រឿងនេះ តួ​ថ្មី​ក្មេង​ៗ​សន្លាង​​តែ​ម្តង នេះ…

0
រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​២៩ កញ្ញា ស្ថិតនៅ​​អគា​វឌ្ឍនៈ​​ បាន​រៀបចំ​ដាក់​សម្ពោធ​ខ្សែ​ភាព​​យន្ត​រឿង ​«​ក្រោម​មេឃ​តែ​មួយ ​We Are one» ​ព្រមទាំង​ការ​ដាក់​បង្ហាញ​កម្មវិធី​ជជែក​កម្សាន្ត​ បែប​យុវវ័យ​JebJub ICON ​ផង​ដែរ ​។ ហើយ​​អ្វី​ដែល​សំខាន់​ គឺស្នាដៃ​រឿង​​ភាគ​នេះ​ ត្រូវ​អ្នកដឹកនាំ​រឿង​​ផ្តោត​សំខាន់​លើ​តួ​ថ្មី​សន្លាង​តែ​ម្តង ​ដែល​ស្អាត​សង្ហា​​ដូច​កូនកាត់​បរទេស​មក​រំលេច​ឲ្យ​ទាក់​ទាញ​ ។ លោក​ម៉ា ចាន់​ណា​រ៉ា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​RooSter_Kool ​បាន​លើក​ឡើង​ថា​ ខ្សែភាពយន្ត​ភាគ​រឿង ​«​ក្រោម​មេឃ​តែ​មួយ We Are One» ​នេះ​ ជា​ខ្សែភាពយន្ត​ភាគបែប​យុវវ័យ​មាន​ចំនួន​២៤​ភាគ​ ស្រេច​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ​ចាប់ពី​ម៉ោង​៧​យប់ ​រាល់ថ្ងៃ​សៅរ៍​ ចាប់ពី​ថ្ងៃ​ទី​៣០ កញ្ញា ​នេះ​តទៅ​ ។ ​ខ្លឹមសារ​នៃ​សាច់​រឿង​ចង់​បង្ហាញ​ពី​ផ្នត់គំនិត​យុវជន​សម័យ​ថ្មី​ ដែល​មាន​​ភាព​មោះ​​មុត ​ក្នុង​ការ​ឈោង​ចាប់​យក​ក្តី​ស្រ​ម៉ៃ​ ដែល​ខ្លួន​តែងតែ​ប្រាថ្នា​ចង់បាន​ ។​ ពិសេស ​ជាង​នេះ​ទៅ​ទៀត​ កត្តា​មិន​យល់​ស្រប​ពី​សំណាក់​មាតាបិតា​ និង​អា​ណាព្យាបាល ​។​ ភាពយន្ត​ភាគ​ ដែល​មានការ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​ពី​សំណាក់​យុវវ័យ ​និង​ជា​ផ្នត់គំនិត​ថ្មី​ប្លែក ​ហើយ​លោក​អ្នក​ទស្សនិកជន​នឹង​​ឃើញ​ពី​ទេព​កោសល្យ​តារា​វ័យក្មេង​ប៉ិន​សម្តែង​បែប​ធម្មជាតិ​ទាំង​ស្អាត​ពូកែ ​ក្រោម​ការ​ខំ​ចម្រាញ់​យក​ពី​ក្រុមការងារ​យ៉ាង​យកចិត្តទុកដាក់​មុន​នឹង​ហៅ​មក​សម្តែង​ ។​ លោក​បន្ត​ទៀត​ថា​JebJub ICON​ជា​កម្មវិធី​ជជែក​កម្សាន្ត​យ៉ាង​ពិសេស​បែប​យុវវ័យ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​រួម​បញ្ចូល​ទាំង​ការ​ថែរក្សា​សុខភាព​និង​សម្រស់​ព្រមទាំង​ការ​ភ្លក់​ម្ហូបអាហារ​ឆ្ងាញ់​ៗ​និង​ជួប​ជាមួយ​តារា​កិត្តិយស​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​។

