គួរ​យល់​ដឹងទាំងអស់គ្នា…! ពេលខ្លះញេចមុន អាចគ្រោះដល់​ជីវិតយើង​

0
តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដោយសារ​តែ​គាត់បាន​ញេច​​មុន ​រហូត​ដល់​ថ្នាក់​មេរោគ​ចូល​​ក្នុងខួរ​ក្បាល​ ។ បុរស​ម្នាក់​​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ញ៉េច​មុន​មួយ​គ្រាប់ ​នៅ​លើ​បបូរមាត់​ខាង​លើ​ ដោយសារ​តែ​វា​រំខាន់​ដល់​រូប​លោក​ ។ លោក​បាន​ញេច​​វា​​ដោយ​ខ្លួនឯងទាំង​មិនដឹង​ថា វា​ស្ថិត​នៅ​តំបន់ត្រីកោណ​នៃ​មុខ​។ ក្រោយ​ពី​ញ៉េច​វា​ហើយ វា​បាន​ឡើង​ហើម ហើយ​រូប​លោក​បាន​ឡើងក​ម្តៅ​យ៉ាង​ខ្លាំង​។ លោក​បាន​ទៅ​មន្ទីរពេទ្យ ទើប​ពេទ្យ​រក​ឃើញ​ថា មេរោគ​ដែល​ចូល​តាម​មុខរបួស​មុន បាន​សាយភាយ​ពេញ​សារពាង្គកាយ​ ។ គ្រូពេទ្យ​បាន​ធ្វើការ​ព្យាបាល​​ដោយ​ជោគជ័យ ដោយ​​សារ​តែ​បាន​មក​មន្ទីរ​ពេទ្យ​ទាន់​ពេល ។ គួរ​បញ្ជាក់​ថា តំបន់ត្រីកោណ​ គឺជា​តំបន់​នៅ​លើ​មុខ​ដែល​គេ​រាប់​ចាប់ពី​ខ្ទង់ច្រមុះ ចុះ​មក​ដល់​បបូរមាត់​ខាងលើ​។ នៅ​ពេល​មាន​ស្នាម​របួស ឬ​ពេល​ដែល​អ្នក​ញេច​មុន មេរោគ​អាច​នឹង​ចូល​តាម​នោះ​ទៅ​កាន់​ខួរក្បាល​បាន ដោយសារ​តែ​វា​មាន​សរសៃឈាម​ច្រើន​បន្ត​ទៅ​​ខួរក្បាល ​។

យី! បែកគ្នាហើយ​នៅ​មក​រករឿង​ឱ្យ​ប្រពន្ធ​ដោះ​អាវ​ផ្អើល​ពេញ​ផ្សារ

0
«News China»​ របស់​ចិន ​កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧ ផ្សាយ​ថា នៅ​ហាង​ទំនិញ​មួយ​ក្នុង​ក្រុង​អ៊ូ​ស៊ី ភាគ​ខាងត្បូង​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន អតីត​ប្តី​ជួប​ប្រពន្ធ​ដោយ​ចៃដន្យ​ក៏​ទាមទារ​របស់​ដែល​ខ្លួន​ទិញ​ជូន ដូច្នេះ​ហើយ​អតីត​ប្រពន្ធ​ស្រាត​សម្លៀក​បំពាក់​ប្រគល់​ឱ្យ​ភ្លាម ។ សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា នារី​ម្នាក់​ចៃដន្យ​បាន​ជួប​អតីត​ប្តី​នៅ​ពេល​កំពុង​ដើរ​ក្នុង​ហាង​លក់ទំនិញ ។ ភ្លាម​នោះ​អតីត​ប្តី​និយាយ​ថា «ទូរស័ព្ទ​ដែល​នាង​ប្រើ និង​សម្លៀក​បំពាក់​ដែល​កំពុង​ស្លៀកពាក់ គឺជា​របស់​ដែល​គេ​ទិញ​ឱ្យ ដូច្នេះ​ត្រូវ​ប្រគល់​ឱ្យ​គេ​វិញ» ។ ឮ​ដូច្នេះ​អតីត​ប្រពន្ធ​ទ្រាំ​មិន​បាន​ក៏​បោះ​ទូរស័ព្ទ​នៅ​លើ​កម្រាល​ឥដ្ឋ ពិសេស​ដោះ​សម្លៀក​បំពាក់​ចេញ ។ ជា​រឿង​មិន​គាប់​ភ្នែក ​បុរស​ជា​ប្តី​ព្យាយាម​ហាម​នាង​មិន​ឱ្យ​ស្រាត​ឈុត​ក្នុង ព្រោះ​ខ្មាស​មហាជន ។ អតីត​ប្រពន្ធ​មិន​ស្តាប់​ក៏​ស្រាត​ចេញ រួច​ប្រគល់​ឱ្យ​ប្តី ហើយ​ដើរ​ចេញ​ទៅ ៕

