លក់ដាច់កប់ៗហ្មង គោះអាំង និងងៀតក្របី ផ្ទះតាផៃ T3 

0
និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជាពិបាករកតិចមែនតែកុំថានៅដល់ទីកន្លែងណានោះទេ តាមរកទាល់តែឃើញមែនអត់? ហើយអ្នកណាខ្លះមិនទាន់ស្គាល់ផ្ទះតាផៃ T3 ល្បីច្រើនឆ្នាំហើយនៅម្តុំផ្សារកណ្តាល លក់គោអាំង ពោះគោ និងងៀតក្របីលក់ដាច់កប់ៗហ្មង។
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ជាក់ស្តែង ផ្ទះតាផៃ T3 លក់ដាច់កប់ល្ងាចៗឡើង សម្រាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ មិនអាចបំភ្លេចនូវរសជាតិម្ហូបឆ្ងាញ់ៗ ដែលល្បីជាង៨ឆ្នាំកន្លងមកនេះ មិនអាចភ្លេចរសជាតិមុខម្ហូបគ្រឿងក្លែមជាច្រើនប្រភេទ ហើយសុទ្ធតែអ៊ែមៗ ដូចជា៖ ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក សាច់គោងៀត ងៀតក្របី មានខ្មៅអាំងអំបិលម្ទេស ក្រលៀនគោអាំង អណ្តាតគោឆាអង្ក្រង ឃើញហើយធានាថាស្រក់ទឹកមាត់ ហើយមិនមែនមានតែប៉ុណ្តឹងទេ មានច្រើនទៀត។
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
ហាង ផ្ទះតាផៃ T3
សម្រាប់ល្ងាចនេះគូរតែសាកកន្លែងម្ហូបឆ្ងាញ់ៗ ផ្ទះតាផៃT3ម្តងមើល៍ ពិបាករកតិចមែន តែសំរាប់លោកអ្នកដែលចូលចិត្តពិសារគ្រឿងក្លែមឆ្ងាញ់ៗ ទៅទីនោះបាន កុំភ្លេចណាល្ងាចនេះទៅសាក ជុំមិត្តភ័ក្ត្រ។ ហាង ផ្ទះតាផៃ T3 Call៖ 098 26 83 12 / 097 89 89 091 ទីតាំង៖ ផ្លូវតេជោតំឌិន 154, ទល់មុខតារាងបាល់ ប្លុកផ្សារកណ្តាល   វីដេអូ

អ្នកភ្នំពេញថ្មីដឹងអត់? ប្រាយកាហ្វេ 1នាក់ត្រឹម​​5.5$ ញុាំBuffet BBQ ដោយសេរី!

0
អ្នកណាខ្លះមិនទាន់បានដឹង? ឥឡូវនេះពិតជាងាយស្រួលហើយគ្នាយើងអ្នកនៅម្តុំភ្នំពេញថ្មី មិនបាច់ជិះហត់ឆ្ងាយទៀតទេ អាហារយ៉ាងសម្បូរបែបកំពុងរងចាំលោកអ្នកច្រើនមុខគ្រប់ជម្រើសហើយ គឺហាង ប្រាយកាហ្វេ ទើបនឹងថែមមុខម្ហូបថ្មី Buffet BBQញុាំដោយសេរី! បញ្ចុះតម្លៃរយៈពេល3ថ្ងៃ! 1នាក់ត្រឹម5.5$ទេ!
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
ការពិសារ Buffet BBQ របស់ហាងប្រាយកាហ្វេ មានទាំងចង្រ្កានអាំងសាច់ មានទាំងទឹកស៊ុប២រសជាតិថែមទៀតផង ក្នុងនោះដែរ សាច់អាំង គ្រឿងសមុទ្រស្រស់ៗថ្មីៗ ជាង៨០មុខសម្រាប់លោកអ្នកជ្រើសរើស តាមចំនូលចិត្តរបស់អស់លោកអ្នកផងដែរ ហើយកាន់តែមិនអាចខ្វះបានគឺទឹកជ្រលក់ជាច្រើនរសជាតិ ហើយមួយក្នុងចំនោមនោះគឺទឹកស៊ីអីុវល្បីប្រចាំហាងរបស់គាត់មានរសជាតិញុាំឆ្ងាញ់មិនងាយទ្រលាន់ទេ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់ការបើកលក់នូវមុខម្ហូបថ្មី Buffet BBQនេះ ហាងគឺមានការបញ្ចុះតម្លៃពិសេស គឺបុហ្វេ 1នាក់ត្រឹមតែ 5.5$ ប៉ុណ្ណោះ គឺមានរយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2018។
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
ដូចដែលក្រុមកាងារបានបង្ហាញម្តងមកហើយអាហារជាច្រើនមុខដែលមានលក់នៅក្នុង ហាង Bright Cafe ទាំងអាហារពេលព្រឹក រសៀល និងពេលល្ងាច សម្រាប់ហាងក៏មានកាហ្វេ និងភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំ សុទ្ធតែកំពុងពេញនិយមខ្លាំង ហើយមានតម្លៃសមរម្យថែមទៀតផង!​ ហើយសម្រាប់ពេលល្ងាចនេះអាចសាក Buffet BBQ ម្តងមើលត្រឹមតែ 5.5ទេ ចាំកាលប្រូមូសិននេះមានពេលកំណត់ ឆាប់ឡើង!ជុំគ្នាល្ងាចនេះនៅ Bright Cafeណា!
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
ហាង Bright Cafe and Food ទូរស័ព្ទ៖ 077/070 33 00 92 | 016 811 798 ទីតាំង៖ B20, ផ្លូវលេខ ១៩៨៦ (ផ្លូវទៅសាកលវិទ្យាល័យលីមកុកវីង ទល់មុខសណ្ឋាគារសារា) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ

ទាំងស្អាតហើយរួសរាយ ទោះឈរចាំក៏សុខចិត្តដែរ បាយគោដុតផ្សារថ្មី១

0
បាយគោដុតល្បី អ្នកលក់ក៏ស្អាតថែមទាំងរួសរាយរាកទាក់ចឹងហើយរឿងអីថាមិនទៅសាកមែនអត់! មិនមែនអួតទេ គឺល្បីមែនភ្ញៀវច្រើនណាស់​ មានទាំងស្រីទាំងប្រុសឈររង់ចាំ ហើយយូរបន្តិចក៏បាន ក៏ព្រោះអ្នកលក់ស្អាតគាត់ចាំស្វាគមន៍ភ្ញៀវណាស់ចឹងហើយទ្រាំសិនទៅ ណាមួយទៀតរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់យូរឆ្នាំហើយ​ និងល្បីខ្លាំងស្ថិតនៅម្តុំផ្សារថ្មី ឈ្មោះថា បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ។
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
ហើយនិយាយពីទំនងនោះគឺថា​ ម៉ាអ៊ែមហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ បន្លែ ភាយក្លិនឈ្ងុយមកជិតច្រមុះ ទ្រាំមិនបានចង់ញ៉ាំទាំងក្តៅ និងតម្លៃសមរម្យអាចទទួលយកបាន គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនទៅញុាំ គាត់ថាញុាំហើយមិនស្តាយលុយទេ ។ ហើយអ្វីដែលយើងមិនខ្លាចអីនិងយាយថាល្បីនោះក៏ព្រោះតែ នៅពីមុខហាងគាត់មានភ្ញៀវឈររង់ចាំទិញ ជាហូហែរ ម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា១ថ្ងៃលក់អស់ ១០០០ចានអីលក់គ្មានសល់ទេ ចឹងមិនមែនលំៗណា ប៉ុណ្ណឹងហើយរឿងអីថាមិនល្បីនោះ ។
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
សម្រាប់អាហារថ្ងៃពេលព្រឹក និងពេលថ្ងៃត្រង់គួរសាកម្តងមើល ហើយសូមប្រាប់ថាមានម្ហូបច្រើនមុខណាស់ញាុំអីក៏បានដែរ រើសតាមការចូលចិត្ត អូរ!ភ្លេចបើទៅកុំភ្លេចមើលស្លាកយីហោផងណា ឈ្មោះថា​ បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ​ចាប់លក់ពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង ២រសៀល។
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
 បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ទូរស័ព្ទ៖ 012 767 138 ទីតាំង៖ ផ្ទះលេខ 51Eo & 53Eo ផ្សារថ្មី១ វីដេអូ  