វីឡាថ្មីរបស់​ ថន ល​ក្ខិ​ណា តម្លៃ​ជិត​20​ម៉ឺន​ដុល្លារ

0
រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៧ កញ្ញា​ថន ល​ក្ខិ​ណា និង​ក្រុម​គ្រួ​សារបាន​ប្រារ​ព្ធពិធី​ឡើង​គេហដ្ឋាន​ថ្មី ក្នុង​បុរី​ប៉េង​ហួត តំបន់​ព្រែក​លាប​ រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ។ ពិធី​នោះ​មាន​សិល្បករ​រាប់រយ​នាក់​ចូលរួម ។ ក្នុង​ទឹកមុខ​រីករាយ គ្រង​ឈុត​សម្លៀក​បំពាក់​ពណ៌​លឿង​ស្រស់​ប្រណីត កញ្ញា​ថន ល​ក្ខិ​ណា​មមា​ញឹ​ម​ខ្លាំង​ក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​កិត្តិយស ។ អ្នក​នាង​ថន ដា​រ៉ា ជា​បងស្រី​បញ្ជាក់​ថា ផ្ទះ​ថ្មី​នេះ​មាន​ចំណែក​ប្រាក់​របស់​នាង​តិចតួច​ដែរ ។ នា​ឱកាស​នោះ​កញ្ញា​ថន ល​ក្ខិ​ណា បាន​ជួប​ឪពុក​ដែល យូរ​ៗ​ទើបបាន​ជួប​ម្តង គឺ​ទាល់តែ​មាន​ពិធី សំខាន់​ៗ​ក្នុង​គ្រួសារ ដ្បិត​អ្នក​មានគុណ​រូប​នេះ​រស់នៅ​បែកខ្ញែក​គ្នា​ពី​ក្រុម​គ្រួសារ ។ ស្រប​ពេល​នឹង​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នោះ ក៏​រៀបចំ​ពិធី​ខួបកំណើត​អ្នក​នាង​ថន ដា​រ៉ា​ផង​ដែរ ។ កញ្ញា​ថន ល​ក្ខិ​ណា បាន​រៀបចំ​កាដូ​ពិសេស​ជូន​បងស្រី​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ក្នុង​ថ្ងៃ​ខួបកំណើត ។ អ្នក​នាង​ថន ដា​រ៉ា កាលពី​ពេល​នៅ​លីវ​តែងតែ​យកចិត្ត​ដាក់​មើលថែ​ប្អូនស្រី ។ កញ្ញា​ថន ល​ក្ខិ​ណា ជា​ពិធី​ការិនី​ទូរទស្សន៍​ពិសេស​តែងតែមាន​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​ហង្ស​មាស ។ ចំណែក​អ្នក​នាង​ថន ដា​រ៉ា ជា​អតីត​ពិធី​ការិនី ធ្លាប់​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន ដូច​ជា​ទូរទស្សន៍​ជាតិ​កម្ពុជា និង​អប្សរា​ជាដើម ៕

បែកធ្លាយ​ពី​ប្រាក់ខែ​របស់ Neymar នៅ PSG

0
តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា មានការ​បែកធ្លាយ​ដឹង​ពី​ប្រាក់ខែ​របស់​អតីត​កីឡាករ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Neymar នៅ​ក្លឹ​ប​ថ្មី PSG ។ យោង​តាម Football Leaks កីឡាករ​ជើង​ខ្លាំង Neymar ទទួល​បាន​ប្រាក់​ប្រចាំខែ​ពី​ក្លឹ​ប​អ្នកមាន​បារាំង PSG ចំនួន ៣​លាន​ដុល្លារ​កន្លះ ក្នុង​មួយ​ខែ​ៗ ដែល​ស្មើនឹង ៨៨៤,១៩៣​ដុល្លារ ក្នុង​មួ​យស​ប្តា​ហ៍ ។ ឯកសារ​ជា​ច្រើន​បាន​ត្រូវ​គេ​រាយការណ៍​មក​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ទទួល​បាន​ប្រាក់​ប្រចាំឆ្នាំ​ចំនួន ៤៣.៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​រក​ប្រាក់​បាន​ច្រើន​ជាងគេ ។ នៅ​ក្នុង​មួយ​ថ្ងៃ Neymar អាច​រក​ប្រាក់​បាន​ពី​ក្លឹ​ប PSG ជិត​២០​ម៉ឺន​ដុល្លារ ដែល​ជា​ប្រាក់​ប្រចាំ​ថ្ងៃមួយ ដែល​កីឡាករ​កំពូល​ៗ​មួយ​ចំនួន​ទទួល​បាន​ក្នុង​មួ​យស​ប្តា​ហ៍ ៕