ហួស​ចិត្ត! ឃើញ​គំនូរ​ភ្លាម ស្រាប់តែ​បង្ហាញ​ប្រដាប់​ភេទ​ខ្លួន​ឯង ហើយ​ស្រែក…

0
«Daily Mail» ​របស់​អង់គ្លេស​ផ្សាយ​ថា នាង​ Deborah De Robertis ​សិល្ប​ការិនី​ជនជាតិ​បារាំង​ ត្រូវ​ប៉ូលិស​នៅ​សារមន្ទីរ ​Louvre ​ចាប់ខ្លួន​ ដោយសារ​បង្ហាញ​ប្រដាប់​ភេទ​របស់​ខ្លួន​នៅ​មុខ​រូប​គំនូរ​​ដ៏​ល្បី​លើ​ពិភពលោក​ «Mona Lisa» ។ មិនតែប៉ុណ្ណោះ​នាង​ស្រែ​កថា​ «​អវយវៈ​ភេទ​របស់ខ្ញុំ​ ជា​កម្មសិទ្ធិ​របស់ខ្ញុំ​» ។ នាង​Deborah​បាន​ទទួល​ការ​ចោទប្រកាន់​ថា​ចង់​បង្អួត​អវយវៈ​ភេទ ប៉ុន្តែ​នាង​បដិសេធ​ថា​វា​មិនមែន​បង្អួត​ទេ ប៉ុន្តែ​គឺជា​ការ​យក​លំនាំ​តាម​រូបថត​ដ៏​ល្បី​របស់​ស្ត្រី​ជនជាតិ​អូ​ទ្រី​ស​ដែល​បាន​ថត​កាលពី​ឆ្នាំ​១៩៧០ ។ នាង​ចង់​ចោទ​ជា​សំនួរ​ទាក់ទិន​នឹង​ករណី​គោល​ជំហរ​របស់​សិល្ប​ការិនី​ក្នុង​ប្រវត្តិសាស្ត្រ​រូប​នោះ​ដែល​បាន​បង្ហាញ​អវយវៈ​ភេទ​របស់​ខ្លួន​ក្នុង​សារមន្ទីរ ។ នាង​Deborah​នឹង​ត្រូវ​សួរនាំ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ តុលា ២០១៧ ពី​បទ​បង្អួត​ប្រដាប់​ភេទ​នៅ​ទី​សាធារណៈ និង​បំផ្លាញ​អារម្មណ៍​របស់​អ្នក​ដទៃ ។ មេធាវី​របស់​នាង​Deborah​និយាយ​ថា រឿង​ក្តី​ទាក់ទិន​នឹង​លក្ខណៈ​បែប​នេះ​ជា​រឿងអាស្រូវ និង​មិន​ចាត់​ទុក​ថា​ជា​ការ​បង្អួត​អវយវៈ​ភេទ ព្រោះ​នាង​គ្មាន​ចេតនា​ល្មើស​លើ​ផ្លូវភេទ​របស់​អ្នក​ដទៃ​ទេ ៕