លក់ទល់ភ្លឺហ្មង! មួយចាន១មឺុន ល្បីជាង២០ឆ្នាំហើយ

0
ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញហាងមួយកន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ មានមនុស្សជាច្រើន អ្នកខ្លះអង្គុយ អ្នកខ្លះឈរចាំទិញក៏ព្រោះតែទីនោះមានលក់ពោះគោទឹកប្រហុក សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ  ល្បីខ្លាំងណាស់លក់ជាង២០ឆ្នាំហើយ ហើយអ្វីដែលសំខាន់នោះគឺលក់ទល់ភ្លឺតែម្តង។
 ហាង លីណា 
ហាង លីណា
 ហាង លីណា 
ហាង លីណា
 ហាង លីណា 
ហាង លីណា
និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ ហើយតម្លៃវិញក៏សមរម្យដែរ១ចាន ១មឺុនរៀលទេ ញុាំមិនស្តាយលុយទេ ហើយមានទឹកភេសជ្ជៈច្រើនមុខថែមទៀតផង។
ហាង លីណា 
ហាង លីណា
ហាង លីណា 
ហាង លីណា
ហាង លីណា 
ហាង លីណា
បើល្ងាចនេះមិនដឹងថាត្រូវញុាំអីនៅទីំណាទេ គួរសាកមើលទៅ ហើយទាល់តែប្រញាប់តិចព្រោះហាងរបស់គាត់មានភ្ញៀវច្រើនណាស់រកតែកន្លែងអង្គុយសឹងតែមិនបានផង តែរបស់ដែលឆ្ងាញ់គឺចឹងហើយ បើមិនចឹងទេច្រកយកមកញ៉ាំនៅផ្ទះក៏បាន ជុំគ្រួសារ មិត្តភ័ក្រ្តក៏បាន។ ហាង លីណា ទីតាំងៈ មហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមន (ទល់មុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ) វីដេអូ

សង្សារចង់ញុាំហើយ! ចាំអង្កាលទៀតទិញឲ្យទៅ ឆ្ងាញ់ណាស់

0
បងដឹងអត់ថាអូនឃ្លានចង់ញាុំ ចាំដល់កាល់បានបងទិញអោយអូនញុាំ! ពាក្យទាំងនេះប្រុសៗយើងដឹងហើយនេះជាពាក្យមិត្តស្រីពេលគាត់ចង់ញុាំ គឺត្រូវតែទិញបានអោយគាត់ញុាំមែនអត់? ហើយអាហារដែលក្រុមការងារយើងបង្ហាញថ្ងៃនេះ ប្រហែលជាត្រូវចិត្តមិត្តៗយុវវ័យយើងខ្លាំងហ្មង នោះគឺប្រហិតត្រីចៃអេន រសជាតិបែបថៃល្បីណាស់ណា ឆ្ងាញ់បស់គេមែន តោះប្រុសៗគ្នាយើងត្រៀមអោយហើយទៅ។
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេនគឺជាហ្វ្រេនឆាយលេខ១ពីប្រទេសថៃ ដែលមានរហូតដល់ទៅ៧រសជាតិ មានដូចជា៖ ត្រីស្រួយ បង្គាស្រួយ ប្រហិតសាច់ជ្រូក ប្រហិតរសជាតិម្រះព្រៅ ប្រហិតរសជាតិគ្រឿង ប្រហិតរសជាតិសារ៉ាយ ប្រហិតត្រីអិនទ្រី ស្រួយស្រិបរួមទាំងមានទឹកជ្រលក់3រសជាតិផ្សេងគ្នា មាន(ទឹកអំពិលទុំ, ទឹកជ្រលក់ហិរផ្អែមឆ្ងាញ់សម្រាប់មនុស្សពេញវ័យ និងសម្រាប់ក្មេងៗ ហើយជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ចឹងបើមិត្តស្រីចង់ញាុំឆាប់រកទិញអោយគេទៅ ប្រយ័ត្នគេខឹងណា ហើយអ្នកដែលមិនធ្លាប់សាកស្អីទៅប្រហិតចៃអេន តោះទៅរកបាននៅមុខហាងកាហ្វេ Café Chapayom ចង់ឆ្ងាញ់ ចាំអង្កាលទៀត។
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ប្រហិតត្រីចៃអេន
ហាង ប្រហិតត្រីចៃអេន ទូរស័ព្ទ៖ 081 363 565 ទីតាំង៖ ផ្លូវ448 ក្បែរសាលាប៊ែលធី ផ្សារដើមថ្កូវ

