ក្រោយ​ប​ដិ​សេ​ដ​រឿង​ស្នេហ៍​ជាមួយ​នាយ​កៃ​ដ ខ្ញុង​លាតត្រដាង​រឿង​…

0
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ២០:០០ (28-09-2017 20:00) រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បដិសេធ​រឿង​ស្នេហ៍​ជាមួយ​នាយ​កៃ​ដ​មក​តារា​កំប្លែង នាង ខ្ញុង បាន​លាតត្រដាង​អាថ៌​កំបាំង ដោយ​អះអាង​ថា ត្រៀម​នឹង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា បន្ទាប់​ពី​សែនព្រេន​ជា​ប្ដី​ប្រពន្ធ​រួច​មក ។ ចំណង​ស្នេហ៍​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ជា​យូរណាស់​មក​ហើយ ព្រោះ​គេ​តែងតែ​ឃើញ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ប៉ុន្តែ​នាង​ខ្ញុង បាន​បដិសេធ ។ នៅ​ទីបំផុត​កាលពី​ម្សិលមិញ​តារា​កំប្លែង​នាង​ខ្ញុង បាន​សារភាព​ថា នាង​និង​នាយ​កៃ​ដ គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ។ នាង និង​នាយ​កៃ​ដ បាន​សែនព្រេន​នៅ​មុខ​ចាស់ទុំ ដើម្បី​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ប្រមាណ​១​ខែ​មក​ហើយ ។ ខ្ញុង​និយាយ​ថា ទាំង​នាង និង​នាយ​កៃ ដ មិន​ចង់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ទេ ដោយសារ​តែ​នាង​គ្មាន​លុយ​គ្រប់គ្រាន់ ម្យ៉ាង​ទាំង​ពីរ​នាក់​សុទ្ធតែ​មេម៉ាយ និង​ពោះម៉ាយ​ដូច​គ្នា ។ នាង​ខ្ញុង បញ្ជាក់​ថា នាង​ត្រៀម​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ។ តារា​កំប្លែង​នាង​ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង ពី​ដំបូង​ហាក់​ស្ទាក់ស្ទើរ​បង្ហាញ​ភាព​ជា​ប្ដី​ប្រពន្ធ​រវាង​នាង​និង​នាយ​កៃ​ដ ជា​សាធារណៈ ព្រោះ​ខ្លាច​បាត់​ប្រជាប្រិយភាព ប៉ុន្តែ​ដោយសារ​តែ អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង​ហើយ​នោះ នាង​មិន​ចាំបាច់​លាក់បាំង​ទៀត​ទេ ព្រោះ​មុន និង​ក្រោយ​គង់តែ​ដឹង​ដូច​គ្នា ។ ពន្លក​ស្នេហា​មួយ​នេះ​នាង​ខ្ញុង ឱ្យ​ដឹង​ថា ក្រោយ​ពី​នាង​ក្លាយជា​តារា​កំប្លែង​មក​បាត់​ការ​ទាក់ទង​ជាមួយ​នាយ​កៃ​ដ​ប្រមាណ​ជាង​២​ឆ្នាំ តែ​ក្រោយមក​ទូរទស្សន៍ CTN ហៅ​អតីត​អ្នក​ដែល​ធ្លាប់​ចូលរួម​ប្រឡង​កំប្លែង មក​ចូលរួម​សម្តែង​ខណៈ​ពង្រីក​ក្រុម​ថ្មី ហើយ​ក៏​បាន​ជួប​គ្នា​ម្ដងទៀត​។ វា​ជា​ឱកាស​ដែល​ធ្វើ​ឱ្យ​នាង និង​នាយ​កៃ​ដ​បាន​ជួប​គ្នា​ញឹកញាប់ ទើប​ទីបំផុត​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ។ នាង​ខ្ញុង ឱ្យ​ដឹង​ថា នាយ​កៃ​ដ ធ្លាប់​មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់​អាយុ​ប្រហែល​៤​ឆ្នាំ​។ នាយ​កៃ​ដ ទើបតែ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​ជាង​៥​ខែ​កន្លង​មក ទើប​នាង​សម្រេចចិត​ជ្រើសរើស​នាយ​កៃ​ដ​ជា​គូ​អនាគត​តែ​ម្ដង​ទៅ ៕  