ឪពុក​របស់ Neymar បង្ហើប​ថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​កូន​ចេញពី​ក្លឹ​ប

0
តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ Neymar Jr. បាន​ប្រាប់​មក Telefoot ថា ការ​ចាកចេញ​របស់​រូបគេ​ពី​ក្លឹ​ប Barcelona ទៅ ក្លឹ​ប PSG ពិតជា​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់ ។ កីឡាករ​អាយុ​២៥​ឆ្នាំ ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្លួន​ដល់​ទៅ​២៦០​លាន​ដុល្លារ​ក្នុង​ការ​ចាក​ចេញពី Barca ទៅ PSG កាលពី​រដូវ​កាល​ដោះ​ដូរ​កីឡាករ​មុន ។ មក​ដល់​ពេល​នេះ Neymar បាន​រក​គ្រាប់​បាល់​ជូន​ក្លឹ​ប​ថ្មី​បាន​ដល់​ទៅ​៧​គ្រាប់​ហើយ​ក្នុង​ការ​ប្រកួត​៨​ប្រកួត ។ ឪពុក​របស់​កីឡាករ​រូប​នេះ​លោក Neymar Sr. បាន​ប្រាប់​ទៅ​កាន់​កម្មវិធី​របស់​បារាំង Telefoot ថា «​ការ​សម្រេចចិត្ត​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ កាលពី​ឆ្នាំ​មុន PSG ក៏​មក​ទាក់ទង​ពួក​យើង​ដែរ តែ​យើង​មិន​ទាន់​យល់ព្រម ។ តែ​ការ​ផ្តល់​ឲ្យ​លើក​នេះ​របស់ PSG ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ។ ក្តី​បំណង​របស់​ក្លឹ​ប​ចង់​ឈ្នះ Champions League គឺ​ពិតជា​អ្វី​ដែល​កូន​ខ្ញុំ​ចាប់អារម្មណ៍​» ។ លោក​បាន​បន្ត​ថា «​តាម​ការ​ពិត ខ្ញុំ​ជា​អ្នក​មិន​ហ៊ាន​សម្រេចចិត្ត​នៅ​ពេល​ចុង​ក្រោយ ។ ខ្ញុំ​បាន​ប្រាប់​ទៅ​កូនប្រុស​ខ្ញុំ​ថា មិន​គួរ​ទៅ​ក្លឹ​ប​ថ្មី​ទេ ព្រោះ​នៅ​ទីនោះ​(Bacelona)​ជាទី​សុខ​ស្រួល​របស់​រូបគេ ។ ការ​សម្រេចចិត្ត​ដ៏​ល្អ គឺ​គួរតែ​នៅ​ក្នុង​ក្លឹ​ប​ដដែល ។ តែ​រូបគេ​បាន​ប្រកែក ទោះបីជា​មាន​កីឡាករ​រួម​ក្រុម​ដូច​ជា Messi, Suarez, Rakitic និង Pique មក​ឃាត់​ក៏​ដោយ​» ៕

