
Antonio Conte និយាយអ្វីខ្លះអំពីការចាក់ចេញរបស់ Jonh Terry
បន្ទាប់ពីមានពត៌មានអំពីការចាក់ចេញរបស់ខ្សែការពារJonh Terry។ ពេលនេះគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte ក៏បានបញ្ជាក់ថា “ការចាក់ចេញរបស់កីឡាករ Jonh Terry នៅរដូវក្តៅនេះ គឺជាការបាត់បង់ កីឡាករល្អម្នាក់នៅតំបន់ការពារ”។ គួរបញ្ជាក់ផងដែរ Terry គឺបានចំណាយពេលរហូតដល់ទៅ 22ឆ្នាំ ស្នាក់នៅជាមួយក្រុមតោខៀវ Chelsea។ នឹងបានជួយក្រុមមួយនេះអោយឈ្នះពាន់រង្វាន់រហូតដល់ទៅ 14 ផងដែរ។

អ្នកគ្រាំទ្រ Man Utd យ៉ាងតិច 20 នាក់ស្លាប់ ខណៈមើលការផ្សាយបន្តផ្ទាល់ Europa League
នៅក្នុងខណៈពេលដែលក្រុមបិសាចក្រហម Manchester United ប្រកួតឈ្នះទៅលើក្រុម Anderlecht ក្នុង ម៉ោងបន្ថែម ដោយលទ្ធផលទាំង 3-2។ លទ្ធផលមួយនេះបានធ្វើអោយបិសាចក្រហមមានកៅអីមួយទៅ វគ្គបន្ត។ ប៉ុន្តែក៏មានរឿងដែលគួរអោយសោកស្តាយមួយកើតឡើងចំពោះអ្នកគ្រាំទ្ររបស់ក្រុមបិសាច ក្រហម Manchester United នៅក្នុងប្រទេស Nigeria ដែលបានជួបនៅឧបទ្ទវហេតុឆក់ចរន្តអគ្គសនី ក្នុងពេលតាមដានការផ្សាយបន្តផ្ទាល់។ នៅក្នុងហេតុការណ៏នេះ ត្រូវបានក្រុមសមត្ថកិច្ចបញ្ជាក់ថាមានអ្នកស្លាប់យ៉ាងតិច 7នាក់។ ហើយសម្រាប់ប្រភពពីអ្នកនៅក្នុងហេតុការណ៏បាននិយាយថា យ៉ាងតិចមនុស្ស20នាក់ត្រូវស្លាប់។ នៅក្នុងហេតុការណ៏នេះ Twitter របស់ក្រុម Manchester United ក៏បានបង្ហោះនៅសាររំលែកទុក្ខដល់អ្នក គ្រាំទ្រ មិត្តរបស់ពួកគាត់ និងក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ។
ចាប់ឆ្នោត គូរប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League រួចហើយ!!
បន្ទាប់ពីស្វែងរកឃើញក្រុមចំនួន 4ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Europa League។ ពេល នេះ ការចាប់ឆ្នោតរើសគូរប្រកួតបន្តត្រូវបានធ្វើឡើយរួចហើយ។ ដោយក្រុមបិសាចក្រហម Manchester United ត្រូវប៉ះជាមួយក្រុម Celta Vigo។ ចំណែកក្រុម Ajax របស់ហូឡង់ ត្រូវប៉ះជាមួយក្រុម Lyon របស់ បារាំង។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅថ្ងៃទី 4ខែ ឧសភា ចំពោះជើងទី1 នឹង ថ្ងៃទី 11 ខែឧសភា ដដែល សម្រាប់ជើងទី2។


សាច់គោអាំងចង្កាក់លក់ជាង ៣០ ឆ្នាំហើយនៅតែល្បី
សាច់គោអាំង ដែលមានទីតាំងក្រោយរោងកុនលុច្សដែលបើកដំណើរប្រហែល ៣០ ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។
វាប្រាកដជាមិនមានភាពងាយស្រួលនោះទេដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ តែម្តង សំរាប់សាច់គោអាំងចង្កាក់ បូករួមជាមួយនំប័ុងប័តទៀតនោះ អូហូ កូរពោះហើយ។
ហើយអ្វីដែលធ្វើអោយអ្នកញ៉ាំបាយនៅទីនោះភ្លេចមិនបាននោះគឺ ហាងនេះមានភេសជ្ជះ មួយទៀតនោះ ទឹកសណ្តែកខៀវ ដែលអោយតែទៅញ៉ាំដឹងតែមិនភ្លេចទេ ដើម្បីអោយរសជាតិបាយកាន់តែអ៊ែម ឆ្ងាញ់មែនណា បើបានទៅលេងកុំភ្លេចទៅសាកណា…
ហាង សាច់គោអាំងម៉ាក់អាយ៉ា
ទូរស័ព្ទ៖ 012 765 143
ទីតាំង៖ ផ្ទះលេខ 94 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខាងជើងវត្តសារាវ័ន្ត)
វីដេអូ