តោះ​!​ ទៅសាកគ្រឿងសមុទ្ររសជាតិបែបអាមេរិក ម្តងមើល

0
យើងគ្រប់គ្នាធ្លាប់បានដឹង បានឮ បានឃើញនៅប្រភេទអាហារសមុទ្រជាច្រើនរួចមកហើយ  តែលោកអ្នកប្រហែលជាចង់ដឹងហើយថា រសជាតិគ្រឿងសមុទ្របែបអាមេរិកនេះវិញយ៉ាងម៉េចដែរ! ហើយនៅទីណា
The Lobster Bay
The Lobster Bay
នេះនែ! ភោជនីយដ្ឋានឌឹឡប់ស្ទើរបេ គឺផ្ដោតសំខាន់ចំពោះអាហារគ្រឿងសមុទ្ររសជាតិបែបអាមេរិក ដែលប្រើរូបមន្តដើមនាំចូលពីប្រទេសអាមេរិកផ្ទាល់ដែលរក្សាបាននូវរសជាតិឈ្ងុយឆ្ងាញ់ពិសា ក្នុងនោះក៏មានបង្កើតនូវរូបមន្តបែបខ្មែរផងដែរ ដើម្បីតម្រូវទៅតាមចំណង់ចំនូលចិត្តរបស់ភ្ញៀវជាតិសាសន៍នីមួយៗ ។
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
លើសពីនេះទៅទៀត អ្វីដែលធ្វើឱ្យលោកអ្នកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺពេលចំអិនរួចរាល់ យើងធ្លាប់តែឃើញតាមបណ្តាហាងនានា គេដាក់ក្នុងចាន ប៉ុន្តែសម្រាប់ហាងមួយនេះវិញចាក់លើតុឱ្យយើងពិសា តែកុំបារម្ភអីធានាលើអនាម័យជូន ទាំងនេះគ្រាន់តែជាទំនៀមទំលាប់របស់ហាង ឬរបស់ប្រទេសនីមួយៗ ដើម្បីឱ្យប្លែកនិងមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
The Lobster Bay
ភោជនីយដ្ឋានឌឹឡប់ស្ទើរបេ ក៏មាននៅមុខម្ហូបគ្រឿងសមុទ្រជាច្រើនទៀត  ស្រស់ៗ មានគុណភាពខ្ពស់ ធ្វើឱ្យការចំអិនរសជាតិកាន់តែឆ្ងាញ់ បូករួមទាំងការញាុំអាហារដោយដៃផ្ទាល់ផងនោះ ធ្វើឲ្យបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។ ហាង: ឌឹឡប់ស្ទើរបេ ទូរស័ព្ទ៖ 070 229 229 / 098 90 2008 ទីតាំង៖ ក្នុងផ្សារទំនើបអ៊ីអន ជាន់ទី២ វីដេអូ

មិនឆ្ងល់ទៀតអី! បក្សីសមុទ្រផាក់ឡូវពិសេស

0
ផាកឡូវយើងគ្រប់គ្នាធ្លាប់តែលឺ គេហៅថាផាកឡូវសាច់ជ្រូក គ្រឿងក្នុង ត្រចៀក ក្រពះជ្រូក តែពេលនេះចំណីមាត់ចេញថ្មី “ឈ្មោះប្លែកពេកហើយដឹង Admin សុទ្ធតែផាកឡូវបក្សី សមុទ្រ?” មិនទេ នេះគ្រាន់តែជាច្នៃប្រឌិតនៃការដាក់ឈ្មោះម្ហូបប៉ុណ្ណោះ ដើម្បីកែប្រែទំលាប់ដែលយើងធ្លាប់តែហៅឈ្មោះម្ហូប សាមញ្ញៗដដែលៗនោះ មកជាឈ្មោះ ដែលមានការទាក់ទាញ ហើយស្តាប់ទៅប្លែកត្រចៀកប៉ុណ្ណោះ តាមពិតទៅ ផាកឡូវបក្សី គឺផាកឡូវគ្រួច ហើយផាកឡូវសមុទ្រ គឺផាកឡូវមឹក3D ផាកឡូវមឹកបំពងធំៗ ប៉ុណ្ណោះ។
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហើយម្ហូបទាំងនេះ ជាម្ហូបពិសេសប្លែកៗថ្មីមួយបែបទៀតពី ហាង មីទាញតុងយ៉ាំ ដែលហាងនេះមានជំនាញណាស់ទៅលើរសជាតិមីទាញ តែដើម្បីកុំអោយអតិថិជនរបស់ខ្លួន ជួបតែមុខម្ហូបដដែលៗនោះ ម្ចាស់ហាងក៏ច្នៃវាឡើង ដើម្បីប្តូរជាតិ ក៏ដូចជាបំពេញចិត្តអតិថិជនផង។
ស្តេចក្តាម
ស្តេចក្តាម
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ចឹងហើយល្ងាចនេះ បើមិនដឹងថាទៅញ៉ាំអីនៅទីណាប្លែកនោះ អាចមកភ្លក្សមុខម្ហូបថ្មីនេះ លមើលទាំងអស់គ្នាណា… ហាង មីទាញតុងយាុំ Tel: 061​​ ​31 66 83​​​​​ / 098​​ 31 66 83 ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម វីដេអូ
ហាង មីទាញតុងយាុំ

