ឆឹ​ម សក្ក​ដា ចង់​យក​គំរូ​គូស្នេហ៍​គង់ សុ​ជាតិ និង​ជា វិបុល

0
រា​ជ​ធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ស្នេហា​រឹង​មាំ​រវាង​អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល នោះ លោក​ឆឹ​ម សក្ក​ដា ចង់ឱ្យ​ស្នេហា​របស់​ខ្លួន​ជាមួយ​អ្នក​នាង​ពេជ្រ សោភា បែប​នោះ​ដែរ ។ រហូត​មក​ទល់​ពេល​នេះ​លោក​ឆឹ​ម សក្ក​ដា និង​អ្នក​នាង​ពេជ្រ សោភា នៅ​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ក្នុង​នាម​ជា​គូស្នេហ៍ ។ ស្នេហា​ផ្អែមល្ហែម​មួយ​នេះ​នៅ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​សំពះ​ផ្ទឹម​ទេ ។ មាន​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​ជា​ច្រើន​សម្តែង​ការ​រីករាយ​ទុកជា​មុន​ប្រសិនបើ​ពេជ្រ សោភា និង​តារា​សម្តែង​ឆឹ​ម សក្ក​ដា រៀប​ការ​នឹង​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​កន្លង​មក​មានការ​លើក​ឡើង​ថា ស្នេហា​នេះ​អាច​ជា​ស្នេហា​ក្លែងក្លាយ​ប៉ុណ្ណោះ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។ ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ឆឹ​ម សក្ក​ដា និយាយ​ថា «​តាំងពី​ពួក​យើង​ចងក្រង​កម្រង​ស្នេហ៍​មក​កាន់តែ​មានកា​រវិ​វ​ឌ្ឍ​ទៅ​មុខជា​លំដាប់ រហូត​មាន​អ្នកគាំទ្រ​ជា​ច្រើន​ចង់ឱ្យ​យើង​ទាំង​ពីរ​បាន​ច្រៀង​ចាប់​ដៃគូ​គ្នា​ផង​ដែរ ។ នៅ​ពេល​នេះ​ពួក​យើង​ទាំង​ពីរ​នាក់​កំពុង​តែ​មើលចិត្ត​គ្នា អាច​ថា​មើលឃើញ​ចំណុច​ល្អជា​ច្រើន ប៉ុន្តែ​ភាគី​អ្នក​នាង​ពេជ្រ សោភា ចង់ឱ្យ​ប្រើ​ពេល​យូរ​ជាង​នេះ​តទៅ​ទៀត ។ ប្រសិនបើ​និយាយ​ចូល​ដល់​រឿង​រៀប​ការ អត់​ដឹង​ថា​រៀប​ការ​ពេល​ណា​ច្បាស់​ឡើយ មិនឆាប់​ពេក​នោះ​ទេ ។ អ្នកសិល្បៈ​ពេល​រៀប​ការ​ហើយ​បាត់​ប្រជាប្រិយភាព ឬ​ការ​ហើយ​បែកបាក់​គ្នា​ទៅ​វិញ​ដោយសារ​មើល​គ្នា​មិន​បាន​យូរ ។ អ្វី​ដែល​ខ្ញុំ​គិត​ក្នុង​ចិត្ត​ធ្វើ​ជា​ការ​ពិចារណា​គឺ​គោរព​តាម​យោបល់​របស់​បងស្រី​គង់ សុ​ជាតិ​គាត់​បាន​ណែនាំ​ថា​«​ស៊ូ​មើល​ឱ្យ​យូរ​កុំឱ្យ​ខុស ទ្រាំ​ឱ្យ​យូរ​កុំឱ្យ​ខុស បើ​ទៅ​មុខជា​មួយ​គ្នា​មិន​រួច​កុំទៅ ។ អុ​ី​ចឹ​ង​ហើយ​ទើប​ខ្ញុំ​ចាប់ផ្តើម​យកពាក្យ​សម្តី​នេះ​មក​គិត​ទៅ គឺ​ល្អ ហើយ​សម្រេច​មើល​គ្នា​ឱ្យ​ច្បាស់ ។ មនុស្ស​យើង​មើល​កាន់តែ​យូរ​មាន​ចំណុច​ខ្វះខាត​កាន់តែ​ច្រើន ។ មក​ទល់​ពេល​នេះ​ចំណុច​ខ្វះខាត​មាន​ខ្លះ​ដែរ តែ​មិនមែន​ជា​រឿង​ធំដុំ​ទេ ដោយ​គាត់​រាង​ង​បន្តិច ហើយ​ពេល​គាត់​ខឹង ឬ​ង​ង៉ក់ គឺ​ខ្ញុំ​ធ្វើ​មិនដឹង ចង់​គាត់​បែប​ណា​ខ្ញុំ​នៅ​តែ​ឆាត​ទៅ​លេង តេ​ទៅ​លេង ឆាត​និយាយ​ធម្មតា យូរ​ទៅ​គាត់​សើច​សប្បាយ​មក​ពី​ខ្ញុំ​សុខចិត្ត​ចាញ់​» ។ លោក​ឆឹ​ម សក្ក​ដា រំពឹង​ថា​ការ​ចង​ស្នេហា​មួយ​នេះ​អាច​នឹង​កាន់តែ​យល់ចិត្ត​ថ្លើម​គ្នា​ទៀត​ហើយ​ថា​មាន​តែ​ពេលវេលា​ទេ​ដែល​អាច​បញ្ជាក់​ថា ជា​ស្នេហា​ក្លែងក្លាយ ឬ​ស្នេហា​ពិត ៕

ចង់សាកគុយទាវ ៤រសជាតិបែបថៃមួយណាដែរ រើសតាមចិត្ត ?

