លោក Ronald Koeman បានដាក់សំណើររហូតដល់ 50លានផោន ក្នុងការប្រម៉ាញ់យកកីឡាករ Virgil Van Dijk មកចូលរួមជាមួយក្រុម Everton។ កីឡាករ Van Dijk បានក្លាយជាតារាមួយរូបនៅក្នុងក្របខណ្ឌ អង់គ្លេស។ ហើយគេជឿជាក់ថាតំលៃខ្លួនរបស់គាត់ក៏អាចរហូតដល់ទៅ 50លានផោន ពីព្រោះក្រុមមេឃ ខៀវ Manchester City ក៏ចាប់អារម្មណ៏ចំពោះកីឡាកររូបនេះដែរ។
ក្រុមកាំភ្លើងធំ Arsenal រៀបចំរួចរាល់ក្នុងការផ្ទេរកីឡាករខ្សែការពារ Chris Smalling របស់ Manchester United ប្រសិនបើកីឡាកររូបនេះមិនមានតំណែងលេងនៅទឹកដី Old Trafford។ កីឡាករ Smalling អាច នឹង ត្រូវពិបាកក្នុងការជាប់នៅជំរើសទី1 របស់លោក Jose Mourinho ប្រសិនបើក្រុម Manchester United បញ្ចប់ ក្នុងការចរចារទិញកីឡាករខ្សែការពារ Vlctor Lindelof ពីក្រុម Befica ពិតមែន។ ហើយបាន តាម The Daily Star បានបញ្ជាក់ថាលោក Aesene Wenger គឺចាប់អារម្មណ៏ក្នុងការនាំយកកីឡាករ Smalling ប៉ុន្តែក៏មានការ ប្រកួតប្រជែងពីក្រុម Everton ផងដែរ។
កីឡាករវ័យ 25ឆ្នាំ Oscar នឹងទៅចូលរួមជាមួយក្រុម Shanghai SIPG ក្នុងក្របខណ្ឌ Chinese Super League នៅដើមខែមករានេះហើយ។ Oscar លេងអោយក្រុម Chelsea អស់រយៈពេល 4 ឆ្នាំ 6ខែ ដែលបង្ហាញខ្លួនអោយក្រុមចំនួន 203ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន 38គ្រាប់។ ក្នុងកំឡុងពេល ស្នាក់នៅជាមួយក្រុមតោខៀវ Oscar បានជួយអោយក្រុមអោយទទួលបានពានជាច្រើនដូចជា Premier League, League Cup និង Europa League។ ហើយសម្រាប់ការផ្ទេរនេះ នៅមិនទាន់បញ្ជាក់នៅតំលៃខ្លួន នៅឡើយទេ។
https://www.youtube.com/watch?v=F0Hv1XpcFmU