មិនឆ្ងល់ទៀតអី! បក្សីសមុទ្រផាក់ឡូវពិសេស!ផាកឡូវយើងគ្រប់គ្នាធ្លាប់តែលឺ គេហៅថាផាកឡូវសាច់ជ្រូក គ្រឿងក្នុង ត្រចៀក ក្រពះជ្រូក តែពេលនេះចំណីមាត់ចេញថ្មី "ឈ្មោះប្លែកពេកហើយដឹង Admin សុទ្ធតែផាកឡូវបក្សី សមុទ្រ?" មិនទេ នេះគ្រាន់តែជាច្នៃប្រឌិតនៃការដាក់ឈ្មោះម្ហូបប៉ុណ្ណោះ ដើម្បីកែប្រែទំលាប់ដែលយើងធ្លាប់តែហៅឈ្មោះម្ហូប អានបន្ត: https://kspg.tv/article/19770ហាង មីទាញតុងយាុំTel: 061 31 66 83 / 098 31 66 83ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម។

Posted by Facetaste on 27 កញ្ញា 2017
 

ប្លែកអារម្មណ៍ថ្មី ជាមួយសសៃកែងអាំង​​ និងSteak ពិសេស

0
បន្ទាប់ពីភ្ជុំបិណ្ឌរួចមកលោកអ្នកប្រហែលជានឿយហត់អស់កម្លាំង និងការធ្វើដំណើរពីស្រុកកំណើត ឬ កន្លែងកំសាន្តជាមួយក្រុមគ្រួសារពីបណ្តារមណីយដ្ឋាននានាហើយមែនទេ! ហើយក៏ប្រហែលជាកំពុងគិតថាទៅញាុំអាហារអ្វីដើម្បីប្លែកមាត់ដែរ។
CT Taste Restaurant & grill
CT Taste Restaurant & grill
សម្រាប់ដើមសប្តាហ៍នេះ ក្រុមការងារ KSPG.TV សូមណែនាំលោកអ្នកនូវហាងមួយកន្លែង គឺ CT Taste Restaurant & grill  ដែលមានមុខម្ហូប សសៃកែងអាំង និងSteak ប្រលាក់គ្រឿង អាំងឆ្ងុយជាប់ចិត្ត ធ្វើឱ្យទ្រាំស្រក់ទឹកមាត់មិនបាន  បើសិនជាថែមស៊ុបមួយឆ្នាំងទៀតនោះ  ជឿថាលោកអ្នកពិតជាបែកញើសជោកតែម្តង​។
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
មិនត្រឹមតែប៉ុណ្ណោះ ហាង CT Taste Restaurant & grill ក៏មានអាហារប្លែកៗដូចជា: ខ្ទឹម សរ ម្រេចខ្ចីនៅក្នុងសាច់គោ, សាច់ផុយ ឆ្ងាញ់ ស្រួលញុាំ និងភេសជ្ជៈជាច្រើនមុខទៀត ហើយនិងតន្រ្តីកំដរអារម្មណ៍ធ្វើឱ្យលោកអ្នករីករាយជាមួយការជួបជុំក្រុមគ្រួសារនិងមិត្តភ័ក្រយ៉ាងសប្បាយ។
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
CT Taste Restaurant & grill
ហាង CT Taste Restaurant & grill ទីតាំង: ផ្លូវលេខ ២៨៧ , ផ្ទះលេខ១, សង្កាត់បឹងកក់១ , ខណ្ឌទួលគោក, ភ្នំពេញ (ច្រកច្រមុះជ្រូកលក់គ្រឿងឡាន) ទំនាក់ទំនងទូរស័ព្ទ Tel: 015 523 456 / 090 787 168 វីដេអូ  