0
អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់ ញាុំអាហារពេលព្រឹកធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ  ជារៀងរាល់ថ្ងៃយើងសង្កេតឃើញថា គុយទាវ ក៏​ជា​អាហារ​ពេល​ព្រឹក​ដ៏​ពេញ​និយម​មួយដែរសម្រាប់​ប្រជាជនខ្មែរ​គ្រប់ស្រទាប់​វណ្ណៈ។
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
សំរាប់ហាងគុយទាវ ប្រាកដណាស់គឺផ្តោតសំខាន់ទៅលើរសជាតិជាចំបង ហើយសម្រាប់ហាងនីមួយៗតែតែមានរសជាតិឆ្ងាញ់ផ្សេងៗពីគ្នា ។ តួយ៉ាង សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំហាងគុយទាវមួយកន្លែង គឺ ហាង គុយទាវ តាន់ តាន់ ដែលមានរហូតដល់ ៤រសជាតិសម្រាប់អោយលោកអ្នកជ្រើសរើស ក្នុងនោះដែរចំនុចពិសេសរបស់ហាងគុយទាវនេះវិញ ប្រហិតសាច់គោផលិតផ្ទាល់ដោយខ្លួនឯង​ រីឯសរសៃគុយទាវវិញនាំចូលពីររោងចក្រនៅប្រទេសថៃ ។
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
សម្រាប់ ៤រសជាតិវិញមានដូចជា​ : គុយទាវទូក, គុយទាវតុងយាុំ, គុយទាវក្រហម, គុយទាវសាច់ចិញ្រ្ចាំ ហើយនិងប្រហិតអាំងជាមួយទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់​ ធានាថាប្លែក។ អ្វីដែលពិសេស ហាង គុយទាវ តាន់ តាន់ គឺ រាល់ការញាុំគុយទាវ មានថែមជូន ទឹកត្រណាប់មាន និងទឹកផ្នៅជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃផងដែរ។
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវតាន់តាន់
ហាង គុយទាវ តាន់ តាន់  ទូរស័ព្ទ: 012 666 901  |015 504 734  (លេខទំនាក់ទំនងទិញប្រហិត: 015 555 268) បើកលក់៖ ម៉ោង7ព្រឹក ដល់ម៉ោង 10យប់ ទីតាំង៖  ផ្លូវ១៥៥ ផ្ទះលេខ២១១ សង្កាត់ទួលទំពូង១ វីដេអូ

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

0
១-​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​តវ៉ា​ការ​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ក្រុម​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈ​ពេល​ក្រុង​សេ​អ៊ូ​ល​ភ្ជាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​លបាញ់​ពី​កូរ៉េ​ខាងជើង ។ ២-​អីុ​ស្រា​អែ​ល​វាយប្រហារ​រោងចក្រ​អាវុធ​គីមី​នៅ​ស៊ី​រី កងទ័ព​ស៊ី​រី​បញ្ជាក់​ថា អុ​ី​ស្រា​អែ​ល​បាន​វាយប្រហារ​ទីតាំង​របស់​ខ្លួន​មួយ​ក្នុង​ខេត្ត​ហា​ម៉ា​ខណៈ​ពេល​ក្រុម​សង្កេតការណ៍​បញ្ជាក់​ថា ជា​សាខា​មួយ​របស់​រដ្ឋាភិបាល​ស៊ី​រី​ផលិត​អាវុធ​គីមី ។ ៣-​រថយន្ត​ផ្ទះ​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ រថយន្ត​«RV»​ឬ​«​រថយន្ត​ផ្ទះ​»​មាន​តម្លៃ​៣,៥​លាន​ដុល្លារ​ផលិត​ដោយ​ក្រុមហ៊ុន​«Tech Comany Furrion»​នៅ​លើដំបូល​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ និង​ជា​រថយន្ត​មួយ​ប្រភេទ​អាច​ធ្វើ​ដំណើរ​ចល័ត​នៅ​គ្រប់​ទិស​ទី ។ ៤-​ក្រពើ​ជា​មិត្តសម្លាញ់​របស់​មនុស្ស ក្មេង​ប្រុស​ម្នាក់​ប្រឡែង​លេង​ជាមួយ​ក្រពើ​រៀងរាល់ថ្ងៃ រួម​ទាំង​ជិះ​ដើរ​កម្សាន្ត បញ្ហា​នេះ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​ថា ក្រពើ​ប្រហែលជា​ក្មេង​រូប​នោះ​ផ្តល់​ចំណី​នៅ​គ្រប់ពេល ឬ​ចិញ្ចឹម​តាំងពី​តូច​ទើប​ហ៊ាន​ប្រឡែង​បែប​នេះ ។ ៥-​រុ​ស្ស៊ី​ធ្វើ​សមយុទ្ធ​ខុស​គោលដៅ ទ័ព​រុ​ស្ស៊ី​បាន​ស្លាប់​ម្នាក់ និង​៥​នាក់​ទៀត​រង​របួស​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្បែរ​ក្រុង​សេន​ពី​ទ័​រ​ស៊្បើ​ក ព្រោះតែ​បាញ់​ខុស​គោលដៅ ។ ៦-​យន្តហោះ​កំពុង​វាយលុក​ទីផ្សារ​នៅ​ចិន ក្រុមហ៊ុន​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​គ្រោង​វាយលុក​ទីផ្សារ​នៅ​ចិន​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ព្រោះ​មាន​តម្រូវការ​យន្តហោះ​បន្ថែម​ជាង​៧២៤០​គ្រឿង​មាន​តម្លៃ​ជាង​១​លាន​លាន​ដុល្លារ ។ ៧-​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ចូល​រៀន ព្រះ​អង្គ George ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់វី​ល្លៀម​នៃ​ចក្រភព​អង់គ្លេស​បាន​ចូល​រៀន​ក្នុង​សាលា​ឯកជន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៧ ។ ៨-​អា​មេ​រិ​ក​បាញ់​ខ្លា​ព្រោះ​លោត​ត្របាក់​ឆ្កែ ប៉ូលិស​អា​មេ​រិ​ក​នៅ​អា​ត្ល​ង់​តា​បាន​បាញ់​សម្លាប់​ខ្លា​ញី​អាយុ​៦​ឆ្នាំ​មួយ​ក្បាល ខណៈ​ពេល​វា​លួច​ចេញពី​ទ្រុង​ចូល​ទីប្រជុំជន និង​ត្របាក់​ឆ្កែ​នៅ​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ហ្ស​ក​ហ្សុ​ី ។ ៩-​ជាង​បំពាក់​គ្រោង​របស់​មនុស្ស​យន្ត មនុស្ស​យន្ត​«Mobile Suit Gundam»​ស៊េរី​RX-O​ត្រូវ​បាន​ក្រុម​ជាង​បំពាក់​ឧបករណ៍​នានា​ចេញ​ជា​រូបរាង​ដាក់​តាំង​បង្ហាញ​ត្រង់​កន្លែង​មនុស្ស​យន្ត​«Gundam»​ស៊េរី​RX-78-2​នៅ​ខាង​មុខ​ហាង​Diuer City Tokyo Plaza​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ ១០-​កូរ៉េ​ខាងត្បូង​មិន​ឱ្យ​ពលរដ្ឋ​នៅ​ចិន​និយាយ​ពី​ប្រព័ន្ធ​មី​ស៊ី​ល រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក្រើនរំលឹក​ពលរដ្ឋ​របស់​ខ្លួន​នៅ​ចិន​គួរ​ចៀសវាង​រៀបរាប់​ពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) ដើម្បី​ការពារ​ជម្លោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ៕

ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​គង់ ណៃ និង​ប្រាជ្ញ ឈួ​ន ទទួល​កិត្តិយស​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី

0
រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា បើ​រក្សា​បាន​នូវ​សន្តិភាព គឺ​យើង​រក្សា​បាន​នូវ​ការ​អភិវឌ្ឍ រក្សា​បាន​នូវ អ្វី​ៗ​ដែល​យើង​បាន​ប្រឹង​រួម​គ្នា​កសាង​តាំងពី​បាតដៃ​ទទេ ។ ទាំង​ផ្នែក​យូ​ណេ​ស្កូ​ក៏​បាន​មក​ចូលរួម​ដែល​ផ្តល់​នូវ​ការ​រួមចំណែក​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។ ចាប៉ី​ដង​វែង​ដាក់​ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​អ​រូបិយ​របស់​អង្គការ​យូ​ណេ​ស្កូ ។ ខ្ញុំ​រីករាយ និង​បាន​ចូលរួម​ចំណែក​ជាមួយ​មេដឹកនាំ​កម្ពុជា​តាំងពី​ដំណាក់​ដំបូង​រហូត​មក​ដល់​នាទី​នេះ ។ ខ្ញុំ​អត់​ទាន់​បញ្ចប់​នៅ​ត្រឹម​នាទី​នេះ​ទេ ខ្ញុំ​បាន​ប្រកាស​រួច​ហើយនឹង​បន្ត​រយៈពេល​ពីរ​អាណត្តិ​ទៀត​យ៉ាងតិច ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​វិមាន​សន្តិភាព​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ ដែល​ទទួល​បាន​ពានរង្វាន់​សិល្បៈ​វប្បធម៌​ក្រុង​ហ្វុ​គុ​អូ​តា​នៃ​ប្រទេស​ជប៉ុន​ពី​ព្រះ​អង្គ​ម្ចាស់​Akishino ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ថា ខ្ញុំ​មិន​ឱ្យ​អ្នក​ណា​បំផ្លាញ​ទឹកដី​នេះ​បាន​នោះ​ទេ ។ វត្តមាន​របស់ខ្ញុំ​គឺជា​វត្តមាន​ចាំបាច់​ដើម្បី​រក្សា​ប្រទេស​នេះ​ឱ្យ​ស្ថិត​នៅ​ជា​ប្រទេស​ដែល​មាន​សន្តិ​ភាព ចៀស​ឆ្ងាយ​ពី​បដិវត្តន៍​ពណ៌ ពី​ការ​បំផ្លាញ​ដោយ​អំពើ​ក្បត់​ណាមួយ​នោះ​ដែល​យើង​មិន​អាច​ទទួលយក​បាន ។ ទីបញ្ជាការ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បញ្ជា​ចេញ​ធ្វើ​បដិវត្តន៍​ពណ៌ មិន​អាច​ទទួលយក​បាន​ទេ ។ ឥឡូវ​ត្រូវ​បាន​ឃ្លាំមើល ហើយនឹង​ត្រូវ​បាន​ទប់ស្កាត់ ។ យើង​នឹង​បន្ត​ទប់ស្កាត់ យើង​មិន​ព្រម​ដាច់ខាត​ហើយ​ជាមួយនឹង​ការ​បំផ្លា្ញ​ញ​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ជាតិ​មួយ​នេះ ។ ទម្រាំ​មាន​ពេល​នេះ​លំបាក​ណាស់ ។ ដូច្នេះ​វត្តមាន​របស់ខ្ញុំ​គឺជា​វត្តមាន​ចាំបាច់​សម្រាប់​បន្ត​សន្តិភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​នេះ ។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដោយសារ​យើង​បាន​រួម​គ្នា​ចេញដំណើរ​ពី​ស្ថានភាព​ដ៏​លំបាកលំបិន ។ ពិតមែន​សិល្បករ សិល្ប​ការិនី​មួយ​ចំនួន​បាន​លាចាក​លោក​នេះ​ទៅ ទោះបីជា​ជំនាន់​មុន​ក្តី