ប្រុសស្អាតស្រីស្អាតជុំគ្នាអស់ហើយ ល្បីផងឆ្ងាញ់ផង Steak នៅ Indy House

0
អីយ៉ា នៅនេះសោះ! អាហារឆ្ងាញ់ចឹងមែន មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់​ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House នៅទួលទំពូងយើងហ្នឹង!
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
និយាយទៅដូចអួតពេកតែ ក៏ព្រោះតែឃើញផ្ទាល់ញុាំផ្ទាល់បានដឹងថាល្បីមែន ហើយម្ចាស់ហាងប្រាប់ថាគាត់លក់១ថ្ងៃអស់ ២៥០ចានអីហ្នឹង!  តែបើយើងគិតវិញមិនណយណា អាហារSteak យើងដឹងហើយថាទោះជាចូលចិត្តញុាំក៏គិតសិនដែរ​ ព្រោះខ្លាចថ្លៃ តែសម្រាប់ហាងនេះវិញគឺច្រើនជំរើសណាស់ តម្លៃវិញលក់ចាប់ពី USD 3.00 ទៅដល់  USD 7.00 មានជាប្រភេទសាច់មាន់ សាច់ជ្រួក គោបែបSirloin រឺT-Bone រួមផ្សំទឹកជ្រលក់ច្រើនរសជាតិទៀតផង។
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហើយបើលោកអ្នកចង់ទៅពិសារ ឆាប់ទៅតិចណាក្រែងគេទៅមុនបានញុាំមុនយើង ព្រោះមិត្តៗយុវវ័យយើងចាំតម្រង់ជួរគ្នាញាុំច្រើនណាស់ ចឹងប្រញាប់តិចទើបបាន! អូ!ភ្លេចប្រាប់ហាងគាត់បើកលក់ធម្មតាចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង៨យប់ តែកុំទៅថ្ងៃអង្គារអីណា ព្រោះជាថ្ងៃឈប់សំរាករបស់ហាងគាត់ចឹង ក្រៅពីថ្ងៃនិងលក់ធម្មតា! និយាយដូចច្រើនហើយចឹងទស្សនាវីដេអូម្តងមើល!
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House ទូរស័ព្ទ៖ 061 494 411 ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង (ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង) វីដេអូ

នំ Corn Dog ដែលម្ស៉ៅធ្វើពីសាច់ពោតមានលក់ហើយនៅរោងភាពយន្តលេជេន

ឥឡូវនេះពេលទៅមើលកុនម្តងៗ លេងព្រួយបារម្ភរឿងមានជម្រើសតិចក្នុងការញ៉ាំអីទៀតហើយ ព្រោះថា​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាច្រើនរបស់អតិថិជន រោងភាពយន្តលេជេនបាននាំយក Corn Dog សាច់ម្ស៉ៅធ្វើពីសាច់ពោត ដែលមានឱជារសឈ្ងុយឆ្ងាញ់ មកលក់នៅរោងកុនហើយ។ កុំភ្លេចណា៎! នៅពេលដែលលោកអ្នកទៅមើលកុនម្តងៗ សាកមកភ្លក់ជាមួយរសជាតិ Corn Dog ថ្មី ដែលម្ស៉ៅសាច់ពោត ស្រោបពីខាងក្រៅ Hot Dog ជាមួយនឹង ទឹកប៉េងប៉ោះ រឺ ទឹកម្ទេសតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។ ចំណែកឯតម្លៃគឺសមរម្យ ហើយរសជាតិរបស់វាកាន់តែឆ្ងាញ់ជាងមុន ដែលអ្នកអាចញ៉ាំកំដរអារម្មណ៏នៅពេលកំពុងទស្សនាខ្សែភាពយន្តល្អៗ នៅរោងភាពយន្តលេជេន។
Corn Dog
Corn Dog
ចាប់ផ្តើមលក់ចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន! មានតែនៅរោងភាពយន្តលេជេនតែប៉ុណ្ណោះ!!! ចាំអង្កាល់ទៀត? #CornDog #LetsGoLegend អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website: www.legend.com.kh