បើជាអ្នកវិញ តើញ៉ាំអស់អត់ ក្តាមយក្សធំប៉ុណ្ណឹង?

0
ញាុំអស់អត់គ្នាយើង! បើធំម្លឹងៗ? ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តញាុំអាហារសមុទ្រវិញ ប្រហែលជាអាចញ៉ាំអស់ បើញ៉ាំគ្នា២នាក់ សំរាប់ក្តាមដ៏ធំនេះបើនៅប្រទេសដទៃគេហៅថា ស្តេចក្តាម King Crab។
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ហើយសម្រាប់ទីតាំងហាងដែលទើបនឹងចាប់ផ្តើមលក់ក្តាមប្រភេទនេះ គឺហាងមីទាញតុងយ៉ាំ ដែលប៉ុន្មានសបា្តហ៍មុនក្រុមការងារ KSPG.TV បានបង្ហាញលោកអ្នករួចមកហើយដែលហាងមីទាញនេះមាន លក់គ្រឿងសមុទ្រយក្សធំៗ។
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ហើយលើកនេះ ម្ចាស់ហាងប្រថុយថែម មុខម្ហូបថ្មីមួយបន្ថែមទៀត គឺស្តេចក្តាមសមុទ្រដ៏ធំនេះឯង ឃើញហើយគួរឱ្យចង់សាកភ្លក្សរសជាតិណាស់ ថាតើមានរសជាតិបែបណា។ ចឹងប្រសិនបើអ្នកចង់សាក គ្រឿងសមុទ្រប្លែកៗ ជាពិសេសគឺក្តាមចំហ៊ុយ ឡាំងស៊ឹង មឹកយក្សផាកឡូវអាំង និងមានគ្រឿងសមុទ្រច្រើនមុខទៀតធានាថាលោកអ្នកទៅពិតជាមិនខកបំណងឡើយល្ងាចនេះ។
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ស្តេចក្តាម
ហាង មីទាញតុងយាុំ Tel: 061​​ ​31 66 83​​​​​ / 098​​ 31 66 83 ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម វីដេអូ

ហាងនំបុ័ង ៣ហាងនេះល្បីខ្លាំងឆ្ងាញ់ម៉ាកប់ ធ្លាប់សាកនៅហ្នឹង?