មុន​របប ក្នុង​របប​ប៉ុ​ល ពត​ក្តី ប៉ុន្តែ​ក្រោយមក​ទៀត​ក៏​នៅ​មាន​សិល្បករ សិល្ប​ការិនី​របស់​យើង​មួយ​ចំនួន​បាន​ចូលរួម​ដើម្បី​កសាង រៀបចំ​ឡើង​វិញ​សិល្បៈ​សម្រាប់​ប្រទេស​របស់​យើង ។​ទទួលទាន​ផ្លែ​ឈើ​នឹក​ដល់​អ្នក​ដាំ​ដើម ផឹកទឹក​នឹក​ដល់​ប្រភព ។ ដែល​ហៅ​ថា​វប្បធម៌ គឺ​មិន​គ្រាន់តែ​សិល្បៈ​មួយ​មុខ ឬ​ចម្រៀង​មួយ​មុខ​នោះ​ទេ ក៏​ប៉ុន្តែ​វា​ពាក់ព័ន្ធ​បញ្ហា​ច្រើន​ណាស់ ហើយ​ដែល​គ្របដណ្តប់​លើ​ទិដ្ឋភាព​ជា​ច្រើន​ដែល​យើង​បាន​ខិតខំ​រួម​គ្នា​ធ្វើ​ឱ្យ​រស់រាន​មានជីវិត​មិន​ត្រឹមតែ​រស់រាន​មានជីវិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​ទេ កន្លង​ទៅ​យើង​ក៏​បាន​ដាក់​ជា​បន្តបន្ទាប់​ទាំង​រូបី និង​អរូបី​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ដូច​ជា​ជា​ប៉ី​ដង​វែង​នេះ គឺ​យើង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​អរូបី​ពិភពលោក​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ។ ជាមួយ​នេះ​ការ​ទទួលស្គាល់​ជា​បន្តបន្ទាប់​នូវ​ស្នាដៃ​សិល្បៈ​បែប​បុរាណ​របស់​យើង​ក៏​បាន​ធ្វើ​ជា​បន្ត ហើយ​រឿង​នេះ​យើង​បន្ត​អភិរក្ស​តទៅ​ទៀត​ជាមួយនឹង​អ្វី​ដែល​វា​កំពុង​តែ​ស្ងិ​ត​នៅ​ក្នុង​ប្រទេស​របស់​យើង ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​រំលឹក​រៀបរាប់​ពី​សកម្មភាព​សិល្បករ​តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន គឺជា​អនុស្សាវរីយ៍​ដ៏​កម្រ​ដោយ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​គ្រប់​ទិដ្ឋភាព​គ្រប់​ផ្នែក​គ្រប់​វិស័យ និង​អនុ​វិស័យ​ដែល​ក្នុង​នោះ​រាប់​ទាំ​វិស័យ​សិល្បៈ​វប្បធម៌​ផង​ដែរ​ដែល​អាច​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​សិល្បៈ​ច្រើន​ទម្រង់ ។ នៅ​ក្នុង​ឱកាស​សំណេះសំណាល​នោះ សម្តេច​តេ​ជោ​បាន​សម្រេច​រៀបចំ​ការ​ជួបជុំ​សិល្បករ សិល្ប​ការិនី​គ្រប់​ទម្រង់ នៅ​ថ្ងៃ​៣ មីនា ទិវា​វប្បធម៌ រៀបចំ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​អញ្ជើញ​សិល្បករ សិល្ប​ការិនី​ជួបជុំ​គ្នា​ដើម្បី​សំណេះសំណាល ហើយ​ទទួលទាន​អាហារ​ជាមួយ​គ្នា ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បំពាក់​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​អម​ដោយ​ប្រាក់​១០០​លាន​រៀល ។ ចំណែក​លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន ប្រគល់​ជូន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​អម​ប្រាក់​ចំនួន​២០​លាន​រៀល ៕