លាន់មាត់តៗគ្នាថា នំប័ុងស៊ីវម៉ៃអាំង168 ល្បីឆ្ងាញ់នៅទួលទំពូង

0
បើយើងធ្វើដំណើរកាត់តាមផ្លូវ155កែងផ្លូវ464 ពីផ្សារទួលទំពូងមកហួសមួយផ្លូវមើលខាស្ដាំដៃ លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានឈ្ងុយ ក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីកន្លែងអាំងសាច់មួយកន្លែង នៅគឺតូបឈ្មោះថា នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់។
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់ ហើយក៏បានការទទួលស្គាល់ខ្លាំងពីអតិថិជនចាស់ ថ្មី ដែល សរសើរថាប្លែកមាត់ ពេលបានញាុំនំប័ុង ដែលប្រើសាច់សីុវម៉ៃមកអាំងឡើងឈ្ងុយ ព្រោះអីនំបុង័ស្រួយៗដាក់ជាមួយនឹងសាច់សុីវម៉ៃអាំងក្ដៅៗ ស្រូបទឹកត្រីខខាប់ៗ បានមន្ថែមជ្រក់ឆៃថាវពីលើទៀតនោះ ធានាថាឈ្ងុយឆ្ងាញ់ជាប់ចិត្ត ហើយអ្នកដែលបានពិសារហើយក៏មិនដែលជិនណាយនឹងរសជាតិនេះដែរ តំលៃក៏សមរម្យ១ដើម៨០០០៛ទេ នេះជាមូលហេតុដែលហាងគាត់តែមានអ្នកគាំទ្រមិនចេះដាច់។
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
និយាយមិនមែនអួតទេណា តែឃើញថាល្បីបស់គេមែន មានទាំងឡានម៉ូតូចាំកម្មង់ទិញថែមទៀតផង ក្រុមការងារសាករួចហើយឆ្ងាញ់មែន ហើយបើល្ងាចនេះបើមិនដឹងថាទៅណាទេ ចឹងទៅសាកទៅណា បើមិនចង់អង្គុយញាុំទេអាចតេកម្មង់បាន មានសេវាដឹងជញ្ជូនដល់ទីកន្លែង។
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង: នំប័ុងសីុវម៉ៃអាំង168 ទូរស័ព្ទ៖ 070348161 / 012933586 ទីតាំង៖ ស្ថិតនៅខាងត្បូងផ្សារទួលទំពូង​ ផ្លូវ155 កែង464 វីដេអូ  

ឡើងទំនងហ្មង! ទឹកកកព្រិល ពីHOT PLACE CAFE រសជាតិឆ្ងាញ់ខ្លាំងណាស់

0

បើទំនងម្លឹងហើយចាំកាល! ណាមួយមេឃក្តៅផងចឹងបបួលគ្នីគ្នាទៅញាំុទឹកកកព្រិលមើលទៅទាក់ទាញគួរអោយចង់ញាុំខ្លាំងណាស់! ហើយដើម្បីទទួលបានទឹកកកព្រិល ដែលមានរសជាតិឆ្ងាញ់ពិសារនេះ ទៅហាង HOT PLACE CAFE គឹត្រូវចិត្តតែម្តង។

HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE

ទឹកកកព្រិលផ្អែមត្រជាក់ ដែលមានលក់ក្នុង​ហាង HOT PLACE CAFE ពិតជាឆ្ងាញ់ជាមួយរសជាតិបែបកូរ៉េ ត្រូវបានធ្វើឡើងភ្លាមៗច្នៃជាមួយផ្លែឈើធម្មជាតិស្រស់ៗដែលមានក្នុងស្រុកយើងផ្ទាល់ បន្ថែមជាមួយទឹកដោះគោស្រស់ធ្វើអោយរសជាតិនៃទឹកកកព្រិលមួយនេះមានរជាតិឆ្ងាញ់ ផ្អែមល្មម ហើយមិនតាលាន់ថែមទៀតផង។ ហាងHOT PLACE CAFE ក៏មានភេសជ្ជៈជាច្រើនមុខដូចជា៖ Green Tea Frappe, Potato latte, Mocha frappe, Chocolate latte, Cappuccino, and Coke ដើម្បីបន្ថែមរសជាតិជូនអតិថិជន តាមតំរូវការផងដែរ។

HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE

លើសពីនោះ អាហារផ្សេងទៀតដែលមានរូបធាតុផ្សំដូចជា៖ សណ្តែកក្រហម បាយដំណើបក្រៀម ផ្លែអាម៉ុង ដែលសុតតែជាអាហារទ្រទ្រង់សុខភាព មានរសជាតិឆ្ងាញ់ ក្រៅពីនោះសម្រាប់ហាងផ្ទាល់ក៏មានមុខម្ហូបថ្មី សាច់មាន់បំពង់ស្ទាយកូរ៉េ 2 រសជាតិ គឺ រសជាតិ BBQ និង រសជាតិហឹរ ហើយអ្វីដែលពិសេសនោះលោកអ្នកអាចកាត់បន្ថយអារម្មណ៍បានជាមួយនិងការទស្សនាខ្សែភាពយន្តភាគកូរ៉េ រឿងDrama គំនួរជីវចល ល្អៗមើលខ្លាំងណាស់ ញាុំបណ្តើរអាចទស្សនាភាពបណ្តើរពិតជាឡូយកប់ហើយ។

HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE
HOT PLACE CAFE

ហាង HOT PLACE CAFE  ទូរស័ព្ទ៖ 087 636 564 ទីតាំង៖ ទីតាំង ផ្លូវប៉ាស្ទ័រ ផ្លូវលេខ 51កែង154 កែងស្តុបសូរិយាម៉ល់ ខ័ណ្ឌដូនពេញ។

វីដេអូ

កប់​សារីបាត់! អាំងខ្មងជើងគោ លើចង្ក្រានធុងសាំងហ្មង

ប្លែកក៏ប្លែក ថ្មីក៏ថ្មីពីហាងកាហ្វេដីតែងមាន ការបន្ថែមកែច្នៃមុខម្ហូបមិនអោយអតិថិជនរបស់ខ្លួនឃើញ ម៉េនញ៉ូម្ហូបដដែលនោះឡើយ ដោយលើកនេះដុតមែនទែន គឺដុតអាំងខ្មងជើងគោ ឆ្អឹងជំនី និងស្តេកត្រីសាម៉ុន ត្រីធូណាបែបខ្មែរ ដាក់ក្នុងចង្អេរតែមួយ សម្រាប់ញ៉ាំគ្នាច្រើន ពិសេសសម្រាប់ក្រុមគ្រួសារ គឺម៉ាឆ្អែតហ្មង។
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ហើយការដែលយកធុងសាំងមកច្នៃលើកនេះ ជាការកែច្នៃមុនគេផងដែរនៅប្រទេសយើង ចំនុចពិសេសរបស់ចង្ក្រាននេះ គឺផ្តោតសំខាន់ទៅលើកំដៅ ព្រោះវាក្តៅងំ អាចចំអិនសាច់បានឆ្អិនសព្វល្អ នៅពេលដែលយើងគ្របគំរបវាអោយជិតតែ២ ទៅ៣នាទី ផ្សែងហ៊ុយភាយក្លិនឈ្ងុយតាមប្រហោងមាត់គំរប បើកមកឆ្អិនតែម្តង អ៊ែមហ្មងចង្ក្រាននេះ។
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ងាកមកចំនុចពិសេសរបស់ម្ហូបវិញគឺ ខ្មងជើងគោមានរូបមន្តប្រលាក់យ៉ាងពិសេស រួមផ្សំជាមួយការញ៉ាំខួរឆ្អឹងដោយប្រើទុយោ ដែលកំពុងមានការពេញនិយមខ្លាំងព្រោះអី ការញ៉ាំបែបនេះអាចអោយយើងញ៉ាំបានអស់ និងប្លែកអារម្មណ៍ តែកុំភ្លេចថតស៊ែលហ្វីឌឺពួកម៉ាក់ដែលមិនទាន់បានសាកផងណា ព្រោះអីតម្លៃសមរម្យត្រឹម៤.៥០ដុល្លារ ក្នុង១ចាន សម្រាប់ខ្មងជើងគោ និងឆ្អឹងជំនីជ្រូក ហើយរសជាតិម៉ាអ៊ែមទៀត!
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
អីយ៉ា! ចង់ភ្លេចណែនាំមុខម្ហូបពិសេសមួយមុខនេះ អោយលម្អិតនោះគឺ ស្តេកត្រីសាម៉ុន ត្រីធូណាបែបខ្មែរ ដែលត្រីប្រភេទនេះជាទូទៅ ជាត្រីដែលប្រជាជនជប៉ុនចូលចិត្តបំផុតហើយក៏ជាមុខម្ហូបប្រចាំប្រទេសផងដែរ ព្រោះអីវាល្អសម្រាប់សុខភាព និងរសជាតិឆ្ងាញ់ខុសពីត្រីធម្មតា ហើយមានតម្លៃថ្លៃថែមទៀតផង តែចំណែកឯនៅហាងកាហ្វេដីវិញ មុខម្ហូបនេះមួយចានតម្លៃត្រឹមតែ ៥ដុល្លារប៉ុនណោះ។ ចឹងថ្ងៃនេះបើមិនទាន់ដឹងទៅញ៉ាំអីនៅណាទេ អាចទៅសាកហាងនេះបាន…
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016​​ 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា​ សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ វីដេអូ