អ៊ុំ គ​ន្ធា ដឹក​ពង​ទាល​ក់តាម​ម៉ូតូអំពាវនាវ​មហាជន​ជួយ​ទិញ

0
រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អ៊ុំ គ​ន្ធា បានការ​យកចិត្តទុកដាក់​ពី​លោក​ចា រិ​ទ្ធី ផ្តល់​ឱកាស​ឱ្យ​នាង​ឡើង​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ ខណៈ​ជីវិត​ស្ថិត​ក្នុង​សភាព​ដុនដាប ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​អ៊ុំ គ​ន្ធា ត្រូវ​កូនប្រុស​ឌុ​ប​តាម​ម៉ូតូ​ទៅ​ដល់​ឆាក​តន្ដ្រី​មុន​ម៉ោង​ឡើង​សម្តែង​កន្លះ​ម៉ោង ដើម្បី​សម​បទ​ចម្រៀង​៣​បទ ដែល​នាង​ច្រៀង គឺ​បទ «​ថ្ងៃ​លិច​អូន​ស្រណោះ​» «​ខ្ញុំ​ខឹង​នឹង​បងហើយ​» និង​បទ​«​ស្រឡាញ់​បាន​ត្រឹមតែ​នឹក​» ។ លោក​ចា រិ​ទ្ធី លើក​ឡើង​ថា «​ខ្ញុំ​សូម​សរសើរ​សមត្ថភាព​របស់​នាង​អ៊ុំ គ​ន្ធា ដែល​គាត់​នៅ​តែ​ច្រៀង​ពីរោះ​ដដែល មិន​ងាយ​ទេ​សំ​ឡង​គាត់​នៅ​តែ​ល្អ​ហ្នឹង ។ ខ្ញុំ​អាណិត​គាត់ ទើប​ហៅ​គាត់​ឲ្យ​ឡើង​កម្មវិធី​នេះ ហើយ​ខ្ញុំ​នឹង​មើលទៅ​តាម​កម្មវិធី​ផ្សេង​ៗ​ទៀត ដែល​ថា​កម្មវិធី​ណា​នឹង​អាច​ដាក់​គាត់​បាន​ទៀត ព្រោះ​យើង​ដាក់​តារា​ឡើង​ច្រៀង គឺ​តម្រូវ​តាម​ខាង​Sponsor ដែរ ។ ប៉ុន្តែ​អាស៊ី​អាគ្នេយ៍​នឹង​ផ្ដល់​ឱកាស​ដល់​គ្រប់​គ្នា​ដែល​មាន​សមត្ថភាព​នឹង​បញ្ចេញ​ទេព​កោសល្យ គឺ​អាចម​ករក​ខ្ញុំ​បាន​»​។ អ៊ុំ គ​ន្ធា និយាយ​លើ​ឆាក​«​តន្ត្រី​មហាជន​»​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថា​នាង​បែក​ពី​ទស្សនិកជន​ជាង​១១​ឆ្នាំ​ហើយ ។ ពី​មុន​ធ្លាប់​បំពេ​អារម្មណ៍​មហាជន ហើយ​ពេល​ច្រៀង​រាំ​ចប់​ទទួល​បានការ​ទះដៃ​សាទរ​ធ្វើ​ឱ្យ​នាង​សប្បាយ រីករាយ ។ ពេល​នេះ​បានឮ​សំឡេង​បែប​នោះ​ម្តងទៀត​ហើយ ពិតជា​មិន​នឹក​ស្មាន​ដល់ ។ អតីត​តារាចម្រៀង​សិច​ស៊ី​អ៊ុំ គ​ន្ធា និយាយ​ថា «​នាង​ខ្ញុំ​មានឱកាស​បាន​ច្រៀង​ខ្លះ​ហើយ ។​ហើយ​នាង​ខ្ញុំ​ក៏​ចង់​ឆ្លៀតពេល​នេះ​ប្រាប់​បងប្អូន​យើង​ថា​ក្នុង​ចិត្ត​គ្រាន់តែ​ចង់​ដាក់​ពង​ទា​តាម​ម៉ូតូ​ដឹក​លក់​ជាមួយ​កូន​នៅ​តាម​ទីតាំង​ក្បែរ​ផ្ទះ​នាង​ខ្ញុំ​ម្តុំ​ផ្សា​របឹង​ឈូក សំរោង​អណ្តែត ក្រាំងធ្នង់ ឬ​ប្រកាស​លក់​តាម​អន​ឡាញ ដើម្បី​បាន​ប្រាក់​ខ្លះ​ចិញ្ចឹម​កូន គ្រួសារ ម្តាយ ជាង​ដើរ​រក​ជំនួយ​។ ដូចនេះ​មាន​តែ​ពឹង​លើ​បងប្អូន​ជួយ​ទិញ​ពង​ទា​នាង​ខ្ញុំ​ផង ឃើញ​ត្រង់​ណា​ហៅ​ជួយ​ទិញ​តាម​ការ​គួរ​ផង​ដើម្បី​ក្រពះ​» ។ ក្នុងអំឡុងពេល​នាង​អ៊ុំ គ​ន្ធា ខ្វះខាត​មាន​សប្បុរសជន​មួយ​ចំនួន​ជួយ​ឧបត្ថម្ភ មាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​, អតីត​តារា​សម្តែង​លោក​ខៃ ប្រ​សិ​ដ្ឋ ,​លោក​សា​វិ​ន ហ្វី​លី​ព ,​លោក​ចា រិ​ទ្ធី និង​សិល្បករ​មួយ​ចំនួន​ទៀត​ធ្វើ​ឱ្យ​នាង​មាន​កម្លាំងចិត្ត​ក្នុង​ការ​រស់នៅ ។ អ៊ុំ គ​ន្ធា បាន​រៀប​ការ​ជាមួយ​តារាចម្រៀង​លោក​ផា​ន សុ​ផាត និង​មានកូន​ប្រុស​២​នាក់ ម្នាក់​ឈ្មោះ​ផា​ន សុខ​ពេជ្រ អាយុ​១៥​ឆ្នាំ និង​ឈ្មោះ​ហាស់ សុវណ្ណ អាយុ​១៤​ឆ្នាំ ពេល​នេះ​ពួក​គេ​កំពុង​រៀន​នៅ​អនុ​វិទ្យាល័យ​សំរោង​អណ្ដែត ៕