អេ​ន​ចេ​លី​ណា ជោ​លី ជា​តារា​សម្តែង​គំរូ

0
នាង​អេ​ន​ចេ​លី​ណា ជោ​លី ជា​តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​លេចធ្លោ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​អស់​រយៈពេល​ជាង​៣៥​ឆ្នាំ និង​ឆ្លងកាត់​ការ​សម្តែង​ជា​ច្រើន​រឿង​នៅ​ហូ​លី​វូ​ដ ។ តារាភាពយន្ត​រូប​នេះ​ត្រូវ​មហាជន​នៅ​លើ​លោក​ស្គាល់​ក្នុង​នាម​ជា​អ្នក​ជួយ​ដល់​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ។ ក្រៅពី​នេះ​បាន​ទទួល​ពានរង្វាន់​អូ​ស្ការ ពានរង្វាន់​ពី​ទូរទស្សន៍ និង​ពានរង្វាន់​អឌ្ឍគោល​មាស​ចំនួន​៣ ។ នាង​អេ​ន​ចេ​លី​ណា ជោ​លី​បាន​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​មហាជន​ជា​លើក​ដំបូង​តាំងពី​នៅ​ក្មេង​រួម​ជាមួយ​ឪពុក​លោក​Jon Voight​នៅ​ក្នុង​ភាពយន្ត​រឿង​«Look in to Get out»​ក្នុង​ឆ្នាំ​១៩៨២ ។ ក្រោយមក​នាង​បាន​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សម្តែង​យ៉ាង​ប្រាកដប្រជា ។ ភាពយន្ត​ដែល​ធ្វើ​ឱ្យ​ជោ​លី​ល្បីឈ្មោះ​គឺ​រឿង​«Lara Croft Tomb Raider» ។ បច្ចុប្បន្ន​នាង​អេ​ន​ចេ​លី​ណា ជោ​លី កំពុង​សម្រប​ខ្លួន​ដើម្បី​ទទួល​ស្ថានភាព​បរិយាកាស​ដែល​ប្រែប្រួល និង​កំពុង​សម្រប​ខ្លួន​ក្នុង​លក្ខណៈ​នៅ​លីវ ។ អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​នាង​លែងលះ​ជាមួយ​លោក​ប្រេត ភី​ត ជាតា​រា​ឯក​ហូ​លី​វូ​ដដែល​រស់នៅ​រួម​គ្នា​រយៈពេល​១០​ឆ្នាំ​។ នៅ​ក្នុង​បទ​សម្ភាសន៍​ចុង​ក្រោយ​ស្ត្រី​មេម៉ាយ​កូន​៦​នាក់​រូប​នេះ​បាន​ទទួលស្គាល់​ថា​«​ការ​ដែល​ខ្ញុំ​ត្រូវ​ចែកផ្លូវ​ជាមួយ​អតីត​ប្តី​គឺជា​រឿង​ដ៏​ពិបាក​បំផុត​នៅ​ក្នុង​ជីវិត និង​កំពុង​សម្រប​ខ្លួន​» ។ ផ្តល់​បទ​សម្ភាសន៍​ចុង​ក្រោយ​នេះ​គឺ​ពេល​អេ​ន​ចេ​លី​ណា ជោ​លី​ឃោសនា​បង្ហាញ​ភាពយន្ត​ថ្មី​គឺ​រឿង​«First They Killed My Father»​នៅ​ក្រុង​តូ​រ៉​ង់​តូ ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៧ ៕

PSG លត់​​ Bordeaux ៦-២ ចាស់​ដៃ​ ហើយ​ Cavani ព្រម​ឲ្យ Neymar ប៉េណាល់ទីហើយ

0
Neymar អាច​រក​បាន​២​គ្រាប់​យប់​មិញ ក្នុង​នោះ​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់ នៃ​ជំនួប​រវាង Paris St-Germain ឈ្នះ Bordeaux ដល់​ទៅ​៦-២។ នេះ​ជា​ការ​ទាត់​ប៉េណាល់ទី​លើក​ដំបូង​នៅ​ PSG របស់​កីឡាករ​ប្រេស៊ីល​ចាប់​តាំង​ពី​មាន​ជម្លោះ​រឿង​ទាត់​បាល់​មួយ​នេះ​ជាមួយ​មិត្ត​រួម​ក្រុម Edinson Cavani កាល​ពី​លេង​ជាមួយ Lyon។ ងាក​ទៅ​កាន់​ការ​ប្រកួត​ត្រឹម​វគ្គ​ទី​១ ក្រុម​អ្នក​មាន PSG អាច​រក​បាន​ដល់​ទៅ​៥​គ្រាប់​ ក្នុង​នោះ​សម្រេច​ទី​ដោយ Neymar ២​គ្រាប់, Cavani, Meunier និង Julian Draxler ប៉ុន្តែ​ខាង Bordeaux ក៏​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ Younousse Sankhare។ ដល់​វគ្គ​ទី​២​ មិន​ទាន់​អស់​ចិត្ត​ Paris​ ក៏​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ខ្ចី​ជើង Mbappe ស្រប​ពេល​ក្រុម​ភ្ញៀវ​តដៃ​បាន​១​គ្រាប់​ទៀត​ ធ្វើ​បាន​ដោយ​កីឡាករ Malcom។ តាម​ការ​ឲ្យ​ដឹង​ពី​មិត្ត​រួម​ក្រុម Neymar និង Cavani នឹង​ចែក​គ្នា​ទាត់ប៉េណាល់ទី​ម្នាក់​ម្ដង មិន​មែន​ទាត់​ផ្ដាច់​មុខ​ទេ។​ ឆ្លង​កាត់​​៨​ប្រកួត​កន្លង​មក PSG​ មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ​ក្នុង Ligue 1៕​​

នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ ល្បីឆ្ងាញ់ជាង២០ហើយ ធ្លាប់សាកឬនៅ?

