«News China» របស់ចិន កាលពីថ្ងៃទី២២ សីហា ២០១៧ ផ្សាយថា នៅហាងទំនិញមួយក្នុងក្រុងអ៊ូស៊ី ភាគខាងត្បូងខេត្តជាំងស៊ូ ប្រទេសចិន អតីតប្តីជួបប្រពន្ធដោយចៃដន្យក៏ទាមទាររបស់ដែលខ្លួនទិញជូន ដូច្នេះហើយអតីតប្រពន្ធស្រាតសម្លៀកបំពាក់ប្រគល់ឱ្យភ្លាម ។
សាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា នារីម្នាក់ចៃដន្យបានជួបអតីតប្តីនៅពេលកំពុងដើរក្នុងហាងលក់ទំនិញ ។ ភ្លាមនោះអតីតប្តីនិយាយថា «ទូរស័ព្ទដែលនាងប្រើ និងសម្លៀកបំពាក់ដែលកំពុងស្លៀកពាក់ គឺជារបស់ដែលគេទិញឱ្យ ដូច្នេះត្រូវប្រគល់ឱ្យគេវិញ» ។ ឮដូច្នេះអតីតប្រពន្ធទ្រាំមិនបានក៏បោះទូរស័ព្ទនៅលើកម្រាលឥដ្ឋ ពិសេសដោះសម្លៀកបំពាក់ចេញ ។ ជារឿងមិនគាប់ភ្នែក បុរសជាប្តីព្យាយាមហាមនាងមិនឱ្យស្រាតឈុតក្នុង ព្រោះខ្មាសមហាជន ។ អតីតប្រពន្ធមិនស្តាប់ក៏ស្រាតចេញ រួចប្រគល់ឱ្យប្តី ហើយដើរចេញទៅ ៕