាំហ្មង ចឹងៗហើយថាអត់ឃ្លានមួយម៉ាត់ទៅ!
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
សម្រាប់ហាង Le TJ Café មិត្តៗយុវវ័យមួយចំនួនប្រហែលជាស្គាល់ច្បាស់ណាស់ ព្រោះកន្លែងនោះមានបរិយាកាសប្លែក មុខម្ហូបញុាំក៏ប្លែក ថែមទាំងមានច្រើនជម្រើសទៀតផង ហើយថ្មីៗនេះ ម្ចាស់ហាងបាននាំនៅមុខម្ហូបថ្មីទៀតគឺ ធីជេមីគោកចម្រុះរសជាតិ និងធីជេមីស៊ុបចម្រុះរសជាតិ ហើយឡើងទំនងណាស់ លេងដាក់ឈីសអន្តាយៗទៀតអ៊ែមហ្មង​ ឃើញហើយឃ្លានប៉ាដោយ តែបើងាកទៅមុខម្ហួបដែលមានស្រាប់ក៏មិនជាមុខម្ហូបដ៏ពេញនិយមសម្រាប់ផងដែរ ដូចជា៖ សាច់អាំង អំបែងនំគ្រួក ទាទឹកកាពិ មានទាំងឈុតធំ ឈុតតូច សម្រាប់តម្រូវជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្រ។
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
និយាយទៅល្ងាចនេះ ណាត់គ្នាទុកអោយហើយទៅ អូភ្លេចប្រាប់មិនមែនមានគ្រឿងញុាំប៉ុណ្ណោះទេ សំរាប់ហាង Le TJ Cafe ក៏មានជាភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំផងដែរ សុំរៀបរាប់ខ្លះទេ ព្រោះអីមានច្រើនប្រភេទណាស់សុទ្ធតែចង់ញ៉ាំ។ Jelly Fruit Soda ១កែវ ៣.៥ដុល្លារ ។ មិនសាកមិនបានទេ កន្លែងក៏ស្អាត សេវាកម្មក៏ល្អ ហើយជាពិសេសនោះ កុំភ្លេចថតរូប Selfie អួតមិត្តភ័ក្រ្តផងណា…
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe
ហាង Le TJ Cafe Tel: 015 537 135 | 077 757 987 ទីតាំង៖ #29AE ផ្លូវ 113 កែវ 320 ជិតគុកទួលស្លែង ផែនទីហាង វីដេអូ

យ៉ាងទំនងញុាំហ្មង!​ នំបញ្ចុក កេរម៉ែ ល្បីខ្លាំងទៀតផង

តើលោកអ្នករកកន្លែងញាំុអីឃើញនៅថ្ងៃនេះ ? តោះទៅសាកបញ្ចុកកេរម៉ែល្បីខ្លាំង ហើយលក់ដាច់កប់នៅកែងផ្សារចាស់យើងហ្នឹង! និយាយទៅអាចថាអួត ប៉ុន្តែក្រុមការងារយើងក៏បានទៅដល់កន្លែងហើយដែរ ដូចដែលគេល្បីតៗគ្នាពិតមែន ព្រោះអីអ្នកមកញ៉ាំច្រើនណាស់សឹងតែរកកន្លែងអង្គុយគ្មាន មានអ្នកខ្លះអង្គុយអ្នកខ្លះឈរចាំកម្មង់ទិញព្រោងព្រាតតែម្តងហើយ!