0
អោយតែនឹកឃើញឃ្លាន ម្ហូបអីដែលសម្រន់ភ្លាមៗ ដូចវីដេអូខាងក្រោមហ្នឹងចឹងឃើញចង់ញ៉ាំហើយ, ហើយអ្នកធ្លាប់ចំណាំអត់ថា អោយតែឃើញនំប័ុងដាក់សាច់ ដឹងតែឃ្លាន ព្រោះអីម៉ោងនេះ ម៉ោងហេវនោះអី! ហាសហាសហា និយាយលេងទេ តែថ្ងៃហ្នឹងសុំបង្ហាញកន្លែងលក់នំប័ុងសាច់ល្បីៗ ៣ហាងដែលមានរសជាតិឆ្ងាញ់ម៉ាកប់ រសជាតិខុសៗគ្នាតាមហាងនីមួយៗ អ្នករើសបានតាមការចូលចិត្តចុះមានដូចខាងក្រោម៖
ហាង នំប័ុងជ្រូកខ្វៃ
នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
បើ​យើង​ធ្វើ​ដំណើរ​តាម ម្ដុំ​ផ្លូវ​ក្រោយ​សាលា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លើ​ដងផ្លូវ ៤៣០ ​យើង​នឹង​ឃើញ​មាន​រទេះរុញ​២ កំពុង​ឈរ​ទទឹម​គ្នា ដែល​មួយ​ជា​រទេះរុញ​លក់​លត់​ឆា និង​មួយទៀត​ជា​រទេះរុញ​លក់​នំ​ប័​ុ​ង​ជ្រូក​ខ្វៃ ពិសេស ដែល​មាន​អ្នកទិញ​ឈរ​ចោមរោម​ច្រើន​រៀង​រាល់​ល្ងាច​។
នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
នំប័ុងជ្រូកខ្វៃ
រទេះរុញ នំប័ុងជ្រូកខ្វៃ
នំប័ុងជ្រូកខ្វៃ
រទេះរុញ នំប័ុងជ្រូកខ្វៃ
ឃើញ​ដូចនេះ​យើង​ក៏ សាក​ទិញ​ញ៉ាំ​ដើម្បី​ភ្លក្ស​រសជាតិ​នំ​ប័​ុ​ង​ជ្រូក​ខ្វៃ អង្គុយ​បណ្តើរ​សួរ​បងស្រី​ម្នាក់​ដែល​ដៃ​គាត់​មិន​ទំនេរ​នោះ​ទេ តែ​គាត់​នៅ​តែ​ឆ្លើយ​មួយ​ៗ ថា​សួរ​មក​អូន​អត់​អី​ទេ​។​ “​ក្នុង​មួយ​ថ្ងៃ​បងស្រី​លក់ដាច់​អស់សាច់​ប៉ុន្មាន​គីឡូ ហើយ​លក់​ពី​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន​ដែរ? បងស្រីៈ អូ៎​អូន មួយ​ថ្ងៃ​បងអាច​លក់​បាន ៣០​គីឡូ ព្រោះ​បង​មាន ៣​កន្លែង​សំរាប់​ដាក់​លក់​ដូច​ជា នៅទល់មុខក្លោងទ្វាខាងជើងស្តាតអូឡាំពិក ជួរជាមួយតុលាការក្រុង​, ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​កន្លែង​ហ្នឹង​មួយ​កន្លែង​ទៀត ក្រោយ​សាលា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហើយ​បង​លក់​ពី​ម៉ោង ២​ថ្ងៃរសៀល ដល់​ម៉ោង ៨​យប់​តែ​ពេល​ខ្លះ​អាច​លក់អស់​មុន​ម៉ោង​ណា​អូន “​។
ហាង នំប័ុងសាច់ហុងកុង
ចំណីមាត់ថ្មី! នំប័ុងសាច់ហុងកុង, ម៉េចបានយើងហ៊ាននិយាយថាវាថ្មី ថ្មីព្រោះថា យើងគ្រប់គ្នាអ្នកក៏បានដឹងបានលឺ បានឃើញ បានភ្លក្សហើយនូវរសជាតិនំប័ុងសាច់កាប់ សាច់ខ្វៃ សាច់ផាកឡូវ សាច់ប៉ាតេ និងសាច់ផ្សេងៗទៀត តែនេះនំប័ុងសាច់បែបហុងកុង តែច្នៃរសជាតិបែបខ្មែរ។