ក្រុមបីសាចក្រហម Manchester United ឡើងទៅវគ្គបន្តក្រោយយកឈ្នះ Anderlecht យប់មិញ
កាលប្រកួតយប់មិញ គ្រាប់បាលរបស់ក្រុមបីសាចក្រហម Manchester United ធ្វើបានដោយកីឡាករ Henrik Mkhitaryan នាទី១០ តាមស្មើរវិញដោយកីឡាករ Sofiane Hanni នៅនាទី ៣២ នៅម៉ោងបន្ថែមនាទី១០៧ Marcus Rashford បានសុតបញ្ចូលទីមួយគ្រាប់ទៀតយកឈ្នះក្នុងលទ្ធផល ២ទល់នឹងមួយ ។

Manchester United

Manchester United

Manchester United
ក្រោយពីយកឈ្នះ Anderlecht ក្នុងទឹកដីរបស់ខ្លួនយប់មិញក្នុងជើងទី២ដោយលទ្ធផល 3-2 ក្រុមបិសាចក្រហម Manchester Unitedបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរងចាំការចាប់ឆ្នោតក្នុងនោះរួមមាន Lyon Schalke 04 នឹង Celta Vigo ។



ជជែកកម្សាន្តបរិយាកាសស្ងប់ស្ងាត់ជាមួយស៊ីក្លូកាហ្វេសាខាថ្មី
មនុស្សសព្វថ្ងៃទាំងចាស់ ទាំងក្មេង កំពុងតែមានទំលាប់ក្នុងការ ផឹកកាហ្វេ ជជែកកំសាន្ត មិនថាលក្ខណះការងារ រៀនសូត្រ ឬក៏ជជែកជួបជុំគ្នាជជែកកំសាន្តក្តី។ ដូច្នេះហើយ ទីតាំងដែលសមស្រមសំរាប់ពួកគាត់នោះគឺ ហាងកាហ្វេ ដែលជាជំរើសដ៏ប្រសើរបំផុត។

ស៊ីក្លូកាហ្វេ

ស៊ីក្លូកាហ្វេ
យ៉ាងណាមិញ KSPG.TV ក៏បានស្វែងរកទីតាំង ហាងកាហ្វេមួយកន្លែងទៀត ដែលមានការតុបតែងគួរអោយទាក់ទាញ រចនាបទ សេវាកម្ម ល្អសព្វគ្រប់បែបយ៉ាង ។ ហាងកាហ្វេនេះ មានឈ្មោះថា ស៊ីក្លូកាហ្វេ ដែលលោកអ្នកដឹងស្រាប់ហើយថា គាត់មានទីតាំងមួយរួចមកហើយ ដោយសារការគាំទ្រ ពីអតិថិជន ជាហេតុធ្វើអោយ ម្ចាស់ហាងកាហ្វេវ័យក្មេងរូបនេះ ពង្រីកសាខាមួយកន្លែងទៀត ដើម្បីតម្រូវ ចិត្តអតិថិជន បន្តទៀត ។

ស៊ីក្លូកាហ្វេ

ស៊ីក្លូកាហ្វេ
សំរាប់សាខាថ្មីនេះ មានកន្លែងអង្គុយសមរម្យ និងចំណតយានជំនិះងាយស្រួលសម្រាប់ភ្ញៀវ ។ ហាង ស៊ីក្លូកាហ្វេ បានទទួលការគាំទ្រ ខ្លាំងបំផុតទៅលើរសជាតិ កាហ្វេទឹកដោះគោស្រស់, កាហ្វេកាពូឈឺណូទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែបៃតងទឹកដោះគោ ផាសិនទឹកដោះគោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!