​ ​​បទចម្រៀង​ថ្មី​ ពេល​បាយ​នឹក​ម៉ែ ​លោកឆាយ វីរៈយុទ្ធ ទទួល​​បាន​ការ​​​គាំទ្រ​ខ្លាំង​

0
រាជធានី​ភ្នំ​ព​ញេ ៖ បទ​ចម្រៀង Original «​ពេលបាយ​នឹក​ម៉ែ​» របស់​កំពូល​តារាចម្រៀង​លំដាប់​ជួរ​មុខ លោក​ឆាយ វី​រៈ​យុទ្ធ បាន​ង​កំពុង​​ចាក់​ដោត​អារម្មណ៍​ទស្សនិកជន​យ៉ាង​ខ្លាំង នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​ថា​អ្នក​រស់នៅ​អាស្រ័យ​ការងារ​ក្រៅប្រទេស​នោះ​ទេ សូ​ម្បី​តែ​អ្នក​ចំណាកស្រុក មក​ធ្វើការ​ត្រឹម​ភ្នំពេញ​នេះ ក៏​ស្តាប់​ហើយ​កើត​កំសួល​អួល​ដើម​.​ក​ចង់ហូរ​ទឹកភ្នែក​ផង​ដែរ​។ តាម​រយៈ​បទ «​ពេលបាយ​នឹក​ម៉ែ​» នេះ បាន​រៀបរាប់​ពី​ស្ថានភាព​កូន​ៗ​ពេល​រស់នៅ​ចាយ​លុយ​ឪពុក​ម្តាយ គ្មាន​ចេះ​គិតគូរ​អ្វី​នោះ​ទេ ដឹង​​តែ​ល្អ ឡូយឆាយ សប្បាយ​ហ៊ឺហារ តែ​ពេល​កាលណា​ចេញ​រក​ប្រាក់​ខ្លួនឯង ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទើប​ដឹង​ថា ការ​លំបាក​មាន​ទំហំ​​ធំធេង​ប៉ុណ្ណា ហើយ​ឃ្លា​មួយ​បាន​បញ្ជាក់​ថា «​ពេល​លំបាក​ទើប​ដឹង​ថា ដុំ​បាយ​មាន​តម្លៃ​យ៉ាងណា​» ដែល​នេះ​រឹងរឹតតែ​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ឮ​ហើយ​សឹងតែ​ទប់ទឹក​ភ្នែក​ពុំ​បាន​នោះ​។ កំពូល​តារាចម្រៀង ដែល​មានកំណើត​នៅ​ស្រុកស្រែ​ក្នុង​ខេត្តកំពង់ចាម លោក ឆាយ វី​រៈ​យុទ្ធ បាន​ផ្តល់​បទ​សម្ភាស​ខ្លី​ថា បទ​ចម្រៀង Origina មួយ​បទ​នេះ ជា​កាដូ​សម្រាប់​បងប្អូន​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ហើយ​ជា​ការ​ពិត​បទ​នេះ​ក៏​ចង់​រំលឹក​កូន​ៗ​ឲ្យ​ស្វែង​យល់​បន្ថែម​ពី​ការ​លំបាក និង​ការ​ខិតខំ​របស់​ឪពុក​ម្តាយ ជា​ពិសេស​គឺ​ការ​ផ្តល់​ការ​ស្រឡាញ់​គោរព​នៅ​ក្នុង​គ្រួសារ​។ នៅ​​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ លោក ឆាយ ឆាយ​វី​រៈ​យុទ្ធ ក៏​បាន​គោរព​ជូនពរ​ទស្សនិកជន​ទាំងអស់ ជួប​ប្រទះ​តែ​សេចក្តីសុខ​សប្បាយ ចេញដំណើរ​ទៅ​ទីណា​ក៏​ភាព​សុវត្ថិភាព​ទាំងអស់​គ្នា ។ តោះ​ចង់​ដឹង​ពីរោះ​រណ្តំ​ចិត្ត​យ៉ាងណា សូម​ស្តាប់​ទាំងអស់​គ្នា ៖

