TV
Home S-art
Facetaste
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
Search
GOSSIP
GOSSIP
KOH SANTEPHEAP TV
Your Lifestyle Magazine
Wednesday, July 16, 2025
search
អាហារ
ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
GOSSIP
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
រោងភាពយន្តលេជេនព្រីមៀម (Legend Premium) នៅផ្សារទំនើប Exchange Square បានបើកដំណើរការសាកល្បងហើយ
កម្សាន្ត
Nimol September
-
February 21, 2018
0
ដំណឹងល្អសម្រាប់ប្រិយមិត្តរបស់រោងភាពយន្តលេជេន! ការរង់ចាំអស់រយៈពេលជាយូរបានដល់ហើយ!!! ដោយកន្លងមករោងភាពយន្តលេជេនមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តអ្នកទស្សនា ហើយប្រិយមិត្តមួយចំនួនដូចជាបានដឹងហើយថា រោងភាពយន្តលេជេននឹងពង្រីកសាខាមួយទៀតបន្ថែមដែលមានទីតាំងនៅ ផ្សារទំនើប Exchange Square ជាន់ទី២ នៅខាងក្រោយធនាគារវឌ្ឍនៈតាមរយៈការឃើញបដានៅឯផ្សារទំនើប Exchange Square ផ្ទាល់ រឺក៏តាមរយៈការនិយាយពីមាត់មួយទៅមាត់មួយ ហើយក៏មានការងឿងឆ្ងល់ថា ពេលណាសាខាថ្មីនេះនឹងចាប់ផ្តើមបើក។ ឥឡូវនេះការរង់ចាំរបស់ប្រិយមិត្តបានមកដល់ហើយ ដែលវាក៏ជាកាដូដើមឆ្នាំថ្មីមួយទៀតសម្រាប់ប្រិយមិត្តអ្នកទស្សនា។ សម្រាប់សាខាថ្មីក្រោយគេរបស់រោងភាពយន្តលេជេននេះមានឈ្មោះថ្មីថា លេជេនព្រីមៀម(Legend Premium) ដែលមានលក្ខណៈកាន់តែទំនើប អស្ចារ្យ បំពាក់ដោយបច្ចេកទេសចុងក្រោយបង្អស់ កៅអីថ្មីៗ ទន់ ងាយស្រួលអង្គុយ មានទីធ្លាដើរធំទូលាយ សម្លេង និង រូបភាពកាន់តែច្បាស់ល្អជាងមុន ទីធ្លារៀបចំដោយការតុបតែងរចនាស្អាតៗទៅតាមសម័យកាលបច្ចុប្បន្នដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិជន។
Legend Cinemas
សម្រាប់ការបើកសាកល្បងនេះ គឺបើកតែ ២ សាលសិន ដែលសាលទាំងពីរនោះមានឈ្មោះ និងមានលក្ខណៈពិសេសរៀងៗខ្លួនៈ សាលទី១ ដែលបំពាក់ដោយសម្លេង ដុលប៊ី អ៊ែតម៉ូស (Dolby Atmos) ដែលមានសម្លេងរងំ រត់ជុំវិញខ្លួនគួរអោយចង់ទស្សនា។ សាលទី២ ដែលបំពាក់ដោយកៅអីថ្មី ទន់ ងាយស្រួលអង្គុយ និង អាចបត់ទៅខាងក្រោយតាមចំណង់ចំណូលចិត្ត។ កុំភ្លេចណា៎! មកទទួលយកបទពិសោធន៍ថ្មីនៅរោងកុនថ្មី និងទំនើបចុងក្រោយ របស់រោងភាពយន្តលេជេនទាំងអស់គ្នា! ហ្វេនៗអាចមើលម៉ោងបញ្ចាំងសម្រាប់ថ្ងៃនេះនៅខាងក្រោមនេះបាន។
Legend Cinemas
អ្នកណាៗក៏ទៅលេជេនដែរ! #LegendPremium #LetsGoLegend Click here to our official website:
www.legend.com.kh