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ស្ថិតនៅកែងផ្សារចាស់នេះ លោកអ្នកមួយចំនួនប្រហែលជានៅស្គាល់ហាង បងចេកនំបញ្ចុកផ្សារចាស់ល្បីជាង៦ឆ្នាំរួចមកហើយនោះ ហើយថ្មីៗម្ចាស់ហាងបានផ្លាស់ប្តូរនៅស្លាកយីហោថ្មី ឈ្មោះថា នំបញ្ចុកកេរម៉ែ​​វិញ ម្ចាស់ក៏ហាងបានបញ្ជាក់រួចហើយកុំឱ្យអតិថិជនមានការយល់ច្រឡំអី គឹសម្រាប់ទីតាំងនៅដដែល រសជាតិឆ្ងាញ់ដូចដើមមិនផ្លាស់ប្តូរទេ។ ហើយបើនិយាយពីនំបញ្ចុកមួយចាននេះវិញ គ្រាន់តែឃើញធ្វើឱ្យយើងស្រក់ទឹកមាត់តាំងពីពេលដែលយើងលាយទឹកជ្រលក់ម្ល៉េះ ហើយប្រសិនបើលោកអ្នកជំនាញក្នុងការលាយទឹកជ្រលក់ទៀតដឹងតែអ៊ែមមាត់មិនខានទេ​​។
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
បើងាកទៅមើលភ្ញៀវដែលចូលទៅញុាំនៅកន្លែងគាត់វិញ យើងក៏អាចនិយាយបានថាពិតជាលក់ដាច់ខ្លាំងមែន ហើយអ្វីដែលម្ចាស់ហាងបានប្រាប់មកក្រុមការងារថាក្នុង១ថ្ងៃគាត់លក់អស់នំបញ្ចុកចន្លោះពី៥០ គីឡូ ទៅ៦០គីឡូក្រាមអីណោះ លក់ដាច់គ្មា​នសល់នោះទេ ។ ចឹងល្ងាចនេះកុំឱ្យខកខានអីណា ទៅសាកទាំងអស់គ្នា អូ!ភ្លេចប្រាប់បើទៅកុំភ្លេចមើលស្លាកយីហោផងណា នំបញ្ចុក កេរម៉ែ ក្រែងច្រឡំតូបផ្សេង ព្រោះនៅទីនោះមានលក់ច្រើនគ្នា​ ដូចនេះហើយមើលឱ្យច្បាស់ប្រយ័ត្នខុស។
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ ទូរស័ព្ទ៖ 012​ ​​​​​​488 ​​​​993​​ ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 11:00យប់ ទីតាំង៖ ស្ថិតកែងផ្សារចាស់ផ្លូវលេខ​110 កែងផ្លូវលេខ 13 សង្កាត់ផ្សារ កណ្តាលទី១ ,ខណ្ឌ ដូនពេញ វីដេអូ

កម្មវិធីពិសេសជាមួយនឹងរឿងដ៏ធំប្រចាំឆ្នាំ Avengers: Infinity War ពីរោងភាពយន្តលេជេន

រោងភាពយន្តលេជេនមានកម្មវិធីពិសេសសម្រាប់ប្រិយមិត្តដែលចង់បានវត្ថុអនុស្សាវរីយពីរឿង Avengers: Infinity War នេះ ដែលក្នុងនោះមានដូចជា៖ ក្ដារដាក់ត្បូងអមតៈទាំង៦គ្រាប់?? និងបណ្តោងសោរ ។ + កញ្ចប់សម្រាប់ប្តូរយកក្ដារដាក់ត្បូងអមតៈទាំង៦គ្រាប់ ដោយលោកអ្នកគ្រាន់តែចំណាយ $៦៩.៩៩ ទៅលើកញ្ចប់ Marvel’s Avengers Infinity War ដែលក្នុងកញ្ចប់នោះមាន៖ -ក្ដារដាក់ត្បូងអមតៈទាំង៦គ្រាប់ ចំនួន១ -សំបុត្រកៅអីធម្មតារបស់ Avengers: Infinity War ចំនួន១០សន្លឹក -ពោតលីងកំប៉ុងធំចំនួន ៤ -ភេសជ្ជៈកែវធំ ចំនួន ៤ -ហតដក ចំនួន ២ + កញ្ចប់សម្រាប់ប្តូរយកបណ្តោងសោរ ដោយលោកអ្នកគ្រាន់តែជាវសំបុត្រកុនរឿង Avengers: Infinity War ចំនួន ៣ សន្លឹកនឹងទទួលបានបណ្តោងសោរដ៏ស្រស់ស្អាតមួយពីរោងភាពយន្តលេជេនយើងខ្ញុំភ្លាមៗ។ ប្រញាប់ឡើងកម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ៣០​ មេសា រហូតដល់អស់ពីស្តុក៕ #LetsGoLegend

ប្លែកហា៎! មីហោះភ្លៅមាន់បំពង ធ្លាប់បានសាកហើយឬនៅហ្នឹង?