អ៊ុំ គ​ន្ធា ជីវិត​នៅ​បន្ត​កម្សត់​អត់ឃ្លាន

0
រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ អតីត​តារាចម្រៀង​អ៊ុំ គ​ន្ធា បាន​បង្ហាញ​ភាព​តោកយ៉ាក​ក្នុង​ជីវិត គឺ​គ្មាន​ប្រាក់​ទិញ​នំចំណី​យក​ទៅ​វត្ត​ធ្វើបុណ្យ​ទាន​នឹង​គេ ។ ដឹង​រឿង​នោះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​សា​វិ​ន ហ្វ៊ីូ​លី​ព បាន​រក​ប្រាក់​សប្បុរសធម៌​មួយ​ចំនួន​ផ្តល់​ជូន​នាង ។ លើស​ពី​នេះ​លោក​ចា រិ​ទ្ធី ផ្តល់​ឱកាស​ឱ្យ​នាង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ ។ លោក​ចា រិ​ទ្ធី បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា «​សួស្ដី​បងប្អូន​ជាទី​ស្រឡាញ់​ទាំងអស់​គ្នា រូប​ខាងក្រោម​នេះ​គឺ​អ្នក​នាង​អ៊ុំ គ​ន្ធា គឺជា​អ្នកចម្រៀង​ម្នាក់​ដែល​កម្សត់ ហើយ​អភ័ព្វ​បំផុត ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​មក​ច្រៀង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​ថ្ងៃអាទិត្យ ទី ២៤ កញ្ញា ២០១៧ ក្នុង​កម្មវិធី​តន្ត្រី​មហាជន ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ប្រាំ​ល្ងាច ។ ដូចនេះ​បងប្អូន​ទាំង​អស់​​ពិតជា​បាន​ជួប​អ៊ុំ គ​ន្ធា សា​ជា​ថ្មី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សូម​បងប្អូន​រង់ចាំ​តាមដាន​ទស្សនា និង​ជួយ​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នកចម្រៀង​អភ័ព្វ​ម្នាក់​នេះ​ផង » ។ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ចា រិ​ទ្ធី អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​មក នាង​អ៊ុំ គ​ន្ធា បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កញ្ញា ធ្វើ​ឲ្យ​ទស្សនិកជន​បានឃើញ​ការ​សម្តែង​របស់​នាង​ជា​ថ្មី ។ ក្រោយ​ពេល​ដាច់​ចិត្ត​លើកដៃ​សុំ​ជំនួយ​ដើម្បី​បាន​ប្រាក់​ទិញ​នំចំណី​យក​ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​មក អតីត​តារាចម្រៀង​អ៊ុំ គ​ន្ធា ត្រូវ​សប្បុរសជន និង​សិល្បករ​មួយ​ចំនួន​ស្វះ​ស្វែងរក​ជំនួយ​ផ្តល់​ជូន​នាង។ គ​ន្ធា ត្រូវ​លោក​សា​វិ​ន ហ្វ៊ី​លី​ព និង​ភរិយា​អ្នក​នាង​ឆវី រក​ជំនួយ​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង​ឲ្យ​កូនប្រុស​ជិះ​ទៅ​រៀន ហើយ​ថែម​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ផ្តល់​ទីតាំង​ឲ្យ​នាង​អាច​ឈរជើង​ធ្វើការ​បានជា​ប្រចាំ​ជា​ជាង​ប្រកាស​សុំ​គេ​ពេល ខ្វះខាត​ម្តង​ៗ ។ លោក​ចា រិ​ទ្ធី បាន​ទទួល​ការ​សាទរ​ខ្លាំង​ពី​មិត្ត​ទាំងឡាយ​ចំពោះ​លោក​ដែល​ជួយ​ដល់​នាង​អ៊ុំ គ​ន្ធា បាន​ឡើង​ច្រៀង​បង្ហាញមុខ​សា​ជា​ថ្មី ។​មានការ​លើក​ឡើង​ថា​នេះ​ជា​កាយវិការ​ល្អ​មួយ​ក្នុង​នាម​ជា​អ្នកសិល្បៈ គឺ​មាន​ស្មារតី​រួបរួម​គ្នា​គ្រប់​កាលៈទេសៈ​ឲ្យ​មហាជន​មើលឃើញ​ថា​មិន​រើសអើង​គ្នា ។ សម្តី​រៀបរាប់​តាម​ហ្វេ​សប៊ុក​អ៊ុំ គ​ន្ធា បញ្ជាក់​ថា «​នាង​ខ្ញុំ​ចង់បាន​ការងារ​ច្បាស់លាស់​ជាង​ដើរ​សុំ​គេ​ជួយ ដើម្បី​បាន​ប្រាក់ខែ​នឹងធឹង បើសិនជា​អាច​សុំ​ជួយ​នាង​ខ្ញុំ​ត្រង់​ចំណុច​នេះ​ឲ្យ​ច្រើន ពិសេស​ការងារ​ច្រៀង​គឺ​នាង​ខ្ញុំ​ចង់បាន​ណាស់​ទាន់​កម្លាំង​នៅ​មាន​ដើម្បី​ជួយ​ម្តាយ​ឈឺ និង​កូនប្រុស​ពីរ​នាក់​ទៀត ។ នាង​ខ្ញុំ​ក៏​មិន​ភ្លេច​អរគុណ​ដល់​បណ្តា​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ពេល​នាង​ខ្ញុំ​អត់​ដាច់​បាយ​មុន​ភ្ជុំ គឺ​ចំ​រដូវ​បុណ្យ​ទាន​ធំ នាង​ខ្ញុំ​គ្មាន​លុយ​ធ្វើបុណ្យ គេ​ជួយ​ទាន់​ពេលវេលា​ពិតជា​រំភើប​ណាស់» ៕