ឃ្លានហា៎ នំប័ុងសាច់គោអាំង ភូមិចំរើនផល
អាហារ
Mao Somnith
-
February 21, 2018
0
ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់អាំងឈ្ងុយៗ មានកោះ ថ្លើម ស្លាបមាន់ សាច់គោអាំង ញាុំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ អូ!ឃ្លានហា៎ ហើយចាំឱ្យតែដល់ម៉ោងសំរាកគឺថា បបួលគ្នាទៅញុាំឱ្យណាណីម្តង ចឹងតោះ! ហាងសាច់គោអាំងភូមិចំរើនផលនេះមិនខកបំណងឡើយ គឹតម្លៃធូរថ្លៃណាស់ ១ចង្កាក់១០០០៛ ទៅ១៥០០៛ទេ ។
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញាុំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះមិនចេះដាច់ទេ! ហើយគាត់បានប្រាប់មកក្រុមកាងារថាក្នុង១ថ្ងៃគាត់លក់អស់សាច់ជាង២០គីឡូជាង រីឯនំប័ុងគាត់លក់អស់ជាង២០០ដើមមិនដែលសល់ទេ។
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
មិនត្រឹមតែសាច់គោអាំងមួយមុខនោះទេ សាច់ជាច្រើនជម្រើសផ្សេងទៀត ដូចជាថ្លើមអាំង កោះអាំង សាច់ស្លឹកត្រជៀកជ្រូក សាច់គោមូលអាំង រូមទាំងទឹកភេសជ្ជះជាច្រើនមុខ ហើយបើនិយាយពីតម្លៃគឺសមរម្យណាស់ មិនថ្លៃនោះទេ ចឹងបបួលគ្នាឱ្យហើយទៅល្ងាចនេះ។
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរស័ព្ទ៖ 012 34 78 26 ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA
វីដេអូ
តោះ! ប្តូររសជាតិញាុំសាច់អាំងច្រើនជម្រើសនៅ Mookata BBQ ម្តងមើល៍
អាហារ
Mao Somnith
-
February 20, 2018
0
ក្នុងអំឡុងពេលចូលឆ្នាំចិនប៉ុន្មានថ្ងៃនេះ បងប្អូនយើងម្នាក់ៗប្រហែលជាទ្រលាន់ជាមួយម្ហូបសែនហើយមែនអត់? ជឿជាថាលោកអ្នកប្រាកដជាចង់ផ្លាស់ប្តូររសជាតិម្ហូបអាហារម្តងហើយ ចឹងតោះ!សាច់អាំងច្រើនជម្រើសកំពុងរង់ចាំលោកអ្នកនៅ Mookata BBQ Cambodia ញាុំជាប់មាត់សាច់អាំងរូបមន្តទឹកជ្រលក់មកពីប្រទេសថៃ។
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ជាការពិតណាស់លោកអ្នកដែលចូលចិត្តពិសារប្រភេទសាច់អាំង ហើយចង់បានច្រើនជម្រើសចង់បានទីតាំងដែលល្អ នោះសំរាប់ហាង Mookata BBQ Cambodia ដែលមានទីតាំងល្អបំផុតក្រោមបរិយាកាសរ៉ូមែនទិចនៅផ្សារកុងតឺន័រ២០៤០គឺមានបំរើជូនលោកអ្នកនៅសាច់អាំងជាច្រើនរសជាតិ ច្រើនជំរើស ដូចជារសជាតិ ប្រចាំហាង រសជាតិហិរម្ទេស និងរសជាតិហិរបែបម្រេច ដែលប្រលាក់ជាមួយប្រភេទសាច់ គោ សាច់ជ្រូក សាច់បីជាន់ និងសាច់មាន់ ដែលធ្វើអោយរសជាតិកាន់តែឈ្ងុយឆ្ងាញ់នៅពេលអាំង។ ហើយក៏មានប្រភេទគ្រឿងសមុទ្រដូចជា បង្គារ មឹក ជាពិសេសសាច់ ត្រីដូរី ដាក់អាំងក្នុងឆ្នាំងតែមួយ មានទាំងសាច់ មានទាំងស៊ុបរួមបញ្ចូលគ្នាគឺពិតជាទទួលបាននូវរសជាតិប្លែកមាត់តែម្ដង។