ស៊ីក្លូកាហ្វេ

ស៊ីក្លូកាហ្វេ

ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទីតាំង៖
សាខាទី1 ផ្លូវលេខ 155 កែង ផ្លូវលេខ 432
សាខាទី2 ផ្លូវលេខ 163 កែង ផ្លូវលេខ 386
សាខាថ្មី ផ្លូវលេខ 155 កែង ផ្លូវលេខ 470
វីដេអូ







Diego Costa អាចនឹងទៅលេងក្នុងក្លឹបប្រទេសចិន ឫអត់?
ក្លឺបបាល់ទាត់នៅប្រទេសចិន ដែលកំពុងចាយលុយយ៉ាងច្រើនក្នុងការទិញយកកីឡាករនៅតំបន់អ៊ឺរ៉ុប ក្នុងប៉ុន្មានរដូវកាលនេះ បានធ្វើអោយពិភពចាប់អារម្មណ៏យ៉ាងខ្លាំង។ ឥលូវនេះក្លឹប Tianjin Quanjian បានកំពុងរៀបចំសំណើរក្នុងការផ្ទេរយកកីឡាករខ្សែប្រយុទ្ធ Diego Costa របស់ក្លឹបតោខៀវ Chelsea នៅ ក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាកររបស់ចិនបើម្តងទៀតនាខែមិថុនាខាងមុខ។ ក្លឹបនៅ Chinese Super League មួយនេះបានព្យាយាមតាមប្រម៉ាញ់ Costa ម្តងហើយ កាលពីកំឡុងខែមករា ប៉ុន្តែមិន បានជោគជ័យ។ ហើយសម្រាប់ពេលនេះក្លឹប Tianjin សង្ឃឹមថានឹងអាចផ្ទេរយក Costa បាន។ លើសពីនេះ ទៅទៀតក្លឹប Tianjin នឹងអាចផ្តល់ប្រាក់កំរៃប្រចាំសប្តាហ៏ដល់ទៅ 650,000 ផោន ក្នុងមួយសប្តាហ៍ (ក្រោយបង់ពន្ធហើយ)។


បរិយាកាសស្ងប់ស្ងាត់ ជាមួយអាហារឈុតជាច្រើនបែប
កន្លងមកក្រុមការងារ KSPG.TV ពីមួយថ្ងៃចេះតែបន្តរិះរកភោជនីយដ្ឋានដែលមានមុខម្ហូបប្លែកៗ មិនត្រឹមតែប៉ុណ្ណោះគឺសំខាន់ទៅលើរសជាតិឆ្ងាញ់តែម្តង។ ហេតុដូច្នេះហើយ សំរាប់ថ្ងៃនេះសូមណែនាំនូវហាងមួយដែលនៅកណ្តាលទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ភោជនីយដ្ឋាន GÁNH Cambodia មានបំរើជូនសុទ្ធសឹងជាម្ហបអាហារវៀតណាម ដែលជាប្រទេសជិតខាងយើងនេះឯង។

Ganh Cambodia
ហាងនេះ បានដំណើរការប្រហែលជា២ឆ្នាំកន្លងទៅហើយ មិនត្រឹមតែប៉ុណ្ណោះ គឺការរៀបចំ តុបតែងលំអរហាងនេះ មានសភាពប្លែក ស្ងប់ស្ងាត់ និង លន្លង់លន្លោចបំផុត ។ ក្រៅពីភ្ញៀវអាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ហើយ អមនឹងបរិយាកាសដ៏រ៉ូមែនទិច ថែមទៀតផង។

Ganh Cambodia

Ganh Cambodia

Ganh Cambodia

Ganh Cambodia
បន្ថែមពីលើបរិយាកាសជុំវិញភោជនីយដ្ឋាន GÁNH Cambodia ល្អហើយនោះ អ្វីដែលដើរតួនាទីសំខាន់ នោះគឺមុខម្ហូបតែម្តង ដូច្នេះសូមរាយនាមមុខម្ហូបខ្លះៗតែម្តង មានដូចជា ស៊ុបហ្គាញ់ពិសេស ណែមណឿងពិសេស ត្រីទីឡាប់យ៉ាបំពង និងប្រភេទភេសជ្ជះមានដូចជា ទឹកផ្លែឈើពិសេស ស្រាអង្គរ ៣ប្រភេទ ជាដើម ។ ទាំងនេះគ្រាន់តែជាមុខម្ហូបមួយចំនួនត្រួសៗ តែប៉ុណ្ណោះ ប៉ុន្តែ សំរាប់ហាង GANH នេះមានមុខម្ហូបដើមរបស់វៀតណាមជាច្រើនមុខទៀត។