ប្លែកអត់? ពិតជាប្លែកមែនហើយ! ថាមិនប្លែកយ៉ាងម៉េចបានបើលេងសុទ្ធតែមីហោះចឹងៗអី បើនិយាយពីមីគឺត្រូវបានយកទៅច្នៃចេញមុខម្ហូប ហើយរសជាតិផ្សេងៗគ្នាទៅតាមជំនាញរបស់ចុងភៅនីមួយៗ តែសម្រាប់មីហោះនេះវិញ
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាក់មានភាពប្លែកសំរាប់មនុស្សគ្រប់គ្នា ព្រោះអ្វីក្រៅពីរសជាតិប្លែកហើយនោះ ទាំងការរៀបចំសម្រាប់ដាក់លក់ក៏ប្លែកដែរ ព្រោះបើមើលទៅដូចជាមីវេទមន្តចឹង អ្វីដែលយើងសង្កេតឃើញមួយទៀតនោះ សម្រាប់អ្នកដែលនិយមទៅពិសារគឺថាមិនដែលភ្លេចនោះទេ តែងតែថតស៊ែលហ្វីបង្ហោះចូលក្នុងបណ្តាញសង្គមនានាដើម្បីទុកជាអនុស្សាវរីយ៍ រួមទាំងការចែករំលែកផងដែរ។
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ការនិយាយតៗគ្នាពីភាពច្នៃប្រឌិតរបស់ហាង មីងហោះ PL ដែលមានទីតាំងក្រោយរោងកុនគិរីរម្យបានកំពុងអង្រួនចិត្តមិត្តៗយុវវ័យ ជាប់ចិត្តជាមួយការថតរូបលេង ហើយបានញុាំមីរសជាតិប្លែកជាមួយនិងភ្លៅមាន់បំពងស្រួយស្រឹបញុំាប្លែកមាត់តែម្តង។ ក្រៅនេះហាងផ្ទាល់ក៏មានមុខម្ហូបប្លែកៗ ជាច្រើនមុខផ្សេងទៀតរួមទាំងភេសជ្ជៈគ្រប់មុខញុាំត្រជាក់ចិត្ត។
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ចឹងថ្ងៃនេះក៏ជាថ្ងៃចុងសប្តាហ៍ដែរហើយ ចឹងប្រសិនបើលោកអ្នកមិនមានគម្រោងទៅទីណានោះទេគួរតែណាត់មិត្តភ័ក្រជួបជុំគ្នាញុាំមីហោះរសជាតិប្លែក ថតស៊ែលហ្វីអោយណាណីម្តងទៅ។ ហាង មីងហោះ PL ទូរស័ព្ទ៖ 096 882 9914 / 097 88 999 29 ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 8:00យប់ ទីតាំង៖ ស្ថិត​នៅ​ក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa វីដេអូ

អស់ទាស់ហ្មង!ម្ហូបថ្មីមកដល់ទៀតហើយ ហាងទឹកសៀង កូរពោះមិនស្ទើរទេ

ហាងទឹកសៀង មានអ្វីពិសេសទៀតហើយ? គឺថាមានច្រើនណាស់ សុទ្ធតែប្លែកៗ​រហូត ហើយសឹងតែគ្រប់មុខអ្នកធ្លាប់មកញ៉ាំតែងសរសើរថា ឆ្ងាញ់ ហើយអ្វីដែលពិសេសនោះគឺ អនាម័យតែម្តង។ ចឹងចង់ដឹងថាថ្ងៃនេះ មានអ្វីប្លែកសម្រាប់លោកអ្នកខ្លះតោះត្រៀមមាត់សាកម្ហូបថ្មីធានាថាអ៊ែមហ្មង!