លោក​អិុន សុ​ភិន គាស់កកាយរឿង​អាក្រក់​របស់​ប៉ែន ចំ​រ៉ុ​ង

0
រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រឿងរ៉ាវ​បាន​កន្លង​ហួស​ទៅ​ជិត​មួយ​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​អិុន សុ​ភិន នៅ​មិន​ទាន់​រលត់កំហឹង​ចំពោះ​លោក​ប៉ែន ចំ​រ៉ុ​ង នៅឡើយ​ទេ ។ ចាងហ្វាង​ផលិតកម្ម​មហាហង្ស​រូប​នេះ​បាន​ទម្លាយ​រឿង​លោក​ចំ​រ៉ុ​ង ដែល​ធ្វើ​អាក្រក់​ដាក់​កូនស្រី​របស់​លោក​នាង​ភិន សុ​ដា​លី​ស ។ លោក​អិុ​ន សុ​ភិន បាន​ទម្លាយ​សារ​មួយ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេលថ្មី​ៗ​កន្លង​មក​រៀបរាប់​ពី​លោក​ប៉ែន ចំ​រ៉ុ​ង ធ្វើ​អាក្រក់​ដាក់​កូនស្រី​របស់​លោក ។ លោក​សរសេរ​ថា​«​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ បើ​ដឹង​ការណ៍​ពិត​ទើប​ដឹង​ថា​អតីត​កូនប្រសា​ខ្ញុំ​ថោក​ប៉ុនណា ។ កាលពីមុន​ដោយ​ក្រុម​គ្រួសារ​ខ្ញុំ​ដឹង​ថា​វា​នឹង​បោកប្រាស់​កូន​គេ ក៏​សុំ​អង្វរ​វា​កុំ​អី​ចរិត​ឯង​យើង​ដឹង​អស់ហើយ តែ​វា​មិន​ស្តាប់ ។ ពេល​វា​បានកូន​យើង រហូត​ដល់​មានកូន​៣​ខែ​ពពោះ ក៏​ដើរ​ចោល​កូន​យើង ហើយ​រក​បើកឡាន​បុក​សម្លាប់​កូន​យើង​ទៀត ដោយ​មិន​បាន​សម្រេច​ទៅ​ប្តឹង​លែង​កូន​យើង​ទៀត ។ កូន​យើង​តាម​អង្វរ​ដល់​មុខ​តុលាការ​ក៏​វា​មិន​ព្រម ថែម​ទាំង​មិន​ទទួលស្គាល់​កូន​វា​ក្នុង​ផ្ទៃ​ទៀត ។ ថា​កូន​យើង​អត់​គ្រប់ទឹក ឆ្កួត ទូរស័ព្ទ​និយាយ​ជាមួយ​ប្រុស​ផ្សេង​ម៉ែឪ​គេ​មិន​ពេញចិត្ត ។ នេះ​គ្រាន់​ជា​លេស​របស់​វា និង​ពូជ​របស់​វា ក្រុម​គ្រួសារ​វា​ទាំងអស់​សប្បាយចិត្ត​ព្រោះ​សងសឹក​កូន​យើង​បាន​សម្រេច ។ និយាយ​ឱ្យ​ចំ​ទៅ​មួយ​ពូជ​វា​ធ្វើ​ដាក់​គេ​តែ​អីុចឹ​ង​» ។ លោក​អិុ​ន សុ​ភិន សរសេរ​បន្ដ​ទៀត​ថា «​ពេល​នេះ​កូន​យើង និង​ចៅ​បាន​ចាប់កំណើត​ជា​ថ្មី មិនតែប៉ុណ្ណោះ​វា​ឱ្យ​គ្នា​វា​Post Facebook ហើយ​Comment​ជេរ​ហែកហួរ​បំភ្លៃ​ការណ៍​ពិត​ដល់​ក្រុម​គ្រួសារ​ខាង​ស្រី​ទៀត តើ​វា​ធ្វើ​នេះ​ថោកទាប​ដល់​កម្រិត​ណា?​» ។ នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ណាមួយ​ពី​លោក​ប៉ែន ចំ​រ៉ុ​ង នៅឡើយ​ចំពោះ​អ្វី​ដែល​លោក​អិុន សុ​ភិន សរសេរ​នោះ ។ ការ​ទម្លាយ​សារ​ពី​លោក​អិុ​ន សុ​ភិន នា​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ប៉ែន ចំ​រ៉ុ​ង ប្រកាស​ទទួល​បានកូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​អ្នក​នាង​ចោម ក្វា​ន់ ជា​កូនធម៌ ហើយ​រង​ការ​រិះគន់​ពី​មហាជន ដ្បិត​លោក​មាន​កូនស្រី​ម្នាក់​ជាមួយ​នាង​ភិន សុ​ដា​លី​ស តែ​បែរជា​មិន​ទទួលស្គាល់​ទៅ​វិញ ៕

(videos)មិត្ត​ស្រី​រាង​ស្អាត​កប់​របស់ Ronaldo ទោះជា​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ក៏…

0
តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​រាង​ស្អាត​កប់​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​ឃើញ​ទៅ​ចូលរួម​ការ​ទស្សនា​បាល់ទាត់​នៅ​កីឡដ្ឋាន Bernabeu យប់​ថ្ងៃអាទិត្យ ជាមួយនឹង​កូនស្រី​ក្នុង​ពោះ​ជិត​គ្រប់​ខែ ។ តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២២​ឆ្នាំ Georgina Rodriguez បាន​ទៅ​មើល​ការ​ប្រកួត​រវាង​ក្រុម​របស់​មិត្ត​ប្រុស​ខ្លួន និង​ក្រុម Espanyol ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-០ ។ ជាមួយនឹង​ការ​ស្លៀកពាក់​ខោ​ខ្មៅ ស្បែកជើង​ក​វែង និង​អាវ​ពណ៌​ខ្មៅ នាង​បង្ហាញ​គ្រប់​គ្នា​ឲ្យ​ឃើញ​ពី​រូបរាង​ក្បាលពោះ​របស់​នាង ។ នេះ​កើតឡើង​ក្រោយ​ពេល​ដែល​មានការ​បែកធ្លាយ​ពី​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​របស់​នាង​នៅ​លើ Instagram ប៉ុន្មាន​ថ្ងៃមុន ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែមិថុនា តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នាង​មាន​ផ្ទៃពោះ​បាន​៥​ខែ​ហើយ និង​រំពឹង​ថា​នឹង​ឆ្លងទន្លេ​នៅ​ចុងខែ​តុលា​នេះ ។ Ronaldo ដែល​ជា​ឪពុក​របស់​កូន​៣​នាក់​មាន​ក្តី​បំណង​ចង់បាន​កូន​ដល់​ទៅ​៧​នាក់​នៅ​ថ្ងៃ​ខាង​មុខ ៕