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
អ្នកទាំងអស់គ្នាប្រាកដជាសួរទៀតហើយថា ម៉េចបាននិយាយថា បែបហុងកុងផង ខ្មែរផងមែនអត់? នឹងហើយនេះជាអ្វីដែលពិសេសរបស់នំប័ុងប្រចាំហាង សូហៃ ហើយដោយសារតែគាត់បានឆ្ងាញ់រសជាតិរបស់សាច់ ជាមួយកាពិ និងគ្រឿងផ្សំបែបខ្មែរ តែច្នៃពីហុងកុង និយាយរួមរសជាតិដែលខ្មែរយើងចូលចិត្តតែម្តង។
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងនេះ ក្រុមការងារយើងបានភ្លក្ស តែភ្លក្សលក្ខណៈថា ២ដើមម្នាក់ឯងហ្មង ហើយគាត់ថា រសជាតិសាច់វាមិនតាលាន់ទេ ញ៉ាំអស់២ដើមហើយ នៅចង់ថែមទៀត តែថែមលែងកើត ព្រោះអីទឹកសណ្តែក ក៏ឆ្ងាញ់ អស់២កែវទៀត ដាក់លែងចូលហើយ។ អូយ៎ លឺពួកគាត់និយាយប្រាប់ក៏លេបទឹកមាត់ដែរ ចឹងល្ងាចនេះទៅសាកជាមួយ គ្នាណា… កាន់តែពិសេសទៅទៀតនោះ ហាងយេីងខ្ញំុមានសេវាកម្មដឹកជញ្ជូនចាប់ពី ដប់ដេីមឡេីង ទៅគឺមិនគិតថ្លៃដឹកជញ្ជូនឡេីយ។នំបុ័ងឆ្ងាញ់ពិសេសតំលៃធូរថ្លៃត្រឹមតែ​​ 2500រៀល ​តែប៉ុណ្ណោះ រកណាាទៀត…… ហាង សូហៃ គុយទាវបាក់សៀក លេខទូរស័ព្ទ៖ 088​ 888 2222, 078 471 472, 096 4002 168 អាស័យដ្ឋាន ៖ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ ( នៅពីមុខ ឃ្លាំងក្រុមហ៊ុន Green Trade ឬក៏​ ហួស​ CTN ប្រហែល 1500ម។​ ចាប់ផ្តើមលក់ចាប់ពីម៉ោង3:00ល្ងាចដល់ 8:00យប់ ។ វីដេអូ  
ហាង នំប័ុងប៉ាតេផ្សារកាប់គោ
បើនិយាយទាក់ទងនឹងនំប័ុងប៉ាតេ ពិតជាមានច្រើនកន្លែងណាស់នៅទីក្រុងភ្នំពេញយើង។ ដោយឡែកហាងនំប័ុងប៉ាតេមួយនេះវិញហាក់មានភ្ញៀវ ឈរចាំទិញខុសប្លែកធម្មតា ដែលបណ្តាលចិត្តអោយអ្នកដំណើរជិះកាត់ចង់សាកភ្លក្សដែរ។ IMG_4237 ថ្ងៃនេះខ្ញុំសូមណែនាំហាងលក់នំប័ុងប៉ាតេមួយកន្លែងនោះគឺ មានឈ្មោះថា “នំប័ុងប៉ាតេ ផ្សារកាប់គោ”។ និយាយពីរសជាតិវាវិញបើបានញាំុម្តងហើយចង់ញាំុម្តងទៀត។ ចឹងពេលដែលទំនេរម្តងៗ គិតចង់ទៅញាំុនំប័ុងប៉ាតេ គួរសាកទៅញាំុរសជាតិក៏ឆ្ងាញ់ ហើយតម្លៃក៏សមរម្យទៀត ពោលគឺ ៣០០០៛ ក្នុង១កំណាត់។
នំប័ុងប៉ាតេ
នំប័ុងប៉ាតេ
នំប័ុងដែលអាំងក្តៅៗ ដាក់ជាមួយប័រ ផ្គាប់ផ្សំជាមួយគ្រឿង ជ្រក់ល្ហុង និងសាច់ប៉ាតេដែលមានរសជាតិឆ្ងុយឃើញហើយស្រក់ទឹកមាត់ម៉ង។
នំប័ុង
នំប័ុង
តែឈប់សិនបើចង់ដឹងថាហាងលក់នំប័ុងប៉ាតេនេះមានរសជាតិឆ្ងាញ់ប៉ុណ្ណា សូមមើលពីវីដេអូនេះទាំងអស់គ្នា