ក្រោយ​ពេល​ដល់​ផ្លូវបំបែក​ជីវិត​អាពាហ៍ពិពាហ៍អតីត​ភរិយា​លោក​ហម ឈ​រ៉ា សុំ​…

0
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្លាយ​ដំណឹង​លែងលះ​រួច​មក ភរិយា​លោក​ហម ឈ​រ៉ា បាន​សុំ​រាប់អាន​គ្នា​ជា​បងប្អូន​វិញ ។ ដំណឹង​លែងលះ​របស់​តារា​សម្តែង​លោក​ហម ឈ​រ៉ា បែកធ្លាយ​ជា​សាធារណៈ​ក្នុងអំឡុងពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​នានា​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ។ លិខិត​លែងលះ​ចេញ​តាំងពី​អំឡុង​ដើមខែ​មិថុនា ឆ្នាំ​២០១៧​ម្ល៉េះ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ព្យាយាម​មិន​ឲ្យ​ដឹង​ឮ​ដល់​មហាជន​ទេ ។ នៅ​ទីបំផុត​លោក​ហម ឈ​រ៉ា បាន​បញ្ចេញ​រឿង​ពិត​មួយ​នេះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ព្រមទាំង​បង្ហាញ​លិខិត​លែងលះ​ផង ។ បន្ទាប់​ពី​ការ​ទម្លាយ​រឿង​បែកបាក់​គ្រួសារ​របស់​លោក​ហម ឈ​រ៉ា មក ភរិយា​របស់​លោក​បាន​ទទួលស្គាល់ ហើយ​ស្នើ​សុំ​រាប់អាន​គ្នា​ជា​បងប្អូន​វិញ ។ ភរិយា​របស់​លោក​ហម ឈ​រ៉ា ដែល​ដាក់​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «Keo Phally Kiny Neth »​បាន​បង្ហោះ​សារ​ថា «​បើ​បង​បានជា​ប្រកាស​មុន​ទៅ​ហើយ អូន​ក៏​មិន​ខ្លាច​នឹង​បើកចំហ​ដែរ ។ ចាប់ពី​ថ្ងៃ​ទៅ​យើង​ទាំង​ពីរ​គឺជា​បងប្អូន​ល្អ រួមចិត្ត​គំនិត​ដើម្បី​មើលថែ​កូនស្រី​តែ​មួយ​របស់​យើង​ណា​បង​(​គោរព​បង​ជា​និច្ច​បងប្រុស​» ។ ភរិយា​របស់​លោក​ហម ឈ​រ៉ា បាន​ស្នើ​សុំ​ដល់​ទស្សនិកជន​កុំ​ដាក់​កំហុស​ណាមួយ​ដល់​អតីត​ស្វាមី​របស់​នាង​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នេះ ។ នារី​ជា​អតីត​ភរិយា​សរសេរ​ថា «​បង​ហម ឈ​រ៉ា ជា​idol គាត់​ជា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តួអង្គ​ក្នុង​ចិត្ត​តាំងពី​មុន​រហូត​មក​ដល់​បច្ចុប្បន្ន ។ ការ​សម្តែង​សម​ពេល​ខ្លះ​គឺជា​ទេព​កោសល្យ​ពី​កំណើត​របស់​គាត់​ដើម្បី​សិល្បៈ សូមកុំ​ប្រដូច​នឹង​ចរិត​កំណើត​របស់​គាត់​ទៅ​នឹង​ការ​សម្តែង អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​គាត់​» ។ បើ​យោង​តាម​លិខិត​លែងលះ​បញ្ជាក់​ថា ភរិយា​របស់​លោក​ហម ឈ​រ៉ា បាន​ស្នើ​សុំ​ការ​លែងលះ​ពី​តារា​សម្តែង​រូប​នេះ ដោយ​ក្នុង​នោះ​សុំ​សិទ្ធិ​គ្រប់គ្រង​កូន​ឈ្មោះ​«​ហម រ៉ា​ណែ​ត អា​លី​ហ្សា​» ដោយ​មិន​ទាមទារ​អាហារកិច្ច​ចិញ្ចឹម​កូន​ទេ ប៉ុន្តែ​នាង​សុំ​បែងចែក​ទ្រព្យសម្បត្តិ​រួម​ជា​ពីរ​ចំណែក ៕