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
សម្រាប់មុខម្ហូបថ្មីនេះរបស់ហាង ទឹកសៀង ជឿជាក់ថាលោកអ្នកនិងប្លែកមាត់ទៀតហើយ ចឹងសូមបង្ហាញមុខម្ហូបខ្លះៗមានដូចជា៖ មីឆាប្រហិតឆឹង Topokki, មីឆាបង្កង Topokki, មីឆាសាច់មាន់ Popcorn, បាយគីមឈឺសាច់គោ ដំឡូង, សាច់មាន់ Tongdak ដំឡូង, សាច់គោUSA ដំឡូង និយាយពីថាឆ្ងាញ់ជាប់មាត់សឹងតែគ្រប់មុខតែម្តងហើយ នេះនៅមានច្រើនមុខផ្សេងទៀតដែលមិនទាន់រៀបរាប់អស់ បើលោកអ្នកនិយមម្ហូបអាហារបែបកូរ៉េទៀតនោះម៉ាអ៊ែម ហើយអត់ពិបាកទេមិនថាលោកអ្នកទៅជាលក្ខណៈក្រុមគ្រួសារ ឬមិត្តភក្រ័ សម្រាប់ហាង ទឹកសៀងគ្រប់សាខាទាំងអស់គឺមានមុខម្ហូបជាស៊ុបឈុតធំ តូចតាមតម្រូវការ។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
និយាយទៅសម្រាប់ហាងទឹកសៀង គឹតែងតែបន្ថែមនៅមុខម្ហួបប្លែកៗរហូតមិនចេះអស់នោះទេ មិនអោយអតិថិជនរបស់ខ្លួនខកបំណងនោះឡើយមានម្ហូបច្រើនសម្រាប់ជ្រើសរើស ហើយមិនត្រឹមតែប្លែកទេ ឆ្ងាញ់ៗហើយមានអនាម័យ សេវាកម្មល្អទៀត អ្នកដែលចូលទៅពិសារតែងតែសរសើរគ្រប់ៗគ្នា។ ចឹងសម្រាប់លោកអ្នកដែលចង់ញុាំនៅមុខម្ហូបប្លែកអាចទៅសាកបាននៅគ្រប់សាខាទាំង៣សាខារបស់ហាងទឹកសៀង ដល់ម៉ោងចេញពីធ្វើការល្ងាចនេះ ណាត់មិត្តភ័ក្រអោយហើយទៅ ត្រៀមពោះទុកផង​ ដឹងតែប្លែកមាត់មិនខានទេ។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ  

ធ្លាយ​រឿងពុក​រលួយ ជុំវិញការប្រឡងបវរកញ្ញាMiss Global 2017

រាជធានី​ភ្នំពេញ ៖ និយាយ​ពិត​ទៅ​ ឆ្នាំ​២០១៧​កន្លង​មក គឺជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ថ្នាក់​អន្តរជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៧ មិន​ធ្លាប់​មាន​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​ផ្ទុះបាតុភាព ​គួរ​ឱ្យ​សោកស្តាយ​នេះ គឺ​ការ​បែកធ្លាយ​រឿង​រ៉ាវ​អាស្រូវ​ពី​អំពើ​ពុក​រលួយ​ចោទប្រកាន់​គ្នា​មួយ​បាន​ផ្ទុះ​ឡើង តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​លោក ឌី ពេជ្រ ដែល​ជានា​យក​ប្រតិបត្តិ និង​ជា​ប្រធាន​បវរកញ្ញា​ខ្មែរ​-​អា​មេ​រិ​ក ។ បើ​ទោះបីជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ពិភពលោក Miss Global បាន​បិទ​បញ្ចប់​ច្រើន​ខែ​មក​ហើយ​ក្តី​ ក៏​ នៅ​មិន​ទាន់​អស់រឿង​អាស្រូវ​ ដែល​កើត​មាននៅ​ឡើយ​ទេ នោះ​គឺ​ការ​ផ្ទុះ​រឿងអាស្រូវ​មួយ​ចំនួន​ជុំវិញ​ការ​ប្រកួត​នេះ ហើយ​ក៏​លេចឮ​ថា ខាង​ក្រុម​គណៈកម្មការ​ពិភពលោក​ទទួល​បន្ទុក​បវរកញ្ញា Miss Global Internatenal បាន​ស្នើ​ឱ្យ​តុលាការ​អា​មេ​រិ​ក​ស៊ើបអង្កេត​អង្គហេតុ​មួយ​នេះ​ឡើង​វិញ ។ លោក ឌី ពេជ្រ បានឱ្យ​ដឹង​ថា ការ​ប្រឡង Miss Global មាន​ភាព​មិន​ប្រក្រតី ​ដោយសារ​មានកា​រំលោភ​លើ​លក្ខខណ្ឌ​ មួយ​ចំនួន​របស់ Miss Global ។ លោក​លើក​ហេតុផល​ថា អ្វី​ដែល​បាន​យកឈ្មោះ Miss Global ទៅ​ប្រើ​ស្វែងរក​ថវិកា​មិន​បាន​ចូល​ទៅ​ក្នុង Miss Global ឡើយ សូ​ម្បី​តែ​បវរកញ្ញា​ខ្មែរ​-​អា​មេ​រិ​ក ​ក៏​មិន​បាន​ទទួល ។ លោក​ប្រធាន​បវរកញ្ញា​រូប​នេះ​ ចោទ​លោក រតនៈ អឿ​ន​ថា ជា​អ្នក​បំពាន​ច្បាប់​ដោយ​នាំ​យក​បវរ កញ្ញា Miss Global មក​ពី​ប្រទេស​ប្រេ​សុ​ី​ល ​ដើរ​ជួប​អ្នក​នេះ​អ្នក​នោះ ។ លោក ឌី ពេជ្រ បាន​ថ្លែង​ថា លោក​ជា​ប្រធាន​បាន​តែងតាំង​លោក រតនៈ អឿ​ន ឱ្យ​ចាត់ចែង​ជំនួស ក្រោយ​មក​ ដោយ​មាន​ភាព​មិន​ប្រក្រតី​លោក​ក៏​បាន​ដក​តំណែង​ពី​លោក រតនៈ អឿ​ន ភ្លាម​ៗ​ក៏​ដោយ ក៏​លោក រតនៈ អឿ​ន នៅ​តែ​បន្ត​បំភាន់​ភ្នែក​មហាជន ។ ដូចនេះ​ យើង​បាន​ប្រកាស​ឱ្យ​មហាជន​បាន​ជ្រាប​ថា លោក រតនៈ អឿ​ន គ្មាន​តួនាទី​អ្វី​ទៀត​ទេ បើសិនជា​មានរឿង​អ្វី​នោះ ខាង​ក្រុម​យើងខ្ញុំ​មិន​ទទួលខុសត្រូវ​ទេ ។ ចំពោះ​​ករណី​បវរកញ្ញា​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ហើយ​លេចឮ​ថា​មានការ​ដក​តំណែង​ គឺ​ខាង​ក្រុមការងារ​បវរ កញ្ញា​នៅ​អា​មេ​រិ​ក ឬ​តុលាការ​នៅ​អា​មេ​រិ​ក​កំពុង​ប្តឹងប្តល់​គ្នា ដោយ​ខាង​តុលាការ​សុំ​ឱ្យ​ខាង​ក្រុមការងារ​ផ្តល់​ទិន្នន័យ​ពី​ការ​ឱ្យ​ពិន្ទុ​ប​ញ្ចូ​ន​ទៅ​តុលាការ រួច​គេ​និង​ត្រឡប់​មក​កម្ពុជា ​ដើម្បី​ស៊ើបអង្កេត​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ លោក ឌី ពេជ្រ បាន​ចោទ​លោក រតនៈ អឿ​ន ថា បាន​ទៅ​យក​បវរកញ្ញា​ប្រេ​សុ​ី​ល​ទៅ​ដើរ​សុំ​លុយ​គេឯង តាម​ស្ថាប័ន​មួយ​ចំនួន ដូចនេះ​ហើយ​ លោក​សុំ​បដិសេធ​រាល់​ទ​ង្វើ​លោក រតនៈ អឿ​ន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ខាង​ក្រុម​ការ​ងារ​លោក ។ ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ពី​ការ​ប្រកាស​ដែល​ថា ​បវរកញ្ញា​ប្រេ​សុ​ី​ល​ដែល​ជាប់​ជា​ Miss Global នឹង​ត្រូវ​ដក​មកុដ​វិញ ប្រសិនបើ​រក​ឃើញ​ថា​ ការ​ផ្តល់​ពិន្ទុ​មិន​ប្រក្រតី គេ​មិន​ទាន់​ហ៊ាន​ប្រកាស​ដក​មកុដ​មក​វិញ​ទេ ដោយ​ទុក​ឱ្យ​អ្នកជំនាញ​សេ​ុ​ី​ប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​កើតឡើង ចេញពី​លោក រតនៈ អឿ​ន ពាក់ព័ន្ធ​លុយកាក់​មិន​បាន​ដាក់​ចូល​ក្រុមហ៊ុន ។ កាលពី​ថ្ងៃ​ទី​៦ មេ​សា គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Official Miss Global បាន​បង្ហោះ​សារ​បញ្ជាក់​ថា មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើប្រាស់​យីហោ (brand) របស់​ខ្លួន​ដោយ​លោក រតនៈ អឿ​ន ដើម្បី​ប្រមូល​លុយ ក្នុង​បំណង​មិនល្អ ។ គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OfficialMissGlobal បាន​បង្ហោះ​សារ​មាន​អត្ថន័យ​ថា​៖ «​ការ​ជូនដំណឹង​សំខាន់ បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា​យីហោ​របស់​យើង (brand) កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​បុរស​ម្នាក់​ឈ្មោះ រតនៈ អឿ​ន ។ សមាគម​របស់​គាត់​បាន​បញ្ចប់​ទាំងស្រុង បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៧ ហើយ​គាត់​ត្រូវ​បាន​គេ​ជូនដំណឹង​ឱ្យ​ឈប់​ធ្វើ​ជា​តំណាង​តទៅ​ទៀត ។ ខណៈ​ពេល​ដែល​យើង​ពេញចិត្ត​ចំពោះ​ការងារ​ដ៏​ល្អ​ និង​ភាព​សប្បុរសធម៌ យើង​ត្រូវ​តែ​អនុវត្ត​ការ​បញ្ឈប់​នេះ ។ ជា​ការ​ប្រុង​ប្រយ័ត្ន​ប្រសិនបើ​នរណា​ម្នាក់​និយាយ​ថា ពួក​គេ​គឺជា​ផ្នែក​មួយ​នៃ​អង្គការ Miss Global Organization ហើយ​ស្នើ​សុំ​ឱ្យ​អ្នក​ផ្ញើ​ប្រាក់​តាម​រយៈ Western Union សូមកុំ​ធ្វើ​ឲ្យ​សោះ ។ បុគ្គល​ទាំងនេះ ​មិន​ជាប់​ទាក់ទង​នឹង​អង្គការ​របស់​យើង​ទេ ។ យើង​គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​និង​មាន​ភាព​ជា​ម្ចាស់​ដោយ​សហរដ្ឋអាមេរិក​» ។ គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Official Miss Global ដដែល​បាន​បញ្ជាក់​ថា​៖ «​ការ​បោះ​ឆ្នោត​សម្រាប់​វគ្គ​ចុង​ក្រោយ​ឆ្នាំ​២០១៧ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ត្រូវ​បាន​ធ្វើ​ឱ្យ​មានការ​ខូចខាត​ និង​ការ​រំខាន​ខ្លះ ។ យើង​បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា​នេះ ។ ស្លាក​សញ្ញា​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែធ្នូ ដើម្បី​ផ្តល់​ការ​ការពារ​បន្ថែម​លើ​ម៉ាក​បវរកញ្ញា​សាកល ។ លោក ឌី ពេជ្រ បន្ថែម​ថា ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទង លោក រតនៈ អឿ​ន ដែល​ជា​អ្នក​ទទួលខុសត្រូវ​រួម​សម្រាប់​ការ​ប្រកួត Miss Global 2017 នៅ​ប្រទេស​កម្ពុជា បាន​កិបកេង​លុយរាប់​ម៉ឺន​ដុល្លារ​ចូល​ហោប៉ៅ​របស់​ខ្លួន ដោយ​មិន​យក​មក​ដាក់​ចូល​ក្រុមហ៊ុន និង​មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត Miss Global International នោះ​ទេ ។ លោក​ថា​៖ «​មិន​ត្រឹមតែ​មិន​បាន​បំពេញ​តួនាទី​នោះ​ទេ លោក រតនៈ អឿ​ន ថែម​ទាំង​បាន​ប្រើ​សិទ្ធិ​ជា​អ្នក​រៀបចំ​នៅ​កម្ពុជា ដាក់​គណៈកម្មការ​ជា​បក្សពួក​របស់​ខ្លួន​មួយ​ចំនួន​បណ្ដាល​ឲ្យ​ពិន្ទុ​ដែល​ត្រូវ​ប្រកាស​ឡើង​មាន​ភាព​មិន​ប្រក្រតី ហេតុ​ដូច្នេះ​ហើយ​ទើប​គណៈកម្មការ Miss Global International សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នៅ​អា​មេ​រិ​ក ដើម្បី​ទាមទារ​ឲ្យ​លោក រតនៈ អឿ​ន សង​ប្រាក់​ដែល​កិបកេង​មក​វិញ និង​យុត្តិធម៌​សម្រាប់​បវរកញ្ញា​ទាំង​៦០​ប្រទេស​» ។ ប្រធាន​បវរកញ្ញា​ខ្មែរ​អា​មេ​រិ​ក​ដដែល​រូប​នេះ អះអាង​បន្ត​ថា ក្រៅពី​ទម្លាក់​បវរកញ្ញា​ឯក​ប្រេ​ស៊ី​ល​ចេញ លោក រតនៈ អឿ​ន ប្រើ​សិទ្ធិ​ជា​អ្នក​រៀបចំ​កម្មវិធី​អញ្ជើញ​កញ្ញា Barbara Vitorelli មក​កម្ពុជា​ម្ដង ហើយ​ម្ដងទៀត​ដើម្បី​ដើរ​រក​ស្ពាន់​ស័​រ ទាំង​ដែល​ខ្លួន​លោក​ត្រូវ​បាន​ដក​ចេញពី​តំណែង​ទៅ​ហើយ​ក្ដី ។ ចំពោះ​ការ​លើក​ឡើង​ក្នុង​សន្និសីទ​របស់​លោក ឌី ពេជ្រ ខាងលើ​នេះ​ លោក រតនៈ អឿ​ន ដែល​គេហទំព័រ​សប្បាយ​បាន​សាកសួរ​លោក រតនៈ អឿ​ន បាន​ច្រានចោល​ទាំងស្រុង​ហើយ​ប្រកាស​ថា លោក​មិនមែន​ជាដើម​ហេតុ​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត Miss Global 2017 មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ ។ ការ​ជ្រើសរើស​ឲ្យ Barbara Vitorelli ជាប់​ជា​បវរកញ្ញា គឺ​ត្រឹមត្រូវ​ហើយ គ្មាន​ករណី​ណាមួយ​ត្រូវ​ទម្លាក់​នាង​ចេញពី​តំណែងឡើយ ។ លោក​ត្រូវ​បាន​គេហទំព័រ​នេះ ​ដកស្រង់​សម្តី​ដែរ​ថា លោក​មិន​បាន​កិបកេង​លុយ​អ្វី​ទេ ចំណែក​រឿង​ទម្លាក់​បវរកញ្ញា​ប្រេ​ស៊ី​ល​ចេញ គឺ​អត់​មានរឿង​ហ្នឹង​កើតឡើង​ទេ គាត់​នៅ​តែ​ជា​បវរកញ្ញា​ដដែល ។ ក្រុម​អ្នក​តាមដាន​បាន​និយាយ​ថា​ ភ្លើង​បាន​ចាប់ផ្តើម​ឆេះ រឿង​ស​-​ខ្មៅ ប្រហែលជា​មានការ​ឆ្លើយឆ្លង​គ្នា កាន់តែ​ទូលំទូលាយ​មិន​ខាន ។ អ្វី​ដែល​សោកស្តាយ​នោះ​មិន​មានរឿង​រ៉ាវ​បែប​នេះ​ កើតឡើង​នោះ​ទេ ៕