អីយ៉ា នៅនេះសោះ! អាហារឆ្ងាញ់ចឹងមែន មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House នៅទួលទំពូងយើងហ្នឹង!



និយាយទៅដូចអួតពេកតែ ក៏ព្រោះតែឃើញផ្ទាល់ញុាំផ្ទាល់បានដឹងថាល្បីមែន ហើយម្ចាស់ហាងប្រាប់ថាគាត់លក់១ថ្ងៃអស់ ២៥០ចានអីហ្នឹង! តែបើយើងគិតវិញមិនណយណា អាហារSteak យើងដឹងហើយថាទោះជាចូលចិត្តញុាំក៏គិតសិនដែរ ព្រោះខ្លាចថ្លៃ តែសម្រាប់ហាងនេះវិញគឺច្រើនជំរើសណាស់ តម្លៃវិញលក់ចាប់ពី USD 3.00 ទៅដល់ USD 7.00 មានជាប្រភេទសាច់មាន់ សាច់ជ្រួក គោបែបSirloin រឺT-Bone រួមផ្សំទឹកជ្រលក់ច្រើនរសជាតិទៀតផង។



ហើយបើលោកអ្នកចង់ទៅពិសារ ឆាប់ទៅតិចណាក្រែងគេទៅមុនបានញុាំមុនយើង ព្រោះមិត្តៗយុវវ័យយើងចាំតម្រង់ជួរគ្នាញាុំច្រើនណាស់ ចឹងប្រញាប់តិចទើបបាន! អូ!ភ្លេចប្រាប់ហាងគាត់បើកលក់ធម្មតាចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង៨យប់ តែកុំទៅថ្ងៃអង្គារអីណា ព្រោះជាថ្ងៃឈប់សំរាករបស់ហាងគាត់ចឹង ក្រៅពីថ្ងៃនិងលក់ធម្មតា! និយាយដូចច្រើនហើយចឹងទស្សនាវីដេអូម្តងមើល!




ហាង Indy House
ទូរស័ព្ទ៖ 061 494 411
ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង (ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង)
វីដេអូ