Messi ផ្ញើ​កម្លាំងចិត្ត​ទៅ​កាន់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ម៉ិចស៊ីកូ

0
តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​សរសេរ​សារ​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ជន​រង​គ្រោះ​រាប់​ពាន់​នាក់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី នៅ​ម៉ិចស៊ីកូ ។ កាលពី​ថ្ងៃ​អង្គារ ស​ប្តា​ហ៍​មុន មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.១ កើតឡើង​នៅ​ម៉ិចស៊ីកូ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៣៣១​នាក់ និង​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​អស់​១​ម៉ឺន​ខ្នង ។ គេ​ចាត់​ទុក​វា​ថា ជា​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​ជាងគេ​ក្នុង​ប្រទេស ធៀប​ទៅ​នឹង​ហេតុការណ៍​រញ្ជួយ​កាលពីមុន​ក្នុង​កំឡុង​ពេល​៣០​ឆ្នាំ​មកនេះ ។ Messi បាន​សរសេរ​សារ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា ៖ “​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ទៅ​នឹង​ហេតុការណ៍​កើតឡើង​កាលពី​ស​ប្តា​ហ៍​មុន ដែល​មាន​មនុស្ស​ជា​ច្រើន​អ្នក​រង​គ្រោះ​នៅ​ក្នុង​ម៉ិចស៊ីកូ សហរដ្ឋអាមេរិក ព័រ​តូ​រី​កូ អាស៊ី​ខាងត្បូង សៀ​រ៉ា​ឡេ​អូន និង​ប្រទេស​ផ្សេង​ៗ​ទៀត ។ ការ​គិត និង​ការ​គាំទ្រ​របស់ខ្ញុំ តែងតែ​ផ្តល់​ជូន​ដល់​អ្នក​រាល់គ្នា ដែល​ជា​ជន​រង​គ្រោះ ។​” ជាមួយ​គ្នា​នេះ​ដែរ Ronaldo ក៏​បាន​សរសេរ​បង្ហោះ​ថា ៖ “​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ការ​ឱប​យ៉ាង​ណែន ទៅ​ដល់​ប្រជាជន​ម៉ិចស៊ីកូ ៕”  

Rooney ត្រលប់​មក​វិញ បន្ទាប់​ពី​បាន​ស៊ី​មួយ​ដៃ​របស់ Simon Francis

0
តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា អតីត​ប្រធាន​ក្រុម​អង់គ្លេស Wayne Rooney បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ បន្ទាប់​ពី​ជា​សះស្បើយ​ពីមុខ​របួស​នៅ​ត្រង់​ចិញ្ចើម​ខាងឆ្វេង ។ Rooney បាន​ចូល​ហ្វឹកហាត់​វិញ​ជាមួយនឹង​មិត្ត​រួម​ក្រុម Everton កាល​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ត្រៀម​ប្រកួត​ជាមួយនឹង Apollon Limassol ។ កាលពី​ការ​ប្រកួត​ជាមួយនឹង Bournemouth កីឡាករ​ជើង​ខ្លាំង​ពោរពេញ​ដោយ​បទ​ពិសោធន៍ Rooney បាន​រង​របួស​បែក​ចិញ្ចើម​ខាងឆ្វេង ដោយសារ​តែ​ប៉ះ​ជាមួយនឹង​ដៃ​របស់​កីឡាករ Simon Francis ។ ការ​ចូល​មក​ហ្វឹកហាត់​វិញ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Rooney បានជា​ពីមុខ​របួស ហើយ​បាន​ត្រៀមខ្លួន​រួចរាល់​ចំពោះ​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ ៕