សុ​ន ស្រី​ពេជ្រ ប្រកាស​លក់​សម្លៀក​បំពាក់របស់​ខ្លួន​ ដើម្បីជួយ​​លោក​ យូ ឌី​ស្កូ

0
រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ប្រកាស​លក់​សម្លៀក​បំពាក់​របស់​នាង​ដើម្បី​យក​ប្រាក់​ជួយ​ឧបត្ថម្ភ​លោក​យូ ឌី​ស្កូ ដែល​មាន​ជំងឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។ កញ្ញា​សុ​ន ស្រី​ពេជ្រ សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នាង​ខ្ញុំ​ឃើញ​បងប្រុស​យូ ឌី​ស្កូ មាន​ជំងឺ​ធ្ងន់ និង​ខ្វះ​ថវិកា​ក្នុង​ការ​ព្យាបាល​ជំងឺ​ផង នាង​ខ្ញុំ​នឹង​យក​ថវិការ​មួយ​ចំនួន​ធំ​ដែល​បាន​ផ្ទាល់​ពី​ការ​លក់​សម្លៀក​បំពាក់​នេះ និង​ថវិការ​ផ្ទាល់ខ្លួន​ខ្លះ​យក​ទៅ​ជូន​បងប្រុស យូ ឌី​ស្កូ នៅ​មន្ទីរពេទ្យ​ផ្ទាល់​តែ​ម្តង ។ បងប្រុស​យូ ឌី​ស្កូ ត្រូវ​លាង​ឈាម​៣​ទៅ​៤​ដង​ក្នុង​១​ស​ប្តា​ហ៍ ហើយ​កំពុង​ត្រូវការ​ឈាម​ប្រភេទ​AB+ ជា​បន្តបន្ទាប់ ដូច្នេះ​បើសិនជា​បងប្អូន​មាន​បំណង​ចង់​បរិច្ចាគ​ឈាម​ជួយ​យូ ឌី​ស្កូ អាច​ទាក់ទង​ទៅ​គ្រួសារ​គាត់​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ព្រះ​កេ​ត​មាលា ។ សូម​ជូនពរ​ឲ្យ​ឆាប់​ជា ស៊ូ​ៗ​ឡើង​ព្រោះ​មាន​បងប្អូន​ចាំ​ជួយ និង​ផ្តល់​កម្លាំងចិត្ត​» ។ ចំណែក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ២០១៧​ទទួល​បាន​ប្រាក់​ចំនួន​៨៣០​ដុល្លារ ពី​តារា​សម្តែង​លោក​ស៊ុ​ក សុភា ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រគល់​ជូន​តារា​សម្តែង​យូ ឌី​ស្កូ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។ លោក​ឈុ​ន សុធី សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ ដែល​កំពុង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី សន្យា​ជួយ​លោក​យូ ឌី​ស្កូ ក្រោយ​ពេល​ជា​ពី​ជំងឺ​ឱ្យ​បាន​សម្តែង​នៅ​អូ​ស្រា្ត​លី ។ លោក​ឲ្យ​ដឹង​ថា កន្លង​មក​លោក​យូ ឌី​ស្កូ ធ្លាប់​ទាក់ទង​សុំ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​មាន​តារា​ច្រើន​ត្រូវ​ទៅ​សម្តែង​បន្តបន្ទាប់ ដូច្នេះ​មិន​ទាន់​មានឱកាស​សម្រាប់​លោក​យូ ឌី​ស្កូ ។ លោក​ឈុ​ន សុធី បួងសួង​សូម​ឱ្យ​លោក​យូ ឌី​ស្កូ ឆាប់​ជា​ពី​ជំងឺ ។ «​ឌី​ស្កូ បង​បន់​ឲ្យ​ប្អូន​ឆាប់​ជា ហើយ​ជា​ពេល​ណា បង​នឹង​រៀបចំ​ឯកសារ​ឲ្យ​ឌី​ស្កូ បាន​មក​សម្តែង​នៅ​អូស្ត្រាលី​ពេល​ហ្នឹង​។ បង​សន្យា សប្បាយចិត្ត​ឡើង​ឌី​ស្កូ ហើយ​ក៏​ប្រឹង​ថែរក្សា​សុខភាព ។ ឌី​ស្កូ នឹង​បាន​សម្រេច​តាម​បំណង​មក​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​» ៕

នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!

0
ពេលវេលាថ្មើរនេះ អាចនិយាយបានថាជាពេលដែលឃ្លាន និងChart សួរគ្នា ពេលចេញពីធ្វើការរកកន្លែងញាុាំអីនៅទីណាហើយមែនអត់ ? ថ្ងៃនេះដែរសូមណែនាំនៅប្រភេទអាហារសម្រន់ ៣ហាង ដែលសុទ្ធតែឆ្ងាញ់ហើយ ល្បីកប់ ហាសហា និយាយកំប្លែងតិចហើយ ទាំងបីនេះគឺលក់ប្រភេទខុសគ្នា ហើយរសជាតិវិញក៏ខុសគ្នាដែរ ចឹងចូលមើលសិនទើបដឹង ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

តិចណាស់ដែលស្គាល់ នំជើងគោនេះមែនអត់?

