«Daily Mail» របស់អង់គ្លេសផ្សាយថា នាង Deborah De Robertis សិល្បការិនីជនជាតិបារាំង ត្រូវប៉ូលិសនៅសារមន្ទីរ Louvre ចាប់ខ្លួន ដោយសារបង្ហាញប្រដាប់ភេទរបស់ខ្លួននៅមុខរូបគំនូរដ៏ល្បីលើពិភពលោក «Mona Lisa» ។ មិនតែប៉ុណ្ណោះនាងស្រែកថា «អវយវៈភេទរបស់ខ្ញុំ ជាកម្មសិទ្ធិរបស់ខ្ញុំ» ។
នាងDeborahបានទទួលការចោទប្រកាន់ថាចង់បង្អួតអវយវៈភេទ ប៉ុន្តែនាងបដិសេធថាវាមិនមែនបង្អួតទេ ប៉ុន្តែគឺជាការយកលំនាំតាមរូបថតដ៏ល្បីរបស់ស្ត្រីជនជាតិអូទ្រីសដែលបានថតកាលពីឆ្នាំ១៩៧០ ។ នាងចង់ចោទជាសំនួរទាក់ទិននឹងករណីគោលជំហររបស់សិល្បការិនីក្នុងប្រវត្តិសាស្ត្ររូបនោះដែលបានបង្ហាញអវយវៈភេទរបស់ខ្លួនក្នុងសារមន្ទីរ ។
នាងDeborahនឹងត្រូវសួរនាំក្នុងសវនាការនៅថ្ងៃទី១៨ តុលា ២០១៧ ពីបទបង្អួតប្រដាប់ភេទនៅទីសាធារណៈ និងបំផ្លាញអារម្មណ៍របស់អ្នកដទៃ ។
មេធាវីរបស់នាងDeborahនិយាយថា រឿងក្តីទាក់ទិននឹងលក្ខណៈបែបនេះជារឿងអាស្រូវ និងមិនចាត់ទុកថាជាការបង្អួតអវយវៈភេទ ព្រោះនាងគ្មានចេតនាល្មើសលើផ្លូវភេទរបស់អ្នកដទៃទេ ៕