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ហើយក្រៅពីសាច់អាំងច្រើនជម្រើស រសជាតិសាច់ប្រលាក់ឆ្ងាញ់ហើយនោះ ជាពិសេសមានទឹកជ្រលក់ឆ្ងាញ់ដែលជាស្នាដៃចុងភៅដើមពីប្រទេសថៃ ញាុំហើយប្លែកមាត់ ហើយកាន់តែពិសេសជាងនេះទៅទៀត ហាង Mookata BBQ Cambodia ក៏មានជាប្រភេទ ទឹកតែMilk Tea ក្រហម និងបៃតង ក្លិនឈ្ងុយឈ្ងប់ ផ្អែមត្រជាក់ជាប់ចិត្តផងដែរ!ចឹងល្ងាចនេះតោះ កុំភ្លេចណា ទីតាំងស្ថិតក្នុងផ្នែកFood Zoneរបស់ផ្សារកុងតឺន័រ 2040 ។
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ហាង Mookata BBQ Cambodia
ទូរស័ព្ទ៖ 093 82 87 69 ទីតាំង៖ ផ្សារកុងតឺន័រ 2040 ក្នុងផ្នែកFood Zone ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ជិតផ្សារទំនើបអុីអន
វីដេអូ
តិចអត់ស្គាល់ ម្ចាស់ដើមជ្រក់ខ្ទឹមស ពងទាកូនឆ្ងាញ់ច្បារអំពៅ
អាហារ
Mao Somnith
-
February 14, 2018
0
ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់?
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ជាកាពិតណាស់តូបលក់ពងទាកូនមួយកន្លែងដែលស្ថិតនៅម្តុំច្បារអំពៅ ដែលល្បីរសជាតិឆ្ងាញ់ជាង៣០ឆ្នាំកន្លងមកហើយ និងល្បីៗតគ្នាពីរសជាតិខ្ទឹមជ្រក់ដែលជាស្នាដៃរបស់គាត់ផ្ទាល់ ហើយក៏ទទួលបានការសរសើរថាឆ្ងាញ់ខ្លាំង រហូតមានការធ្វើតតគ្នាៗជាហូរហែររហូតមកដល់តាមបណ្តាហាងនានាធ្វើតាមលក់គ្រប់គ្នាមកដល់ពេលបច្ចុប្បន្ននេះ។តែអ្វីដែលពិសេសនោះគឺជាង៣០ឆ្នាំកន្លងមកនេះ សម្រាប់ការលក់របស់គាត់នៅតែមានការគាំទ្រខ្លាំងដដែល ព្រោះអីរសជាតិដើមនៃជ្រក់ខ្ទឹមស របស់គាត់នៅតែឆ្ងាញ់ខុសពីគេ ទាំងអតិថិជនថ្មីចាស់ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់មែន។
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
មិនត្រឹមតែប៉ុណ្ណោះទេ ចំនួនពងទាកូនដែលគាត់លក់ក្នុងមួយថ្ងៃ១០០០គ្រាប់ជាងអីនោះអស់គ្មានសល់ទេ នេះពិតជាមិនសរសើមិនបានមែន ក្រុមការងារយើងក៏បានសាករួចហើយដែរ គឺរសជាតិឆ្ងាញ់ ហើយក្រៅពីនោះគាត់ក៏មានងាវស្រុះ អំបិលម្រេចរបស់គាត់ក៏មិនណយដែរ ចឹងបើចង់សាករសជាតិដើមខ្ទឹមសរឆ្ងាញ់ កុំភ្លេចទៅសាកទាំងអស់គ្នាណា។
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ទូរស័ព្ទ៖ 017 27 27 12 / 077 560 168 ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)
វីដេអូ
គ្រាន់តែឃើញ ស្រៀវមាត់ចង់ភ្លក់ហើយ! រាជនីស៊ុបគ្រឿងសមុទ្រថៃ!