0
ជាការពិតណាស់់បើនិយាយអំពីនំបុ័ងវិញ គឺមនុស្សគ្រប់មជ្ឃដ្ឋានតែងតែពេញនិយម​ ព្រោះតែមានតម្លៃសមរម្យ ហើយមិនចំណាយពេលច្រើន ។ សម្រាប់ចុងសប្តាហ៍នេះ KSPG.TV សូមណែនាំលោកអ្នកនូវហាងនំបុ័ងប្រហិតសាច់គោមួយកន្លែងដែលល្បីល្បាញជាង២០មកហើយនោះ គឺ នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ ។
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
បើតាមសម្តីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា គាត់បើកលក់ជាង២០ឆ្នាំហើយ ដោយគាត់ចាប់ផ្តើមលក់ដំបូងគឺ មានត្រឹមតែរទះរុញមួយប៉ុណ្ណោះនៅម្តុំផ្សារពោធិ៍ចិនតុង ដោយសារតែរសជាតិឆ្ងាញ់ ទឹកជ្រលក់ក៏ពិសេស សាច់ប្រហិតគ្មានជាតិគីមី និងតម្លៃសមរម្យទៀតនោះ បង្កើតអោយអាជីពមួយនេះកាន់តែមានគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ដោយគេអោយឈ្មោះថា នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ មកដល់សព្វថ្ងៃ។
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នាពេលបច្ចុប្បន្ន ហាងរបស់គាត់បានបង្កើតរហូតដល់ ៥ សាខាឯណោះ  តែម្ចាស់ហាងរូបនេះក៏មិនភ្លេចដែរនៅ ទឹកជ្រលក់ និងប្រហិតរក្សាបាននៅរសជាតិឆ្ងាញ់ពិសេសដដែល ដូចនិងភាពល្បីល្បាញពិតមែន។​ សាខាទី១ គឺនៅពោធិ៍ចិនតុង សាខាទី២ ផ្សារកណ្តាល សាខាទី៣ ក្បែរស្តុបសំណង់១២ សាខាទី៤ ស្តាតអូឡាំពិច ឯថ្មីៗនេះសាខាទី៥ គឺមាននៅទួលគោក​ ទីតាំងនៅលើផ្លូវ ២៨៩ ទល់មុខសាលាចុងហ័រ។
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុងក៏មានលក់នៅប្រហិតជាច្រើនមុខទៀត រួមនិងកន្លែងអង្គុយញាុំជជែកគ្នាលេង ជួបជុំមិត្ត និងគ្រួសារផ្តល់ភាពសប្បាយរីករាយ ធ្វើអោយលោកអ្នកមិនខកបំណងឡើយ។ ហាង: នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង ទូរស័ព្ទ៖ 098 222 909 / 095 310 333 ទីតាំង៖ នៅលើផ្លូវ 289 ទល់មុខសាលាចុងហ័រ (ទួលគោក) វីដេអូ
ហាង នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង

ឃើញហើយក្រហាយក្រពះអ្នកទារចង់សាក ក្រពះមិនខុសទេ! ព្រោះអីប្រហិតនំបុ័ងរដ្ឋាពោធិ៍ចិនតុង នេះល្បីឆ្ងាញ់ជាង២០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះប្រហិតសាច់គោនេះធ្វើពីសាច់សុទ្ធទៀត ធានាថាឆ្ងាញ់ទៅសាកទៅល្ងាចនេះមិនខកបំណងទេ…អានបន្ត៖ https://kspg.tv/article/19888ហាង នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុងទូរស័ព្ទ៖ 098 222 909 / 095 310 333ទីតាំង៖ នៅលើផ្លូវ 289 ទល់មុខសាលាចុងហ័រ (ម្តុំជិតដល់ស្លាកឈ្មោះចូល ផ្សារទួលគោក)