មនុស្សមួយចំនួនធំសឹងតែភ្លេច ឬអាចនិយាយបានថាអ្នកខ្លះទៀតមិនបានស្គាល់ថែមទៀតផង។ ព្រោះអីនំនេះ ហាក់មិនសូវមានអ្នកលក់ ព្រោះសម័យកាលចេះតែទៅមុខ ចឹងហើយកាន់តែធ្វើនំមួយនេះសឹងតែបាត់មុខពីទីផ្សារទៅហើយ។ ដឹងអត់ថានំនោះគឺជានំអ្វី? នេះជាចម្លើយ “នំមួយនេះចាស់បុរាណហៅថានំជើងគោ” តែតំបន់ខ្លះទៀតហៅ
នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!
នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!
ផ្សេងៗគ្នា ជាក់ស្តែងលោកអ៊ុំដែលជាអ្នកលក់នំនេះ ៤០ឆ្នាំជាងមកហើយតាំងពីឆ្នាំ ១៩៧២មកម្លេះ គាត់ហៅនំនេះថា នំបីជ្រុង តែគាត់ក៏បានដឹងដែរថា ចាស់បុរាណហៅនំនេះថា “នំជើងគោ”។
នំជើងគោ
នំជើងគោ ១ដុំ១០០០៛
នំជើងគោ
នំជើងគោ ១ដុំ១០០០៛
លោកអ៊ុំ តែងតែមកចតរទះរុញលក់នៅម៉ោង ៤ល្ងាចរហូតដល់ម៉ោង ៨យប់ជារៀងរាល់ថ្ងៃ នៅលើផ្លូវសុខហុក កែងផ្លូវ១៧០។ ហើយរយៈពេល ៤ម៉ោងជាងជារៀងរាល់ថ្ងៃ របស់លោកអ៊ុំគាត់តែឈរនៅមុខចង្កាន់ភ្លើងក្តៅងំ ចំនួន២ ជាមួយពុម្ពចាក់នំដ៏ចំណាស់ អាយុកាលរបស់វាយូរជាងអាយុខ្ញុំអ្នកសរសេរទៀតគឺ ៤០ឆ្នាំហើយ ដែលវាកំដរគាត់ផលិតនំ ដ៏ឆ្ងាញ់សាយភាយក្លិនធ្វើអោយអ្នកនៅអូរឬស្សីស្គាល់គាត់តាមរយៈក្លិននំនេះគ្រប់ៗគ្នា។ ផែនទី៖ ទីតាំងលក់ ផ្លូវសុខហុក កែងផ្លូវ១៧០ នំនេះមានស្នូល ២ប្រភេទដើម្បីតម្រូវចិត្តអ្នកញ៉ាំគឺ ស្នូលដូង រសជាតិផ្អែម និងស្នូលសណ្តែក ផ្អែមស្រាល។ សំរាប់តម្លៃវិញ នំជើងគោ ១ដុំ ១០០០៛ កុំភ្លេចណាល្ងាចនេះគាំទ្រនំដ៏កម្រមួយនេះផងណា…

សាកហើយនៅ នំពុម្ពតៃវ៉ាន់ ច្រើនរសជាតិ

ចំណីចំណុកតាមដងវិថី ជាច្រើនហូរហែមានរសជាតិឆ្ងាញ់គាប់ចិត្ត តែមនុស្សមួយចំនួននៅមិនទាន់បានស្គាល់នឹងសាករសជាតិនៅឡើយទេ។ ហើយសំរាប់ថ្ងៃនេះដែរ យើងសូមលើកយកនំម្យ៉ាងដែលគេអោយឈ្មោះថា នំពុម្ពតៃវ៉ាន់ ដែលមានរូបរាង សណ្ឋាន និងជាពិសេសនោះគឺរបៀបធ្វើគឺ ស្រដៀងទៅនំគ្រក់អញ្ចឹងដែរ តែមានសាច់ម្សៅ និងស្នូល ក្លិនឈ្ងុយឆ្ងាញ់ខុសគ្នា។ មិនត្រឹមតែប៉ុណ្ណោះនំនេះ មានស្នូលច្រើនជម្រើសសំរាប់ជ្រើសរើសដូចជា៖ ស្នូល សូកូឡា, ស្នូល ធូរេន, ស្នូល ដូង, ស្នូល ស្ត្រប៊ឺរី, ស្នូល សណ្តែកក្រហម -ល-។ សំរាប់ទីតាំង លក់នំពុម្ពតៃវ៉ាន់ដ៏ល្បីនេះ មានលក់នៅម្តុំសាលាបឋមសិក្សាបាក់ទូក ហើយតម្លៃក្នុង១ដុំ ១០០០៛។
 

