Wednesday, November 27, 2024
spot_img
More

    Latest Posts

    ក្រោយ​ពេល​ដល់​ផ្លូវបំបែក​ជីវិត​អាពាហ៍ពិពាហ៍អតីត​ភរិយា​លោក​ហម ឈ​រ៉ា សុំ​…

    រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្លាយ​ដំណឹង​លែងលះ​រួច​មក ភរិយា​លោក​ហម ឈ​រ៉ា បាន​សុំ​រាប់អាន​គ្នា​ជា​បងប្អូន​វិញ ។
    ដំណឹង​លែងលះ​របស់​តារា​សម្តែង​លោក​ហម ឈ​រ៉ា បែកធ្លាយ​ជា​សាធារណៈ​ក្នុងអំឡុងពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​នានា​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ។
    លិខិត​លែងលះ​ចេញ​តាំងពី​អំឡុង​ដើមខែ​មិថុនា ឆ្នាំ​២០១៧​ម្ល៉េះ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ព្យាយាម​មិន​ឲ្យ​ដឹង​ឮ​ដល់​មហាជន​ទេ ។

    នៅ​ទីបំផុត​លោក​ហម ឈ​រ៉ា បាន​បញ្ចេញ​រឿង​ពិត​មួយ​នេះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ព្រមទាំង​បង្ហាញ​លិខិត​លែងលះ​ផង ។

    បន្ទាប់​ពី​ការ​ទម្លាយ​រឿង​បែកបាក់​គ្រួសារ​របស់​លោក​ហម ឈ​រ៉ា មក ភរិយា​របស់​លោក​បាន​ទទួលស្គាល់ ហើយ​ស្នើ​សុំ​រាប់អាន​គ្នា​ជា​បងប្អូន​វិញ ។

    ភរិយា​របស់​លោក​ហម ឈ​រ៉ា ដែល​ដាក់​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «Keo Phally Kiny Neth »​បាន​បង្ហោះ​សារ​ថា «​បើ​បង​បានជា​ប្រកាស​មុន​ទៅ​ហើយ អូន​ក៏​មិន​ខ្លាច​នឹង​បើកចំហ​ដែរ ។ ចាប់ពី​ថ្ងៃ​ទៅ​យើង​ទាំង​ពីរ​គឺជា​បងប្អូន​ល្អ រួមចិត្ត​គំនិត​ដើម្បី​មើលថែ​កូនស្រី​តែ​មួយ​របស់​យើង​ណា​បង​(​គោរព​បង​ជា​និច្ច​បងប្រុស​» ។

    ភរិយា​របស់​លោក​ហម ឈ​រ៉ា បាន​ស្នើ​សុំ​ដល់​ទស្សនិកជន​កុំ​ដាក់​កំហុស​ណាមួយ​ដល់​អតីត​ស្វាមី​របស់​នាង​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នេះ ។

    នារី​ជា​អតីត​ភរិយា​សរសេរ​ថា «​បង​ហម ឈ​រ៉ា ជា​idol គាត់​ជា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តួអង្គ​ក្នុង​ចិត្ត​តាំងពី​មុន​រហូត​មក​ដល់​បច្ចុប្បន្ន ។ ការ​សម្តែង​សម​ពេល​ខ្លះ​គឺជា​ទេព​កោសល្យ​ពី​កំណើត​របស់​គាត់​ដើម្បី​សិល្បៈ សូមកុំ​ប្រដូច​នឹង​ចរិត​កំណើត​របស់​គាត់​ទៅ​នឹង​ការ​សម្តែង អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​គាត់​» ។

    បើ​យោង​តាម​លិខិត​លែងលះ​បញ្ជាក់​ថា ភរិយា​របស់​លោក​ហម ឈ​រ៉ា បាន​ស្នើ​សុំ​ការ​លែងលះ​ពី​តារា​សម្តែង​រូប​នេះ ដោយ​ក្នុង​នោះ​សុំ​សិទ្ធិ​គ្រប់គ្រង​កូន​ឈ្មោះ​«​ហម រ៉ា​ណែ​ត អា​លី​ហ្សា​» ដោយ​មិន​ទាមទារ​អាហារកិច្ច​ចិញ្ចឹម​កូន​ទេ ប៉ុន្តែ​នាង​សុំ​បែងចែក​ទ្រព្យសម្បត្តិ​រួម​ជា​ពីរ​ចំណែក ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.