Ganh Cambodia

Ganh Cambodia

Ganh Cambodia

Ganh Cambodia
ហាង GÁNH Cambodia
ទូរស័ព្ទ៖ 015 997 717
បើកលក់៖ 11:00AM – 10:00PM
ទីតាំង៖ ផ្ទះលេច 49, ផ្លូវ 294, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ
វីដេអូ









សាច់កាប់ហ៊ាម៉ាប់ ល្បីឆ្ងាញ់១០ឆ្នាំហើយ ធ្លាប់សាកឬនៅ?
យូរៗម្តង យើងម្នាក់ៗតែងតែនឹកឃើញចង់ញ៉ាំសាច់កាប់ម្តងម្កាលជាក់ជាមិនខាន ហើយបើជិះកាត់ឃើញគេលក់តាមផ្លូវទៀតនោះគឺ ច្បាស់ណាស់ថាឃ្លានហ្មង ព្រោះអីមុខម្ហូបនេះមានរូបរាង ពណ៌គួរអោយចង់ញ៉ាំណាស់ ជាក់ស្តែងសាច់កាប់ហ៊ាម៉ាប់ ក្បែរស្តុបទេពផន ដែលអ្នកនៅម្តុំភាគច្រើនបានស្គាល់រទះលក់របស់គាត់។

សាច់កាប់ហ៊ាម៉ាប់

សាច់កាប់ហ៊ាម៉ាប់

សាច់កាប់ហ៊ាម៉ាប់
សាច់កាប់របស់ហ៊ាម៉ាប់ បើកលក់១០ឆ្នាំមកហើយ ហើយការលក់របស់គាត់ពិតជាដាច់ណាស់ មានអ្នកគាំទ្រទិញជាប្រចាំមិនដាច់ទេ ដោយក្នុងមួយថ្ងៃគាត់លក់អស់សាច់សុទ្ធ ៦០គីឡូឯណោះ នេះពិតជាចំនួនច្រើនណាស់ ត្រង់ចំនុចនេះហើយដែរវាបង្ហាញថា សាច់កាប់កន្លែងគាត់ល្បី ហើយឆ្ងាញ់។ ចឹងបើល្ងាចនេះមិនដឹងញ៉ាំអីទេ កុំភ្លេចទៅស្តុបទេពផនទិញសាកលមើលណា…

សាច់កាប់ហ៊ាម៉ាប់

សាច់កាប់ហ៊ាម៉ាប់
វីដេអូ





កីឡដ្ឋានទាំង 12 ដែលត្រៀមទទួល World Cup 2018
សម្រាប់ World Cup 2018 ដែលប្រទេស Russia ជាម្ចាស់ គឺបានរៀបចំពហុកីឡដ្ឋានចំនួន 12 សម្រាប់ ទទួលការប្រកួតទាំង 64។ ពហុកីឡដ្ឋានទាំង 12 នោះ រួមមាន៖
2. ពហុកីឡដ្ឋាន Otkrytiye Arena (Spartak Stadium)
3. ពហុកីឡដ្ឋាន Krestovsky Stadium (Saint Petersburg Stadium)
4. ពហុកីឡដ្ឋាន Kaliningrad Stadium
5. ពហុកីឡដ្ឋាន Kazan Arena
6. ពហុកីឡដ្ឋាន Nizhny Novgorod Stadium
7. ពហុកីឡដ្ឋាន Cosmos Arena (Samara Arena)
8. ពហុកីឡដ្ឋាន Volgograd Arena
9. ពហុកីឡដ្ឋាន Mordovia Arena
10. ពហុកីឡដ្ឋាន Rostov Arena
11. ពហុកីឡដ្ឋាន Fisht Olympic Stadium (Fisht Stadium)
12. ពហុកីឡដ្ឋាន Central Stadium (Yekaterinburg Arena)
- ពហុកីឡដ្ឋាន Luzhniki Stadium