មកពីភ្ជុំវិញ ដាក់ស៊ុប ១ឆ្នាំង១០០០០ៗ ម៉ាឆ្អែតពីហាងទឹកសៀង

0
ក្នុងអំឡុងពេលភ្ជុំបិណ្ឌប៉ុន្មានថ្ងៃនេះ ជាធម្មតាទីក្រុងភ្នំពេញហាក់ស្ងាត់ខុសធម្មតាដោយសារបងប្អូនយើងតែងតែទៅជួបជុំក្រុមគ្រួសារញាតិមិត្ត តាមបណ្តាខេត្ត ស្រុកកំណើតរៀងៗខ្លួន។ ហើយទីក្រុងភ្នំពេញនឹងមានមនុស្សម្នាជាច្រើនសម្រុកត្រលប់មកពីបណ្តាខេត្តវិញ ពេលដែលថ្ងៃបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង ទាំង៣សាខា ត្រៀមខ្លួនរង់ចាំបំបាត់ការនឿយហត់ របស់លោកអ្នកក្រោយពីធ្វើដំណើរផ្លូវឆ្ងាយ ត្រលប់ពីស្រុកកំណើតរួចជាស្រេចហើយ ជាមួយស៊ុបពិសេសៗ ជាច្រើនប្រភេទជាមួយតម្លៃ ត្រឹមតែ១០០០០៛ ទៅ២០០០០៛ ប៉ុណ្ណោះ។ ប៉ុន្តែអ្នកអញ្ជើញមកញ៉ាំជាលក្ខណៈក្រុមគ្រួសារវិញនោះ ខាងហាងក៏មានជាឈុតធំផងដែរ ចឹងនៅចាំអីទៀតមកដល់ភ្នំពេញភ្លាមទៅសាកជុំគ្នាហ្មងទៅ!
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
មិនត្រឹមតែប៉ុណ្ណោះនៅហាងទឹកសៀង និយាយពីអនាម័យ សេវាកម្ម គឺកប់ហ្មង, ហើយបើនិយាយពីមុខម្ហូបគឺ ប្លែក ទំនងៗណាស់ ចុងភៅតែងមានការបង្កើតថ្មី ដើម្បីអោយអតិថិជនរបស់ខ្លួន មិនធុញ មានម្ហូបច្រើនសម្រាប់ជ្រើសរើស។ ​មិនថាជាប្រភេទស៊ុប មុខម្ហូបបាយ ឬភេសជ្ជៈ នោះទេគឺថា ប្លែកៗខុសគេតែម្តង។
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាងទឹកសៀង
ហាង ទឹកសៀង ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក) វីដេអូ

ដូចអន្សមរដូវភ្ជុំចឹង ឆ្អឹងជំនី ប្រហុកក្រសាំង វេចស្រទាប់ចេក

0
ជាទៀងទាត់ ក្នុងរដូវបុុណ្យបិណ្ឌភ្ជុំរៀងរាល់ឆ្នាំម្តងយើងតែងនាំគ្នាទៅ ឬទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារញាតិមិត្ត តែសម្រាប់អ្នកដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញវិញ ពិតណាស់ថាពួកគាត់ច្បាស់ជាលំបាកក្នុងការរក អីញ៉ាំ ឬពេលខ្លះទៀត ដល់ថ្នាក់ពិបាកក្នុងការ​រកទិញម្ហូបអាហារសម្រាប់ធ្វើចង្ហាន់យកទៅវត្តទៀត។
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
ចឹងម្តងនេះ សម្រាប់អ្នកដែលមិនបានទៅតាមបណ្តាខេត្តនារដូវភ្ជុំខាងមុខនេះ យើងសូមណែនាំហាងមួយ ដែលនៅតែដំណើរការលក់ដដែលក្នុងថ្ងៃភ្ជុំ គឺហាងកាហ្វេដី ជាមួយមុខម្ហូបថ្មី គឺឆ្អឹងជំនីជ្រូក និងប្រហុកក្រសាំងដុតស្រទាប់ចេក ដែលវាពិតជាប្លែកៗ ហើយម្ហូបនេះមានរបៀបវេច ដូចនឹងនំអន្សម ជ្រូក អន្សមចេកចឹង គ្រាន់តែចុងភៅម្នាក់នេះវេចដោយប្រើ ស្រទាប់ចេកជំនួសស្លឹកចេកវិញ ហើយមិនមែនស្ងោរទេ គឺដុតតែម្តង ទាល់ចឹងទៅមានណា ភាយក្លិនឈ្ងុយតែម្តង។
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
ចឹងឆ្នាំនឹងបើចង់អោយចង្ហាន់ពេលទៅវត្តប្លែកៗ កុំភ្លេចណាទិញអន្សមក្លាយនេះប្រគេនលោកម្តង តែបើជ្រុលជាទៅទិញ ហើយកុំភ្លេចសាកភ្លក្សម្ហូបប្លែកៗ ថ្មីជាច្រើនទៀតដែលទើបនឹងចេញលក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផង ដូចជា៖ ស៊ុបសាច់ពពែ, ស្មុក៥រសជាតិ និងភេសជ្ជៈបង្អែម ណា។
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
អន្សមប្រហុកក្រសាំង អន្សមឆ្អឹងជំនី
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016​​ 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា​ សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ វីដេអូ

តើអ្នកណាចូលចិត្តភាពយន្តបែបបាញ់ប្រហារខ្លះ?