Posted by Facetaste on 1 តុលា 2017

លោកតា​ម្ចាស់​ទស្សនាវដ្តីPlay boy ស្លាប់​ហើយ

0
ក្រុមហ៊ុន​«Play boy Enterprises»​ បាន​ប្រកាស​រឿង​សោកសៅ​មួយ គឺ​ស្ថាបនិក​ទស្សនាវដ្តី​អាសអាភាស​«Play boy»​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​៩១​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៧ ។ លោកតា​Hugh Hefner​បាន​បង្កើត​ទស្សនាវដ្តី​Play boy​កាលពី​៦០​ឆ្នាំ​មុន រហូត​ក្លាយជា​សៀវភៅ​ដ៏​ចំណាស់​របស់​អា​មេ​រិ​ក ។ អត្ថបទ​នៅ​ក្នុង​សៀវភៅ​បង្កប់ន័យ​យ៉ាងច្រើន រួម​ទាំង​មាន​រូបភាព​អាសអាភាស និង​មាន​អត្ថបទ​ជា​ច្រើន​បានការ​ទទួលស្គាល់​លើ​ផ្នែក​គុណភាព ។ លោក​Cooper Hefner​កូនប្រុស​របស់​លោកតា​Hugh Hefner​ជា​អ្នកគ្រប់គ្រង​របស់​Play boy​បញ្ជាក់​ថា​«​ឪពុក​របស់ខ្ញុំ​រស់នៅ​ក្នុង​សង្គម​ដោយ​ខុស​ប្លែក​ពី​គេ និង​មាន​ឥទ្ធិពល​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន រួម​ទាំង​ជា​អ្នកត្រួសត្រាយ​ផ្នែក​វប្បធម៌​ផង​ដែរ ។ ម្យ៉ាងទៀត​គាត់​ក៏​ជា​មនុស្ស​ម្នាក់​រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​លើ​Play boy​និង​ជា​បុគ្គល​មួយ​រូប​បាន​ទទួល​ការ​ចង​ចាំ​ដ៏​យូរលង់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​» ។ ក្រោម​ការ​ដឹកនាំ​របស់​លោកតា​Hugh Hefner​ទស្សនាវដ្តី​Play boy​ស្ថិត​ក្នុង​និន្នាការ​«​ប្រតិបត្តិ​ផ្នែក​ផ្លូវភេទ​»​តាំងពី​អំឡុង​ឆ្នាំ​១៩៦០ និង​១៩៧០ ប៉ុន្តែ​ក្នុង​ទស​វត្ស​កន្លង​មក​ទស្សនាវដ្តី​នេះ​ត្រូវ​តស៊ូ​លើ​បម្រែបម្រួល​ក្នុង​មជ្ឈដ្ឋាន​ព័ត៌មាន ។ ក្នុង​រយៈពេល​ខ្លី​កន្លង​មក គឺ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​រហូត​ដល់​ដើមឆ្នាំ​២០១៧Play boy​ព្យាយាម​ធ្វើ​កំណែទម្រង់​ថ្មី ដោយ​ឈប់​បោះពុម្ព​រូបភាព​អាសអាភាស ប៉ុន្តែ​លទ្ធផល​មិនសូវ​ល្អ ក៏​វិល​ត្រឡប់​រក​ទម្រង់​ចាស់​វិញ ។ លោកតា​Hugh Hefner​ធ្លាប់​រៀប​ការ​ចំនួន​៣​លើក ដំបូង​រៀប​ការ​ជាមួយ​នាង​មី​ល​ដ្រេ​ត វី​ល្លៀម ពី​ឆ្នាំ​១៩៤៩ ដល់​១៩៥៩ ។ ក្រោយមក​គាត់​ស្ថិត​ក្នុង​ភាព​ពោះម៉ាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រហូត​បាន​រៀប​ការ​ជាមួយ​នាង​ឃី​ម​ប៊ឺ​លី ខុន​រ៉ា​ដ នៅ​ក្នុង​ឆ្នាំ​១៩៨៩ និង​បាន​លែងលះ​នៅ​ក្នុង​ឆ្នាំ​២០១០ ។ នៅ​ឆ្នាំ​២០១២​លោកតា​Hugh Hefner​រៀប​ការ​ជាមួយ​តារា​បង្ហាញ​ម៉ូ​ដ​នាង​គ្រី​ស្តា​ល់ ហែ​រី​ស មាន​អាយុ​តិច​ជាង​ដល់​ទៅ​៦០​ឆ្នាំ ។ លោកតា​Hugh Hefner​មានកូន​ប្រុស​៣​នាក់​និង​កូនស្រី​ម្នាក់ ៕