អាហារ
Mao Somnith
-
February 14, 2018
0
ថ្ងៃនេះចេញមុខម្ហូបផ្គាប់ចិត្តអ្នកដែលចូលចិត្តហិរម្តងមើល៍ ដឹងតែឃើញភ្លាម ស្រៀវមាត់ចង់ភ្លក់ហើយ! សម្រាប់អ្នកដែលចូលចិត្តអាហារប្រភេទហិរគឺថាទ្រាំមិនបានតែម្តង ត្រូវអត់គ្នាយើង? និយាយទៅម្ហូបដែលមានរសជាតិហិរសម្រាប់នារីៗ គឺចូលចិត្តខ្លាំងណាស់ ពេលនេះមកដល់ហើយ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ។
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ គីមានលក់គុយទាវ មីតុងយ៉ាំបែបថៃ ល្បីរសជាតិឆ្ងាញ់ ញុាំប្លែកមាត់ហូរញីស ចង់ជ្រើសរើសចានធំ ចានតូចតាមតម្រូវការបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ហាងក៏មាន បុកល្ហុង ក្តាមសេះក្រឡុក ដែលមានរសជាតិបែបថៃ ចង់ហិរខ្លាំងក៏បាន ល្មមក៏បាន តាមតម្រូវចិត្តអ្នកពិសារញុាំត្រូវមាត់ អាចនិយាយថាមិនមែនតែនារីៗទេ សូម្បីតែបងប្រុសឃើញហើយក៏ឃ្លានដែរ ព្រោះអីទំនងញាុំណាស់។
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ក្រៅពីនោះ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ក៏មានជាស៊ុបផងដែរ តម្លៃសមរម្យទៀតពិតជាសាកសមសម្រាប់ការជួបជុំគ្នារបស់លោកអ្នក បើល្ងាចនឹងមិនទាន់ដឹងថាទៅញ៉ាំអីនៅណាទេ ទៅសាកញាុំម្ហូប នៅហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ទាំងអស់គ្នាណា ។
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ទូរស័ព្ទ៖ 096 87 08 413 ទីតាំង៖ នៅជិតផ្លូវកម្ពុជាក្រោមជាប់ហ្គារាសសាំង Total (បញ្ជាក់ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ)
វីដេអូ
អស់ទាស់! ឈុតPostalរញ្ជួយដី រញ្ជួយចិត្តអ្នកញាុំហើយ!
អាហារ
Mao Somnith
-
February 12, 2018
0
លេង១ឈុតនេះ រញ្ជួយចិត្តអ្នកញុាំមិនស្ទើរទេ បើលេងចឹងៗអីឱ្យទ្រាំម៉េចបាន ឃ្លានឡើងកូរពោះ ឃើញហើយទ្រាំមិនចង់បានទេ សុទ្ធតែរបស់ចូលចិត្តហើយនៅក្នុងឈុតតែមួយថែមទៀត ធានាថា១ឈុតនេះត្រូវចិត្តមិនខានទេ ត្រៀមខ្លួនរួចហើយ គ្នាយើងតោះទៅ Postal Coffee & Eatery។
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
សម្រាប់ហាង Postal Coffee & Eatery មានបំរើអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចសុទ្ធតែឆ្ងាញ់ៗ សម្បូរបែប ច្រើនជម្រើសសម្រាប់អ្នកពិសារ អាហារទាំងនោះមានដូចជា៖ ពេលព្រឹក៖ បាយ គុយទាវ សាុំងវិុច តម្លៃចាប់ពី 2.5$ ដល់ 3.5$ សម្រាប់អាហារថ្ងៃត្រង់៖ មានលក់ម្ហូបកម្មង់បែបខ្មែរ អឺរ៉ុប ម្ហូប១បាយមួយឆ្អែត តម្លៃ 2.5$ ដល់ 3.5$ប៉ុណ្ណោះ ។
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហើយអ្វីដែលពិសេសនោះសម្រាប់អាហារពេលល្ងាចវិញ គឺមានឈុតPostalរញ្ជួយដី ដែលរញ្ជួយចិត្ត ទំនងគួរឱ្យចង់ញាុំណាស់ម្ហូបជាច្រើនមុខនៅលើឈុតតែមួយមានគ្រប់មុខ ឈុតធំ១តម្លៃ 17.99$ ថែមជូន សូដាផ្លែឈើ ២កែវ និងឈុតតូច 11.99$ ថែមជូនទឹកសូដាផ្លែឈើ ១កែវជារៀងរាល់ថ្ងៃថែមទៀតផង ក្រៅពីនោះរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ រួមទាំងតែដែលធ្វើឡើងពីដំណាប់ផ្លែឈើចម្រាញ់ចេញជាទឹកតែផ្លែឆ្ងាញ់ជាប់មាត់ គ្រប់កាហ្វេប្រចាំហាង Postal Coffee ត្រូវបានឆុងឡើងដោយអ្នកមានបទពិសោធន៍ជាច្រើនឆ្នាំ ធ្វើឱ្យរសជាតិកាហ្វេឆ្ងាញ់ជាប់មាត់តែម្តង ។