ចាខ្វៃ ជ្រលក់ស្លឹកតយ សួនវត្តបុទុម

 

វិធី​ចម្លែក ! យក​ឡា​ម​មក​សម្អាត​គ្រាប់ភ្នែក (មាន​វីដេអូ​ឃ្លីប)

0
ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៦២​ឆ្នាំ​ម្នាក់ ប្រកប​មុខរបរ​ជា​អ្នក​សម្អាត​គ្រាប់ភ្នែក ដោយ​ប្រើប្រាស់​ឡា​ម​កោស​។ គេ​អា​ចរក​កន្លែង​រកស៊ី​របស់​លោកតា Xiong Gaowu បាន​នៅ​ក្នុង​ខេត្ត Chengdu​។ លោកតា​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គោលបំណង​នៃ​ការ​ប្រើប្រាស់​ឡា​ម​នេះ គឺ​ដើម្បី​កោស​យក​កម្ទេចកម្ទី​ចេញពី​គ្រាប់ភ្នែក​។ ក្រោយ​ពី​បាន​កោស​សម្អាត​រួច​ហើយ អតិថិជន​របស់​លោកតា​នឹង​អាច​មើលឃើញ​ច្បាស់​ជាង​មុន​។ វា​ពិតជា​គ្រោះថ្នាក់​ណាស់​! តែ​លោកតា Xiong អះអាង​ថា លោក​ធ្វើ​វា​អស់​រយៈពេល​៤០​ឆ្នាំ​ហើយ តែ​មិនឃើញ​អតិថិជន​ណា​រង​របួស​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​អាច​មើលឃើញ​កាន់តែ​ប្រសើរ​ជាង​មុន​។ យើង​ទាំងអស់​គ្នា​មិន​គួរ​សាក​ធ្វើ​វា​ដោយ​ខ្លួនឯង​ឡើយ !

វីដេអូ Marco Asensio ប្រាប់​ថា​ខ្លួន​មិន​ដែល​គិត​…​ទោះ Ronaldo សរសើរ​ក៏​ដោយ

0
តាម​ប្រភព​ព័ត៌មាន Squawka បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​រួម​ក្លឹ​ប​ជាមួយនឹង Ronaldo កីឡាករ​វ័យក្មេង Marco Asensio បាន​ប្រាប់​ថា ខ្លួន​មិន​ដែល​គិត​ថា​ចង់​ដណ្តើម​ពានរង្វាន់ Ballon d’Or ជាមួយនឹង Ronaldo ឡើយ ទោះបីជា Ronaldo ធ្លាប់​សរសើរ​ក៏​ដោយ ។ កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​គិត​ចង់​ប្រជែង​ជាមួយនឹង​រៀមច្បង Cristiano Ronaldo ក្នុង​ការ​ដណ្តើម​ពានរង្វាន់ Ballon d’Or ឡើយ ។ វា​អាច​នឹង​យូរ​ទៅ​មុខ​ទៀត ទម្រាំ​ដល់​ពេល​សម្រាប់​ខ្ញុំ ។ ការ​ទទួល​បាន​ពាក្យ​សរសើរ​ពី Ronaldo ជា​រឿង​ល្អ ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​ខ្ញុំ​កំពុង​តែ​លេង​នៅ​ក្នុង​ក្លឹ​ប​ធំ​បំផុត​ក្នុង​ពិភពលោក​ជាមួយនឹង​កីឡាករ​ដែល​ល្អ​ៗ» ។ នៅ​ពេល​ថ្មី​ៗ​នេះ Asensio បាន​បន្ត​កុងត្រា​របស់​ខ្លួន​នៅ​ក្លឹ​ប Real Madrid បន្ត​ទៀត​រហូត​ល់​ឆ្នាំ​២០២៣ ក្នុង​តម្លៃ​ខ្លួន​ផ្តាច់​កុងត្រា​៨២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