លោកយូ​ ឌី​ស្កូ​ កើត​​​ជំងឺ​ក្រលៀន និង​ទឹកនោមប្រៃ​…​

0
រាជធានីភ្នំពេញ ៖​ ​ស្ថាន​ភា​ពជំងឺ​​របស់​លោក​យូ​ ឌី​ស្កូ​ កំពុង​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ​ទោះបីជា​លោក​វេជ្ជបណ្ឌិត​​​បាន​ផ្តល់​ឈាម​២​កំប្លោក​​​​ហើយ​​ក៏​ដោយ​ តែ​លោក​នៅ​តែ​ត្រូវការ​បញ្ចូល​ឈាម​ប្រភេទ AB+​ចំនួន​4​ប្លោក​ទៀត​​នៅព្រឹកថ្ងៃទី​២៧ កញ្ញា នេះ​ ដើ​ម្បី​សង្គ្រោះ​ជីវិត​របស់លោក ​។ ​ យោង​តាម​គណនី​​​​ហ្វេ​សបុ​ករប​សក់​កញ្ញា​ឌួ​ង ​ហ្សូ​រី​ដា បាន​សរសេ​រ​រៀបរាប់​ថា «​អរគុណ​ដល់​លោក​វេជ្ជបណ្ឌិត​ប្រធាន​ម​ជ្ឃ​ម​ណ្ទ​ល​ជាតិ​​ផ្តល់​ឈាម ដែល​បាន​ផ្តល់​ឈាម២​កំប្លោក ជា​ការ​ដោះ​ដូរ​ផ្ទាល់​ដោយ​ឈាម​នាង​ខ្ញុំ​មួយ​ប្លោក និង​ប្អូនស្រី​មួយ​ប្លោក ដើម្បី​សង្គ្រោះ​​​បង​ស្កូ​ ក្នុង​ការ​លាង​ឈាម​យប់​នេះ​ ។ បង​ស្កូ​ត្រូវការ​បញ្ចូល​ឈាម​ប្រភេទ AB+ ចំនួន​4​ប្លោក​ទៀត​នៅ​ថ្ងៃស្អែក ប្រសិនបើ​មាន​បងប្អូន មិត្ត​សិល្បៈ​ណា​មាន​ឈាម​ប្រភេទ AB+ សូម​ទាក់ទង​មក​ប្អូនស្រី​នាង​ខ្ញុំ​តាម​រយៈ​លេខ 076 666 6627 ព្រោះ​ថ្ងៃ​ស្អែក​វេលា​ម៉ោង10​ព្រឹក នាង​ខ្ញុំ​និង​ក្រុម​សិល្បៈ​របស់​​យើង​នឹង​ទៅ​ធ្វើការ​បរិច្ចាគ​ឈាម​នៅ​ម​ជ្ឃ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​មន្ទីរ​រ៉ូ​ស្សី​ដើម្បី​ជួយ​សង្គ្រោះ​គាត់ ។ តាម​ការ​ផ្តល់​ព័ត៌​មាន​​ពី​លោក​វេជ្ជបណ្ឌិត​នៅ​ម​ជ្ឃ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​បានជម្រាប​​ថា ឈាម​ប្រភេទ AB+ ជា​ឈាម​ដែល​កម្រ​មាន​អ្នក​បរិច្ចាគ និង​ខ្សត់​ជាងគេ​បំផុត ដូច្នេះ​ហើយ​សូម​អំពាវនាវ​អ្នក​ដែល​មាន​ឈាម​ប្រភេទA​ សូមមេត្តា​ជួយ​ផង ។ ​គួរ​​បញ្ជាក់​ថា​លោក​យូ​ឌី​ស្កូ​ ត្រូវ​បាន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​ ដោយសារ​លោក​កើតមាន​ជំងឺ​ក្រលៀន ទឹកនោមប្រៃ និង​ឈាម.ស​ឡើង​ខ្ពស់ ។ ​ពេល​នេះ​ គាត់​ត្រូវការ​ឈាម​ប្រភេទ AB+ ដែល​ជា​ប្រភេទ​ឈាម​ដ៏​ពិបាក​រក ​៕