0
នៅពេលនេះមានទស្សនីយភាពថ្មីមួយជាភាពយន្តដកស្រង់ចេញពីសៀវភៅ។ សំរាប់ខ្សែភាពយន្តនេះ លោក Stan Hurley ជាជើងចាស់សង្រ្គាមត្រជាក់ហើយលោកសេនឆឺរីបានជ្រើសរើសមេទ័ពខ្មៅរបស់សេអ៊ីអាដែលគឺលោក Mitch Rapp ទទួលបានភារកិច្ចស៊ើបអង្កេតការវាយប្រហារដោយចៃដន្យលើគោលដៅយោធានិងស៊ីវិល។ បន្ទាប់ពីបានរកឃើញគំរូនៃអំពើហឹង្សាមួយ Hurley និង Rapp បានចូលរួមជាមួយកងកម្លាំងទួគីដែលជាអ្នកស្លាប់ម្នាក់ដើម្បីបញ្ឈប់ប្រតិបត្តិការអាថ៌កំបាំងដែលចង់ចាប់ផ្តើមសង្គ្រាមសកល។ តោះសូមទស្សនាសកម្មភាពខ្លះៗនៅក្នុងខ្សែភាពយន្តនេះ។
American-Assassin
American-Assassin
American-Assassin
American-Assassin
  វីដេអូ:
ចារកម្មអាមេរិក / American Assassin

"ចារកម្មអាមេរិក / American Assassin" ជាភាពយន្តបែបវាយប្រហារ អ្នកទាំងអស់គ្នាក៏អាចទស្សនាបានដែលចាប់ពីថ្ងៃទី១៤ កញ្ញានេះ!#AmericanAssassin #LegendCinemas #KohSantepheapTV

Posted by Koh Santepheap TV on 12 កញ្ញា 2017
 

ចង់ញាុំសាច់អាំងជប៉ុនលេខ ១ លំដាប់ពិភពលោកមែនទេ?

0
លោកអ្នកប្រហែលជាធ្លាប់ស្គាល់ ឬធ្លាប់បានសាកញាុំរួចមកហើយនៅប្រភេទសាច់អាំងបែបជប៉ុន ហើយជាការពិតណាស់លោកអ្នកប្រាកដជាចង់ញាុំនៅប្រភេទសាច់សុទ្ធ១០០% ហើយមែនទេ? ថ្ងៃនេះ ក្រុមការងារKSPG.TV សូមបង្ហាញលោកអ្នកនៅហាងមួយកន្លែងឈ្មោះថា Gyu-Kaku Japanese BBQ Cambodia​​​​ ។
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ជឿជាក់ថាធ្វើឱ្យលោកអ្នកត្រូវចិត្តជាមួយសាច់អាំងបែបជប៉ុនលំដាប់លេខ១លើពិភពលោក មើលទៅគួរឱ្យចង់ញ៉ាំតែម្តង ហើយបើនិយាយពីបរិយាកាសនៅក្នុងហាងវិញមានការតុបតែងយ៉ាងស៊ីវិល័យ មានផាសុកភាពបន្ទប់ធំអាចអង្គុយបានចាប់ពី៤ នាក់ទៅ១២នាក់​ រួមទាំងចំណតឡានមានលក្ខណៈធំទូលាយទៀតនោះ ពិតជាធ្វើអោយលោកអ្នកមិនខកបំណងឡើយ។
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាង Gyu-Kak
ហាងGyu-Kaku មានហាងសរុបជាង៨០០ ហាង ដូចជាប្រទេស Japanese, Singapore, Philippine, Indonesia, Thailand, Hongkong, Taiwan, Vietnam និង Cambodia ផងដែរ ។ ហាង: Gyu-Kaku Japanese BBQ Cambodia ទីតាំង:#1, Street. 370, Boeng Keng Kang 1, Khan Chamkarmon, Phnom Penh លេខទំនាក់ទំនង: 023 2222 89 វីដេអូ: