Saturday, April 20, 2024
spot_img
More

    Latest Posts

    អ៊ុំ គ​ន្ធា ជីវិត​នៅ​បន្ត​កម្សត់​អត់ឃ្លាន

    រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ អតីត​តារាចម្រៀង​អ៊ុំ គ​ន្ធា បាន​បង្ហាញ​ភាព​តោកយ៉ាក​ក្នុង​ជីវិត គឺ​គ្មាន​ប្រាក់​ទិញ​នំចំណី​យក​ទៅ​វត្ត​ធ្វើបុណ្យ​ទាន​នឹង​គេ ។ ដឹង​រឿង​នោះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​សា​វិ​ន ហ្វ៊ីូ​លី​ព បាន​រក​ប្រាក់​សប្បុរសធម៌​មួយ​ចំនួន​ផ្តល់​ជូន​នាង ។ លើស​ពី​នេះ​លោក​ចា រិ​ទ្ធី ផ្តល់​ឱកាស​ឱ្យ​នាង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ ។

    លោក​ចា រិ​ទ្ធី បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា «​សួស្ដី​បងប្អូន​ជាទី​ស្រឡាញ់​ទាំងអស់​គ្នា រូប​ខាងក្រោម​នេះ​គឺ​អ្នក​នាង​អ៊ុំ គ​ន្ធា គឺជា​អ្នកចម្រៀង​ម្នាក់​ដែល​កម្សត់ ហើយ​អភ័ព្វ​បំផុត ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​មក​ច្រៀង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​ថ្ងៃអាទិត្យ ទី ២៤ កញ្ញា ២០១៧ ក្នុង​កម្មវិធី​តន្ត្រី​មហាជន ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ប្រាំ​ល្ងាច ។ ដូចនេះ​បងប្អូន​ទាំង​អស់​​ពិតជា​បាន​ជួប​អ៊ុំ គ​ន្ធា សា​ជា​ថ្មី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សូម​បងប្អូន​រង់ចាំ​តាមដាន​ទស្សនា និង​ជួយ​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នកចម្រៀង​អភ័ព្វ​ម្នាក់​នេះ​ផង » ។

    បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ចា រិ​ទ្ធី អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​មក នាង​អ៊ុំ គ​ន្ធា បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កញ្ញា ធ្វើ​ឲ្យ​ទស្សនិកជន​បានឃើញ​ការ​សម្តែង​របស់​នាង​ជា​ថ្មី ។

    ក្រោយ​ពេល​ដាច់​ចិត្ត​លើកដៃ​សុំ​ជំនួយ​ដើម្បី​បាន​ប្រាក់​ទិញ​នំចំណី​យក​ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​មក អតីត​តារាចម្រៀង​អ៊ុំ គ​ន្ធា ត្រូវ​សប្បុរសជន និង​សិល្បករ​មួយ​ចំនួន​ស្វះ​ស្វែងរក​ជំនួយ​ផ្តល់​ជូន​នាង។ គ​ន្ធា ត្រូវ​លោក​សា​វិ​ន ហ្វ៊ី​លី​ព និង​ភរិយា​អ្នក​នាង​ឆវី រក​ជំនួយ​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង​ឲ្យ​កូនប្រុស​ជិះ​ទៅ​រៀន ហើយ​ថែម​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ផ្តល់​ទីតាំង​ឲ្យ​នាង​អាច​ឈរជើង​ធ្វើការ​បានជា​ប្រចាំ​ជា​ជាង​ប្រកាស​សុំ​គេ​ពេល ខ្វះខាត​ម្តង​ៗ ។

    លោក​ចា រិ​ទ្ធី បាន​ទទួល​ការ​សាទរ​ខ្លាំង​ពី​មិត្ត​ទាំងឡាយ​ចំពោះ​លោក​ដែល​ជួយ​ដល់​នាង​អ៊ុំ គ​ន្ធា បាន​ឡើង​ច្រៀង​បង្ហាញមុខ​សា​ជា​ថ្មី ។​មានការ​លើក​ឡើង​ថា​នេះ​ជា​កាយវិការ​ល្អ​មួយ​ក្នុង​នាម​ជា​អ្នកសិល្បៈ គឺ​មាន​ស្មារតី​រួបរួម​គ្នា​គ្រប់​កាលៈទេសៈ​ឲ្យ​មហាជន​មើលឃើញ​ថា​មិន​រើសអើង​គ្នា ។

    សម្តី​រៀបរាប់​តាម​ហ្វេ​សប៊ុក​អ៊ុំ គ​ន្ធា បញ្ជាក់​ថា «​នាង​ខ្ញុំ​ចង់បាន​ការងារ​ច្បាស់លាស់​ជាង​ដើរ​សុំ​គេ​ជួយ ដើម្បី​បាន​ប្រាក់ខែ​នឹងធឹង បើសិនជា​អាច​សុំ​ជួយ​នាង​ខ្ញុំ​ត្រង់​ចំណុច​នេះ​ឲ្យ​ច្រើន ពិសេស​ការងារ​ច្រៀង​គឺ​នាង​ខ្ញុំ​ចង់បាន​ណាស់​ទាន់​កម្លាំង​នៅ​មាន​ដើម្បី​ជួយ​ម្តាយ​ឈឺ និង​កូនប្រុស​ពីរ​នាក់​ទៀត ។

    នាង​ខ្ញុំ​ក៏​មិន​ភ្លេច​អរគុណ​ដល់​បណ្តា​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ពេល​នាង​ខ្ញុំ​អត់​ដាច់​បាយ​មុន​ភ្ជុំ គឺ​ចំ​រដូវ​បុណ្យ​ទាន​ធំ នាង​ខ្ញុំ​គ្មាន​លុយ​ធ្វើបុណ្យ គេ​ជួយ​ទាន់​ពេលវេលា​ពិតជា​រំភើប​ណាស់» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.