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ដើម្បីជាការលើលទឹកចិត្តដល់អ្នកដែលមកពិសានៅហាង Postal Coffee & Eatery ក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រលាញ់ខាងមុខនេះ ពីហាងក៏មានការលក់បញ្ចុះតម្លៃសម្រាប់ភេសជ្ជៈទិញ១ថែមជូន១ គឺនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨។
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
ហាង Postal Coffee & Eatery
Tel: 076 6666 371 / 093 660 371 ទីតាំង៖ ផ្លូវ 371 សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ (ជាប់បុរីប៉េងហួត ទល់មុខផ្សារPC)
វីដេអូ
រីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យផ្ទួនៗ ពីរោងភាពយន្តលេជេន
កម្មវិធី
កម្សាន្ត
Nimol September
-
February 12, 2018
0
សម្រាប់ខែកុម្ភះនេះមាន ថ្ងៃពិសេសៗជាច្រើន ដែលក្នុងនោះដែរមានដូចជា ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់និងពិធីបុណ្យចូលឆ្នាំចិនផងដែរ។ យ៉ាងណាក៏ដោយ លេជេន មិនដែលភ្លេចនូវការផ្តល់ក្តីស្រលាញ់ ក៏ដូចជាផ្តល់ជូននូវអាំងប៉ាវពិសេសដល់អតិថិជន។ ចង់ដឹងអត់ថា លេជេន មានប្រូម៉ូសិន អស្ចារ្យយ៉ាងមិចខ្លះ? តោះទៅតាមដានទាំងអស់គ្នាណា៎។ + រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ Valentine’s Day ដើម្បីជាកាដូនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ សម្រាប់ការជាវឈុត Valentine ដែលមាន កូកាកូឡាកែវធំ២ និងពោតលីងធំ១ ក្នុងតម្លៃត្រឹមតែ ៦$ នឹងទទួលបានផ្កាកូលាប១ទងភ្លាមៗ សម្រាប់ជាកាដូដល់មនុស្សជាទីស្រលាញ់របស់អ្នក! ដែលកម្មវិធីពិសេសនេះ គឺមានតែ១ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះនៅគ្រប់សាខារោងភាពយន្តលេជេន!
តោះនៅចាំអីទៀត!!! បង្ហាញក្តីស្រលាញ់ទៅមនុស្សជាទីស្រលាញ់របស់អ្នកជាមួយរោងភាពយន្តលេជេន។
Legend Cinemas
+កុងស៊ីហ្វាឆាយ សួស្តីឆ្នាំថ្មី Chinese New Year ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ រោងភាពយន្តលេជេនមានកិត្តិយស នាំមកជូននូវប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនជាទីស្រឡាញ់ទាំងអស់។ រាល់ការចំណាយចាប់ពី ១០ដុល្លារ ឡើងទៅ លោកអ្នកនឹងទទួលបានអាំងប៉ាវនាំលាភសំណាងមួយ ដែលក្នុងនោះអ្នកនឹងមានឱកាសទទួលបាននូវរង្វាន់ជាច្រើន។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី១២ រហូតដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគ្រប់សាខាទាំង៣របស់រោងភាពយន្តលេជេន។ ពិសេសជាងនេះលោកអ្នកអាចប្រើបានជាមួយនឹង កម្មវិធីផាយផេ Pipay (បញ្ចុះតម្លៃ ២០%) និង កាតសមាជិកលេជេន (បញ្ចុះតម្លៃ ១០%)។ ការចែកជូននេះគឺមានតែ ១៥០សន្លឹកក្នុងមួយថ្ងៃតែប៉ុណ្ណោះ! មកមុនទទួលបានលាភសំណាងមុន!
Legend Cinemas
អ្នកណាៗក៏ទៅលេជេនដែរ!