ជីវិត​អតីត​តារាភាពយន្ត នារីរ័ត្ន គ​ន្ធា

0
រាជធានី​ភ្នំពេញ ៖ អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ប្រាកដជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​ចំពោះ​តារា​សម្តែង​នារីរ័ត្ន គ​ន្ធា ដែល​ជាតា​រា​មួយ​ដួង​ក្នុង​ចំណោម​តារាល្បី​ៗ ។ អ្នក​នាង​គ​ន្ធា​មាន​រហស្សនាម​ជាតា​រាទឹក​ភ្នែក ។ បើ​ទោះបីជា​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​អតីត​តារាភាពយន្ត​នារីរ័ត្ន គ​ន្ធា តែងតែ​នឹករលឹក​ដល់​ស្រុក​កំណើត និង​ទស្សនិកជន​ជា​និច្ច ។ ពេល​នេះ​នាង​បាន​សាង​សុភមង្គល​គ្រួសារ​យ៉ាង​សាមញ្ញ​មួយ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​ពី​លោក​ដួង សុខ​គា បង្ហាញ​រូបថត​២​សន្លឹក​ដែល​ថត​ជាមួយ​អតីត​តារា​សម្តែង​អ្នក​នាង​នារីរ័ត្ន គ​ន្ធា នៅ​លើ​ទឹកដី​អា​មេ​រិ​ក ទី​ដែល​លោក​កំពុង​ចូលរួម​សម្តែង​ជាមួយ​អ្នក​នាង​កា​ឆ​យ ។ ជាមួយនឹង​រូបថត​២​សន្លឹក​លោក​ដួង សុខ​ភា មិន​បាន​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​លោក​គ្រាន់តែ​បង្ហោះ​សារ​ខ្លី​ថា «​មក​ជួប​រៀមច្បង បងស្រី នារីរ័ត្ន គ​ន្ធា នៅ​ក្នុង​ហាង​មួយ​» ។ ឆ្លើយ​តប​ពី​ការ​សួរនាំ​ពី​មិត្ត​ហ្វេ​ស​ប៊ុ​ក លោក ដួង សុខ​គា គ្រាន់តែ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា អ្នក​នាង​នារីរ័ត្ន គ​នា្ធ បាន​បើកហាង​មួយ​ឈ្មោះ​«​ប្រូ​វី​ដិ​ន​» ។ តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​បង្ហាញ​ឲ្យ​ឃើញ​ហាង​របស់​អ្នក​នាង​នារីរ័ត្ន គ​ន្ធា លក់​សម្លៀក​បំពាក់ ស៊ី​ឌី និង​វត្ថុ​អនុស្សាវរីយ៍​របស់​ខ្មែរ ដោយ​ហាង​នោះ​បើក​ជា​យូរ​មក​ហើយ ។ លោក​ដួង សុខ​គា ថា​បច្ចុប្បន្នភាព​នៃ​ជីវិត​របស់​អតីត​តារាភាពយន្ត​នារីរ័ត្ន គ​ន្ធា គឺ​លោក​មិន​ហ៊ាន​សួរនាំ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា បើ​គិត​ពី​វ័យ​របស់​នាង​ទំនងជា​ជាង​៤០​ឆ្នាំ ។ អ្នក​នាង​នារីរ័ត្ន គ​ន្ធា បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​កសាង​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​គិត​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ ចាប់​អាជីព​ជា​តារាភាពយន្ត​តាំងពី​អំឡុង​ឆ្នាំ​១៩៨៨ រហូត​ដល់​អំឡុង​ឆ្នាំ​២០០០ អ្នក​នាង​នារីរ័ត្ន គ​ន្ធា សម្តែង​ទាំង​ភាពយន្ត និង​បទ​ចម្រៀង​កាយវិការ​ខារ៉ាអូខេ ។ កាលពី​អំឡុង​ឆ្នាំ​២០១៥ អ្នក​នាង​នារីរ័ត្ន គ​ន្ធា មក​លេង​ស្រុក​ខ្មែរ ហើយ​ត្រូវ​អ្នក​នាង យុគ ចិន្តា អញ្ជើញ​ឲ្យ​បង្ហាញមុខ​ក្នុង​កម្មវិធី​CTN ប៉ុស្តិ៍​លេខ​២១​ដើម្បី​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់​នាង ។ ក្នុង​ពេល​នោះ​អ្នក​នាង​នារីរ័ត្ន គ​ន្ធា បញ្ជាក់​ថា ខ្សែភាពយន្ត​ដែល​នាង​សម្តែង​ជា​លើក​ដំបូង​នោះ​គឺ​រឿង​«​ផ្លូវបែក​ជា​បី​» ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ របស់​នាយកដ្ឋាន​ភាពយន្ត ។ ក្រោយ​ពី​បង្ហាញ​ស្នាដៃ​ក្នុង​រឿង​ដំបូង​នេះ​រួច​មក​អ្នក​នាង​គ​ន្ធា​ត្រូវ​ផលិត ផ្សេង​ៗ​ឲ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់ ក្នុង​នោះ​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ផង​ដែរ ។ ស្នាដៃ​សម្តែង​របស់​នាង​ប្រមាណ​ជិត​១០០​រឿង ក្នុង​នោះ​ស្នាដៃ​ចុង​ក្រោយ​គឺ​ចម្រៀង​ខារ៉ាអូខេ​រឿង​«​ទុំ​ទាវ​»​របស់​ផលិតកម្ម​ហង្ស​មាស មុន​ពេល​ដែល​នាង​បាន​រៀប​អាពាហ៍ពិពាហ៍ និង​រស់នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០០២ ៕

Manchester United លត់​ Crystal Palace 4-0 (វីដេអូ)

0
កីឡាករ Romelu Lukaku បានបំបែកកំណត់ត្រារបស់ក្រុម Manchester United របស់ Andrew Cole ក្នុងការរកគ្រាប់បាល់ចំនួន 7 គ្រាប់ក្នុងការប្រកួតលីកចំនួន 7 លើករបស់គាត់ខណៈដែលគាត់បានបន្ថែមគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Juan Mata និងគ្រាប់បាល់ពីរគ្រាប់ពី Marouane Fellaini ក្នុងជ័យជម្នះ 4-0 លើក្រុម Crystal Palace នៅ Old Trafford ។ លទ្ធផលនេះមានន័យថាក្រុមរបស់លោក Jose Mourinho បានដណ្តើមចំណាត់​ថ្នាក់​ពីក្រុម Manchester City យ៉ាងហោចណាស់ជាបណ្តោះអាសន្ននៅលើកំពូលតារាង។ Mata របស់​ក្រុម Man United រក​គ្រាប់​បាល់​មួយ​គ្រាប់​ត្រឹមតែ 3 នាទីតែប៉ុណ្ណោះដោយ​ការ​បញ្ចូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម​កីឡាករ Marcus Rashford បន្ទាប់​មក​កីឡាករ Fellaini បាន​បាន​រក​បាន​មួយ​គ្រាប់​ទទៀត​ដោយ​ការ​បញ្ជូនរបស់ Ashley Young ។ ក្រុមជម្រើសជាតិបែលហ្ស៊ិកដ៏ធំ Fellaini រកបាន​មួយ​គ្រាប់​ទៀត​ ដោយការទាត់បាល់ហ្វ្រីឃីករបស់ Rashford ។​ជិត​ចុង​ម៉ោង​ទៅ ហើយ​ Lukaku រក​បាន​មួយ​គ្រាប់​ទៀត​ ដោយ​ការ​បញ្ចូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម . ធ្វើ​អោយ​ចប់​ការ​ប្រកួត​ ក្រុម​ Manu លត់​ចាស់​ដៃ​។