Thursday, March 28, 2024
spot_img
More

    Latest Posts

    រឿងនេះ តួ​ថ្មី​ក្មេង​ៗ​សន្លាង​​តែ​ម្តង នេះ…

    រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​២៩ កញ្ញា ស្ថិតនៅ​​អគា​វឌ្ឍនៈ​​ បាន​រៀបចំ​ដាក់​សម្ពោធ​ខ្សែ​ភាព​​យន្ត​រឿង ​«​ក្រោម​មេឃ​តែ​មួយ ​We Are one» ​ព្រមទាំង​ការ​ដាក់​បង្ហាញ​កម្មវិធី​ជជែក​កម្សាន្ត​ បែប​យុវវ័យ​JebJub ICON ​ផង​ដែរ ​។ ហើយ​​អ្វី​ដែល​សំខាន់​ គឺស្នាដៃ​រឿង​​ភាគ​នេះ​ ត្រូវ​អ្នកដឹកនាំ​រឿង​​ផ្តោត​សំខាន់​លើ​តួ​ថ្មី​សន្លាង​តែ​ម្តង ​ដែល​ស្អាត​សង្ហា​​ដូច​កូនកាត់​បរទេស​មក​រំលេច​ឲ្យ​ទាក់​ទាញ​ ។

    លោក​ម៉ា ចាន់​ណា​រ៉ា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​RooSter_Kool ​បាន​លើក​ឡើង​ថា​ ខ្សែភាពយន្ត​ភាគ​រឿង ​«​ក្រោម​មេឃ​តែ​មួយ We Are One» ​នេះ​ ជា​ខ្សែភាពយន្ត​ភាគបែប​យុវវ័យ​មាន​ចំនួន​២៤​ភាគ​ ស្រេច​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ​ចាប់ពី​ម៉ោង​៧​យប់ ​រាល់ថ្ងៃ​សៅរ៍​ ចាប់ពី​ថ្ងៃ​ទី​៣០ កញ្ញា ​នេះ​តទៅ​ ។ ​ខ្លឹមសារ​នៃ​សាច់​រឿង​ចង់​បង្ហាញ​ពី​ផ្នត់គំនិត​យុវជន​សម័យ​ថ្មី​ ដែល​មាន​​ភាព​មោះ​​មុត ​ក្នុង​ការ​ឈោង​ចាប់​យក​ក្តី​ស្រ​ម៉ៃ​ ដែល​ខ្លួន​តែងតែ​ប្រាថ្នា​ចង់បាន​ ។​

    ពិសេស ​ជាង​នេះ​ទៅ​ទៀត​ កត្តា​មិន​យល់​ស្រប​ពី​សំណាក់​មាតាបិតា​ និង​អា​ណាព្យាបាល ​។​ ភាពយន្ត​ភាគ​ ដែល​មានការ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​ពី​សំណាក់​យុវវ័យ ​និង​ជា​ផ្នត់គំនិត​ថ្មី​ប្លែក ​ហើយ​លោក​អ្នក​ទស្សនិកជន​នឹង​​ឃើញ​ពី​ទេព​កោសល្យ​តារា​វ័យក្មេង​ប៉ិន​សម្តែង​បែប​ធម្មជាតិ​ទាំង​ស្អាត​ពូកែ ​ក្រោម​ការ​ខំ​ចម្រាញ់​យក​ពី​ក្រុមការងារ​យ៉ាង​យកចិត្តទុកដាក់​មុន​នឹង​ហៅ​មក​សម្តែង​ ។​ លោក​បន្ត​ទៀត​ថា​JebJub ICON​ជា​កម្មវិធី​ជជែក​កម្សាន្ត​យ៉ាង​ពិសេស​បែប​យុវវ័យ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​រួម​បញ្ចូល​ទាំង​ការ​ថែរក្សា​សុខភាព​និង​សម្រស់​ព្រមទាំង​ការ​ភ្លក់​ម្ហូបអាហារ​ឆ្ងាញ់​ៗ​និង​ជួប​ជាមួយ​តារា​កិត្តិយស​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.