Tuesday, November 26, 2024
spot_img
More

    Latest Posts

    ឪពុក​របស់ Neymar បង្ហើប​ថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​កូន​ចេញពី​ក្លឹ​ប

    តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ Neymar Jr. បាន​ប្រាប់​មក Telefoot ថា ការ​ចាកចេញ​របស់​រូបគេ​ពី​ក្លឹ​ប Barcelona ទៅ ក្លឹ​ប PSG ពិតជា​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់ ។ កីឡាករ​អាយុ​២៥​ឆ្នាំ ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្លួន​ដល់​ទៅ​២៦០​លាន​ដុល្លារ​ក្នុង​ការ​ចាក​ចេញពី Barca ទៅ PSG កាលពី​រដូវ​កាល​ដោះ​ដូរ​កីឡាករ​មុន ។ មក​ដល់​ពេល​នេះ Neymar បាន​រក​គ្រាប់​បាល់​ជូន​ក្លឹ​ប​ថ្មី​បាន​ដល់​ទៅ​៧​គ្រាប់​ហើយ​ក្នុង​ការ​ប្រកួត​៨​ប្រកួត ។

    ឪពុក​របស់​កីឡាករ​រូប​នេះ​លោក Neymar Sr. បាន​ប្រាប់​ទៅ​កាន់​កម្មវិធី​របស់​បារាំង Telefoot ថា «​ការ​សម្រេចចិត្ត​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ កាលពី​ឆ្នាំ​មុន PSG ក៏​មក​ទាក់ទង​ពួក​យើង​ដែរ តែ​យើង​មិន​ទាន់​យល់ព្រម ។ តែ​ការ​ផ្តល់​ឲ្យ​លើក​នេះ​របស់ PSG ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ។ ក្តី​បំណង​របស់​ក្លឹ​ប​ចង់​ឈ្នះ Champions League គឺ​ពិតជា​អ្វី​ដែល​កូន​ខ្ញុំ​ចាប់អារម្មណ៍​» ។

    លោក​បាន​បន្ត​ថា «​តាម​ការ​ពិត ខ្ញុំ​ជា​អ្នក​មិន​ហ៊ាន​សម្រេចចិត្ត​នៅ​ពេល​ចុង​ក្រោយ ។ ខ្ញុំ​បាន​ប្រាប់​ទៅ​កូនប្រុស​ខ្ញុំ​ថា មិន​គួរ​ទៅ​ក្លឹ​ប​ថ្មី​ទេ ព្រោះ​នៅ​ទីនោះ​(Bacelona)​ជាទី​សុខ​ស្រួល​របស់​រូបគេ ។ ការ​សម្រេចចិត្ត​ដ៏​ល្អ គឺ​គួរតែ​នៅ​ក្នុង​ក្លឹ​ប​ដដែល ។ តែ​រូបគេ​បាន​ប្រកែក ទោះបីជា​មាន​កីឡាករ​រួម​ក្រុម​ដូច​ជា Messi, Suarez, Rakitic និង Pique មក​ឃាត់​ក៏​ដោយ​» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.