វីឡាថ្មីរបស់​ ថន ល​ក្ខិ​ណា តម្លៃ​ជិត​20​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៧ កញ្ញា​ថន ល​ក្ខិ​ណា និង​ក្រុម​គ្រួ​សារបាន​ប្រារ​ព្ធពិធី​ឡើង​គេហដ្ឋាន​ថ្មី ក្នុង​បុរី​ប៉េង​ហួត តំបន់​ព្រែក​លាប​ រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ។ ពិធី​នោះ​មាន​សិល្បករ​រាប់រយ​នាក់​ចូលរួម ។

ក្នុង​ទឹកមុខ​រីករាយ គ្រង​ឈុត​សម្លៀក​បំពាក់​ពណ៌​លឿង​ស្រស់​ប្រណីត កញ្ញា​ថន ល​ក្ខិ​ណា​មមា​ញឹ​ម​ខ្លាំង​ក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​កិត្តិយស ។

អ្នក​នាង​ថន ដា​រ៉ា ជា​បងស្រី​បញ្ជាក់​ថា ផ្ទះ​ថ្មី​នេះ​មាន​ចំណែក​ប្រាក់​របស់​នាង​តិចតួច​ដែរ ។

នា​ឱកាស​នោះ​កញ្ញា​ថន ល​ក្ខិ​ណា បាន​ជួប​ឪពុក​ដែល យូរ​ៗ​ទើបបាន​ជួប​ម្តង គឺ​ទាល់តែ​មាន​ពិធី សំខាន់​ៗ​ក្នុង​គ្រួសារ ដ្បិត​អ្នក​មានគុណ​រូប​នេះ​រស់នៅ​បែកខ្ញែក​គ្នា​ពី​ក្រុម​គ្រួសារ ។

ស្រប​ពេល​នឹង​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នោះ ក៏​រៀបចំ​ពិធី​ខួបកំណើត​អ្នក​នាង​ថន ដា​រ៉ា​ផង​ដែរ ។ កញ្ញា​ថន ល​ក្ខិ​ណា បាន​រៀបចំ​កាដូ​ពិសេស​ជូន​បងស្រី​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ក្នុង​ថ្ងៃ​ខួបកំណើត ។ អ្នក​នាង​ថន ដា​រ៉ា កាលពី​ពេល​នៅ​លីវ​តែងតែ​យកចិត្ត​ដាក់​មើលថែ​ប្អូនស្រី ។

កញ្ញា​ថន ល​ក្ខិ​ណា ជា​ពិធី​ការិនី​ទូរទស្សន៍​ពិសេស​តែងតែមាន​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​ហង្ស​មាស ។ ចំណែក​អ្នក​នាង​ថន ដា​រ៉ា ជា​អតីត​ពិធី​ការិនី ធ្លាប់​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន ដូច​ជា​ទូរទស្សន៍​ជាតិ​កម្ពុជា និង​អប្សរា​ជាដើម ៕