Click
here to visit our official website:
www.legend.com.kh
ក្លិនឈ្ងុយ ញាុំប្លែកមាត់ទាអាំង ទឹកឃ្មុំ168
អាហារ
Mao Somnith
-
February 12, 2018
0
បើយើងជិះកាត់មហាវិថីកម្ពុជាក្រោម ក្បែរស្តុបDN លោកអ្នកនឹងសាយភាយក្លិនឈ្ងុយ ចេញពីកន្លែងអាំងមាន់ ទាទឹកឃ្មុំយីហោរ ទាអាំង ទឹកឃ្មុំ168 ដែលល្បីថាមានរសជាតិឆ្ងាញ់ ធ្វើអោយទាក់ទាញចិត្តអ្្នកធ្វើដំណើរជិះកាត់បានឈប់យានជំនិះឈរចាំទិញខ្ចប់យកទៅគេហដ្ឋាន។
ហាង ទាអាំង ទឹកឃ្មុំ168
ហាង ទាអាំង ទឹកឃ្មុំ168
ដោយសារតែរសជាតិទាអាំងឆ្ងាញ់ មានអាំងទឹកឃ្មុំរបស់តូបទាអាំង ទឹកឃ្មុំ168 ធ្វើអោយការលក់ដាច់ខ្លាំង ហើយក៏មានសាខាតូបជាច្រើនក្នុងរាជធានីភ្នំពេញ។ ចំនុចពិសេសរបស់ទាអាំង មាន់អាំង របស់ទាអាំង ទឹកឃ្មុំ168 គឺប្រឡាក់ជាមួយទឹកឃ្មុំសុទ្ធផ្សំគ្រឿងពិសេស ដាក់អាំងយ៉ាងឈ្ងុយ មានទាំងគ្រឿងក្នុងមាន់ ទា ដោតចង្កាក់រួចជាស្រេច រងចាំអតិថិជនរបស់ខ្លួនចូលទិញជាហូរហែរ ខ្ចប់យកទៅញ៉ាំតាមផ្ទះ ហើយក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ចាប់បើកលក់ចាប់ពីម៉ោង 4 ល្ងាច ដល់ម៉ោង 9យប់ ។
ហាង ទាអាំង ទឹកឃ្មុំ168
ហាង ទាអាំង ទឹកឃ្មុំ168
ហាង ទាអាំង ទឹកឃ្មុំ168
Tel: 086 5555 65 ទីតាំង៖ មហាវិថីកម្ពុជាក្រោម ក្បែរស្តុបDN
វីដេអូ
ម៉ាឆ្ងាញ់!ត្រឹម១មឺុន លតស្វិតសាច់ក្តាម ហាងមីNAGA
អាហារ
Mao Somnith
-
February 12, 2018
0
ដល់ម៉ោងល្មម ថ្មើរនេះប្រហែលលោកអ្នកកំពុងឃ្លានញុំាអីក្តៅៗហ៊ុយៗហើយមែនទេ? ចាំអោយតែដល់ម៉ោងចេញពីធ្វើការ ដឹងតែទៅរកញុាំហើយ ចឹងក៏ដល់ពេលក្រុមកាងារយើងបញ្ចេញម្ហូបប្លែកចែកជូនលោកអ្នកទស្សនាផងដែរ ហើយម្តងនេះម៉ាឆ្ងាញ់ហ្មង ហាងមីNAGA ទើបចេញមុខម្ហូបថ្មី ស៊ុបលតស្វិតសាច់ក្តាម រសជាតិប្លែកមាត់។
ហាង មីNAGA
ហាង មីNAGA ថ្មីៗនេះបានចេញមុខម្ហូបជាច្រើនណាស់ សុទ្ទតែប្លែកៗ និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយសម្រាប់មុខម្ហូបទើបនិងចេញថ្មីនេះ គឺស៊ុបលតស្វិតសាច់ក្តាម រសជាតិប្លែកមាត់តែម្តង ត្រឹឹមតម្លៃ១មឺុនរៀល មានទាំង សាច់គ្រប់មុខដូចជា៖ សាច់ក្តាម បង្គារ ជើងជ្រូក ប្រហិត ស៊ុបសាច់ក្តាមគឺរសជាតិឆ្ងាញ់ រួមទាំងទឹកជ្រលក់ជូរហឹលរសជាតិកាន់តែអ៊ែម។
ហាង មីNAGA
ហាង មីNAGA
ហាង មីNAGA
ហាង មីNAGA
ក្រៅពីនេះហាង មីNAGA គឺនៅមានម្ហូបច្រើនមុខផ្សេងទៀត ដែលអាចជាជម្រើសដល់អតិថិជន ជ្រើសរើសតាមការចូលចិត្ត ហើយតម្លៃគឺសមរម្យ អាចនិយាយបានថាទៅអស់លុយតិច ចឹងទៅរកណាបានល្ងាចនេះជួបគ្នានៅលើផ្លូវ ១១៣ ក្រោយរោងកុនគិរីរម្យ។
ហាង មីNAGA
ទូរស័ព្ទ៖ 088 592 5555 បើកលក់ពីម៉ោង៖ 11ព្រឹក-9យប់ ទីតាំង៖ ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅ
ក្បែរហាង Lisa
វីដេអូ
ត្រៀមពោះហើយនៅ ញុាំគ្រឿងសមុទ្រស្រស់ៗ បុហ្វេ Oishi
អាហារ
Mao Somnith
-
February 11, 2018
0
ល្ងាចនេះកំុទាន់ញាុំអីណា ត្រៀមពោះញាុំអាហារបុហ្វេដ៏សំបូរបែបជាច្រើនមុខ គ្រឿងសមុទ្រស្រស់បន្លែថ្មីៗ រើសតាមចិត្ត ច្រើនឥតកំណត់ អស់ហើយថែមទៀត មានស៊ុប មានទាំងសាច់អាំងញុាំម៉ាឆ្ងាញ់ ញុាំដោយសេរីអត់កំណត់ពេលវេលា មាននៅបុហ្វេ Oishi ១នាក់ត្រឹមតែ14.80$។
Oishi
Oishi
Oishi
Oishi
ហាង Oishi Buffet Sukisoup & BBQ គឺមានបុហ្វគ្រឿងសមុទ្រស្រស់ ធានាថាញ៉ាំម៉ាសប្បាយមាត់ ក្រៅពីនោះក៏មាន បង្អែម ផ្លែឈើ ទឹកភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខផ្សេងៗទៀតកំពុងរង់ចាំលោកអ្នក មិនតែប៉ណ្ណោះ សេវាកម្មក៏ល្អហើយមានអនាម័យថែមទៀតផង។ ជឿជាក់ថាលោកអ្នកនឹងមិនខកបំណងនោះទេ បង្កើតបរិយាកាសសប្បាយរីករាយ ភាពស្និតស្នាលជាមួយគ្រួសាររបស់អ្នក សាករសជាតិអាហារបុហ្វេដ៏សំបូរបែប ស៊ុប សាច់អាំង ទឹកជ្រលក់ច្រើនរសជាតិ ញាុំជជែកគ្នាលេងកម្សាន្តយ៉ាងរីករាយមិនខាន។
Oishi
Oishi
Oishi
Oishi
Oishi
ចំនុចពិសេសមួយទៀត ប្រសិនបើករណីដឹងជាមុនថា អ្នកទាំងអស់គ្នានឹងមកញ៉ាំអីជុំគ្នានៅហាង Oishi នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% ដោយគ្រាន់តែធ្វើការទំនាក់ទំនងកក់កន្លែងជាមុន ហើយបើលោកអ្នកមានកម្មវិធីរៀបចំពិធីខួបកំណេីត និងមានការបញ្ចុះរហូតដល់15%ផងដែរ។។ ចឹងល្ងាចនេះ ជួបគ្នានៅ Oishi សាខាជិតផ្សារ Aeon ទាំងអស់គ្នាបានត្រៀមពោះហើយឬនៅ? តោះចាំកាលទៀត បើច្រើនម្លឹងៗហើយ!
Oishi
Oishi
Oishi
Oishi
ហាង Oishi Buffet Sukisoup & BBQ
ទូរស័ព្ទ៖ 099 73 33 88 ទីតាំង៖ ផ្លូវលេខ 22 សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន (ផ្លូវមាត់ទន្លេ ជិតផ្សារ Aeon)
វីដេអូ
1
...
197
198
199
...
396
Page 198 of 396